ការពិនិត្យនិងធ្វើតេស្ដសុខភាពស្ត្រី

ការពិនិត្យនិង​ធ្វើតេស្តសុខភាពស្រ្តី - ក្នុង​ផ្នែក​នេះ ​បងប្អូន​អាច​ស្វែងយល់​ពី​បញ្ហា​​ផ្នែក​សុខភាព​ផ្លូវ​ភេទ​​របស់​ស្រីៗ​គឺ ការពិនិត្យនិង​ធ្វើតេស្តសុខភាពស្រ្តី។ "Hello គ្រូពេទ្យ" ​នឹង​លម្អិត​ពី​​ការ​ធ្វើ​រោគវិនិច្ឆ័យ​និង​តេស្ត​ពិនិត្យ​ជាក់ស្ដែង​ ដើម្បី​ដឹង​ពី​ផលវិបាក​ ​ការការពារ​ និង​ការ​ព្យាបាល

ចំណេះដឹងទូទៅ

ការពិនិត្យនិងធ្វើតេស្ដសុខភាពស្ត្រី

ស្រីៗគួរពិនិត្យ ៥ ចំណុចនេះ ជាប្រចាំដើម្បីការពារបញ្ហារោគស្រ្តី

ការពិនិត្យសុខភាពជាប្រចាំអាចជួយការពារស្រីៗយើងពីបញ្ហារោគស្រ្តី និង​​មហារីក​មួយចំនួន។ ស្រ្តីៗយើងគួរពិនិត្យសុខភាពលើ​ចំណុចអ្វីខ្លះ? ញឹកញាប់ប៉ុណ្ណា? លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធានផ្នែកសម្ភព និងរោគស្រ្តី​នៅមន្ទីរពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា-ចិន សែនសុខបានលើកឡើងថា​ ស្រីៗយើងដែលស្ថិតក្នុង័យបន្តពូជ​គួរពិនិត្យសុខភាពជាប្រចាំនូវចំណុចដូចខាងក្រោម៖ ១. ពិនិត្យអាងត្រគាក ក្នុងអំឡុងពេលពិនិត្យអាងត្រគាក គ្រូពេទ្យរោគស្ត្រីនឹងពិនិត្យសរីរាង្គបន្ត​ពូជស្រ្តីដូចជា មាត់ទ្វាមាស ទ្វារមាស មាត់ស្បូន និងស្បូន ដើម្បីពិនិត្យមើលការបង្ករោគក្នុង​អាង​ត្រកៀក ជំងឺគីសនៅក្រពេញអូវែ ឬដុំសាច់ក្នុងស្បូន។ ស្រ្តីដែលមានអាយុចាប់ពី ២១ឆ្នាំគួរ​ធ្វើការពិនិត្យអាងត្រគាកជារៀងរាល់ឆ្នាំ។ ២. តេស្តកៀរកោសិកាមាត់ស្បូន ជាធម្មតាស្រីៗដែលមានអាយុ ២១ ទៅ ២៩ឆ្នាំត្រូវធ្វើតេស្តកៀរកោសិកាមាត់​ស្បូន​រៀង​រាល់ ៣ឆ្នាំម្តង ហើយស្រ្តីអាយុ ៣០ ទៅ ៦៥ ឆ្នាំគួរធ្វើតេស្ត ពី៣ ទៅ៥ឆ្នាំម្តង ដើម្បីពិនិត្យ​កោសិកា​នៅក្នុងមាត់ស្បូនថាមានសញ្ញាណាមួយនៃកោសិកា​មហារីក ឬអត់។ ស្រីៗ​ដែល​មានប្រវត្តិគ្រួសារមានជំងឺមហារីកមាត់ស្បូន ឬរួមភេទដោយមិនបាន​ការពារ​ចាំបាច់​ធ្វើតេស្តនេះណាស់។ (លម្អិត​ពី​ការ​តេស្ដ​កៀរកោសិកាមាត់ស្បូន) ចង់ពិនិត្យសុខភាពឆ្អឹង ចុចទីនេះ! កម្មវិធី​ពិនិត្យ​​ជំងឺ​មហារីក​មាត់​ស្បូន​​អន​ឡាញ កម្មវិធី​ពិនិត្យ​​ជំងឺ​មហារីក​សុដន់​​​អន​ឡាញ ការ​វាយ​តម្លៃ​មុន​/អំឡុង​ពេល​/​និង​ក្រោយ​ពេល​​អស់​រដូវ កម្មវិធី​ពិនិត្យ​​ជំងឺ​មហារីក​​ក្រពេញ​អូវែ​​​អន​ឡាញ ៣. តេស្តប្រមេះទឹកបាយ ការធ្វើតេស្តមើលជំងឺប្រមេះទឹកបាយអាចព្យាបាលជំងឺប្រមេះទឹកបាយទាន់ពេលវេលា និងអាចកាត់បន្ថយការរីករាលដាលនៃជំងឺនេះ​បាន​។ ស្រីៗ​​ដែលរៀបការរួច ឬ​មាន​ដៃគូរួមភេទគួរធ្វើតេស្តនេះរៀងរាល់ឆ្នាំ។ ៤. តេស្តជំងឺប្រមេះទឹកថ្លា ជំងឺប្រមេះទឹកថ្លា គឺជាជំងឺកាមរោគ ឆ្លងតាមរយៈការរួមភេទ។ ស្រីៗដែលរៀបការរួច ឬមាន​ដៃ​គូរួមភេទគួរធ្វើតេស្តនេះរៀងរាល់ឆ្នាំដើម្បីប្រាកដថា យើងមិនបានឆ្លងជំងឺនេះ ឬបើ​ឆ្លង​យើងអាចព្យាបាលទាន់ពេលវេលា។ (លម្អិតពីជំងឺប្រមេះទឹកបាយ) ៥. ពិនិត្យសុដន់ ការ​ពិនិត្យ​សុដន់អាចឱ្យយើង​រក​ឃើញ​កោសិកាមហារីក​សុដន់ និងធ្វើការព្យាបាល​ទាន់​ពេល។ យើងគួរធ្វើការពិនិត្យសុដន់ប្រចាំឆ្នាំ និងធ្វើការត្រួតពិនិត្យសុដន់​ដោយខ្លួនឯង​ជា​ប្រចាំ […]

ស្វែងរក ការពិនិត្យនិងធ្វើតេស្ដសុខភាពស្ត្រី

ការពិនិត្យនិងធ្វើតេស្ដសុខភាពស្ត្រី

​គន្លឹះ​ទាំង​ ៤​ យ៉ាង ជួយ​ឲ្យ​​ស្រី​ៗ​មាន​ដើមទ្រូងធំ មូលក្លំល្អ

មនុស្ស​ស្រី​ជាច្រើន​តែង​ប្រាថ្នា​ដើមទ្រូង​ធំ មូល​ក្លំ​ស្អាត មិនមែន​ជា​រឿង​ងាយស្រួល​ឡើយ។ បញ្ហា​ដើមទ្រូង​តូច រាបស្មើ​មិន​តឹងណែន​ជា​កង្វល់​របស់​ស្រ្តី​ទាំង​មាន​កូន​ហើយ និង​អ្នក​នៅ​លីវ ព្រោះ​នាំឲ្យ​ខ្វះ​ទំ​នុក​ចិត្ត​ក្នុង​ការ​សម្លៀកបំពាក់។ ដើម្បី​ទទួល​បាន​ដើមទ្រូង​ស្រស់​ស្អាត​ឡើង​វិញ ស្រីៗ​គ្នា​យើង​​មាន​ដើមទ្រូង​ស្អាត មក​ចែក​រំលែក​តិចនិក​មួយ​ចំនួន។ ១- ម៉ាស្សា កញ្ញា សេន សុវណ្ណមករា បាន​ឲ្យ​ដឹង​ថា របៀប​ថែទាំ​ដើមទ្រូង​ឲ្យ​នៅ​ស្រស់​ស្អាត មូលក្លំ គឺ​ត្រូវ​ម៉ាស្សា​ដើមទ្រូង​ដែល​ជា​វិធី​ងាយស្រួល​ហើយ​​មិន​ចាំបាច់​ចំណាយលុយ ឬ​ស្វែង​រក​ឧបករណ៍​ជំនួយ​ណា​មួយ​ឡើយ។ វិធី​ធ្វើ​ត្រូវ​ប្រើ​ដៃ​ទាំង​សង​ខាង ​ធ្វើ​ឡើង​ពេល​កំពុង​ងូត​ទឹក ដោយ​ម៉ាស្សា​ទាញ​ៗ​ផ្នែក​ខាង​លើ ហើយ​ដៃ​ម្ខាង​ទៀត​អាច​រុញ​ពី​ក្រោម ដើម្បី​កុំឲ្យ​យារ​ធ្លាក់។ ទម្លាប់​ធ្វើ​បែប​នេះ​រៀងរាល់​ពេល​ងូត​ទឹក ដោយ​ប្រើ​ពេល ១០-១៥ នាទី។ បន្ទាប់ពី​ងូត​ទឹក​រួច ត្រូវ​ប្រើ​ប្រេង ឬ​ឡេ​​មក​លាប និង​ធ្វើ​កាយវិការ​ដូច​ពេល​ងូត​ទឹក និង​ចំណាយ​ពេល ១០-១៥ នាទី​ដូច​គ្នា។ ២- ទម្លាប់​ពាក់​អាវ​ក្នុង​កល់ បើ​តាម​ការ​ឲ្យ​ដឹង​ពី​ម៉ាក់​ៗ ទៀង ធីតា ដែល​មាន​កូន​ដល់​ទៅ​២ហើយ​នោះ បាន​បញ្ជាក់​ថា ស្រី​ៗ​គ្មាន​ដើមទ្រូង ត្រូវ​ពាក់​អាវ​ក្នុង​កល់ ទើប​ជួយ​លើក​សម្រស់ ហើយ​ជួយ​ទាញ​ដើមទ្រូង​ឲ្យ​ពើង​ឡើង។ បន្ទាប់ពី​ពាក់អាវ​ក្នុង​រួច យើង​ត្រូវ​សារ៉េ​រៀបចំ​ឲ្យ​ត្រូវ​ចំ​គន្លាក់​ដើមទ្រូង ដើម្បី​សមស្របតាម​អាវ និង​មិន​រយីករយាក ឬ​មាន​ស្នាម​លើ​ដើមទ្រូង។ មួយ​វិញ​ទៀត ពេល​គេង​មិន​គួរ​ពាក់​អាវ​ក្នុង​ឡើយ តែ​អាច​ពាក់​អាវ​ណា​ដែល​សម​ល្មម​ជាមួយ​រូបរាង ចៀសវាង​ដើមទ្រូង​គ្មាន​អ្វី​ទប់​ប្រែ​ជា​យារ​ធ្លាក់​វិញ។ ចង់គណនា BMR ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ […]

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស