backup og meta

អាយុកាន់តែច្រើន វីតាមីននេះ សំខាន់ណាស់សម្រាប់សាច់ដុំ មិនគួរមើលរំលង

ត្រួតពិនិត្យដោយ ជីព ចិត្ត


អត្ថបទ​ដោយ មាន រតនា · កែ Nov 18, 2019

    អាយុកាន់តែច្រើន វីតាមីននេះ សំខាន់ណាស់សម្រាប់សាច់ដុំ មិនគួរមើលរំលង

    កង្វះ​​ខាត​​​វីតាមីន​​ D ក្នុង​រាង​កាយ​​ អាច​បង្ក​ឱ្យ​សាច់​ដុំ​ចុះ​ខ្សោយ​​បាន ពិសេស​សម្រាប់​អ្នក​វ័យ​ជ្រេ​ ខ្ទង់​វ័យ​៦០​ឆ្នាំ​។

    តាម​ការ​សិក្សា​​ថ្មី​មួយ ដែល​បាន​ពិនិត្យ​មើល​លើ​ មនុស្ស​ចាស់​​វ័យ​​៦០​ប្លាយ​ប្រមាណ ៤១០០​នាក់​​នៅ​ប្រទេស​អង់គ្លេស រក​ឃើញ​​​​គិត​ជា​​​មធ្យម​​ឃើញ​ថា ៤​នាក់​ក្នុង​ចំណោម​១០​នាក់ មាន​​​វីតាមីន​ D មិន​គ្រប់​គ្រាន់​ក្នុង​រាង​កាយ ជា​ហេតុ​ធ្វើ​ឱ្យ​សាច់​ដុំ​​ពួក​គាត់​​ចុះ​ខ្សោយ​ប្រមាណ​ ៣​ដង បើ​​គិត​ជា​ភាគ​រយ​ គឺ​២៥.២% បើ​ធៀប​នឹង​មនុស្ស​ចាស់​ដែល​ទទួល​បាន​ វីតាមីន​ D គ្រប់​គ្រាន់​ ។

    ​កត្តា​​​សំខាន់​ធំៗ​ ដែល​​ធ្វើ​ឱ្យ​រាង​កាយ​ពួក​​គេ ខ្វះ​ខាត​​វីតាមីន​D នោះ​គឺ​ ពុំ​​សូវ​​មាន​ពេល​លំហែ​គ្រប់​គ្រាន់ មិន​សូវ​​ត្រូវ​​នឹង​ពន្លឺ​​ធម្មជាតិ (ពន្លឺ​ព្រះ​អាទិត្យ​) ហើយ​គួរ​ផ្សំ​នឹង​​ ការ​ពុំ​សូវ​ធ្វើ​លំហាត់​ប្រាណ​​ផង​ ជា​ហេតុ​ធ្វើ​ឱ្យ​​កម្រិត​វីតាមីន​ក្នុង​ខ្លួន​ធ្លាក់​ចុះ​។

    ដោយ​សារ​​បញ្ហា​នេះ វេជ្ជបណ្ឌិត​ជំនាញ​​បាន​ណែ​នាំ​ឱ្យ​ ទទួល​​វីតាមីន​សម្រាប់​រាង​កាយ តាម​រយៈ​ប្រភព​ដូច​ជា ការ​ត្រូវ​ពន្លឺ​ថ្ងៃ​នៅ​ពេល​ព្រឹក​ព្រលឹម ធ្វើ​ឱ្យ​រាង​កាយ​ស្រូប​​យក​​វីតាមីន​ D បាន​មួយ​ចំនួន​។ ញ៉ាំ​អាហារ​សម្បូរ​វីតាមីន​ D មាន​ ដូច​ជា​ ស៊ុត​លឿង ថ្លើម​គោ ផ្លែ​ក្រូច គ្រាប់​ធញ្ញជាតិ ហ្រ្វូ​ម៉ា ខ្លាញ់​ត្រី​-ល- ឬ​អាច​ទទួល​ទាន​ នូវ​ថ្នាំ​បំប៉ន​​វីតាមីន​D និង​ខ្លាញ់​ត្រី ក៏​អាច​ផ្តល់​នូវ​ជាតិ​វីតាមីន​ D បាន​ដូច​គ្នា។

    អត្ថបទ​ពាក់ព័ន្ធ៖

    តាម​រយៈ​​ការ​ទទួល​បាន​វីតាមីន​នេះ គ្រប់​គ្រាន់ មនុស្ស​វ័យ​ចំណាស់​អាច​ចៀស​ផុត​ពី​ ភាព​ខ្សោយ​សាច់​ដុំ អាច​​ចល័ត​ដើរ​ដោយ​ខ្លួន​ឯង និង​ពុំ​សូវ​មាន​ហានិភ័យ​ដួល (រអិល​ដួល​ ដោយ​​សាច់​ដុំ​មាន​ភាព​ខ្សោយ​) បាន​ នេះ​បើ​តាម​ការ​ឱ្យ​ដឹង​ពី​ក្រុម​អ្នក​ជំនាញ នៃ​មហាវិទ្យាល័យ​ Trinity College Dublin ប្រទេស​អៀរឡង់ ដែល​បាន​ធ្វើ​ការ​ស្រាវជ្រាវ​ខាង​លើ៕

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខ​ភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជា​មួយ​ពេទ្យ​ជំនាញ។Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    ជីព ចិត្ត


    អត្ថបទ​ដោយ មាន រតនា · កែ Nov 18, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម