backup og meta

គួរយល់ដឹង! ជំងឺរលាក​ស្បែក​​អាច​បង្កទៅ​ជា​ជំងឺរលាក​សន្លាក់បាន

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ យ៉ានណែត ដាញែល · កែ May 25, 2020

    គួរយល់ដឹង! ជំងឺរលាក​ស្បែក​​អាច​បង្កទៅ​ជា​ជំងឺរលាក​សន្លាក់បាន

    ការរលាក​ស្បែក​អាច​វិវត្ត​ទៅ​ជា​រលាក​សន្លាក់​បាន​បើយើង​​កំពុង​តែ​មាន​ជំងឺ​រលាក​ស្បែក​ធ្ងន់ធ្ងរ។ ជា​ការ​ពិត​មនុស្ស​ម្នាក់​ក្នុង​ចំណោម​បី​នាក់​នៃ​អ្នក​ជំងឺ​រលាក​ស្បែក​នេះ​អាច​វិវត្ត​ទៅ​ជា​រលាក​សន្លាក់​ ដែល​ការវិវត្ត​នេះអាចលេចចេញ​​​ក្នុង​រយៈពេល​ពី​៥​ទៅ​១០​ឆ្នាំ​ក្រោយ​ពី​អ្នក​ជំងឺ​មាន​ជំងឺ​រលាក​ស្បែក។ ខាង​ក្រោម​នេះ​ជា​ចំណុច​សំខាន់​ខ្លះ​ៗ​ដែលគ្នាយើង​​គួរ​យល់​ដឹង​ដូច​ជា​មូលហេតុ ​វិធី​ការពារ​ និង​ការ​ព្យាបាល​​ជំងឺ​រលាកស្បែក​នេះ​។

    ទំនាក់ទំនង​​រវាង​ជំងឺ​រលក​ស្បែក ​និង​ជំងឺ​រលាក​សន្លាក់

    ជំងឺ​រលាក​ស្បែក​គឺ​ជា​ជំងឺ​ប្រឆាំង​ប្រព័ន្ធ​ភាព​ស៊ាំ​ដែល​ធ្វើ​ឲ្យ​ការ​លូតលាស់​របស់​កោសិកា​ស្បែក​លឿន​ខុស​ធម្មតា។ ជំងឺនេះ​​ចេញ​ជា​សញ្ញា​ដូចជា​បន្ទះ​រលាក​ដុំ​ៗ​លើ​ស្បែក​ដែល​រមាស់​ និង​រឹង​ពេល​ដែល​យើង​ប៉ះ។ បន្ទះ​ទាំង​នេះ​មើល​ទៅ​រឹង​ និង​គ្រើម​ៗ​ពណ៌​ក្រហម​និង​គែម​ពណ៌​ស។

    មួយ​វិញ​ទៀត​ជំងឺ​រលាក​សន្លាក់​ដែល​បណ្ដាល​មក​ពី​រលាក​ស្បែក​​អាច​កើត​មាន​ក្នុង​ពេល​ណាមួយ។ សញ្ញា​នៃ​ការ​រលាក​សន្លាក់​នេះ​រួម​មាន​ដូចជា​ហើម​ និង​ឈឺចាប់​(នៅ​ម្ដុំ​ជង្គង់ ក​ជើង ​និង​ជើង) ការ​ហើម​ម្រាម​ដៃ​ និង​ម្រាម​ជើង​អាច​មើល​ទៅ​ដូច​សាច់​ក្រក​ រឹង​សន្លាក់​ ដែលអាការៈនេះ​ឧស្សាហ៍​ជួប​ប្រទះ​នៅ​ពេល​ព្រឹក​ ក្រចក​កំពិត និង​ឈឺ​ចង្កេះជាដើម​។ ជំងឺ​នេះ​អាច​បង្ក​ឲ្យ​មាន​ការ​អស់​កម្លាំង​ និង​ពិបាក​ក្នុង​ការ​ទប់​លំនឹង​ទៀត​ផង។

    ជំងឺ​ទាំង​ពីរ​នេះ​បើ​កើត​ក្នុង​ពេល​តែ​មួយ​គេ​ហៅ​ថា​ជំងឺ​ផ្សូរ៉ាស៊ីស(psoriatic) ហើយគ្មាន​មធ្យោបាយ​អ្វី​ដែល​អាច​បញ្ឈប់​អាការៈ​ទាំង​នេះ​បាននោះ​ទេ។ ប៉ុន្តែ​ក៏មាន​វិធី​ព្យាបាល ​និង​ការ​ផ្លាស់​ប្ដូរ​របៀប​រស់​នៅ​ខ្លះ​ៗ​ដែល​អាច​បន្ថយ​ហានិភ័យ​និង​ធ្វើ​ឲ្យ​រាង​កាយ​របស់​អ្នកជំងឺ​​ប្រសើរ​ឡើង។

    ហេតុអ្វី​អ្នក​ខ្លះ​​អាច​វិវត្ត​ពី​រលាក​ស្បែក​ទៅ​រលាក​សន្លាក់​?

    យើង​គួរ​ចង​ចាំ​ថា​ជំងឺ​ទាំង​ពីរ​នេះ​មិន​អាច​លេច​ចេញ​មុន​ក្រោយ ​ឲ្យយើងដឹង​ជាមុន​​នោះ​ទេ។ រវាង​ជំងឺ​ទាំង​ពីរ​​នេះ​គឺ​​មាន​រោគ​សញ្ញា​ប្លែក​ពី​គ្នា អ្វី​ដែល​ដូច​គ្នា​គឺ​វា​បង្ក​ពី​បញ្ហា​ប្រព័ន្ធ​ភាព​ស៊ាំ។ សម្រាប់​ការ​រលាក​ស្បែក​ នៅ​ពេល​ដែល​ប្រព័ន្ធ​ភាព​ស៊ាំ​យើង​ធ្វើ​ការ​មិន​បាន​ល្អ​ កោសិកា​ស្បែក​នឹង​លូត​លាស់​ខុស​ធម្មតា​ដែល​បង្កទៅ​ជា​រលាក​បាន។

    ដូច​គ្នា​នេះ​ដែរ​ទៅ​លើ​សន្លាក់​វិញ​​ក៏​បង្ក​មក​ពី​ប្រព័ន្ធ​ភាព​ស៊ាំ​ដែរ​ ដែល​នៅ​ក្នុង​ឈាម​ គោលិកា​ឈាម​ស​​ចាប់​ផ្ដើម​ប្រឆាំង​នឹង​ខ្លួន​ឯង​ដោយ​ទៅ​យាយី​ជាលិកា​ល្អ​ផ្ទុយ​ពី​ការការ​ពារ​ប្រឆាំង​នឹង​មេរោគ​ទៅ​វិញ​។ លទ្ធផល​នោះ​គឺ​ទៅ​ប្រឆាំង​នឹង​សន្លាក់​នេះ​ឯង។

    អត្ថបទពាក់ព័ន្ធ:

    ការ​ព្យាបាល​ជំងឺ​រលាក​ស្បែក​ និង​ជំងឺ​រលាក​សន្លាក់​ដោយសារ​ប្រព័ន្ធ​ភាព​ស៊ាំ

    យើង​មាន​វិធី​ជា​ច្រើន​ក្នុង​ការ​ព្យាបាល​ជំងឺ​ទាំង​២​នេះ បើ​​ទោះ​បី​ជា​សញ្ញា​នៃ​ជំងឺ​នេះ​មិន​អាច​ចុះ​ថយ​ពេល​ដែល​លេច​ឡើង​លើ​ស្បែក​ឬ​សន្លាក់​ក៏​ដោយ​ តែមាន​វិធី​ខ្លះ​ៗ​ដែល​អ្នក​ជំងឺ​អាច​យក​ទៅ​អនុវត្ត​បាន​ដើម្បី​ការពារ​កុំ​ឲ្យ​ជំងឺ​​រាល​កាន់​តែ​ខ្លាំង។

    ជាទូទៅ​គឺ​របៀប​រស់​នៅ​ប្រចាំ​ថ្ងៃ​របស់​យើង​តែ​ម្ដង​ដែល​ជា​កត្តា​​រំញោច​ការ​កើត​ឡើង​នៃ​ជំងឺ​នេះ​ ហើយ​ក៏​​ជា​កត្តា​ដ៏​សំខាន់​បំផុត​ក្នុង​ការ​ទប់​ស្កាត់​ការ​ឆ្លើយ​តប​ខុស​ប្រក្រតី​នៃ​ប្រព័ន្ធ​ភាព​ស៊ាំ​របស់​សារពាង្គកាយ​យើង។ សម្រាប់​អ្នក​ខ្លះ​ ស្ត្រេស​គឺ​ជា​កត្តា​ចំបង​ក្នុង​ការ​ធ្វើ​ឲ្យ​មាន​ការ​រលាក​ស្បែក​បាន។ ដូចនេះ​ហើយ​ការ​គ្រប់​គ្រង​ស្ត្រេស​ និង​ការ​រំសាយ​ស្ត្រេស​គឺ​វិធានការ​​ដ៏​ល្អ​ ដូចជា​ ការ​ហាត់​ដក​ដង្ហើម ហាត់​យ៉ូហ្កា និង​ការ​ធ្វើ​សមាធិ​ ដើម្បី​ជួយ​ទប់​កុំ​ឲ្យ​សញ្ញា​នៃ​ជំងឺ​កាន់​តែ​ធ្ងន់ធ្ងរ។

    ដូច​គ្នា​នេះ​ដែរ​ការ​រលាក​សន្លាក់​ស្រួច​ស្រាល​ក៏​អាច​ព្យាបាល​ដោយ​ប្រើ​ថ្នាំ​បំបាត់​ការ​ឈឺ​ចាប់​ដូចជា​អ៊ីប៊ុយប្រូហ្វែន (ibuprofen) ​និង​ណាប្រូសែន (naproxen)​។ ប្រភេទ​ថ្នាំ​ជំពូក​ថ្មី​ដែល​ទើប​តែ​ចេញ​ហៅ​ថា​ថ្នាំ​ជីវៈ​ (biologic drugs)ក៏​អាច​ប្រើ​បាន​ដែរ។ ថ្នាំ​ប្រភេទ​នេះ​​ប្រើ​ហើយ​គឺ​ជួយ​​ទៅ​បន្ថយ​សកម្មភាព​របស់​ប្រព័ន្ធ​ភាព​ស៊ាំ​ ដែល​ធ្វើ​ការ​ខុស​ប្រក្រតី​នោះ ​ដូច​ជា​ប្រើ​ថ្នាំ​methrotrexate។ អ្នកជំងឺ​​​គួរ​តែ​ប្រឹក្សា​យោបល់​ជាមួយ​គ្រូពេទ្យ​ឯកទេស​ជា​មុន​សិន​មុន​នឹង​ប្រើ​ថ្នាំ​ប្រភេទ​នេះ​ព្រោះ​​អាច​នឹង​ត្រូវ​ប្រើ​ក្នុង​កម្រិត​ទាប​ជាង​ថ្នាំ​ពេទ្យ​ទូទៅ។

    ជំងឺ​សន្លាក់​ប្រភេទ​នេះ​គឺ​កាន់​តែ​ឆាប់​ព្យាបាល​គឺ​កាន់​តែ​ប្រសើរ​ ដើម្បី​បន្ថយ​ការ​ខូចខាត​ទៅ​លើ​សន្លាក។ ​មនុស្ស​ភាគ​ច្រើន​តែ​ព្រងើយ​កន្តើយ​នៅ​ពេល​ជំងឺនេះនៅ​ស្រាល និង​​ទុក​រហូត​ដល់​ធ្ងន់ធ្ងរ​ហួស​ពេល​។ យើង​ត្រូវ​ប្រុង​ប្រយ័ត្ន​ជានិច្ច​ប្រសិន​បើ​មាន​សញ្ញា​សង្ស័យ​លេច​ឡើង​ដូចជា​ឈឺ​សន្លាក់​ឬ​ខ្សោយ​ ពិសេស​ករណី​គ្រូពេទ្យ​ធ្វើ​រោគ​វិនិច្ឆ័យ​ឃើញថា​យើង​មាន​ជំងឺ​នេះ​ធ្ងន់ធ្ងរ​ពីមុន​មកហើយ​។​ ការ​ព្យាបាល​ត្រឹម​ត្រូវ​ និង​ទាន់​ពេលវេលា​គឺ​ការ​សំខាន់​ក្នុង​ការ​រក្សា​សុខុមាលភាព​សុខភាព​របស់​អ្នក​ជំងឺ​ និង​កាត់​បន្ថយ​ផលវិបាក​ទៅ​ថ្ងៃ​ក្រោយ។

    អត្ថបទពាក់ព័ន្ធ៖

    ក្នុង​ករណី​មាន​សំណួរ​​ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក​ជម្រើស​ល្អ​បំផុត​ សូម​ពិគ្រោះ​និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជ​បញ្ជា​ មិន​ធ្វើ​រោគ​វិនិច្ឆ័យ​ ឬ​ ការ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ យ៉ានណែត ដាញែល · កែ May 25, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម