ជំងឺមហារីកមាត់ស្បូន ជាជំងឺដ៏កាចសាហាវមួយដែលស្ត្រីជាច្រើនជុំវិញពិភពលោកមួយចំនួនបានជួបប្រទះ។ មកទល់ពេលនេះក៏មានវ៉ាក់សាំងការពារជំងឺមហារីកមាត់ស្បូនហើយ តែទោះជាយ៉ាងណាយើងក៏នៅព្រួយបារម្ភពីសុខភាពផ្នែកសំខាន់នោះផងដែរ។
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ
ជំងឺមហារីកមាត់ស្បូន ជាជំងឺដ៏កាចសាហាវមួយដែលស្ត្រីជាច្រើនជុំវិញពិភពលោកមួយចំនួនបានជួបប្រទះ។ មកទល់ពេលនេះក៏មានវ៉ាក់សាំងការពារជំងឺមហារីកមាត់ស្បូនហើយ តែទោះជាយ៉ាងណាយើងក៏នៅព្រួយបារម្ភពីសុខភាពផ្នែកសំខាន់នោះផងដែរ។
លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធានផ្នែករោគស្ត្រី និងសម្ភព នៃមន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ បានឲ្យដឹងថា ការភ័យខ្លាចមិនខុសទេ តែត្រូវធ្វើកាពិនិត្យរកមើលកោសិការមហារីកមាត់ស្បូនដែរដើម្បីទទួលការព្យាបាលទាន់ពេលវេលា។ ធ្វើតេស្តបានមិនចាំបាច់ទាល់តែចេញរោគសញ្ញាទាំងនេះទេ។
– ធ្លាក់ឈាមក្រោយរួមភេទ ឬក្រោយពេលពិនិត្យមាត់ស្បូន
– ឈឺចាប់ពេលរួមភេទ
– ឈឺចង្កេះ ឬអាងត្រគាកខុសប្រក្រតី
– ធ្លាក់សច្រើនខុសធម្មតា
– ស្រកគីឡូ អស់កម្លាំង។
លោកវេជ្ជបណ្ឌិតក៏បានបន្តទៀតថា ចំពោះស្ត្រីដែលមិនទាន់ឆ្លងកាត់ការរួមភេទ ឬបានចាក់វ៉ាក់សាំងការពារជំងឺមហារីកមាត់ស្បូន អាចការពារជំងឺដ៏សាហាវមួយនេះបាន ហើយកត្តានាំឲ្យកើតក៏មានច្រើនដែរ។ ក្នុងនោះដែរ ប្រធានផ្នែករោគស្ត្រី និងសម្ភព ក៏បង្ហាញរបាយការណ៍ដែលទទួលបានពីករណីជំងឺមហារីកមាត់ស្បូននៅលើពិភពលោកផងដែរ។
ដោយឡែកនៅកម្ពុជាវិញ ត្បិតមិនទាន់មានស្ថិតិជាតិ ប៉ុន្តែលោកសាស្ត្រាចារ្យ អ៊ាវ សុខា ឯកទេសជំងឺមហារីក បញ្ជាក់ថា ជំងឺមហារីកមាត់ស្បូនកើតមានច្រើនជាងគេលើស្ត្រី ហើយក៏ធ្វើឲ្យស្ត្រីកម្ពុជាស្លាប់ច្រើនដែរ។
អត្ថបទពាក់ព័ន្ធ៖
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕