backup og meta

តើថ្នាំពេទ្យផុតសុពលភាពប្រើប្រាស់មានសុវត្ថិភាពដែរឬទេ?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Meng Vatana · កែ May 19, 2021

    តើថ្នាំពេទ្យផុតសុពលភាពប្រើប្រាស់មានសុវត្ថិភាពដែរឬទេ?

    ១- តើកាលបរិច្ឆេទផុតសុពលភាពប្រើប្រាស់ជាអ្វី?

    ឱសថនីមួយៗមានបោះត្រាថ្ងៃផុតសុពលភាពប្រើប្រាស់សម្រាប់ជាថ្ងៃចុងក្រោយដែលក្រុមហ៊ុនផលិតរបស់វា​ទទួល​ខុសត្រូវចំពោះប្រសិទ្ធភាពនិងសុវត្ថិភាពរបស់ឱសថនោះ។ ដើម្បីចៀសវាងការទទួលខុសត្រូវ និងបញ្ហាផ្លូវច្បាប់ ក្រុមហ៊ុន​ផលិតឱសថយនឹងមិនបញ្ចេញមតិយោបល់អ្វីស្តី​អំពីស្ថេរភាពនៃ​ថ្នាំពេទ្យរបស់ពួកគេ​ឡើយ​បន្ទាប់ពីវាបាន​ហួសផុតសុពលភាព​ប្រើប្រាស់​។ យ៉ាងនេះក្តី ពេលដែលកំប៉ុងផ្ទុកឱសថត្រូវបានបើកហើយយើងមិនគួរពឹងផ្អែកលើកាល​បរិច្ឆេទ​សុពល​ភាព​ប្រើ​ប្រាស់​តទៅទៀតឡើយ។ ការសិក្សាទៅលើស្ថេរភាពថ្នាំពេទ្យបានលើកជាយោបល់ថាឱសថ​អាច​នឹង​មាន​អាយុកាលគុណភាពនៅល្អយូរយ៉ាងខ្លាំងជាងកាលបរិច្ឆេទផុតសុពលភាពប្រើប្រាស់។

    ២- តើថ្នាំពេទ្យផុតសុពលភាពប្រើប្រាស់នៅតែមានប្រសិទ្ធភាពដែរឬទេ?

    រដ្ឋបាលឱសថនិងចំណីអាហារ (FDA) បានអនុវត្តកម្មវិធីពន្យាអាយុកាលគុណភាពនៅល្អរបស់​ផលិតផល​(Shelf Life Extension Program) (SLEP) ដើម្បីវាយតម្លៃប៉ាន់ប្រមាណគុណភាណផលិតផលថ្នាំពេទ្យខុសៗ​គ្នាចំនួន១២២មុខ។ កម្មវិធីនេះត្រូវបានចាប់ផ្តើមឡើងនៅក្រោមសេចក្តីបង្គាប់របស់ក្រសួងការពារជាតិ​ដើម្បីកំណត់​អាយុ​កាល​គុណភាពនៅល្អនៃផលិតផលឱសថរបស់យោធាដែលស្ថិតនៅក្នុងការស្តុករក្សាទុកសម្រាប់ការប្រើប្រាស់នា​ពេល​អនាគតនិងដើម្បីកាត់បន្ថយការផ្គត់ផ្គង់មូលនិធិ។

    ថ្នាំពេទ្យភាគច្រើនក្នុងចំណោមថ្នាំពេទ្យដែលត្រូវបានធ្វើតេស្ត​សាក​ល្បងនៅតែមានស្ថេរភាពរបស់វាយ៉ាងយូរបន្ទាប់ពីកាលបរិច្ឆេទផុតសុពភាពប្រើប្រាស់។ ថ្នាំពេទ្យដែលប្រើប្រាស់​ញឹក​ញាប់ និងបានជាប់ការធ្វើតេស្តសាកល្បងប្រសិទ្ធភាពរបស់វារួមមានថ្នាំអាម៉ុកស៊ីស៊ីលីន​(amoxicillin) ស៊ីប្រូប្លុកសាក់​ស៊ីន (ciprofloxacin) ឌីហ្វែនហាយដ្រាមីន (diphenhydramine)និង ម័រហ្វ៊ីនស៊ុលហ្វាត (morphine sulfate)​ប្រភេទ​ថ្នាំចាក់ ។

    ខណៈដែលលទ្ធផលបាននិយាយថាឱសថនេះអាចនៅតែមានប្រសិទ្ធភាពបន្ទាប់ពីបានផុតសុពល​ភាព​ប្រើ​ប្រាស់ហើយក្តី វាពិបាកសំរាប់​អ្នកជំងឺ ឬវេជ្ជបណ្ឌិតថាកម្រិតថ្នាំពេទ្យមួយណា​មាន​​សុវត្ថិភាពដើម្បីប្រើប្រាស់ហួសកាលបរិច្ឆេទផុតសុពលភាពប្រើប្រាស់របស់វាណាស់។

    ថាតើថ្នាំពេទ្យមួយ​មាន​អាយុ​កាលដែលគុណ​ភាពនៅល្អមានរយៈពេលវែង ឬអត់គឺអាស្រ័យនៅលើកត្តាច្រើនដូចជាធាតុផ្សំ សារធាតុជួយ​រក្សា​ឲ្យទុកបាន​យូរ​មិនងាយខូច សីតុណ្ហភាព ពន្លឺ សំណើមនិងសភាពបរិស្ថានដទៃផ្សេងទៀត។ នៅក្នុងកម្មវិធីពន្យាបន្លាយ​អាយុកាល​គុណភាពនៅល្អរបស់ផលិតផល (SLEP) ថ្នាំពេទ្យទាំងអស់​ធ្វើតេស្ត​ស្ថិតនៅក្នុង​កញ្ចប់​វេច​ខ្ចប់​ដើមរបស់វា​។ ពេលដែលថ្នាំពេទ្យត្រូវបានវេចខ្ចប់សារជាថ្មីឡើងវិញ អាយុកាលគុណភាពនៅ​ល្អអាចនឹង​កាត់​បន្ថយ​។

    អត្ថបទពាក់ព័ន្ធ៖

    មិនមានភស្តុតាងផ្សារភ្ជាប់ការប្រើប្រាស់ឱសថផុតសុពលភាពប្រើប្រាស់ជាមួយនឹងភាពពុលរបស់​វា​នៅលើមនុស្សឡើយ។ យ៉ាង​នេះក្តី ពេលដែលថ្នាំពេទ្យបានហួសកាលបរិច្ឆេទប្រើប្រាស់របស់វាហើយ វាអាចនឹងបាត់បង់​ប្រ​សិទ្ធភាពរបស់វាក្នុងកម្រិតខ្លះ។ ការបាត់បង់នៃអំណាចអនុភាពគឺមានសារៈសំខាន់ជាពិសេសនៅក្នុងការព្យាបាល ការ​បង្ករោគ​ដោយ​ប្រើប្រាស់ថ្នាំផ្សះហើយថ្នាំផ្សះអាចមានភាពស៊ាំ។ ថ្នាំ​ពេទ្យ​ដែលមានជាទម្រង់អង្គធាតុរឹង ដូចជាគ្រាប់ផែន ឬគ្រាប់ស៊កទ្រវែងមានស្ថេរភាពខ្លាំងជាង ខណៈដែលថ្នាំពេទ្យ​អស់​ទាំ​ង​ឡាយណានៅក្នុងទម្រង់ជាសូលុយស្យុងជាពិសេសគឺថ្នាំប្រភេទចាក់ត្រូវដកចេញ ប្រសិនបើពួក​វា​បង្ហាញនូវការផ្លាស់ប្តូរដូចជាការប្រែប្រួលពណ៌។

    ឱសថ EpiPen ជាប្រភេទសឺរ៉ាំងចាក់ថ្នាំស្វ័យប្រវត្តិ មិនគួរត្រូវបានប្រើប្រាស់​ហួសកាល​ផុតសុពលភាព​ប្រើប្រាស់​របស់​ពួកវាឡើយព្រោះពួក​វា​ត្រូវបានប្រើប្រាស់នៅក្នុងស្ថានភាពគំរាមកំហែងអាយុជីវិត(ស្ហុកអាណាហ្វ៊ីឡាក់ទិច)។ ឱសថ​អេពីណេហ៊្វ្រីន (epinephrine) ដែលផុតហួសសុពលភាពប្រើប្រាស់អាចនឹងដាក់ការគំរាមកំហែងផ្នែកសុខភាពបាន។ ថ្នាំពេទ្យហួស​ផុត​សុពលភាព​ប្រើប្រាស់ដែលមានសារធាតុជួយរក្សាឲ្យទុកបានយូរមិនងាយខូចមិនគួរប្រើប្រាស់ឡើយ។ សារធាតុសម្រាប់​ជួយរក្សាឲ្យទុកបានយូរមិនងាយខូចអាចនឹងបាត់បង់ប្រសិទ្ធភាពរបស់វាហើយអនុញ្ញាតឲ្យបាក់តេរី​ដុះលូតលាស់នៅក្នុងថ្នាំពេទ្យបាន។

    ការរក្សាទុកដាក់បានត្រឹមត្រូវអាចនឹងជួយបន្តរក្សានិងពន្យាអូសបន្លាយអំណាចអនុភាពនៃថ្នាំពេទ្យបាន។ ទូដាក់ឱសថ​ និងបន្ទប់ទឹកមិនមែនជាទីកន្លែងដ៏ប្រសើរបំផុតដើម្បីរក្សាថ្នាំពេទ្យអ្នកឡើយ ដោយសារតែកម្តៅនិងសំណើម។ ឡាន​អាច​នឹងឡើងក្តៅ ហេតុនេះសូមកុំរក្សាថ្នាំពេទ្យរបស់អ្នកនៅទីនោះដូចគ្នា។ ថ្នាំពេទ្យគួរតែត្រូវបានរក្សាទុកនៅក្នុងទីកន្លែង​ស្ងួតនិងត្រជាក់ដោយគ្មានពន្លឺផ្ទាល់។ ប្រសិនបើថ្នាំពេទ្យផលិតមកនៅក្នុងដបជានិច្ចកាលសូមបិទគម្របឲ្យបានតឹង​ណែនល្អ។ សូមរក្សាថ្នាំពេទ្យរបស់អ្នកឲ្យផុតពីក្មេង និងសត្វចិញ្ចឹមរបស់អ្នកអាចយកបាន។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ Meng Vatana · កែ May 19, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម