សុខភាពស្ត្រី

ត្រួតពិនិត្យវេជ្ជសាស្ត្រដោយ សាស្ត្រាចារ្យវេជ្ជបណ្ឌិត គាន់ អូន នៅ May 06, 2022

សុខភាព​ស្ត្រី​- ​មាន​គ្នា​យើង​ច្រើន​ណាស់​កំពុង​ប្រឈម​បញ្ហាស្រីៗ ដែល​ប្រុសៗ​ភាគ​ច្រើន​មិន​យល់។ ​បញ្ហា​ផ្លូវ​ភេទ​​​មួយ​ចំនួន​ដែល​លម្អិត​ក្នុង​ផ្នែក​នេះ​មាន ​ជំងឺគីសក្រពេញអូវែ ​ជំងឺដុំស្បូន ​ការបង្ករោគអាងត្រគាក ​ជំងឺក្រពេញទីរ៉ូអ៊ីត ​ការអស់រដូវ ​ការពិនិត្យនិង​ធ្វើតេស្តសុខភាពស្រ្តី ​ការមករដូវ ​បញ្ហា​ស្ត្រី​ផ្សេងទៀត​ ​ ​​បូករួម​ទាំង​រោគសញ្ញា មូលហេតុ​បង្ក និង​ការ​ព្យាបាល​ជា​ដើម

ចំណេះដឹងទូទៅ

សុខភាពស្ត្រី

ឆ្ងល់អត់? តើទ្វារមាស្ត្រីមានជម្រៅប៉ុណ្ណា និងអនាម័យបែបណា?

តើ​ទ្វារមាស​មាន​ជម្រៅ​ប៉ុណ្ណា? តើ​ធ្វើ​ដូចម្តេច​ឲ្យ​មាស​នៅ​តែ​ស្អាត និង​មាន​អនាម័យ​ជានិច្ច​។ តើ​ការ​ធ្លាក់​ស​កម្រិត​ណា ទើប​ហៅ​ថា ជា​ការ​ធ្លាក់​ស​ខ្លាំង? កាយ​វិភាគ​សាស្ត្រ​របស់​មនុស្សស្ត្រី ពិត​ជា​​អស្ចារ្យ​ណាស់​​។ តើ​ទ្វារ​មាស​មាន​ជម្រៅ​ប៉ុណ្ណា? ជា​មធ្យម ទ្វារមាស​របស់​សុភាព​នារី​មាន​ជម្រៅ​ប្រមាណ​ជា ៨.៨៩ សង់ទីម៉ែត្រ ប៉ុន្តែ មាន​កត្តា​ជាច្រើន​ដែលអាច​ជះ​ឥទ្ធិ​ពល​ទៅ​លើ​ទំហំ​ ដូច​ជា៖ អាយុ ទម្ងន់ ការអស់​រដូវ ការ​វះ​កាត់ ប៉ុន្តែ ទោះ​បី​ជា​ស្ថិតក្នុង​ជម្រៅ​បែប​នេះ​ក៏ដោយ ប៉ុន្តែ ទ្វារមាស​របស់​មនុស្ស​ត្រី មាន​ភាពបត់បែនខ្លាំង ហើយអាចលាតសន្ធឹងបាន ដូចជាអំឡុងពេលមានផ្ទៃពោះ និងសម្រាលកូន ជា​ដើម។ ទាក់ទងទៅនឹងប្រវែង និងជម្រៅ ទ្វារ​មាស អាចលាតសន្ធឹង​ក្នុង​កម្រិតមួយប៉ុណ្ណោះ។ ពេល​អ្នក​សម្រើប​ផ្លូវភេទ ទ្វារមាស​របស់​អ្នក​អាច​ផ្អៀង​ឡើង​លើ និង​លាត​ដើម្បី​សម្របទៅ​តាម​​លិង្គ។ ចង់គណនា BMR ចុចទីនេះ! [embed-health-tool-ovulation] តើ​ធ្លាក់​សកម្រិត​ណា​ទើប​មាន​បញ្ហា? ជា​ទូទៅ ពេញមួយវដ្តរដូវ​របស់អ្នក ទឹករំអិល​ក្នុង​ស្បូនរបស់អ្នកមានការប្រែប្រួលទាំងគុណភាព និងបរិមាណ ដែលជាលទ្ធផលនៃការផ្លាស់ប្តូរអ័រម៉ូន ដែលធ្វើឲ្យរាងកាយរបស់អ្នកត្រៀមខ្លួនសម្រាប់ការបញ្ចេញពងអូវុល។ ទឹករំអិលស្បូនចាប់ផ្តើមនៅដំណាក់កាលដំបូង​នៃ​ការបញ្ចេញអូវុល ពោល​គឺ នៅជុំវិញនៃ​ការចាប់ផ្តើមនៃវដ្តរបស់អ្នក។ វាមានពណ៌ស្រអាប់ ពណ៌ស និងក្រែម។ អ្នក​គួរ​តែ​ទៅពិគ្រោះ​ជា​មួយ​វេជ្ជបណ្ឌិតរបស់អ្នក នៅ​ពេល​ដែល​ប្រសិន​បើអ្នកសម្គាល់ឃើញភាពមិនប្រក្រតីណាមួយនៃការហូរទឹករំអិល ឬធ្លាក់ស របស់អ្នក ដូចជាការផ្លាស់ប្តូររូប​រាង (ដូចជា ពពុះ ឬដុំ) ក្លិន […]

ស្វែងរក សុខភាពស្ត្រី

ការមករដូវ

ស្រ្តេសអាចបណ្តាលឲ្យស្រីៗរាំងរដូវ ដោះស្រាយបែបណា?​

ពិត​ណាស់​ ស្រីៗ​យើង​អាច​ប្រឈម​នឹង​ការ​រាំង​រដូវ ដោយ​សារ​មូលហេតុ​ជា​ច្រើន។ ​ជួនកាល​រដូវ​​អាច​មក​លឿន ឬ​យូរ​ជាង​ធម្មតា ហើយ​រយៈពេល​ និង​បរិមាណ​នៃ​ការ​ធ្លាក់​ឈាម​រដូវ ក៏​មិន​ដូច​គ្នា​ដែរ។ ជាក់ស្តែង ស្រ្តេស​ជា​មូលហេតុ​ចម្បង​មួយ​ ដែល​នាំ​ឲ្យ​យើង​មាន​វដ្ដ​រដូវ​មិន​ទៀង​ ឬ​រាំង​រដូវ​តែ​ម្តង ពីព្រោះ​បញ្ហា​ស្រ្តេស អាច​ប៉ះពាល់​ដល់​វដ្ដ​បន្ត​ពូជ ព្រម​ទាំង​បង្កជា​​ការ​ឈឺចាប់​អំឡុង​ពេល​មក​រដូវ។ នៅ​ពេល​ដែល​កម្រិត​អ័រម៉ូន​ស្រ្តេស Cortisolនៅ​ក្នុង​រាងកាយ​ឡើង​ខ្ពស់​ មុខងារ​ជា​ច្រើន ដូចជា​ការ​រំលាយ​អាហារ​ ឬការ​បន្ត​ពូជ​ក៏​​ប្រែប្រួល​ផង​ដែរ។ [embed-health-tool-ovulation] ​​​ស្រ្តេស​អាច​​បង្ក​ឲ្យ​រាំង​រដូវ​ដោយ​វិធី​ណា? ខួរ​ក្បាល​ផ្នែក​ខាង​លើ​របស់​មនុស្ស​យើង​គ្រប់គ្រង​មុខងារ​សំខាន់​ៗ​ជា​ច្រើន​នៃ​រាងកាយ និង​ទទួល​ខុសត្រូវ​ជំរុញ​ក្រពេញ​Endocrine ផ្សេង​ទៀត​ឲ្យ​បញ្ចេញ​អ័រម៉ូន​​របស់​ខ្លួន​ទៅ​ក្នុង​ឈាម។ នៅ​ពេល​ដែល​រាងកាយ​យើង​ស្រ្តេស នោះ​​កម្រិត​អ័រម៉ូន​Cortisol ​នឹង​ឡើង​ខ្ពស់ ហើយ​​អ័រម៉ូន​Cortisolនេះ ក៏​មាន​សមត្ថភាព​បិទ​មុខងារ​មិន​ចាំបាច់​​មួយ​ចំនួន​ ដូចជា​ការ​រំលាយ​អាហារ និង​ការ​បន្ត​ពូជ ដើម្បី​គ្រប់គ្រង​នឹង​បញ្ហា​ស្ត្រេស។ លើស​ពី​នេះ ស្រ្តេស​ក៏​អាច​រំខាន​ដល់​មុខងារ​នៃ​ប្រព័ន្ធ​ភាព​ស៊ាំ ដែល​អាច​ធ្វើ​ឲ្យ​រាងកាយ​ងាយ​នឹង​ឆ្លង​មេរោគ​ថែម​ទៀត​ផង។ យោង​តាម​អ្នក​ជំនាញ​បាន​ឲ្យ​ដឹង​ថា អ័រម៉ូន​Cortisol អាច​បណ្តាល​ឲ្យ​គ្នា​យើង​មក​រដូវ​យឺត ឬ​មក​រដូវ​តិចតួច និង​ពេល​ខ្លះ​រាំង​រដូវ​តែ​ម្តង។ ប្រសិនបើ​យើង​រក​មិន​​ឃើញ​កត្តា​បង្ក​ស្រ្តេស​នៅ​ក្នុង​រាងកាយ ​ឬ​មាន​បញ្ហា​ស្រ្តេស​រ៉ាំរ៉ៃ នោះ​យើង​អាច​រាំង​រដូវ​រយៈពេល​វែង។ ចង់គណនា BMR ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ពេល​ណា​គួរ​ទៅ​ជួប​គ្រូពេទ្យ​? ជំហាន​ដំបូង យើង​គួរ​ធ្វើ​តេស្ដ​ផ្ទៃពោះ​ជាមុន​ នៅ​ពេល​ដែល​គ្នា​យើង​បាត់​រដូវ​។ ក្នុង​ករណី​ដែល​យើង​បាត់​រដូវ​ជាប់​ៗ​គ្នា​ចំនួន​៣​ខែ នោះ​គួរ​តែ​ទៅ​ពិគ្រោះ​យោបល់​ជាមួយ​នឹង​គ្រូពេទ្យ​ ដើម្បី​ស្វែង​រក​កត្តា​បង្ក​មួយ​ចំនួន​ ដូចជា​គីស​ទឹក​ក្រពេញ​អូវែ បញ្ហា​ក្រពេញ​ទីរ៉ូអ៊ីត និង​កត្តា​ផ្សេង​ទៀត​ផង។ ប៉ុន្តែ […]


ការមករដូវ

អំឡុងពេលមករដូវ ស្រីៗអាចញ៉ាំទឹកដូងបានអត់?

គ្នា​យើង​ច្បាស់​ជា​បាន​ដឹង​​រួច​មក​ហើយ​ពី​គុណ​ប្រយោជន៍​ល្អ​ៗ​នៃ​ការ​ញ៉ាំ​ទឹក​ដូង។ ប៉ុន្តែ តើ​​យើង​អាច​ញ៉ាំ​ភេសជ្ជៈ​សុខភាព​មួយ​ប្រភេទ​​នេះ ​អំឡុង​ពេល​មក​រដូវ​បាន​អត់? ហើយវាផ្តល់​អត្ថប្រយោជន៍​អ្វី​ខ្លះ? ហេតុផល​៣​យ៉ាង​ ស្រី​ៗ​គួរ​ញ៉ាំ​ទឹក​ដូង ១. កាត់បន្ថយ​ការ​ឈឺចាប់​ពេល​មក​រដូវ ពិត​ណាស់​ ទឹក​ដូង​អាច​ជួយ​រដូវ​មក​លឿន​ ដែល​ស័ក្តិសម​សម្រាប់​ស្រីៗ​យើង​ដែល​មក​រដូវ​មិន​ទៀងទាត់។ ក្រៅ​ពី​នេះ ទឹក​ដូង​ក៏​អាច​ជួយ​កាត់បន្ថយ​ការ​ឈឺចាប់​ពេល​មក​រដូវ ព្រម​ទាំង​​កម្ចាត់​បញ្ហា​កំណក​ឈាម​​ ដោយ​សារ​តែ​ភេសជ្ជៈ​មួយ​នេះ​ សម្បូរ​ទៅ​ដោយ​វីតាមីន​ និង​សារធាតុ​រ៉ែ​សំខាន់​ៗ។ ចង់គណនា BMR ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ២. ដោះស្រាយ​បញ្ហា​រាំង​រដូវ យោង​តាម​អ្នក​ជំនាញ​មួយ​ចំនួន​បាន​ឲ្យ​ដឹង​ថា​ ជាមួយ​នឹង​សារធាតុ​ចិញ្ចឹម​ជា​ច្រើន​នៅ​ក្នុង​ភេសជ្ជៈ​មួយ​នេះ ដែល​រួម​មាន​វីតាមីន​ ម៉ាញេស្យូម​ ប៉ូតាស្យូម កាល់ស្យូម​ ម៉ង់កាណែស និង​សារធាតុ​ប្រឆាំង​នឹង​អុកស៊ីតកម្ម ធ្វើ​ឲ្យ​ទឹក​ដូង​មាន​សមត្ថភាព​​ក្នុង​ការ​បង្កើត​គ្រាប់​ឈាម​​​បាន​យ៉ាង​អស្ចារ្យ។ ពេល​ខ្លះ នៅ​ពេល​ដែល​​មក​រដូវ​ច្រើន​ជ្រុល ​គ្នា​យើង​អាច​ប្រឈម​នឹង​ការ​រាំង​រដូវ ហេតុនេះ​ហើយ ទើប​អ្នក​ជំនាញ​ណែនាំ​ឲ្យ​ញ៉ាំ​ទឹក​ដូង ដើម្បី​កាត់បន្ថយ​រោគសញ្ញា។ [embed-health-tool-ovulation] ៣. ជួយ​ឲ្យ​មក​រដូវ​រលូន ​​​​​​​​ស្រីៗ​យើង​តែង​ជួប​ប្រទះ​បញ្ហា​ផ្សេង​ៗ​គ្នា​ អំឡុង​ពេល​នៃ​វដ្ដ​រដូវ។ ប៉ុន្តែ ទឹក​ដូង​អាច​ធានា​ឲ្យ​យើង​មក​រដូវ​ដោយ​រលូន​ និង​មិន​ឈឺចាប់។ ជាង​នេះ​ទៅ​ទៀត ទឹក​ដូង​ក៏​​សម្បូរ​ទៅ​ដោយ​សារធាតុ​អេឡិចត្រូលីត ដែល​អាច​ជួយ​រក្សា​ជាតិ​ទឹក​ រក្សា​ថាមពល​រាងកាយ ក៏​ដូចជា​ជួយ​ជំរុញ​លំហូរ​ឈាម​អំឡុង​ពេល​មក​រដូវ​ថែម​ទៀត​ផង។ អត្ថប្រយោជន៍​ដទៃ​ទៀត​នៃ​ទឹក​ដូង ទឹក​ដូង​ក៏​មាន​សមាសធាតុ ដែល​ជួយ​បន្សុទ្ធ​រាងកាយ​ ជួយ​ឲ្យ​ត្រជាក់​ថ្លើម​ កាត់បន្ថយ​ការ​រលាក ព្រម​ទាំង​ការពារ​រាងកាយ​ពី​ការ​ឆ្លង​មេរោគ​ផ្សេងៗ។ មិន​តែ​ប៉ុណ្ណោះ ទឹក​ដូង​ក៏​អាច​ជួយ​ការពារ​ក្រួស​តម្រង​នោម​ ជួយ​ទ្រទ្រង់​ប្រព័ន្ធ​ភាព​ស៊ាំ និង​ផ្តល់​អត្ថប្រយោជន៍​ដ៏​លើសលប់​ដល់​ស្បែក​ និង​សក់។ ប្រសិនបើ​ញ៉ាំ​ទឹក​ដូង​ជា​ទៀងទាត់​ […]


បញ្ហាស្ត្រីផ្សេងទៀត

​​​​​​​​​​​​​​​​​​​​​​​​​​​​​រមួលក្រពេញអូវែបណ្តាលមកពីកត្តាអ្វីខ្លះ? អ្នកណាខ្លះមានហានិភ័យខ្ពស់?

ការ​រមួល​ក្រពេញអូវែ​កើត​ឡើង​នៅ​ពេល​ដែល​ក្រពេញមួយនេះបត់​ជុំវិញ​សរសៃ​ចង ដែល​ស្ថានភាព​មួយ​នេះ ចាំបាច់​ត្រូវ​ធ្វើ​ការ​ព្យាបាល​ភ្លាម​ៗ ដើម្បី​​បញ្ចៀស​ការ​បាត់បង់ក្រពេញ​អូវែ។ ពិត​ណាស់​ ការ​រមួលក្រពេញ​អូវែ គឺ​ជា​​រោគ​ស្ត្រី​ទូទៅ​ដែល​​គ្រោះថ្នាក់​បំផុត​មួយ​ ដែល​អាច​បណ្តាល​ឲ្យ​បញ្ឈប់​លំហូរ​ឈាម​ទៅ​កាន់​ក្រពេញ​អូវែ ជា​ហេតុ​នាំ​ឲ្យ​​ងាប់​​ជាលិកា​នៅ​ក្នុងក្រពេញ​អូវែ។ កត្តា​ហានិភ័យ​​នៃ​ការ​រមួលក្រពេញ​អូវែមាន​អ្វី​ខ្លះ? ការ​រមួល​​ក្រពេញ​អូវែ កម្រ​នឹង​កើត​ឡើង​​​ណាស់​ ប៉ុន្តែ​​បញ្ហា​មួយ​នេះ​ អាច​ប៉ះពាល់​ដល់​គ្នា​យើង​គ្រប់​វ័យ។ ក្រុម​អ្នក​ស្រាវជ្រាវ​បាន​កំណត់​ពី​កត្តា​ជាក់លាក់ ដែល​អាច​បង្កើន​ហានិភ័យ​នៃ​ការ​រមួល​ក្រពេញ​អូវែ ដែល​រួម​មាន​៖ ស្ថិត​ក្នុង​វ័យ​បន្ត​ពូជ មាន​ផ្ទៃពោះ មាន​ដុំ​សាច់​ ឬ​គីសក្រពេញ​អូវែដែល​មិន​មែន​ជា​មហារីក ការ​ព្យាបាល​ឲ្យ​មាន​កូន​ ដែល​ជំរុញ​ការ​បញ្ចេញ​ពង​អូវុល និង​បង្កើន​ហានិភ័យ​នៃ​ការ​កើត​គីស​អូវែ។ រោគសញ្ញា​នៃ​ការ​រមួល​ក្រពេញ​អូវែ រមួល​ក្រពេញ​អូវែអាច​មាន​រោគសញ្ញា​ជា​ច្រើន​ ដែល​រួម​មាន​៖ ឈឺចាប់​ពោះ​​ផ្នែក​ខាង​ក្រោម​ ឬ​ឆ្អឹង​អាង​ត្រគាក ឈឺចាប់​​ដែល​រាលដាល​ដល់​ខ្នង​ផ្នែក​ខាង​ក្រោម​ ឬ​ចំហៀង ឈឺ​ដូច​​ត្រូវ​គេ​ចាក់ ការ​ឈឺចាប់​ដោយ​សារ​​បញ្ហា​​រមួល​ក្រពេញ​អូវែ ​អាច​ម្តង​ឈឺ​ម្តង​បាត់​ នេះ​ពីព្រោះ​តែ​ក្រពេញ​អូវែអាច​រមួល​ ឬ​មិន​រមួល​ទៅ​តាម​ពេលវេលា។ ចង់គណនា BMR ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ​​​រោគសញ្ញា​គ្រោះថ្នាក់ ក្នុង​ករណី​ដែល​ការ​រមួលក្រពេញ​អូវែ ចាប់ផ្តើម​ធ្វើ​ឲ្យ​ងាប់​ជាលិកា​នៅ​ក្នុងក្រពេញ​អូវែ រោគសញ្ញា​អាច​រួម​មាន​៖ គ្រុន​ក្តៅ​​ចាប់​ពី​៣៨​អង្សាសេ ឬ​ខ្ពស់​ជាង​នេះ ធ្លាក់​ឈាម​ទ្វារ​មាស ធ្លាក់​ទឹក​រម្អិល​ទ្វារ​មាស​មិន​ប្រក្រតី រឹង​ក្នុង​ពោះ  និង​​ឈឺ​ខ្លាំង​មិន​អាច​ប៉ះ​បាន។ ក្នុង​ករណី​ដែល​គ្នា​យើង​ប្រឈម​នឹង​រោគសញ្ញា​ទាំង​នេះ គួរ​ទាក់ទង​ទៅ​កាន់​គ្រូពេទ្យ​រោគ​ស្ត្រី​ភ្លាម​ៗ ជា​ពិសេស​សម្រាប់​អ្នក​ដែល​កំពុង​ពពោះ ឬ​​មាន​គីស​អូវែ។ រោគសញ្ញា​ខាង​លើ​ អាច​បញ្ជាក់​ពី​ការ​ងាប់​ជាលិកា​ ដែល​អាច​នាំ​ឲ្យ​យើង​បាត់បង់​អូវែ​។ [embed-health-tool-ovulation] ការ​ព្យាបាល​នៃ​បញ្ហា​រមួលក្រពេញ​អូវែ មាន​តែ​ការ​វះកាត់​តែ​មួយ​គត់​ ដែល​អាច​ព្យាបាល​បញ្ហា​រមួល​អូវែ​នេះ​បាន។ ស្ត្រី​ច្រើន​ជាង​៩០​%​ដែល​​ធ្វើ​ការ​វះកាត់​ អាច​ជា​សះស្បើយ​ជាមួយ​នឹង​មុខងារ​ពេញលេញ​នៃ​អូវែ។ យ៉ាង​ណា​មិញ ប្រសិនបើ​គ្រូពេទ្យ​រក​ឃើញ​ការ​លូតលាស់​នៃ​កោសិកា​មហារីក​ នោះ​អ្នក​ជំងឺ​អាច​នឹង​​តម្រូវ​ឲ្យ​ធ្វើការ​​កាត់ក្រពេញនេះចេញ​ផង​ដែរ។ អត្ថបទគួរអាន៖ ជំងឺគីសស្រទាប់រដូវក្រពេញអូវ៉ែ […]


ការមករដូវ

អាការៈចង្អោរអំឡុងពេលមករដូវ អាចមកពីកត្តាទាំងនេះ

ជា​ធម្មតា អាការៈ​ចង្អោរ​អំឡុង​ពេល​មក​រដូវ អាច​បណ្តាល​មក​ពី​ការ​ប្រែប្រួល​អ័រម៉ូន ប៉ុន្តែ​ប្រសិនបើ​យើង​មាន​អាការៈ​គួប​ផ្សំ​ ដូចជា​គ្រុន​ក្តៅ ឬ​រាករូស គួរ​ទៅ​ពិគ្រោះ​​ជាមួយ​នឹង​គ្រូពេទ្យ​ជំនាញ ទើប​ជា​ការ​ប្រសើរ។ យោង​តាម​ការ​សិក្សា​​​មួយ​ក្នុង​ឆ្នាំ​២០២០ ទៅ​លើ​ស្ត្រី​ចំនួន​៣៥៤ ដែល​មាន​អាយុ​ចន្លោះ​ពី​១៨ ដល់​៣៥​ឆ្នាំ​​បាន​ឲ្យ​ដឹង​ថា​ បញ្ហា​ចង្អោរ​ជា​អាការៈ​ទូទៅ​ដែល​កើត​លើ​ស្រី​ៗ​ដែល​មានមរិមាណឈាម​រដូវ​ច្រើន​ ហើយ​មានមូលហេតុ​បង្ក​​មួយ​ចំនួន​។​ ១. ការ​ឈឺចាប់​ខ្លាំង​ពេល​មក​រដូវ ​​​ការ​ឈឺចាប់​អំឡុង​ពេល​មក​រដូវ​ដំបូង អាច​កើត​ឡើង​មុន​ ឬ​អំឡុង​ពេល​មក​រដូវ។ នៅ​ពេល​ដែល​​អ័រម៉ូន​Prostaglandins​កើន​ឡើង​ សារធាតុ​គីមី​នឹង​​បណ្តាល​ឲ្យ​ស្បូន​កន្ត្រាក់​ និង​បង្ក​ជា​ការ​ឈឺចាប់។ ជាមួយ​គ្នា​នេះ ការ​ឈឺចាប់​អំឡុង​ពេល​មក​រដូវ​ដោយ​សារ​តែ​បញ្ហា​សុខភាព​ ដូចជា​ជំងឺ​ទាក់ទងស្រទាប់អង់ដូម៉ែត្រ ​ជំងឺ​រលាក​អាង​ត្រគាក ឬ​​ដុំ​ស្បូន។ រោគ​សញ្ញា​ផ្សេង​ទៀត មាន​ដូច​ជា៖ ចង្អោរ ពិបាក​រំលាយ​អាហារ ក្អួត ទល់​លាមក ហើម​ពោះ ២. រោគសញ្ញា​មុន​ពេល​មក​រដូវ ស្រី​ៗ​យើង​ច្រើន​ជាង​៩០%​ ប្រឈម​នឹង​រោគសញ្ញា​មុន​មក​រដូវ​ទាំង​នេះ៖ ប្រែប្រួល​អារម្មណ៍ ផ្លាស់ប្ដូរ​ចំណង់​អាហារ ឈឺ​ក្បាល ឈឺ​សុដន់​ ហើម​ពោះ អស់​កម្លាំង។ ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកក្រពេញអូវែ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសួត ចុចទីនេះ! ៣. ជំងឺ​រលាក​អាង​ត្រគាក ទន្ទឹម​នឹង​នេះ​ដែរ គ្នា​យើង​អាច​មាន​ហានិភ័យ​ខ្ពស់​ក្នុង​ការ​កើត​ជំងឺ​រលាក​អាង​ត្រគាក ប្រសិនបើ​យើង​មាន​ដៃគូ​រួម​ភេទ​ច្រើន​ ប្រើ​កង​​​ដាក់​ក្នុង​ស្បូន​ ឬ​អាយុ​តិច​ជាង​២៥​ឆ្នាំ។ ជា​ទូទៅ ជំងឺ​នេះ​មិន​បង្ក​​រោគសញ្ញា​​​ចំពោះ​ស្រី​ៗ​គ្រប់​រូប​ឡើយ​ ប៉ុន្តែ​គ្នា​យើង​ខ្លះ អាច​ប្រឈម​នឹង​អាការៈ​ដូចជា៖ គ្រុន​ក្តៅ ឈឺ​ពោះ​ផ្នែក​ខាង​ក្រោម ចង្អោរ ធ្លាក់​ឈាម​នៅ​ចន្លោះ​ពេល​មក​រដូវ […]


បញ្ហាស្ត្រីផ្សេងទៀត

កត្ដាទាំងនេះហើយ ជាមូលហេតុនាំឲ្យស្រីៗមិនចង់រួមភេទ

តើស្ដ្រីអាចងាយប្រឈមបាត់បង់ចំណង់ផ្លូវភេទមែនឬទេ? ប្រាកដណាស់ បម្រែបម្រួលចំណង់ផ្លូវភេទជាធម្មតារមែងតែងតែកើតមាន មិនថាបុរស ឬ ស្ដ្រីនោះទេ គ្រាន់តែតិច និងច្រើនតែប៉ុណ្ណោះ។ ម្យ៉ាងវិញទៀតការប្រែប្រួលចំណង់ផ្លូវភេទនេះ ក៏អាចជាបញ្ហាមួយបង្កផលប៉ះពាល់ដល់ទំនាក់ទំនងដៃគូផងដែរ ប្រសិនបើភាគីសងខាងមិនអាចយល់ពីគ្នា។ ខាងក្រោមជាមូលហេតុ ៤យ៉ាងសំខាន់ៗ​ដែល​បណ្ដាលឲ្យស្ដ្រីងាយនឹងបាត់បង់ចំណង់ផ្លូវភេទ ដែលប្រុសៗគួរដឹង។ ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកក្រពេញអូវែ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសួត ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ១.កត្ដាផ្លូវចិត្ដ កត្ដាផ្លូវចិត្ដគឺជាបញ្ហាធំ ដែលជំរុញឲ្យស្ដ្រីភាគច្រើនប្រឈមនឹងការអស់អារម្មណ៍ជាមួយដៃគូ ពិសេសនៅពេលគាត់កំពុងតែមាន បញ្ហាស្ដ្រេសច្រើន ស្មុគស្មាញ ថប់បារម្ភ និង បាក់ទឹកចិត្ដជាដើម។ ២.ឈឺចាប់ពេលរួមភេទ ការរួមភេទដែលមិនអាចប្រព្រឹត្ដទៅដោយរលូន ក៏ជាមូលហេតុអាចប៉ះទង្គិចដល់អារម្មណ៍ដៃគូខាងស្រី។ តួយ៉ាងការរួមភេទដែលមានការឈឺចាប់ ដោយបញ្ហាសុខភាពណាមួយដូចជា ការបម្រែបម្រួលអ័រម៉ូន បញ្ហាសាច់ដុំអាងត្រគៀក ប្រដាប់ភេទមានសភាពស្ងួត ឬមានការរលាកជាដើម។ ហេតុផលមួយចំនួនទៀត ក៏មានពាក់ព័ន្ធនឹងបញ្ហារោគស្ដ្រី ដែលបណ្ដាលមានការឈឺចាប់ក្នុងអំឡុងរួមភេទ ក៏ជះឥទ្ធិពលដល់អារម្មណ៍ផ្លូវភេទផងដែរ។ ៣.បញ្ញាទំនាក់ទំនងដៃគូ ដៃគូដែលរស់នៅខ្វះភាពកក់ក្ដៅ ទំនាក់ទំនងមិនស្និទ្ធស្នាល ក៏ជាបញ្ហាអាចប៉ះពាល់ដល់អារម្មណ៍ផ្លូវភេទបានដែរ។ ការសិក្សារបស់មន្ទីរពេទ្យ mayoclinic បានបង្ហាញថា អារម្មណ៍ផ្លូវភេទមនុស្សស្រីភាគច្រើនកើតចេញពីសកម្មភាពស្និទ្ធស្នាល។ ប្រសិនបើទំនាក់ទំនងមួយបាត់បង់ភាពស្និទ្ធស្នាល ជំនឿចិត្ដ នោះក៏ប៉ះពាល់ដល់អារម្មណ៍ផ្លូវភេទផងដែរ។ អត្ថបទគួរអាន៖ តំបន់ស្រើបស្រាលលើដងខ្លួនស្រីៗ ៥កន្លែង គូស្នេហ៍គួរស្វែងយល់​ សកម្មភាពផ្លូវភេទប្រថុយប្រថានមួយចំនួន បង្កហានិភ័យខ្ពស់ឆ្លងកាមរោគ លើស​ទម្ងន់​ អាច​​នាំ​ឲ្យ​​ចំណង់​ផ្លូវ​ភេទ​ថយ​ចុះ​?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ នៅ​សុខ​ៗ​ថយចុះ​ចំណង់​ផ្លូវ​ភេទ ​អាច​មក​ពី​​មូលហេតុ​ទាំង​នេះ អាហារ​៥​យ៉ាង […]


ទ្វារមាស

ធ្លាក់ទឹករម្អិលទ្វារមាសមានពណ៌លឿងមុនមករដូវបណ្តាលមកពីមូលហេតុអ្វី?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការ​ធ្លាក់​​​ទឹក​រម្អិល​ទ្វារ​មាស​ អាច​បណ្តាល​មក​ពី​កត្តា​ផ្សេង​ៗ ហើយ​​ករណី​ដែល​គ្នា​យើង​ធ្លាក់​​​​ទឹក​រម្អិល​ទ្វារ​មាស​​មាន​ពណ៌​លឿង​មុន​មក​រដូវ ​អាច​កើត​ឡើង​ជា​ទូទៅ និង​មិន​បង្ក​ជា​បញ្ហា​អ្វី​ឡើយ។ ប៉ុន្តែ​ ​ការ​ធ្លាក់​​​ទឹក​រម្អិល​ប្រភេទ​​នេះ ក៏​អាច​ជា​សញ្ញា​នៃ​ការ​មាន​​ផ្ទៃពោះ​ថ្មីថ្មោង និង​ការ​ឆ្លង​មេរោគ​ដូច​គ្នា។ ១. ធ្លាក់​ទឹក​រម្អិល​មាន​ពណ៌​លឿង​រាវ ​​ពិត​ណាស់​ ការ​ធ្លាក់​ទឹក​រម្អិល​ទ្វារ​មាស​ មាន​ការ​ប្រែប្រួល​ទៅ​តាម​វដ្ដ​រដូវ​របស់​យើង និង​អាច​កើន​ឡើង​អំឡុង​ពេល​ធ្លាក់​មេ​ជីវិត​ញី ​នៅ​ចន្លោះ​ថ្ងៃ​ទី​១៥ ទៅ​ថ្ងៃ​ទី​១៦​​មុន​ពេល​មក​រដូវ ​ដោយ​​មាន​​សភាព​ថ្លា និង​​អន្ធិល​ៗ។ ចំណែក​ឯ​ការ​ធ្លាក់​ទឹក​រម្អិល​ដែល​មាន​ពណ៌​លឿង​រាវ អាច​បញ្ជាក់​ថា​យើង​កំពុង​តែ​ជិត​ដល់​ពេល​មក​រដូវ។ សញ្ញា​ផ្សេង​​ទៀត​ ដែល​បង្ហាញ​ថា​យើង​ជិត​មក​រដូវ​ មាន​ដូចជា​៖ ហើម​ពោះ ឈឺ​សុដន់​ ប្រែប្រួល​អារម្មណ៍ ​ សក់​ឡើង​ប្រេង ចំណង់​ផ្លូវ​ភេទ​ថយ​ចុះ។ ចង់គណនា BMR ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ២. ធ្លាក់​ទឹក​រម្អិល​ទ្វារ​មាស​មាន​ពណ៌​លឿង​ខាប់ ទន្ទឹម​នឹង​នេះ​ដែរ ការ​ធ្លាក់​ទឹក​រម្អិល​ទ្វារ​មាស​ដែល​មាន​ពណ៌​លឿង​ខាប់​​ដូច​ឈីស អាច​ជា​សញ្ញា​នៃ​ការ​ឆ្លង​មេរោគ​ផ្សិត​ ហើយ​រោគសញ្ញា​ផ្សេង​ទៀត​នៃ​ការ​ឆ្លង​មេរោគ​ផ្សិត​នេះ​ដែរ​ អាច​រួម​មាន​៖ រមាស់​ និង​ឈឺ​នៅ​បរិវេណ​ទ្វារ​មាស ឈឺ​ចាប់​អំឡុង​ពេល​រួម​ភេទ នោម​ឈឺ ប្រសិនបើ​ស្រីៗ​យើង​មាន​រោគសញ្ញា​ណា​មួយ​ទាំង​នេះ គួរ​ទៅ​ពិគ្រោះ​យោបល់​ជាមួយ​នឹង​គ្រូពេទ្យ​ជំនាញ ដើម្បី​ទទួល​បាន​ការ​ព្យាបាល​ភ្លាម​ៗ។   [embed-health-tool-ovulation] ៣. ធ្លាក់​ទឹក​រម្អិល​ទ្វារ​មាស​ដែល​មាន​ពណ៌​លឿង និង​មាន​ធុំ​ក្លិន ជា​ធម្មតា ការ​ធ្លាក់​ទឹក​រម្អិល​ទ្វារ​មាស​មិន​មាន​ក្លិន​ខ្លាំង​ឡើយ។ ប៉ុន្តែ ប្រសិនបើ​យើង​សង្កេត​ឃើញ​ថា​ ​ទឹក​រម្អិល​ទ្វារ​មាស​មាន​ក្លិន​ឆ្អាប ឬ​ក្លិន​មិន​ល្អ នោះ​អាច​ជា​សញ្ញា​នៃ​ជំងឺ​កាមរោគ ​និង​មាន​សញ្ញា​ផ្សេង​ទៀត៖ ទឹក​រម្អិល​ទ្វារ​មាស​មាន​ពណ៌​លឿង ឬ​បៃតង មាន​សភាព​ថ្លា […]


ការមករដូវ

ចុកពោះក្រោយពេលមករដូវបណ្តាលមកពីអ្វី? ដោះស្រាយបែបណា?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ស្រី​ៗ​យើង​​មួយ​ចំនួន​ អាច​មាន​អាការៈ​​ចុក​ពោះ​​ក្រោយ​ពេល​មក​​រដូវ​​ ដែល​បញ្ហា​មួយ​នេះ​ពុំ​មាន​អ្វី​គួរ​ឲ្យ​បារម្ភ​ឡើយ។ ប៉ុន្តែ ជួន​កាល អាការៈ​ចុក​ពោះ​ខ្លះ​ ​​ចាំបាច់​ត្រូវ​ធ្វើ​ការ​ព្យាបាល​ ទើប​បាន​ធូរស្រាល​។ តើ​ការ​ចុក​ពោះ​ក្រោយ​មក​ពេល​​រដូវបណ្តាល​មក​ពី​មូលហេតុ​អ្វី? ហើយ​យើង​អាច​គ្រប់គ្រង​ស្ថានភាព​​មួយ​នេះ​តាម​វិធី​ណា? មូលហេតុ​បង្ក​នៃ​ការ​ចុក​ពោះ​ក្រោយ​ពេល​​មក​រដូវ ១. ធ្លាក់​មេ​ជីវិត​ញី មូលហេតុ​ទូទៅ​មួយ​នៃ​ការ​ចុក​ពោះ​ក្រោយ​ពេល​មក​​រដូវ អាច​បណ្តាល​មក​ពី​ការ​ធ្លាក់​មេ​ជីវិត​ញី។ អំឡុង​ពេល​នេះ ស្បូន​របស់​យើង​កន្ត្រាក់​ និង​បណ្តាល​ឲ្យ​មាន​​ការ​ឈឺចាប់​​នៅ​​ត្រង់​ពោះ​ផ្នែក​ខាង​ក្រោម។ ​ប្រហែល​ជា​៤០​%​នៃ​ស្រី​ៗ​ក្នុង​វ័យ​បន្ត​ពូជ អាច​ប្រឈម​នឹង​ការ​ឈឺចាប់​បែប​នេះ​ជា​រៀង​រាល់​ខែ។ ២. ពពោះ អ័រម៉ូន​​ដែល​បញ្ចេញ​ក្នុង​អំឡុង​ពេល​ពពោះ​ថ្មីថ្មោង អាច​បង្ក​ឲ្យ​មាន​អាការៈ​​ចុក​ពោះ​តិចតួច​ទៅ​ធ្ងន់ធ្ងរ។ មូលហេតុ​នៃ​ការ​ចុក​ពោះ​​នេះ ​​ទាក់ទង​ទៅ​នឹង​ការ​​បង្ក​កំណើត នៅ​ពេល​ដែល​ស៊ុត​ញី​ភ្ជាប់​ទៅ​នឹង​ស្បូន។ ក្នុង​​អំឡុង​ពេល​នេះ យើង​ក៏​អាច​សង្កេត​ឃើញ​មាន​​ធ្លាក់​ឈាម​ពី​ទ្វារ​មាស​តិចតួច​ផង​ដែរ។ យ៉ាង​ណា​មិញ ​អាការៈ​ចុក​ពោះ​ខ្លាំង ធ្លាក់​ឈាម​តិចតួច ឬ​មាន​ធ្លាក់​សារធាតុ​រាវ និង​ជាលិកា​ពី​ទ្វារ​មាស ក៏​អាច​បង្ហាញ​ពី​ការ​រលូត​កូន​ដូច​គ្នា។ ចង់គណនា BMR ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ៣. កូន​ក្រៅ​ស្បូន ការ​មាន​ផ្ទៃពោះ​ក្រៅ​ស្បូន​ កើត​ឡើង​នៅ​ពេល​ដែល​អំប្រ៊ីយ៉ុង​ក​កំណើត​នៅ​ខាង​ក្រៅ​ស្បូន ដែល​អាច​បណ្តាល​ឲ្យ​ស្រីៗ​យើង​ចុក​ពោះ​ក្រោយ​ពេល​មក​រដូវ។ ការ​ឈឺចាប់ ធ្លាក់​ឈាម​ និង​ចង្អោរ អាច​ជា​រោគសញ្ញា​នៃ​ការ​មាន​ផ្ទៃពោះ​ក្រៅ​ស្បូន។ ៤. ជំងឺ​Endometriosis ជំងឺEndometriosis ​ជា​ស្ថានភាព​ដែល​កោសិកា​​ពាស​ក្នុង​ស្បូន​លូតលាស់​នៅ​ខាង​ក្រៅ​ស្បូន។ កោសិកា​ទាំង​នេះ អាច​ផ្សាំ​នៅ​លើ​អូវែ ដៃ​ស្បូន​និង​សរីរាង្គ​ផ្សេង​ទៀត​ដូចជា​ពោះវៀន​ និង​ប្លោក​នោម​។ ជំងឺ​មួយ​នេះ ជា​មូលហេតុ​ទូទៅ​ដែល​នាំ​ឲ្យ​គ្នា​យើង​មាន​ការ​ឈឺ​ចាប់ និង​ចុក​ពោះ​ក្រោយ​ពេល​មក​រដូវ ហើយ​​​​ប៉ះពាល់​ដល់​ស្រី​​ៗ​ដែល​​មាន​អាយុ​ចន្លោះ​ពី​១៥​ឆ្នាំ ទៅ​៤៤​ឆ្នាំ​ច្រើន​ជាង​១១%​តាំង​ពី​កំណើត​មក​ម្ល៉េះ។ ៥. ដុំ​គីស​អូវែ ដុំ​គីស​អូវែ ជា​ថង់​ដែល​ផ្ទុក​ទៅ​ដោយ​សារធាតុ​រាវ […]


ជំងឺគីសក្រពេញអូវែ

គន្លឹះគ្រប់គ្រងជំងឺគីសទឹកក្រពេញអូវែ ជួយឲ្យជីវិតកាន់តែប្រសើរឡើង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជំងឺ​គីស​ទឹក​ក្រពេញ​អូវែ ជា​បញ្ហា​អ័រម៉ូន​ដែល​កើត​លើ​ស្ត្រី​ក្នុង​វ័យ​បន្ត​ពូជ។ ស្រីៗ​ដែល​ប្រឈម​នឹង​ជំងឺ​នេះ អាច​មិន​ធ្លាក់​មេ​ជីវិត​ញី មាន​កម្រិត​អ័រម៉ូន​Androgensខ្ពស់ និង​មាន​គីស​តូច​ៗ​ជា​ច្រើន​នៅ​លើ​​អូវែ ដែល​ជា​ហេតុ​នាំ​ឲ្យ​យើង​មាន​រដូវ​មិន​ទៀង ឬ​រាំង​រដូវ ឡើង​មុន​ មិន​អាច​មាន​កូន​ និង​ឡើង​ទម្ងន់​ជាដើម។ យ៉ាង​ណា​មិញ គ្នា​យើង​អាច​គ្រប់គ្រង​ជំងឺ​គីស​ទឹក​ក្រពេញ​អូវែ​ ដើម្បី​បញ្ចៀស​រោគសញ្ញា​បាន​ ដោយ​អនុវត្តន៍​គន្លឹះ​ងាយ​ៗ​ខាង​ក្រោម​នេះ។ ១. ការ​គេង​ជា​អាទិភាព​ ការ​គេង​ឲ្យ​បាន​៨​ម៉ោង​ក្នុង​មួយ​ថ្ងៃ គឺ​ជា​រឿង​សំខាន់​មួយ ហើយ​បើ​ទោះ​បី​ជា​យើង​ធ្វើ​ការ​វេន​យប់​ក៏​ដោយ​ គ្នា​យើង​គួរ​តែ​គេង និង​ភ្ញាក់​នៅ​ពេល​វេលា​ដដែល ទើប​ជា​ការ​ប្រសើរ។ ពិត​ណាស់​ ស្រីៗ​ដែល​មាន​បញ្ហា​គីស​ទឹក​ក្រពេញ​អូវែ អាច​មិន​បាន​គេង​គ្រប់គ្រាន់​ ដោយ​សារ​តែ​កត្តា​ប្រែប្រួល​ការ​ធ្វើ​មេតាប៉ូលីស ដូច្នេះ​ហើយ យើង​គួរ​តែ​ព្យាយាម​គេង​ឲ្យ​បាន​ទៀងទាត់​ និង​​គ្រប់គ្រាន់។ ចង់គណនា BMR ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ២. គ្រប់គ្រង​ស្រ្តេស ស្រ្តេស​ជា​ផ្នែក​មួយ​ដែល​មិន​អាច​ជៀស​បាន​សម្រាប់​ជីវិត​របស់​យើង​ម្នាក់​ៗ។ ប៉ុន្តែ ចំពោះ​ស្រី​ៗ​ដែល​កំពុង​ប្រឈម​នឹង​បញ្ហា​គីស​ទឹក​ក្រពេញ​អូវែ គួរ​​ប្រឹងប្រែង​កាត់បន្ថយ​ស្រ្តេស​ឲ្យ​ស្ថិត​ក្នុង​កម្រិត​តិចតួច ពីព្រោះ​ថា​បើ​យើង​ស្រ្តេស​ខ្លាំង នោះ​អ័រម៉ូន​ស្រ្តេស​នៅ​ក្នុង​រាងកាយ​នឹង​​ជំរុញ​ឲ្យ​ជំងឺ​គីស​ទឹក​ក្រពេញ​អូវែ​កាន់​តែ​ដុនដាប។ អ៊ីចឹង​ហើយ ​យើង​គួរ​រៀន​កាត់បន្ថយ​ស្រ្តេស​តាមរយៈ​ការ​ធ្វើ​សមាធិ អាន​សៀវភៅ ឬ​ដើរ​លំហែ។ [embed-health-tool-ovulation] ៣. ញ៉ាំ​អាហារ​ល្អ​ៗ ទន្ទឹម​នឹង​នេះ​ ស្រីៗ​យើង​ក៏​មិន​ត្រូវ​រំលង​របប​អាហារ​ដែល​មាន​តុល្យភាព​​ឡើយ​ និង​ផ្ដោត​ទៅ​លើ​ពពួក​គ្រាប់​ធញ្ញជាតិ​ ​ផ្លែឈើ បន្លែ អាហារ​ដែល​មាន​ប្រូតេអ៊ីន​ពី​សាច់​គ្មាន​ខ្លាញ់ និង​ទឹក​ដោះ​គោ​ដែល​មាន​ជាតិ​ខ្លាញ់​ទាប ឬ​គ្មាន​ជាតិ​ខ្លាញ់ ដើម្បី​អាច​ជួយ​គ្រប់គ្រង​ទាំង​ទម្ងន់​ខ្លួន​ និង​ជាតិ​ស្ករ​ក្នុង​ឈាម​បាន​ល្អ។ ៤. ហាត់​ប្រាណ​ជា​ទៀងទាត់ ​ក្នុង​ករណី​ដែល​យើង​មាន​បញ្ហា​គីស​ទឹក​ក្រពេញ​អូវែ ការ​ហាត់​ប្រាណ​​ជា​ទៀងទាត់​​កាន់​តែ​​​មាន​សារៈសំខាន់​ទ្វេ​ដង​ […]


ការមករដូវ

ឆ្ងល់អត់ បើមករដូវយឺត តែមិនមានផ្ទៃពោះ អាចបណ្តាលមកពីកត្តាអ្វីខ្លះ?

រាល់​​ការ​មក​រដូវ​យឺត ឬ​បាត់​រដូវ មិន​​មែន​សុទ្ធ​តែ​​បញ្ជាក់​ពី​ការ​មាន​ផ្ទៃពោះ​ទាំង​ស្រុង​ឡើយ។ ជា​ទូទៅ​ ​ស្រី​ៗ​យើង​មាន​វដ្ដ​រដូវ​មិន​ដូច​គ្នា​ទេ ហើយ​​ពេល​ខ្លះ​ ស្ថានភាព​សុខភាព​ជាក់លាក់​មួយ​ចំនួន​ ក៏​អាច​បណ្តាល​ឲ្យ​យើង​មក​រដូវ​យឺតយ៉ាវ ឬ​បាត់​រដូវ​ផង​ដែរ។ វដ្ដ​រដូវ​ធម្មតា​របស់​ស្រី​ៗ​យើង​ អាច​មាន​ចន្លោះ​ពី​២១​ថ្ងៃ ទៅ​៤០​ថ្ងៃ ប៉ុន្តែ​​បើ​យើង​មិន​មក​រដូវ​ក្នុង​រយៈពេល​នេះ នោះ​អាច​បណ្តាល​មក​ពី​កត្តា​​ខាង​ក្រោម​នេះ។ ១. ស្រ្តេស ស្រ្តេស​រ៉ាំរ៉ៃ ជា​កត្តា​ចម្បង​ដែល​នាំ​ឲ្យ​យើង​មក​រដូវ​​យឺតយ៉ាវ។ ជាក់ស្តែង ស្រ្តេស​អាច​​ផ្លាស់ប្ដូរ​ទម្លាប់​រស់នៅ​ប្រចាំ​ថ្ងៃ​របស់​គ្នា​យើង រំខាន​ដល់​ដំណេក ក៏​ដូចជា​អាច​ប៉ះពាល់​ដល់​ផ្នែក​របស់​ខួរក្បាល​ (Hypothalamus) ដែល​មាន​តួនាទី​គ្រប់គ្រង​វដ្ដ​រដូវ​​ថែម​ទៀត​ផង។ ចង់គណនា BMR ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ២. វិបត្តិ​​ក្នុង​ការ​ញ៉ាំ​អាហារ ទន្ទឹម​នឹង​នេះ​ដែរ ការ​ប្រែប្រួល​ទម្ងន់​ក៏​អាច​ប៉ះពាល់​ដល់​វដ្ដ​រដូវ​។ ​អ្នក​ដែល​មាន​វិបត្តិ​ក្នុង​ការ​ញ៉ាំ​អាហារ ឬ​ពិបាក​ញ៉ាំ​អាហារ​ ងាយ​នឹង​មក​​រដូវ​មិន​ទៀងទាត់​ណាស់។ បន្ថែម​ពី​នេះ ប្រសិនបើ​យើង​ស្រក​ទម្ងន់​ខ្លាំង​ជ្រុល ក៏​អាច​បណ្តាល​ឲ្យ​​មក​រដូវ​យឺត ឬ​បញ្ឈប់​ការ​មក​រដូវ​ ដោយ​សារ​តែ​មិន​មាន​ខ្លាញ់​គ្រប់គ្រង​ក្នុង​ការ​ធ្លាក់​មេ​ជីវិត​ញី។ [embed-health-tool-ovulation] ៣. ជំងឺ​គីស​ទឹក​ក្រពេញ​អូវែ ​​​​​​​ចំណែក​ឯ​ជំងឺ​គីស​ទឹក​ក្រពេញ​អូវែ​ក៏​ពាក់ព័ន្ធ​នឹង​ការ​មក​រដូវ​យឺតយ៉ាវ ឬ​មក​រដូវ​មិន​ទៀង។ ស្រីៗ​ដែល​ប្រឈម​នឹង​ជំងឺ​នេះ អាច​មាន​អ័រម៉ូន​ភេទ​ប្រុស​​ច្រើន​ជ្រុល ព្រម​ទាំង​អាច​មាន​គីស​នៅ​លើ​អូវែ។ ស្ថានភាព​មួយ​នេះ អាច​បណ្តាល​ឲ្យ​មាន​អតុល្យភាព​អ័រម៉ូន​ ជា​ហេតុ​នាំ​ឲ្យ​ប៉ះពាល់​ដល់​ការ​ធ្លាក់​មេ​ជីវិត​ញី។ អត្ថបទគួរអាន៖ ស្រីៗមក​រដូវ​មិន​ទៀង​ ក្រោយ​ចាក់វ៉ាក់សាំង​កូវីដ-១៩ គួរ​បារម្ភ​អត់​? ធ្លាក់​កំណក​ឈាម​ធំ​ៗ​ពេល​មក​រដូវ បណ្ដាល​មក​ពី​អ្វី​?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ អំឡុង​ពេល​មក​រដូវ​ ស្រី​ៗ​អាច​ញ៉ាំ​អាហារ​ជូរ​បាន​អត់​?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ មក​រដូវ​ច្រើន​ និង​ឈឺចាប់​ អាច​មក​ពី​បញ្ហា​សុខភាព​មួយ​នេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ […]


បញ្ហាស្ត្រីផ្សេងទៀត

ស្រីៗធ្លាក់ឈាមអំឡុងពេលបញ្ចេញមេជីវិតញី គួរបារម្ភអត់?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ស្រ្តីៗយើង​ខ្លះ​ ប្រឈម​នឹង​ការ​ធ្លាក់​ឈាម​ពី​ទ្វារ​មាស​តិចតួច​នៅ​ចន្លោះ​ពេល​មក​រដូវ ឬ​អំឡុង​ពេល​បញ្ចេញ​ពង​​អូវុល ដែល​​បញ្ហា​នេះ​កើត​ឡើង​ដោយ​សារ​តែ​បម្រែបម្រួល​អ័រម៉ូន និង​មិន​បង្ក​ជា​បញ្ហា​ដែល​គួរ​ឲ្យ​បារម្ភ​ឡើយ​។ ជា​ទូទៅ​ ការ​ធ្លាក់​ឈាម​អំឡុង​ពេល​បញ្ចេញ​ពង​​អូវុល ឬមេជីវិតញី​ អាច​កើត​ឡើង​តែ​ម្តង ឬ​មាន​​រយៈពេល​ត្រឹម​តែ​១​ថ្ងៃ ទៅ​២​ថ្ងៃ​ប៉ុណ្ណោះ។​ រោគសញ្ញា​នៃ​ធ្លាក់​ឈាម​ពេល​បញ្ចេញ​ពង​​អូវុល ការ​ធ្លាក់​ឈាម​តិចតួច អាច​កើត​ឡើង​អំឡុង​ពេល​បញ្ចេញ​ពង​អូវុល ដែល​មាន​បរិមាណ​តិចតួច​ជាង​ការ​ធ្លាក់​ឈាម​រដូវ​ធម្មតា។ គ្នា​យើង​អាច​សង្កេត​ឃើញ​ឈាម​ពីរ​បី​តំណក់​នៅ​លើ​ខោ​ទ្រនាប់​ ដែល​មាន​ពណ៌​ក្រហម​ ឬ​ពណ៌​ផ្កា​ឈូក​ស្រាល។ ការ​​ធ្លាក់​ឈាម​ពេល​បញ្ចេញ​ពង​​អូវុល​កើត​ឡើង​នៅ​ពេល​ណា? ការ​ធ្លាក់​ឈាម​តិចតួច អាច​កើត​ឡើង​អំឡុង​ពេល​ មុន​ពេល​ ឬ​ក្រោយ​ពេល​បញ្ចេញ​ពង​អូវុល។ ជា​ធម្មតា ​ការ​បញ្ចេញ​ពង​អូវុល​កើត​ឡើង​នៅ​ក្នុង​រយៈពេល​១៤​ថ្ងៃ មុន​ពេល​ដែល​យើង​ចាប់ផ្តើម​មក​រដូវ ឬ​​នៅ​ពេល​​ផ្សេង​ៗ​ក្នុង​អំឡុង​វដ្ដ​រដូវ ដែល​អាច​បង្ក​ឲ្យ​មាន​ការ​ធ្លាក់​ឈាម​តិចតួច​ ដោយ​សារ​តែ​ការ​កើន​ឡើង​នៃ​អ័រម៉ូន​ទាក់ទង​នឹង​ការ​បញ្ចេញ​ពង​អូវុល។ ចង់គណនា BMR ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! រោគសញ្ញា​នៃ​ការ​បញ្ចេញ​ពង​អូវុល​ ​​​​​​ចុក​ពោះ សារធាតុ​រាវ​ក្នុង​មាត់​ស្បូន​កើន​ឡើង សារធាតុ​រាវ​ក្នុង​មាត់​ស្បូន​​ដែល​ស្រដៀង​ទៅ​នឹង​ស៊ុត​ផ្នែក​ពណ៌​ស ឈឺ​សុដន់ ហើម​ពោះ ចំណង់​ផ្លូវ​ភេទ​កើន​ឡើង ប្រែប្រួល​សីតុណ្ហភាព​រាងកាយ។​ [embed-health-tool-ovulation] ពេល​ណា​ដែល​​គួរ​ទៅ​ជួប​គ្រូពេទ្យ? ថ្វី​ត្បិត​តែ​ការ​ធ្លាក់​ឈាម​តិចតួច​នៅ​ចន្លោះ​មក​រដូវ មិន​បង្ក​ជា​បញ្ហា​ធ្ងន់ធ្ងរ​ណា​មួយ ប៉ុន្តែ​បើ​យើង​ប្រឈម​នឹង​រោគសញ្ញា​ខាងក្រោម​នេះ គួរ​ទៅ​ពិគ្រោះ​ជាមួយ​នឹង​គ្រូពេទ្យ​ទើប​ជា​ការ​ប្រសើរ។ ធ្លាក់​ឈាម​តិចតួច ឬ​ធ្លាក់​ឈាម​ក្រោយ​រួម​ភេទ មក​រដូវ​លើស​ពី​៧​ថ្ងៃ មក​រដូវ​ច្រើន​ ដែល​ត្រូវ​ប្តូរ​សំឡី​អនាម័យ​ជា​រៀង​រាល់​ម៉ោង មក​រដូវ​មិន​ទៀង ដែល​មាន​រយៈពេល​យូរ​ជាង​៣៥​ថ្ងៃ ឬ​ខ្លី​ជាង​២១​ថ្ងៃ ធ្លាក់​ឈាម​ក្រោយ​ចូល​ដល់​វ័យ​អស់​រដូវ។ អត្ថបទគួរអាន៖ ស្រីៗមក​រដូវ​មិន​ទៀង​ ក្រោយ​ចាក់វ៉ាក់សាំង​កូវីដ-១៩ គួរ​បារម្ភ​អត់​? ធ្លាក់​កំណក​ឈាម​ធំ​ៗ​ពេល​មក​រដូវ បណ្ដាល​មក​ពី​អ្វី​?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ អំឡុង​ពេល​មក​រដូវ​ […]

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស