បម្រែបម្រួលអ័រម៉ូនស្ត្រី

បម្រែបម្រួលអ័រម៉ូនស្ត្រី - ក្នុង​ផ្នែក​នេះ ​បងប្អូន​អាច​ស្វែងយល់​ពី​បញ្ហា​​ផ្នែក​សុខភាព​ផ្លូវ​ភេទ​​របស់​ស្រីៗ​គឺ បម្រែបម្រួលអ័រម៉ូនស្ត្រី។ "Hello គ្រូពេទ្យ" ​នឹង​លម្អិត​ពី​​មូលហេតុ ​ការ​ធ្វើ​រោគវិនិច្ឆ័យ​និង​តេស្ត​ពិនិត្យ​ជាក់ស្ដែង​ ដើម្បី​ដឹង​ពី​ផលវិបាក​ ​ការការពារ​ និង​ការ​ព្យាបាល

ចំណេះដឹងទូទៅ

បម្រែបម្រួលអ័រម៉ូនស្ត្រី

ពិសេសសម្រាប់ស្រីៗ សំណួរ-ចម្លើយ ជុំវិញការរួមភេទក្រោយសម្រាល

ជា​ធម្មតា​ក្រោយ​សម្រាល​កូន​រួច ម៉ាក់ៗ​ត្រូវការ​ពេល​មួយ​រយៈ​ខ្លី​ទើប​រាង​កាយ និង​ស្បូន​ត្រលប់​មក​សភាព​ដើម​វិញ អាច​រួមភេទ​បាន។ អ៊ីចឹ​ងហើយ ម៉ាក់ៗ​មក​ដឹង​ទាំង​អស់​គ្នា អំពី​ចំណេះ​ដឹង​ផ្សេងៗ​ជុំវិញ​ការ​រួមភេទ​ក្រោយ​សម្រាល តើពេល​ណា​ទើប​ការ​រួមភេទ​មាន​សុវត្ថិភាព ១០០%? ១. សម្រាល​កូន​រួច ពេល​ណា​អាច​រួម​ភេទ​បាន? ចាស់ៗ​បុរាណ តម្រូវ​ឲ្យ​ម៉ាក់ៗ​រង់ចាំ​យ៉ាង​តិច ៣ខែ ប៉ុន្តែ​វិទ្យាសាស្ត្រ​មិន​យូរ​អ៊ីចឹង​ពេក​ទេ ម៉ាក់ៗ​ត្រឹម​ពេល​ទ្វារមាស​លែង​ហូរឈាម មាន​ន័យថា​កន្លែង​សុក​ដាច់​ចេញ បាន​ជា​សះ​ស្បើយ​ឡើង​វិញ។ ប្រធាន​ផ្នែក​សម្ភព និង​រោគស្ត្រី នៃ​មន្ទីរពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា-ចិន សែន  លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត បានឲ្យដឹងថា ជា​ទូទៅ​ក្រោយ​សម្រាល​កូន​រួច ៦​សប្តាហ៍ រាង​កាយ និង​ទ្វារមាស​ស្ត្រី​អាច​វិល​ត្រលប់​មក​សភាព​ធម្មតា​វិញ​ហើយ ដែល​​អំឡុង​ពេល​​នេះ​​ស្ត្រី​​អាច​ទៅ​ជួប​គ្រូពេទ្យ​តាម​ការ​ណាត់​ដើម្បី​ពិនិត្យ​មើល បើ​មិន​មាន​បញ្ហា​ទេ ​អាច​ចាប់​ផ្តើម​រឿង​គ្រែ​ជាមួយ​ដៃ​គូ​វិញ​បាន។ ករណី​រួមភេទ​មុន​ពេល​របួស​ជា​សះ អាច​បង្ករោគ។ ២. សម្រាល​កូន​ដោយ​វះកាត់ ពេល​ណា​ទើប​អាច​រួមភេទ​វិញ​បាន? យើង​មិន​អាច​និយាយ​ជារួម​ថា​រយៈពេល​ប៉ុន្មាន​ក្រោយ​សម្រាល​ដោយ​វះកាត់​អាច​វិល​ទៅ​រក​ការ​រួម​ភេទ​វិញ​បាន​នោះ​​ទេ ប៉ុន្តែ​ស្រ្តី​សម្រាល​កូន​ដោយ​វះកាត់​ភាគច្រើ​ន​អាច​វិ​ល​ទៅ​រក​ការ​រួម​ភេទ​​​វិញ​បាន​ពី ​៤-៦​សប្ដាហ៍​ក្រោយ​សម្រាល​។ ទោះបីជា​យើង​អាច​មានឈាម​ធ្លាក់​តិច​តួច​ក្រោយ​សម្រាល​ដោយ​វះកាត់​មែន​ក៏​ដោយ តែ​មាត់​ស្បូន​របស់​យើង​ក៏​ត្រូវ​ការ​ពេល​ប្រហែល​ជា​៦​សប្តាហ៍​ដើម្បី​វិល​ទៅ​រកសភាព​ដើម​វិញ។ ស្រ្តី​មួយ​ចំនួន​អាច​ថា​វិល​ទៅ​រក​សកម្មភាព​ផ្លូវ​ភេទ​នេះវិញ​បាន​លឿន​ជាង​នេះ តែ​យ៉ាងណា​យើង​ត្រូវ​សួរនាំ​គ្រូ​ពេទ្យ​ពី​រឿង​នេះ និង​ត្រូវ​ច្បាស់​ខ្លួន​ឯង​ថា​យើង​អាច​ទៅ​រួច​ដែរ។​ ២. រួមភេទ​ក្រោយ​សម្រាល​ដោយ​មិន​បាន​ការពារ ​អាច​មាន​កូន​អត់? បើតាមគ្រូពេទ្យ​ព្យាបាល​រោគ​ស្ត្រី និង​សម្ភព នៃ​មជ្ឈមណ្ឌល​ជាតិ​គាំពារ​មាតា និង​ទារក លោកស្រី អ៊ូង មុនីរស្មី ក្រោយ​​សម្រាល​កូន​រួច ស្រ្តី​អាច​មាន​រដូវ​ដូច​ធម្មតា​វិញ​នៅចន្លោះ​ពី ១ខែកន្លះ-៣ខែ ឬ​យូរ​ជាង​នេះ […]

ស្វែងរក បម្រែបម្រួលអ័រម៉ូនស្ត្រី

បម្រែបម្រួលអ័រម៉ូនស្ត្រី

ចេះ​តែ​ឆ្ងល់​ថា​រាង​ស្គម​តែ​​ដុះ​ក្បាល​ពោះ​​ នេះ​អាច​មក​ពី​បញ្ហា​អ័រម៉ូន

ពិត​ណាស់​ អ័រម៉ូន​ជួយ​គ្រប់គ្រង​មុខងារ​មួយ​ចំនួន​នៅ​ក្នុង​រាងកាយ​ រួម​ទាំង​ការ​ធ្វើ​មេតាប៉ូលីស​ ស្រ្តេស​ ឃ្លាន​ និង​សូម្បី​តែ​ចំណង់​ផ្លូវ​ភេទ​។​ ​យ៉ាង​ណា​មិញ​ នៅ​ក្នុង​ករណី​ដែល​អ័រម៉ូន​របស់​យើង​មិន​ដំណើរការ​ វា​អាច​បណ្ដាល​​ឲ្យ​មាន​បញ្ហា​កង្វះ​អ័រម៉ូន​ជាក់លាក់​មួយ​ចំនួន និង​ធ្វើ​ឲ្យ​​យើង​ដុះ​ក្បាល​ពោះ​មិន​ងាយ​​ស្រក​។​ ជា​ទូទៅ​ មាន​លក្ខខ័ណ្ឌ​ទាក់ទង​នឹង​អ័រម៉ូន​​ជា​ច្រើន​ ដែល​អាច​ធ្វើ​ឲ្យ​យើង​ឡើង​ទម្ងន់​នៅ​បរិវេណ​ពោះ​ ដូចជា​​​អសកម្ម​ក្រពេញ​ទី​រ៉ូ​អ៊ីត​ គីស​ទឹក​នៅ​ក្រពេញ​អូវែ  ឬ​សូម្បី​តែ​ការ​អស់​រដូវ​ជា​ដើម​។​ អតុល្យភាព​អ័រម៉ូន​ផ្សេង​ទៀត​ អាច​កើត​ឡើង​ដោយ​សារ​តែ​ការ​ធាត់​ កត្តា​បរិស្ថាន​ ជាតិ​ពុល​ ស្រ្តេស និង​ថ្នាំ​មួយ​ចំនួន​ផង​ដែរ​។ ដូច​នេះ​ ដើម្បី​ឲ្យ​ដឹង​ថា​ ការ​ដុះ​ក្បាល​ពោះ​បណ្ដាល​មក​ពី​អ័រម៉ូន​ឬ​យ៉ាង​ណា​​ យើង​អាច​​សង្កេត​មើល​​​សញ្ញា​ខាង​ក្រោម​នេះ​។ ១. មាន​អារម្មណ៍​មិន​សូវ​ឆ្អែត​បន្ទាប់​ពី​ញ៉ាំ​រួច​ ​ប្រសិនបើ​យើង​​តែង​តែ​មាន​អារម្មណ៍​ថា​មិន​សូវ​ឆ្អែត​ បន្ទាប់​ពី​ញ៉ាំ​អាហារ​រួច​​ជា​ញឹកញាប់​ មាន​ន័យ​ថា​អ័រម៉ូន​ផ្លូវ​ភេទ​​​​កំពុង​តែ​មាន​ឥទ្ធិពល​ដោយ​ប្រយោល​ទៅ​លើ​អ័រម៉ូន​​​ដែល​គ្រប់គ្រង​ការ​ធ្វើ​មេតាប៉ូលីស​ គឺ​អ័រម៉ូន​Estrogen និង​Testosterone។​ នៅ​ពេល​ដែល​យើង​មាន​កម្រិត​អ័រម៉ូន​Estrogen​​ក្នុង​រាងកាយ​ទាប​ យើង​អាច​នឹង​មាន​អារម្មណ៍​​ឃ្លាន​ បន្ទាប់​ពី​ញ៉ាំ​អាហារ​រួច​ ពីព្រោះ​តែ​ផល​ប៉ះពាល់​នៃ​អ័រម៉ូន Estrogen​​​ទៅ​លើ ​Leptin។​ ២. មាន​អារម្មណ៍​ស្រ្តេស​ជា​ញឹកញាប់​ ​​​រាល់​ពេល​ដែល​យើង​ស្រ្តេស​ ក្រពេញ​Adrenal ​នឹង​បញ្ចេញ​អ័រមូន Cortisol ហើយ​​ប្រសិនបើ​​យើង​ស្រ្តេស​គ្រប់​ពេល ​ក្រពេញ​Adrenal​នឹង​ផលិត​ អ័រម៉ូន​ Cortisol ច្រើន​ជ្រុល​ជាង​តម្រូវ​ការ​របស់​រាងកាយ​។​ ជាក់​ស្ដែង​ អ័រមូនCortisol ​ខ្ពស់​នៅ​ក្នុង​រាងកាយ​នឹង​បង្កើន​ចង្វាក់​បេះដូង​ សម្ពាធ​ឈាម​ និង​ជាតិ​ស្ករ​ក្នុង​ឈាម​ ហើយ​ការ​បង្កើន​កម្រិត អ័រមូនCortisol ​ក៏​ជា​ការ​បង្កើន​​ជាតិ​ខ្លាញ់​​នៅ​ត្រង់​បរិវេណ​ពោះ​ដូច​គ្នា​។ ៣. […]

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស