backup og meta

ចង់បានធ្មេញស​ស្អាត ត្រូវ​កែទម្លាប់​អាក្រក់​ទាំង​នេះជាមុន

ត្រួតពិនិត្យដោយ គឹម កាណែល


អត្ថបទ​ដោយ KEO Seng ratha · កែ Jan 25, 2021

    ចង់បានធ្មេញស​ស្អាត ត្រូវ​កែទម្លាប់​អាក្រក់​ទាំង​នេះជាមុន

    ​គ្រប់​គ្នាសុទ្ធ​តែ​ចង់​បាន​រូបរាង​ស្អាត មុខ​ស្អាត ចុះ​បើ​មុខ​ស្អាត​ រាង​ស្អាត តែ​ធ្មេញ​ខ្មៅ ធ្មេញ​លឿង ញញឹម​ទៅ​ច្បាស់​ជា​បាត់​បង់​ភាព​ទាក់​ទាញ​អស់​ហើយ។ សូម្បី​តែ​ខ្លួន​យើង​ផ្ទាល់ ក៏​បាត់​បង់​ទំនុក​ចិត្ត​លើ​ខ្លួន​ឯង​ដែរ។ បើ​ចង់​បាន​ធ្មេញ​ស្អាត ត្រូវ​ដឹង អាហារ ទម្លាប់​អាក្រក់​អីខ្លះ​ ធ្វើ​ឲ្យ​ខូច​ធ្មេញ និងវិធី​ថែ​រក្សា​ធ្មេញ​ឲ្យ​ស​ស្អាត​ទាំង​នេះ​សិន​។

    ១- អាហារភេសជ្ជៈធ្វើឲ្យធ្មេញស្រអាប់

    – អាហារ និង​ផ្លែឈើ​ផ្ទុក​ជាតិ​អាស៊ីដ៖ អាហារ​ប្រភេទ​នេះ មិន​ល្អ​សម្រាប់​ធ្មេញ​ទេ ដូចជា ញ៉ាំ​ក្រូច​ឆ្មារ​ច្រើន​ពេក ឬ​អាហារ​ដែល​មាន​ទឹក​ខ្មេះ នឹង​បំផ្លាញ​ធ្មេញ​របស់​យើង។ ជាតិ​អាស៊ីដ ក្នុង​អាហារ និង​ផ្លែឈើ​ទាំង​នេះ អាច​បំផ្លាញ​កាចា​ធ្មេញ និង​ធ្វើ​ឲ្យ​ធ្មេញ​ឡើង​លឿង។

    – ភេសជ្ជៈ​ត្រជាក់ៗ៖ ភេសជ្ជៈ​ត្រជាក់ ដូចជា តែ ឬ​កាហ្វេ ក៏​ធ្វើ​ធ្មេញ​ប្រែ​ទៅ​ជា​ស្រអាប់​ដូច​គ្នា។ ជាតិ​តានីន (ប៉ូលីហ្វេណុល​អាស៊ីដ) មាន​នៅ​ក្នុង​កាហ្វេ ជា​មូល​ហេតុ​ចម្បង ធ្វើ​ឲ្យធ្មេញ​ប្រែ​ពណ៌។ ដំណោះ​ស្រាយ ត្រូវ​ប្រើ​ទុយោ​ពេល​ផឹក​កាហ្វេ កុំ​ប្រើ​មាត់​ផ្ទាល់។

    – ចំណី​ផ្អែម៖ របស់​ផ្អែមៗ ដូចជា នំ Cookie ស្ករ​គ្រាប់ សុទ្ធ​តែ​មិន​ល្អ​ចំពោះ​សុខភាព​ធ្មេញ។ ជាតិ​ស្ករ​នឹង​ជាប់​លើ​ធ្មេញ​យើង ហើយ​ធ្វើ​ឲ្យ​បាក់តេរី​ងាយ​លូតលាស់ បន្ទាប់​មក​បាក់តេរី នឹង​បញ្ចេញ​ជាតិ​អាស៊ីដ​ទៅ​បំផ្លាញ​ធ្មេញ នាំ​ឲ្យ​ធ្មេញ​ឡើង​ខ្មៅ និងស៊ី​ធ្មេញ​យើង​រហូត​ដល់​មាន​ប្រហោង។

    – ភេសជ្ជៈ​ផ្អែម៖ ជាតិ​ស្ករ​មាន​ក្នុង​ភេសជ្ជៈ ដូចជា ទឹក​ក្រូច​ឆ្មារ ឬ​ទឹក​ក្រូច ក៏​អាច​បំផ្លាញ​ធ្មេញ​យើង ដូច​គ្នា​នឹង​ជាតិ​ស្ករ​ក្នុង​ស្ករ​គ្រាប់ និង​នំ cookies ដែរ។

    – ស្រា​ក្រហម និង​ស្រា​ស។

    ឈឺធ្មេញ

    ២- ទម្លាប់​អាក្រក់​ធ្វើឲ្យ​ធ្មេញ​ស្រអាប់

    – មិន​ថែ​ទាំ​ធ្មេញ

    – ប្រើ​ថ្នាំ​ជក់ ឬ​ជក់​បារី។

    អត្ថបទ​ពាក់​ព័ន្ធ៖

    ៣- វិធី​ថែ​ទាំង​ធ្មេញ​កុំ​ឲ្យ​ស្រអាប់

    – ចៀសវាង​ញ៉ាំ​អាហារ និង​ភេសជ្ជៈ ដូច​រៀប​រាប់​ខាង​លើ

    – ប្រើ​ទុយយោ​ពេល​ផឹក​កាហ្វេ តែ ឬ​ទឹកក្រូច ព្រោះ​អាច​កាត់​បន្ថយ​ភេសជ្ជៈ​ទាំង​នោះ មិន​ឲ្យ​ទៅ​ប៉ះ​ផ្ទាល់​ជាមួយ​ធ្មេញ

    – ប្រើ​ទឹក​ខ្ពុរ​មាត់​ប្រឆាំង​បាក់តេរី ដើម្បី​ជួយ​ធ្វើ​ឲ្យ​ធ្មេញ​ស ព្រោះ​បើ​សម្អាត​ធ្មេញ​មិន​បាន​ល្អ ធ្មេញ​នឹង​ឡើង​កំបោរ ងាយ​ស្រអាប់​ដោយ​សារ​អាហារ​យើង​ញ៉ាំ​ចូល​ទៅ

    – ត្រូវ​ឈប់​ជក់​បារី ឬ​ថ្នាំ​ជក់។

    ៤- អាហារ​មិន​ធ្វើ​ឲ្យ​ធ្មេញ​ស្រអាប់

    – ផ្លែឈើ​ដែល​មាន​ជាតិ​សរសៃ ដូចជា ផ្លែ​ប៉ោម ឬ​ផ្លែ​ស៊េរី អាច​ជួយ​ធ្មេញ​ឲ្យ​ស ព្រោះ​ជាតិ​សរសៃ​​​ក្នុង​ផ្លែឈើ​ទាំង​នោះ អាច​ជម្រុះ​កាក​សំណល់​ជាប់​លើ​ធ្មេញ ពេល​យើង​ទំពា​ម្តងៗ​ ប៉ុន្តែ​យ៉ាង​ណា ពេល​ញ៉ាំ​ហើយ នៅ​តែ​ត្រូវ​ដុស​ធ្មេញ​មុន​ចូល​គេង។

    – ម្សៅ​Baking soda៖ ដុស​ធ្មេញ​ជាមួយ Baking soda ប៉ុន្តែ​មិន​ត្រូវ​ប្រើ​វា​រាល់​ថ្ងៃ​ទេ ព្រោះ​ជាតិ​កាត់​ក្នុង Baking soda អាច​បំផ្លាញ​កាចា​ធ្មេញ​បាន។

    – ផឹក​ទឹក​ច្រើន​មិន​មែន​គ្រាន់​តែ​ជួយ​រាងកាយ​មាន​ជាតិ​ទឹក​គ្រប់​គ្រាន់​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ជួយ​រក្សា​សុខភាព​មាត់​ធ្មេញ និង​អញ្ចាញ​ផង​ដែរ។

    – គ្រាប់​ធញ្ញជាតិ មាន​ផ្ទុក​ជាតិ​ប្រូតេអ៊ីន អាច​ពង្រឹង និង​ការពារ​ធ្មេញ​ឲ្យ​រឹងមាំ។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    គឹម កាណែល


    អត្ថបទ​ដោយ KEO Seng ratha · កែ Jan 25, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម