ថ្នាំបន្ទាប់បន្សំ

ថ្នាំបន្ទាប់បន្សំ - មាតិកានេះ អាច​ដឹង​ពីការប្រើប្រាស់ថ្នាំបន្ទាប់បន្សំ​បាន​ត្រឹមត្រូវ​បំផុត​ដើម្បី​ចៀសវាង​គ្រោះថ្នាក់ដល់ជីវិត និង​ប្រយោជន៍​ចំពោះសុខភាព

ចំណេះដឹងទូទៅ

ថ្នាំបន្ទាប់បន្សំ

លេបថ្នាំហើយ មានអាការៈបែបនេះកុំទុកយូរ ត្រូវទៅជួបពេទ្យភ្លាម

រាល់​ថ្នាំ​ទាំង​អស់ មិន​មែន​សុទ្ធ​តែ​លេប​ទៅ​បាន​ស្រួល​ខ្លួន​នោះ​ទេ មាន​គ្នា​យើង​ខ្លះ មាន​អាការៈ​មិន​ស្រួល​ក្នុង​ខ្លួន ក្រោយ​លេប​ថ្នាំ​រួច  ថ្នាំ​នឹង​ធ្វើ​ទុក្ខ ឬ​យើង​ប្រតិកម្ម​ជាមួយ​ថ្នាំ​នោះទៅវិញ។ បើ​តាម​លោក​វេជ្ជបណ្ឌិត ចាន់ រស្មី ឲ្យ​ដឹង​ថា ការ​លេប​ថ្នាំ មិន​មែន​ចេះ​តែ​លេប​ៗ​ទេ ព្រោះ​វា​អាច​បង្ក​ជា​ហានិភ័យ​ដល់​សុខភាព​របស់​យើង។ ប្រសិន​បើ​យើង​លេប​ថ្នាំ​ហើយ តែ​បែរ​ជា​មិន​ធូរ ទៅ​ជា​ចេញ​អាការៈ​ប៉ុន្មាន​ខាង​ក្រោម​នេះ មាន​ន័យ​ថា យើង​ប្រតិកម្ម​នឹង​ថ្នាំ​ហើយ៖ - ក្ដៅខ្លួន - ចុះត្រជាក់ - សម្ពាធឈាមចុះ - រាក ក្អួត - ឡើង​កន្ទួល​រមាស់ - ហត់ ថប់ដង្ហើម - វិល​មុខ ឈឺ​ក្បាល - បែក​គ្រាប់​ឈាម - ហើមមុខមាត់ ខ្សោយ​កម្លាំង ឈឺ​ខ្លួន។ល។ លោក​ថា ក្នុង​ករណី​ដែល​ចេញ​អាការៈ​ទាំង​នេះ​ក្រោយ​លេប​ថ្នាំ​រួច ត្រូវ​ទៅ​មន្ទីរពេទ្យ​ជា​បន្ទាន់ ដើម្បី​ព្យាបាល​ឲ្យ​បាន​ត្រឹម​ត្រូវ​ និង​ឆាប់​រហ័ស ហើយ​ត្រូវ​ដឹង​ថា បើ​ប្រតិកម្ម​ថ្នាំ​ធ្ងន់ធ្ងរ អាច​បណ្ដាល​ឲ្យ​បាត់​បង់​ជីវិត​។ វេជ្ជបណ្ឌិត​រូប​នេះ​បាន​បញ្ជាក់​ថា ដើម្បី​ប្រើ​ប្រាស់​ថ្នាំ​ឲ្យ​បាន​ត្រឹម​ត្រូវ យើង​គួរ​ដឹង​ពី​គន្លឹះ​ខ្លះ​ៗ​ដូច​ជា មិន​ប្រើ​ថ្នាំដេោយ​គ្មាន​វេជ្ជបញ្ជា មិន​គួរ​លេប​ថ្នាំ​ជាមួយ ស្រា កាហ្វេ តែ ទឹក​ដោះ​គោ ទឹក​ផ្លែ​ឈើ និង​មិន​ត្រូវ​បន្ថែម ឬ​បន្ថយ​មុខ​ថ្នាំ​ស្រេច​តែ​ចិត្ត​ខ្លួន​ឯង។

ស្វែងរក ថ្នាំបន្ទាប់បន្សំ

ថ្នាំបន្ទាប់បន្សំ

នៅអេហ្ស៊ីប មានវិធីម៉ាស្សាបុរាណ ស្រដៀងការជប់ខ្យល់នៅខ្មែរយើង

នៅខ្មែរយើង មាន​ពលរដ្ឋ​មួយ​ចំនួន ឲ្យតែ​មិនស្រួល​ខ្លួន តែងតែ​កោសខ្យល់ ឬ​ជប់ខ្យល់​ហើយ។ តែ​នៅ​អេហ្ស៊ីប ក៏មាន​ការ​ម៉ាស្សា​មួយ ស្រដៀង​នឹង​ការ​ជប់ខ្យល់​នៅ​ខ្មែរ​យើង​ដែរ ដោយ​ជួយ​បំបាត់​ការ​ឈឺចាប់​សាច់ដុំ។ លោក Abdel Rehim Saeid អាយុ ៣៥​ឆ្នាំ ជា​អ្នក​ម៉ាស្សា​​​វិធីនេះ នៅ​តំបន់ Gharbeya របស់​អេហ្ស៊ីប។ វិធី​ម៉ាស្សា ហៅថា “Fiery Towel” ដោយប្រើ​ប្រេង និង​ផ្កា​ស្បៃរឿង ដើម្បី​រំញោ​ច​ចលនា​ឈាម និង​បំបាត់​ការ​ឈឺចាប់​នៅ​លើ​រាងកាយ។ ងាក​ទៅ​ការ​ប្រើ​កម្ដៅម៉ាស្សា​​វិញ បុរស​ជនជាតិ​អេហ្ស៊ីប​រូបនេះ បាន​ដាក់​វត្ថុ​រាងស៊ីឡាំង​មួយ​ចំនួន លើ​ខ្នង​អតិថិជន និង​បាន​ដុត​ភ្លើង​នៅ​ផ្នែក​ខាងលើ នៃ​ស៊ីឡាំង​នោះ។ វិធី​នេះ គឺ​ស្រដៀង​ការ​ជប់ខ្យល់​នៅ​ស្រុក​ខ្មែរ​យើង។ បន្ទាប់​មក​ទៀត អ្នកម៉ាស្សា បាន​ដាក់​កន្សែង​ជាច្រើន​ជាន់ និង​សម្ភារៈ​មួយ​ចំនួន​ទៀត លើ​ខ្នង​អតិថិជន ហើយ​យក​កន្សែង​មួយ​ជ្រលក់​អាល់កុល និង​ដាក់​ពី​លើ​កន្សែង​ដែល​នៅ​លើ​ខ្នង រួច​ហើយ​ដុត​ភ្លើង។ វាត្រូវ​ទុកឲ្យ​ឆេះ ១​នាទី មុន​អណ្ដាត​ភ្លើង ឆាប​ឆេះ​ពេញ​លើ​កន្សែង​ដែល​ជ្រលក់​អាល់កុល។ លោក Abdel Rehim Saeid បញ្ជាក់​ថា លោក​បាន​រៀន​វិធី​ម៉ាស្សា​នេះ ពី​អ្នកជំនាញ​ម្នាក់ នៅ​ក្នុង​ប្រទេស​ម៉ារ៉ុក។ តែ​លោក​មិន​ប្រើ​វិធី​ម៉ាស្សា​នេះ លើ​​អ្នក​លើសឈាម ខ្សោយ​តម្រងនោម និង​អ្នក​ជំងឺ​ឈាម​ក្រកក […]


ថ្នាំបន្ទាប់បន្សំ

តិចនិកម៉ាស្សាត្របកភ្នែក ជួយបំបាត់ស្នាមជ្រីវជ្រួញយ៉ាងមានប្រសិទ្ធភាព

ពី​មុន ទាល់​តែ​វ័យ​រាង​ជ្រេរ​បន្តិចទើប​ត្របក​ភ្នែក​មើល​ទៅ​ចាប់​ផ្តើម​លេច​ស្នាម​ជ្រីវ​ជ្រួញ ប៉ុន្តែ​បច្ចុប្បន្ន ពិសេស​ស្រី ដោយ​សារ​ពូកែ Makeup គ្រប់ពេល ទោះ​ក្មេង​ត្រឹម​ ២០ ស្តើង ក៏​ត្របក​ភ្នែកជ្រីវ​ជ្រួញ​ដែរ ស្រីៗ​ខ្លះជ្រួញ​ជាង​អាយុ ៤០​ប្លាយ ​ទៅ​ទៀត។ មើល​ទៅ​គ្នា​យើង ច្បាស់​ជា​ខ្វាយ​ខ្វល់ខ្លាំង​មិនខាន តែ​កុំ​បារម្ភ​ទៀត ចាំ “Hello គ្រូពេទ្យ” តិចនិក​ម៉ាស្សា​ខ្លះ ប្រហែល​អាច​ជួយ​បាន។ ១- ម៉ាស្សាបែបអក្សរ V ដាក់​ម្រាមដៃ​កណ្ដាល​បញ្ចូល​គ្នា​ត្រង់​ចន្លោះ​ចិញ្ចើម ​រួច​ប្រើ​ម្រាម​ចង្អុលដៃ​អូស​ថ្នម​លើ​ត្របក​ភ្នែក​ទាំង​ពីរ​ ចេញ​ទៅ​សងខាង​ភ្នែក​ ដោយ​ធ្វើ​ជា​រាង​អក្សរ​V រួច​ចាប់​ទាញ​ផ្នែក​ត្របកភ្នែក​ក្រោម​ឡើង​លើ។ ​សម្រាក​មួយ​សន្ទុះ​ រួច​ចាប់​ធ្វើ​បន្ត​សកម្មភាព​ដដែល​ឲ្យ​បាន ​៦​ដង។ ត្រូវ​ចាំ​ថា មុន​នឹង​បញ្ចប់ការ​ម៉ាស្សា ​គ្នា​យើងត្រូវ​បិទ​ភ្នែក ​រួច​សម្រាក​បន្ធូរ​អារម្មណ៍​ប្រហែល​ ១០ ​ វិនាទី។ ២- ម៉ាស្សា​ចលនា ជា​ម៉ាស្សា​ចលនា ​ជាតិចនិក​មួយ​យក​ចេញ​ពី​វិធី​ហាត់​​បែប​យ៉ូហ្កា​ ដោយ​គ្រាន់​តែ​ធ្វើ​មាត់​រាង​ជា​អក្សរ​ O​ បន្ទាប់​មក​ព្យាយាម​បើក​បបូរមាត់​ខាងលើ​​ ក្រោម​ឃ្លាត​ចេញ​ពី​គ្នា​បន្តិច​ម្ដងៗ​ រួច​ដាក់​ម្រាម​ចង្អុលដៃ​ បញ្ឈរ​លើ​ស្នាម​ជ្រួញ​ត្របក​ភ្នែក​ក្រោម​ រួច​សម្លឹង​ទៅ​លើ​ដើម្បី​បន្តឹង​ស្បែក​ត្របក​ភ្នែក​ទាំង​ពីរ និង​​បន្ត​ធ្វើ​បែប​នេះ​ ឲ្យ​​បាន ​៣០​នាទី​ រៀង​រាល់ថ្ងៃ។ ៣- ម៉ាស្សា​ផ្លាស់ប្តូររហ័ស តិចនិក​ម៉ាស្សាប្រភេទ​នេះ ​តម្រូវឲ្យ​រក្សា​លំនឹង​ក្បាល​ ក​ និង​មុខ​ […]


ថ្នាំបន្ទាប់បន្សំ

ចុចទីតាំង​ទាំង ១៤ ​លើរាងកាយ​នេះ អាច​បំបាត់​អាការៈឈឺចាប់​នានា

ការចុចទីតាំង​ជីពចរ​លើរាងកាយ មាន​​នៅ​ប្រទេស​ចិន រាប់​ពាន់​ឆ្នាំ​មក​ហើយ ដោយ​ការចុច​ជីពចរ​នេះ អាច​កាត់បន្ថយ​ការឈឺចាប់ ឬជួយ​ដល់​សុខភាព​ផ្លូវចិត្ត។ ថ្ងៃនេះ "Hello គ្រូពេទ្យ" នឹងណែនាំ​ចំណុច​សម្ពាធ​ចំនួន ១៤ ដែល​យើងអាចអនុវត្តប្រចាំ​ថ្ងៃបាន។ ១. ចំណុច Three Miles Point ចំណុច Three Miles Point នៅក្រោម​ក្បាល​ជង្គង់ ចម្ងាយ ៤ ​សង់ទីម៉ែត្រ​ពី​ក្បាល​ជង្គង់។ យើង​អាច​អង្គុយ​ចុះ ហើយ​យក​ដៃ ចុច​លើ​ចំណុច​នេះ ១​នាទី ដោយ​វាអាច​ជួយ​ដល់​ប្រព័ន្ធ​រំលាយ​អាហារ និង​ព្យាបាល​ការ​ឈឺក្រពះ ក្អួត និង​ចង់ក្អួត។ ២. ចំណុច Third Eye Point ចំណុច Third Eye Point នៅ​ចន្លោះ​ចញ្ចើម​ទាំងសងខាង​របស់​យើង ហើយ​ការចុច​ត្រង់​ចំណុច​នេះ ១​នាទី អាច​ជួយ​បំបាត់​ការ​ឈឺក្បាល ស្ត្រេស អស់កម្លាំង ឬការ​ធ្លាក់ទឹកចិត្ត។ ៣. ចំណុច Pericardium Point ចំណុច Pericardium Point ស្ថិតនៅ​លើ​កំភួនដៃ (ប្រមាណ ៣អង្អុល​ដៃ ពី​កដៃ) ដោយ​នៅចន្លោះ​សរសៃ​ពួរ […]


ថ្នាំបន្ទាប់បន្សំ

Rabies Immune Globulin (សេរ៉ូម​ព្យាបាល​ជំងឺ​​ឆ្កែឆ្កួត)

ស្វែងយល់ពីការប្រើប្រាស់១- តើ​សេរ៉ូម Rabies immune globulin ប្រើ​ប្រាស់​ព្យាបាល​អី​ខ្លះ? សេរ៉ូម Rabies immune globulin ច្រើន​ប្រើ​រួម​ជាមួយ​វ៉ាក់សាំង​ជំងឺ​ឆ្កែ​ឆ្កួត ដើម្បី​បង្ការ​ការ​ឆ្លង​មេរោគ​ឆ្កែ​ឆ្កួត។ មុខងារ​វា គឺ​ផ្ដល់​នូវ​អង់ទីករដែល​រាងកាយ​ត្រូវ​ការ​ចាំ​បាច់ ដើម្បី​ការពារ​ប្រឆាំង​ទៅ​នឹង​មេរោគ​ឆ្កែ​ឆ្កួត​ ហើយ​ត្រូវគេ​​ចាត់​ទុក​ជា​​ការការពារ​ដោយ​ប្រយោល។ វិធី​ការពារ​ដោយ​ប្រយោល​នេះ អាច​មាន​រយៈ​ពេល​យូរ​អង្វែង​គ្រប់​គ្រាន់ រហូត​ដល់​រាងកាយ​អាច​បង្កើត​អង់ទីករ​ដោយ​ខ្លួន​ឯង​ប្រឆាំង​ទៅ​នឹង​មេរោគ​ឆ្កែ​ឆ្កួត។ សេរ៉ូម Rabies immune globulin ត្រូវ​បាន​ផ្ដល់​ទៅ​ឲ្យ​ជន​រងគ្រោះ ដែល​ត្រូវ​របួស​ដោយ​សត្វ​ខាំក្រញៅ ឬ​លិឍ ដោយ​ជឿ​ថា​សត្វ​នោះ​មាន​ផ្ទុក​មេរោគ​ឆ្កែ​ឆ្កួត។ ករណី​នេះ ត្រូវ​ហៅ​ថា វិធី​បង្ការ​ជំងឺ​ក្រោយ​ការ​ប៉ះពាល់។ សេរ៉ូម Rabies immune globulin (សេរ៉ូម​ព្យាបាល​ជំងឺ​ឆ្កែឆ្កួត) ត្រូវ​បាន​ប្រើប្រាស់​សម្រាប់​តែ​មិន​ធ្លាប់​ទទួល​វ៉ាក់សាំង​ជំងឺ​ឆ្កែ​ឆ្កួត​ប៉ុណ្ណោះ។ ២- គួរ​ប្រើ​សេរ៉ូម Rabies Immune Globulin ដោយ​របៀប​ណា? សេរ៉ូម​ព្យាបាល​ជំងឺ​ឆ្កែ​ឆ្កួត (Rabies Immune Globulin) មាន​នៅ​តាម​មន្ទីរ​ពេទ្យ ឬ​គ្លីនិក​ធំៗ ហើយ​ត្រូវ​ចាក់​នៅ​សាច់ដុំ​ដើម​ដៃ ឬ​សាច់ដុំ​ភ្លៅ។ អាច​ចាក់​ចូល​ទៅ​ក្នុង​ដំបៅដែល​អាច​បង្ក​ឲ្យ​យើង​កើត​ជំងឺ​ឆ្កែ​ឆ្កួត (ដូចជា​ ដំបៅ​បណ្តាល​មក​ពី​សត្វ​ខាំ ឬ​ក្រញៅ)។ សេរ៉ូម Rabies immune globulin ពេទ្យ​តែង​តែ​ផ្ដល់​ឲ្យ​យើង នៅ​ពេល​ដែល​ចាក់​វ៉ាក់សាំង​ជំងឺ​ឆ្កែ​ឆ្កួត​លើក​ដំបូង ប៉ុន្តែ​ក៏​អាច​ផ្ដល់​ឲ្យ​នៅ​ថ្ងៃ​ទី […]


ថ្នាំបន្ទាប់បន្សំ

មេតំហ្វេតាមីនជាអី​ឲ្យ​ប្រាកដ?

មេតំហ្វេតាមីន (ឈ្មោះ​ផ្សេង​ទៀត៖ មេត គ្រីស្តាល់ ដីស និង​ទឹកកក​ជាដើម) ត្រូវ​គេ​ប្រើ​ជា​ជម្រើស​ក្នុង​កម្មវិធី​សម្រក​ទម្ងន់។ តែ​ពេល​ប្រើ​យូរ​អាច​ធ្វើ​អោយ​ញៀន​បាន។ លើស​ពី​នេះ​ទៅ​ទៀត​ បើ​សិន​ជា​ប្រើ​ខុស​ក្បួន​នោះ​អាច​ធ្វើ​អោយ​ស្លាប់​ភ្លាមៗ ឬ​មាន​បញ្ហា​សរសៃ​ឈាម​បេះដូង​ផ្សេងៗ​ទៀត​ផង។ ១- មេតំហ្វេតាមីនជាអ្វី? ​ជា​សារធាតុ​កម្លាយ​ចេញ​ពី​អំហ្វេតាមីន សម្រាប់​​រំញោច​អារម្មណ៍ (សប្បាយ) ដែល​ងាយ​នឹង​ញៀន​ខ្លាំង។ វា​អាច​ស្ថិត​ក្នុង​ទម្រង់​ជា​ម្ស៉ៅ​សៗ គ្មាន​ក្លិន ឬ​ជា​ម្ស៉ៅ​គ្រីស្តាល់​ថ្លាៗ​ចត់ៗ​ជា​ដើម។ សារធាតុ​នេះ​ទោះ​បី​ជា​ប្រើ​តែ​បន្តិច​ក៏​អាច​ញៀន​បាន​ដែរ ដូច​នេះ​គេ​កម្រ​នឹង​ប្រើ​​ ឬ​យក​មក​ព្យាបាល​ជំងឺ​ណាស់ លើក​លែង​តែ​ក្នុង​ករណី​ចាំបាច់។ តែ​គេ​អាច​ប្រើ​វា​ក្នុង​ការ​ព្យាបាល​ក្មេង​មាន​ជំងឺពិបាកផ្ចង់អារម្មណ៌ និង​ជំងឺ​មួយ​ចំនួន​ទៀត​ផង​ដែរ។ ២-របៀបប្រើ​ គេ​អាច​ប្រើ​វា​ដោយ លេប ជក់ ហ៊ឺត ឬ​លាយ​ជា​មួយ​ទឹក ស្រា ឬ​ក៏​ចាក់​ចូល​ក្នុង​ខ្លួន​ក៏​បាន​ដែរ។ វា​ជ្រាប​ចូល​និង​ទៅ​កាន់​ខួរ​ក្បាល​យ៉ាង​លឿន ហើយ​ធ្វើ​ឲ្យ​រំភើប​ សប្បាយ​ខ្លាំង​ភ្លាមៗ​។ ៣-ឥទ្ធិពល សារធាតុ​នេះ​ធ្វើ​អោយ​មាន​ឥទ្ធិពល​លើ​ខួរ​ក្បាល​ខ្លាំង​ណាស់។ វា​បង្កើន​អ្នកបញ្ជូន​សារ​ប្រសាទ​យ៉ាង​ច្រើន ជា​ពិសេស​ដូប៉ាមីន​តែ​ម្តង ដែល​ធ្វើ​អោយ​អ្នក​ក្លាហាន សប្បាយ និង​មាន​កម្លាំង។ រោគ​សញ្ញា​ពេល​ញៀន​គឺ​ការ​ត្រូវ​ការ​សារធាតុ​នេះ​ខ្លាំង ហើយ​ប្រើ​ចំនួន​ច្រើន​ជាង​រាល់​ដង។ ឥទ្ធិពល​ផ្សេងទៀត​ក៏​មិន​ខុស​ពី​សារធាតុ​រំញោច​អារម្មណ៍​ផ្សេងៗ​ដែរ៖ ដឹង​ខ្លួន​យូរ (មិន​ងងុយ​ដេក) ធ្វើ​ការ​បាន​ច្រើន​ជាង​មុន មិន​សូវ​ឃ្លាន សម្ពាធ​ឈាម​កើន​ឡើង និង​ឡើង​កំដៅ​ក្នុង​ខ្លួន។ នៅ​មាន​ផល​លំបាក​ជា​ច្រើនដល់​រាងកាយ​ផង​ដែរ៖ ស្រក​ទំងន់​ខ្លាំង ពុក​ធ្មេញ រមាស់ស្បែកបើ​សិន​ប្រើ​វា​យូរ។ លើស​ពី​នេះ​ទៀត អ្នក​ប្រើ​មេតំហ្វេតាមីន​ក៏​ប្រឈម​មុខ​នឹង​ការ​ឆ្លង​ជំងឺជា​ច្រើន៖ ​ជំងឺ​អេដស៍ ​ជំងឺងឺ​រលាក​ថ្លើម​ប្រភេទ បេ​ និង សេ ហើយ​ក៏​ធ្វើ​អោយ​ជំងឺអេដស៍​វិវត្ត​កាន់​តែ​លឿន​ផង​ដែរ។ បន្ថែម​ពី​លើ​នេះ​ទៀត ក៏​អាច​អាកប្បកិរិយា​គ្រោះ​ថ្នាក់​មួយ​ចំនួន​ទៀត​ផង ពោល​គឺ​ការ​ប្រើ​ម្ជុល​និង​ស៊ឺ​រាំង​រួម​គ្នា ព្រម​ទាំង​ការ​រួម​ភេទ​ដោយ​មិន​បាន​ការពារ​ជា​ដើម។ ៤- ផលរំខាន ផល​រំខាន​ធ្ងន់​ធ្ងរ​ចំបងៗ​រួម​មាន៖ បេះដូង​លោត​ញាប់ លោត​ខ្លាំង ចង្វាក់​មិន​ទៀង វិល​មុខ សន្លប់ និង​អារម្មណ៍​មិន​នឹង​នរ។ អាច​មាន​រោគ​សញ្ញា​​ជំងឺ​សរសៃ​ប្រសាទ៖ សង្ស័យ​គេ​តាម​ខ្លួន ឮសំឡេង​និង​មើល​ឃើញ​អ្វី​មួយ​តែ​ម្នាក់​ឯង ការស្រមើស្រមៃ។ អ្នក​ខ្លះ​ក៏​មាន​អារម្មណ៍​ថា​មាន​សត្វល្អិត​កំពុង​វា​ក្នុង​ស្បែក​ទៀត​ផង។ គ្រោះ​ថ្នាក់​ដោយ​សារ​លើស​សម្ពាធ​ឈាម៖ ឈឺ​ក្បាល​ខ្លាំង ស្រវាំង​ភ្នែក ហ៊ឹង​ត្រចៀក ថប់​បារម្ភ វង្វេង​វង្វាន់ ចុក​ទ្រូង ហត់ ចង្វាក់​បេះដូង​មិន​ប្រក្រតី គេង​មិន​លក់ ប្រកាច់។ ញ័រ​ដៃ​ជើង រសាប់​រសល់​នៅ​មិន​សុខ។ ៥-ប្រយ័ត្នពេលប្រើ ​មិន​គួរ​ប្រើ​សារធាតុ​នេះ​ឡើយ​បើ​យើង​មិន​មាន​​ជំងឺ​​ដូច​ជា៖ ទឹក​ដក់​ក្នុង​​បាត​ភ្នែក ​​ជំងឺ​សរសៃ​ឈាម​​និង​បេះដូង ធ្លាប់​មាន​​ជំងឺ​គាំង​បេះដូង​ ​ឬ​ដាច់​សរសៃ​ឈាម​ខួរ​ក្បាល ​ជំងឺ​លើស​សម្ពាធ​ឈាម ​​ជំងឺ​ក្រពេញ​ទីរ៉ូអ៊ីត​​ធ្វើ​ការ​លើស​ធម្មតា។ សូម​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ឲ្យ​បាន​ល្អិត​​មុន​​ប្រើ​សារធាតុ​នេះ។ ដោយ​សារ​វា​ជា​សារធាតុ​ដែល​ប៉ះពាល់​ដល់​ប្រព័ន្ធ​ប្រសាទ​ធ្ងន់​ធ្ងរ គេ​កម្រ​នឹង​ណែ​នាំ​ឲ្យ​ប្រើ​ក្នុង​វិស័យ​វេជ្ជសាស្ត្រ​ណាស់។   ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយគ្រូពេទ្យជំនាញ។ Hello Health Groupមិនចេញ វេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬការព្យាបាលជូនទេ៕


ថ្នាំបន្ទាប់បន្សំ

ម៉ាស្សា អាច​ជួយ​ឲ្យដើមទ្រូង​ស្រីៗ​ធំ​ ហើយ​ស្អាត

ស្រីៗ​មួយ​ចំនួន ស្រលាញ់​ដើម​ទ្រូង​ណាស់ គឺ​ចង់​បាន​ធំ មូលស្អាត​ដូចគេដូចេង ដើម្បី​មាន​អារម្មណ៍​សិចស៊ី។ អ្នកខ្លះសុខចិត្ត​​ចំណាយ​លុយ​វះកាត់​ពង្រីក​សុដន់​ក៏​មាន ទាំងការវះកាត់​អាចប្រថុយ​ប្រថាន។ ការ​ពិត​ទៅ ជា​អី​ល្អ​ជាង​ធម្មជាតិ​ទេ តែ​បើ​ចង់​បាន​ដើមទ្រូង​កាន់​តែ​ធំ​ជាង​មុនស្អាត​ អាច​សាកវិធី​ម៉ាស្សាបាន។ ចាំ “Hello គ្រូពេទ្យ” ប្រាប់! ១- ម៉ាស្សា​ពិត​ជា​ជួយ​ធ្វើ​ឲ្យ​សុដន់​ធំ​មែន​អត់? នេះ​ជា​សំណួរ​ដ៏​សាមញ្ញ​មួយ​តែងកើត​ឡើង​ញឹកញាប់។ ការ​ពិត ​ស្រីៗត្រូវ​យល់​ដឹង​ធាតុផ្សំ​នៃ​សុដន់​ជា​មុន​សិន។ សុដន់ ផ្សំ​ឡើង​ដោយ​ជាលិកា​ខ្លាញ់ និង​ស្រទាប់​ខ្លាញ់​ភាគច្រើន អាច​ធ្វើ​ឲ្យ​មាន​ការ​ឆ្លើយតប​ខ្លាំង​ទៅ​នឹង​រំញោច នៅ​ពេល​មាន​ការ​ម៉ាស្សា​សុដន់។ វា​ផ្ដល់​នូវ​រំញោច​ដើម្បី​គាំទ្រ​ជាលិកា​ផ្សេងៗ​ រួម​ទាំង​ចរាចរ​ទឹក​រងៃដែល​បញ្ចេញ​ឥទ្ធិពល​វិជ្ជមាន​ធ្វើ​ឲ្យ​សុដន់​រឹងមាំ។ លើស​ពី​នេះ ការ​ឆ្លើយ​តប​ពី​អ័រម៉ូន ធ្វើ​ឲ្យ​យើង​មាន​សុខភាព​ល្អ​ តាម​រយៈ​ការ​ព្យាបាល​ដោយ​ម៉ាស្សា​ខ្លួនឯង ហើយ​ការ​ម៉ាស្សា​បែប​នេះ​ នាំ​ឲ្យ​កើត​មាន​កម្រិត​អុកស៊ីតូស៊ីន​ខ្ពស់។ ជា​លទ្ធផល សុដន់​អាច​រីក​ធំ​យ៉ាង​មាន​ប្រសិទ្ធិភាព​តាមរយៈ​ម៉ាស្សា។ ២- ម៉ាស្សា​សុដន់​ផ្ដល់​ប្រយោជន៍​ច្រើន​យ៉ាង ការ​បញ្ចេញ​អុកស៊ីតូស៊ីន តាមរយៈ​ម៉ាស្សា​សុដន់ ជួយ​ឲ្យ​ចៀស​ឆ្ងាយ​ជំងឺ​មហារីក​សុដន់ កាត់​បន្ថយ​អាការៈ​ឈឺចាប់​មុន​ពេល​មក​រដូវ និង​ជួយ​កាត់បន្ថយ​ដុំគីស​មិន​ឲ្យ​កើតមាន។ មួយ​វិញ​ទៀត ម៉ាស្សា​​សុដន់​ញឹកញាប់ អាច​ធ្វើឲ្យ​សុដន់​ស្អាត និង​កាន់តែ​រឹង​ជាង​មុន​ ខណៈ​ជាលិកា​សុដន់ កាន់​តែ​ជួយ​បង្កើន​អុកស៊ីហ្សែន និង​បន្សាប​ជាតិពុល​ផងដែរ។ ចេះ​វិធី​ម៉ាស្សា​សុដន់​ត្រឹមត្រូវ តែង​មាន​អារម្មណ៍​ថា​ខ្លួន​ឯង មាន​ភាព​ប្រសើរ​ឡើង​ច្រើន ហើយ​រូបរាង​សុដន់​ក៏​ប្រសើរ​ដូចគ្នា​ ធ្វើ​ឲ្យ​កាន់​តែ​មាន​ទំនុក​ចិត្ត ជួយ​ឲ្យ​អារម្មណ៍​ធូរស្រាល​ទាំង​ផ្លូវ​ចិត្ត និង​ផ្លូវ​កាយ។ អត្ថបទ​ពាក់ព័ន្ធ៖ ចម្ងល់​សំខាន់ៗ​ទាំង ៦ ចាំបាច់ត្រូវដឹង​ ក្រោយ​ព្យាបាលមហារីកសុដន់​ ស្រីៗ បើ​កាត់បន្ថយញ៉ាំ​ខ្លាញ់​បាន ដូច​កាត់​បន្ថយមហារីកសុដន់អ៊ីចឹង ៣- […]


ថ្នាំបន្ទាប់បន្សំ

Panadol (ឱសថ ប៉ាណាដុល)

ស្វែងយល់ពីការប្រើប្រាស់១- តើ​ថ្នាំ Panadol ប្រើដើម្បី​អ្វី? Panadol ជា​ថ្នាំ​បំបាត់​ការ​ឈឺ​ចាប់ និង​បញ្ចុះ​កម្ដៅ ប្រើ​សម្រាប់​ព្យាបាល​អាការៈ​ឈឺ​ក្បាល ឈឺ​សាច់​ដុំ រលាក​សន្លាក់ ឈឺ​ចង្កេះ ឈឺ​ធ្មេញ ផ្ដាសាយ និង​គ្រុន​ក្ដៅ។ ថ្នាំ Panadol មាន​ច្រើន​ប្រភេទ អាច​ជា​ថ្នាំ​គ្រាប់​សម្រាប់​លេប ថ្នាំ​សុល​តាម​រន្ធ​គូទ និង​ថ្នាំ​ដាក់​ទឹក​ពុះ។ ២- តើ​គេ​ប្រើ​ថ្នាំ​ Panadol របៀប​ម៉េច? – ថ្នាំ​គ្រាប់៖ លេប​ថ្នាំ​នេះ​តាម​ការ​ណែនាំ​របស់​គ្រូពេទ្យ ឬ​តាម​ក្រដាស​ណែនាំ​ក្នុង​ប្រអប់​ថ្នាំ បើ​មិន​ច្បាស់​ពី​ព័ត៌មាន​ទាំង​នោះ សូម​ពិគ្រោះ​ជាមួយ​ឱសថ​ការី ឬ​គ្រូពេទ្យ។ – ថ្នាំ​សុល៖ ហែក​សម្បក​ថ្នាំ និង​យក​ថ្នាំ​សុល​ចេញ​មក​ក្រៅ ដើម្បី​ងាយ​ស្រួល​សុល សូម​ផ្សើម​ថ្នាំ​បន្តិច​សិន មុន​នឹង​សុល សូម​សុល​ទៅ​តាម​កម្រិត​ណែនាំ។ – ថ្នាំ​ដាក់​ទឹក​ពុះ៖ ទម្លាក់​គ្រាប់​ថ្នាំ​ចូល​ក្នុង​ទឹក​មួយ​កែវ នៅ​ក្នុង​សីតុណ្ហភាព​បន្ទប់​ធម្មតា ត្រូវ​ចាំ​រហូត​ដល់​ថ្នាំ​រលាយ​អស់ ត្រូវ​ផឹក​ទឹក​ក្នុង​កែវ​ឲ្យ​អស់។ ៣- គួរ​រក្សា​ទុក​យ៉ាង​ម៉េច? – Panadol អាច​រក្សា​ទុក​បាន​ល្អ​នៅ​ក្នុង​សីតុណ្ហភាព​ល្មម ឆ្ងាយ​ពី​ពន្លឺ​ថ្ងៃ និង​សំណើម។ – មិន​ត្រូវ​ទុក Panadol នៅ​ក្នុង​បន្ទប់​ទឹក ឬ​នៅ​ក្នុង​ទូ​ទឹកកក​ទេ។ – វិធី​រក្សា​ទុក​អាច​ខុស​គ្នា​ទៅ​តាម​រោង​ចក្រ​ផលិត ដូចនេះ​ត្រូវ​ពិនិត្យ​មើល​ក្រដាស​ណែនាំ និង​សាក​សួរ​ព័ត៌មាន​ពី​ឱសថការី។ – គួរ​ថែរក្សា​ទុក​ថ្នាំ​គ្រប់​ប្រភេទ​ឲ្យ​ឆ្ងាយ​ពី​ដៃ​ក្មេង និង​សត្វ​ចិញ្ចឹម។ – មិន​ត្រូវ​ចោល​ថ្នាំ Panadol តាម​បង្គន់ ឬក៏​តាម​លូ​បង្ហូរ​ទឹក​ទេ​ លើក​លែង​តែ​មាន​ការ​ណែនាំ​ឲ្យ​ធ្វើ​បែប​នេះ។ – ត្រូវ​កម្ទេច​ផលិតផល​ប្រភេទ​នេះ​ឲ្យ​ត្រឹមត្រូវ​នៅ​ពេល​ដល់​កាល​កំណត់ ឬ​លែង​ត្រូវការ​ប្រើ។ សូម​ពិភាក្សា​ជាមួយ​ឱសថការី​សម្រាប់​ព័ត៌មាន​លម្អិត​របៀប​កម្ទេច​ថ្នាំ។ អត្ថបទ​ពាក់​ព័ន្ធ៖ Paracetamol (ឱសថ​ […]


ថ្នាំបន្ទាប់បន្សំ

Paracetamol (ឱសថ​ ប៉ារ៉ាសេតាម៉ុល)

ស្វែងយល់ពីការប្រើប្រាស់១- តើ​ថ្នាំ​ប៉ារ៉ាសេតាម៉ុល​ប្រើ​ដើម្បី​អ្វី? ថ្នាំ​ប៉ារ៉ាសេតាមុល ប្រើ​សម្រាប់​ព្យាបាល​អាការៈ​គ្រុន​ក្ដៅ និង​បន្ថយ​កម្ដៅ​។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ គេ​អាច​យក​ទៅ​ប្រើ​ដើម្បី​បន្ថយ​អាការៈ​ឈឺក្បាល ឈឺ​សាច់ដុំ រលាក​សន្លាក់ ឈឺ​ខ្នង ឈឺ​ធ្មេញ និង​ផ្ដាសាយ​ជាដើម។ ថ្នាំ​នេះ​អាច​ប្រើ​ក្នុង​គោល​ដៅ​ផ្សេង​ទៀត ដែល​មិន​បាន​រៀបរាប់​ក្នុង​វិធី​ណែនាំ​ប្រើ​ប្រាស់​ថ្នាំ។ ២- គេ​ប្រើ​ថ្នាំ​ប៉ារ៉ា​របៀប​ម៉េច? – លេប​ថ្នាំ​ប៉ារ៉ាសេតតាម៉ុល​តាម​ការ​ណែនាំ​របស់​គ្រូពេទ្យ​ – ត្រូវ​ធ្វើ​តាម​ការ​ណែនាំ​នៅ​លើ​ប្រអប់​ថ្នាំ – ប្រសិន​បើ​មិន​ច្បាស់​ពី​ព័ត៌មាន​ប្រើប្រាស់ សូម​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ ឬ​ឱសថ​ការី។ ៣- គួរ​រក្សា​ទុក​យ៉ាង​ម៉េច? ថ្នាំ​ប៉ារ៉ាសេតាម៉ុល អាច​រក្សា​ទុក​បាន​ល្អ​ក្នុង​បន្ទប់​សីតុណ្ហភាព​ល្មម​ ចៀស​ឆ្ងាយ​ពី​ពន្លឺ​ថ្ងៃ និង​សំណើម។ រក្សា​ថ្នាំ​កុំ​ឲ្យ​ខូច មិន​ត្រូវ​ទុក​នៅ​ក្នុង​បន្ទប់​ទឹក ឬ​ទូ​ទឹកកក​ទេ។ លើ​ទីផ្សារ​ប្រហែល​ជា​មាន​ថ្នាំ​ប៉ារ៉ាសេតាម៉ុល​ផ្សេង​គ្នា ហើយ​ការ​រក្សា​ទុក​ក៏​ខុសគ្នា។ ហេតុ​នេះ​សំខាន់​ណាស់ ​ត្រូវ​ពិនិត្យ​មើល​ក្រដាស​ណែនាំ​ផលិតផល​ពី​ការ​រក្សា​ទុក​ ឬ​សួរ​ឱសថការី។ ដើម្បី​សុវត្ថិភាព គួរ​ថែ​រក្សា​ទុក​ថ្នាំ​គ្រប់​ប្រភេទ​ឲ្យ​ឆ្ងាយ​ពី​ដៃ​ក្មេង ​និង​សត្វ​ចិញ្ចឹម។ ពុំ​គួរ​ចោល​ថ្នាំតាម​បង្គន់ ​ឬតាម​លូ​បង្ហូរ​ទឹក​ទេ​ លើក​លែង​តែ​មាន​ការ​ណែនាំ​ពី​គ្រូពេទ្យ។ សំខាន់​ណាស់​ត្រូវ​កម្ទេច​ថ្នាំ​ប្រភេទ​នេះ​ឲ្យ​បាន​ត្រឹមត្រូវ​ ពេល​ហួត​កាល​កំណត់​ ឬ​លែង​ប្រើ។ ពិភាក្សា​ជាមួយ​ឱសថការី​ សម្រាប់​ព័ត៌មាន​លម្អិតពី​របៀប​កម្ទេច​ថ្នាំ។ កត្តាគួរប្រុងប្រយ័ត្ន៤- គួរ​ដឹង​អ្វី​ខ្លះ​មុន​ប្រើ​ប្រាស់​ថ្នាំ​ប៉ារ៉ាសេតាម៉ុល? ត្រូវ​ប្រាប់​គ្រូពេទ្យ និង​ឱសថការី​ប្រសិន​បើ​៖ – មាន​ប្រតិកម្ម​ជាមួយ​ថ្នាំ​នេះ ឬ​មាន​ប្រតិកម្ម​អ្វី​ផ្សេង​ទៀត។ – មាន​បញ្ហា​សុខភាព​ផ្សេងៗ​ពី​មុន​មក ជា​ពិសេស ជំងឺ​ថ្លើម ឬ​ញៀន​ស្រា។ – បើ​មាន ជំងឺ Phenylketonuria (ជំងឺ​តំណ​ពូជ​ម៉្យាង ទាម​ទា​ឲ្យ​តាម​ដាន​ទៅ​លើ​របប​អាហារ​យ៉ាង​ដិត​ដល់ ដើម្បី​​​ការពារ​បញ្ហា​ខ្សោយ​សតិបញ្ញា […]


ថ្នាំបន្ទាប់បន្សំ

Zidovudine (ឱសថ Zidovudine)

ស្វែងយល់ពីការប្រើប្រាស់១- ថ្នាំ Zidovudine ប្រើព្យាបាល​អ្វីខ្លះ? Zidovudine គឺ​ជា​ថ្នាំ​ប្រឆាំងមេរោគហ៊ីវ ការពារ​ជំងឺអេដស៍​កុំ​ឲ្យ​វិវត្ត​ខ្លួន​ក្នុង​រាងកាយ។ Zidovudine ប្រើ​សម្រាប់​ព្យាបាលប្រឆាំងវីរុសហ៊ីវ ដែលជា​ភ្នាក់ងារ​បង្ក​ឲ្យ​កើត​ជំងឺ​អេដស៍។ ថ្នាំ​នេះ អាច​ប្រើ​លើ​ស្រ្តី​មាន​ផ្ទៃ​ពោះ​ ដើម្បី​ទប់​ស្កាត់​ការ​ចម្លង​រោគ​​ទៅ​ទារក ប៉ុន្តែ​មិន​អាច​ប្រើ​ដើម្បី​ព្យាបាល​ជំងឺ​អេដស៍​ឲ្យ​ជា​សះ​ស្បើយ​ទេ។ ថ្នាំ​នេះ​អាច​ប្រើ​ក្នុង​លក្ខខណ្ឌ​ផ្សេង​ទៀត​មិន​បាន​រៀបរាប់​ខាង​លើ។ ២- គេប្រើថ្នាំនេះ​យ៉ាង​ម៉េច? គប្បី​ធ្វើ​តាម​ការណែ​នាំនៅ​លើ​ប្រអប់​ថ្នាំ។ គ្រូពេទ្យ​ពេល​ខ្លះ​អាច​ប្តូរ​កម្រិត​ថ្នាំ​ ហេតុនេះ​មិន​ត្រូវ​​ប្រើ​ថ្នាំនេះ​ច្រើនជាង ឬតិច​ជាង និងយូរ​ជាង​ការណែ​នាំ​នោះទេ។ ថ្នាំ​នេះ​អាច​ប្រើ​មុន ឬក្រោយ​បាយ។ បើ​ប្រើ​សម្រាប់​កុមារ គប្បី​ប្រាប់​គ្រូពេទ្យ​ពី​ការ​ប្រែប្រួល​ទម្ងន់​របស់​ក្មេង។ កម្រិត​ថ្នាំ​អាស្រ័យ​លើ​ទម្ងន់​ ហេតុនេះ​ការ​ប្រែប្រួលទម្ងន់ តម្រូវ​ផ្លាស់​ប្តូរ​កម្រិត​ថ្នាំ​ដូច​គ្នា។ ថ្នាំ Zidovudine ​អាច​បន្ថយ​បរិមាណ​គ្រាប់​ឈាម ដើម្បី​ជួយ​រាងកាយ​ប្រឆាំង​​មេរោគ និង​ជួយ​ដឹក​នាំអុកស៊ីហ្សែន​ទៅក្នុង​រាងកាយ។ យ៉ាងណា យើង​អាច​ងាយ​មាន​ការបង្ករោគ ឬ​ងាយ​អស់​កម្លាំង ដូចនេះ​​ចាំ​បាច់​ត្រូវ​ពិនិត្យ​ឈាម​ជាញឹក​ញាប់។ មេរោគ​អេដស៍ ឬជំងឺ​អេដស៍ គឺ​ព្យាបាល​តាមរយៈ​ប្រើ​ថ្នាំ​ច្រើន​រួម​បញ្ចូល​គ្នា ហេតុ​នេះ​គប្បី​ប្រើ​ថ្នាំ​ទាំង​អស់​តាម​វេជ្ជ​បញ្ជា​របស់​គ្រូពេទ្យ។ អាន​ការ​ណែនាំ​របស់​ថ្នាំសម្រាប់​អ្នកជំងឺ តាមវិធី​សាស្ត្រ​ព្យាបាល​នីមួយៗ។ យើង​មិន​ត្រូវ​ប្តូរ​កម្រិត​ថ្នាំ ​ឬ​ពេលប្រើ​ថ្នាំដោយ​គ្មាន​ការណែ​នាំពី​គ្រូពេទ្យ​បានទេ។ គ្រប់​អ្នក​ជំងឺ​អេដស៍​ទាំង​អស់ ត្រូវ​តែ​នៅ​ក្រោម​ការ​មើល​ថែ​ទាំ​ពី​គ្រូ​ពេទ្យ។ ៣- ត្រូវ​រក្សា​ទុកដោយ​វិធី​ណា? ថ្នាំ Zidovudine អាច​រក្សា​ទុក​បាន​ល្អ​ក្នុង​បន្ទប់​សីតុណ្ហភាព​ល្មម​ ចៀស​ឆ្ងាយ​ពី​ពន្លឺ​ថ្ងៃ និង​សំណើម។ រក្សា​ថ្នាំ​កុំ​ឲ្យ​ខូច ​មិន​ត្រូវ​ទុកនៅ​ក្នុង​បន្ទប់​ទឹក ឬ​ទូ​ទឹកកក​ទេ។ លើ​ទីផ្សារ​ប្រហែល​ជា​មាន​ថ្នាំ​ម៉ាក Zidovudine ផ្សេង​គ្នា ហើយ​ការ​រក្សា​ទុក​ក៏​ខុសគ្នា។ ហេតុនេះ​សំខាន់​ណាស់ […]


ថ្នាំបន្ទាប់បន្សំ

Nevirapine (ឱសថ Nevirapine)

ស្វែងយល់ពីការប្រើប្រាស់១- ថ្នាំ Nevirapine ព្យាបាលអីខ្លះ? គេ​ប្រើ​ថ្នាំ Nevirapine រួមជាមួយ​ថ្នាំ​ព្យាបាល និង​បង្ការ (ពន្យារ) ​ជំងឺ​អេដស៍​ដទៃទៀត ដើម្បី​ជួយ​គ្រប់​គ្រង​ការ​ឆ្លង​របស់​មេរោគ​អេដស៍។ ថ្នាំនេះ អាច​ជួយ​កាត់​បន្ថយ​ចំនួន​មេរោគ​អេដស៍​នៅ​ក្នុង​ខ្លួន ធ្វើឲ្យប្រព័ន្ធ​ការ​ពារ​ដំណើរ​ការ​​បាន​ល្អ។ ​អាច​ជួយ​កាត់​បន្ថយ​អត្រា​កើត​ឡើង​ផល​វិបាកដោយ​សារ​​ជំងឺ​អេដស៍ ​ដូចជា មាន​ការ​ឆ្លង​រោគ​ថ្មីៗ ឬ​ជំងឺ​មហារីក​ ហើយ​​អាច​ជួយ​ឲ្យ​យើងបន្ត​រស់​នៅ​បាន​ស្រួល​ផង​ដែរ។ ថ្នាំ Nevirapine ស្ថិត​នៅ​ក្នុង​ក្រុម​ថ្នាំ​ម្យ៉ាង​មាន​ឈ្មោះ​ថា Non-nucleoside reverse transcriptase inhibitors (NNRTIs)។ យ៉ាងណា ថ្នាំ​នេះ​មិន​មែន​​សម្រាប់​ព្យាបាល​ជំងឺ​អេដស៍​ឲ្យ​ជាសះស្បើយ​នោះ​ទេ។ ហើយដើម្បី​​កាត់​បន្ថយ​អត្រា​​​ចម្លង​មេរោគ​នេះ​ទៅ​​​អ្នក​ដទៃ​ទៀត យើង​ត្រូវញ៉ាំ​ថ្នាំ​មេរោគ​អេដស៍​ឲ្យ​បាន​គ្រប់​ចំនួន​តាម​វេជ្ជ​បញ្ជា​​គ្រូពេទ្យ ត្រូវ​ប្រើ​វិធី​ការ​ពារគ្រប់​រួម​ភេទ​ម្តង​ៗ មិន​ត្រូវ​ប្រើ​របស់រួម​គ្នា ដូចជា​ម្ជុល សឺ​រ៉ាំង ច្រាស់​ដុស​ធ្មេញ និង​ប្រដាប់​កោរ​ពុក​មាត់​ជា​ដើម ព្រោះ​របស់​ទាំង​អស់​នោះ​អាច​មាន​​ផ្ទុក​ឈាម ឬ​សារធាតុ​រាវ​ក្នុង​ខ្លួនយើង។ សាក​សួរ​ជា​មួយ​គ្រូពេទ្យ ឬ​ឱសថ​ការី​ពី​ពត៌​មាន​បន្ថែម​បាន។ ​ត្រូវ​ប្រើ Nevirapine ការ​ពារ​មេរោគ​អេដស៍ ក្រោយយើង​​ប៉ះ​ពាល់​ជា​មួយ​មេរោគ​នោះ ដូចជា​មុត​ម្ជុល ឬ​ប៉ះ​សារ​ធាតុ​រាវ​របស់​អ្នក​ផ្តុក​មេរោគ​អេដស៍ ជាដើម។ មាន​ថ្នាំ​ផ្សេងៗទៀត ​សម្រាប់​ការ​ពារពី​មេរោគ​អេដស៍ បន្ទាប់​យើង​បាន​ប៉ះ​ពាល់​ជាមួយ​មេរោគ។ ២- គេប្រើ​ថ្នាំនេះ​យ៉ាង​ម៉េច? ​អាច​លេប​ថ្នាំ​​តាម​មាត់ មួយ​អាហារ ឬ​លេប​ទាំង​​ពោះ​ទទេ​ក៏​បាន ហើយជា​ទូ​ទៅ​ត្រូវ​ញ៉ាំ​ថ្នាំ​នេះ​មួយ​ថ្ងៃ​មួយ​គ្រាប់ ពេល​ចាប់​ផ្តើម​លេប ១៤​ ថ្ងៃ​ដំបូង […]

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស