backup og meta
មាតិកា
ឧបករណ៍សុខភាព
រក្សាទុក
តារាងមាតិកា

Lotus (ផ្កាឈូក)

ត្រួតពិនិត្យដោយ គឹម កាណែល


អត្ថបទ​ដោយ Sao Solynet · កែ Apr 13, 2021

Lotus (ផ្កាឈូក)

ស្វែង​យល់​ពី​ការ​ប្រើប្រាស់

១- ផ្កាឈូកប្រើ​ដើម្បី​ព្យាបាល​អ្វី​ខ្លះ?

ផ្កាឈូក (Lotus) គឺ​ជា​រុក្ខជាតិ​ម្យ៉ាង​ដែល​ផ្កា គ្រាប់​ពូជ ស្លឹក ក៏​ដូច​ជា ​មើម ត្រូវ​បាន​គេ​យក​មក​ធ្វើ​ជា​ថ្នាំ ​សម្រាប់​ព្យាបាល​ជំងឺបាន​ច្រើនមុខ។ ជាក់ស្តែង ផ្កា ​អាច​​ជួយ​ឃាត់​ឈាម ​គ្រាប់ ​អាច​ជួយ​ដល់​បញ្ហា​ប្រព័ន្ធ​រំលាយ​អាហារ​មួយ​ចំនួន ដូចជា បញ្ហា​រាក​រូស​ជាដើម។

២- ផ្កាឈូក​ដំណើរ​ការម៉េច?

​មិន​ទាន់​​មាន​ការ​សិក្សា​​ស្រាវជ្រាវ​ច្បាស់លាស់ណាមួយ អាច​បង្ហាញ​ពីដំណើរ​ការ​ធ្វើ​ការ​របស់​ផ្កាឈូក​​នៅឡើយ​​ទេ។ គប្បី​​ពិគ្រោះ​យោបល់​ជាមួយ​គ្រូពេទ្យ ​ដើម្បី​ទទួល​បាន​ព័ត៌មាន​បន្ថែម។

កត្តា​គួរ​ប្រុង​ប្រយ័ត្ន

៣- គួរ​ដឹង​អ្វី​ខ្លះ​មុន​ពេល​ប្រើ?

មុន​ប្រើប្រាស់ សូម​ពិគ្រោះ​ជាមួយគ្រូពេទ្យ​ ឬ​អ្នក​ជំនាញ​ខាង​ឱសថ​រុក្ខជាតិ ប្រសិន​បើ៖

-​ កំពុង​មាន​ផ្ទៃ​ពោះ ឬ​បំបៅ​ដោះកូន​ ដោយ​សារ​ពេល​ពពោះ ឬ​បំបៅ​ដោះ​កូន ​ត្រូវ​ប្រើ​ប្រាស់​ថ្នាំ​ឲ្យ​ត្រូវ​តាម​កម្រិត​​​ណែនាំ​របស់​គ្រូពេទ្យ​តែ​ប៉ុណ្ណោះ។

– ​កំពុង​ប្រើ​ប្រាស់​ថ្នាំ​អ្វី​ផ្សេង ថ្នាំ​ទាំង​នោះ​រាប់​បញ្ចូល​ទាំង​ថ្នាំ​អ្នក​ទិញ​ខ្លួន និង​ថ្នាំ​ទិញ​តាម​វេជ្ជបញ្ជា

– ​មាន​ប្រតិកម្ម​ជាមួយផ្កាឈូក ថ្នាំ​ពេទ្យ​ ឬ​មាន​ប្រតិកម្ម​ជា​មួយ​ឱសថបុរាណ​​ដទៃ

– ​កំពុង​មាន​ជំងឺ​ប្រចាំ​កាយ ឬ​មាន​បញ្ហា​សុខភាព​អ្វី​មួយ ពិសេស​មានក្រួសក្នុងប្រមាត់ជាដើម

– ​ធ្លាប់​មាន​ប្រតិកម្ម​ជាមួយ​អាហារ សារធាតុ​ពណ៌ សារធាតុ​រក្សា​អាហារ ឬ​ជាមួយ​សត្វ។

លក្ខខណ្ឌ​ក្នុង​ការ​ចុះ​បញ្ជី​ការ​ផ្លូវ​ច្បាប់​សម្រាប់​ឱសថ​បំប៉ន​មិន​តឹង​រ៉ឹង​​ដូច​ការ​ចុះ​បញ្ជី​ការ​ផ្លូវ​ច្បាប់​ទៅ​លើ​ថ្នាំពេទ្យ​ទេ។ដូច​នេះ​គួរ​តែ​មាន​ការ​សិក្សា​បន្ថែម​ពី​សុវត្ថិភាព​លើ​ឱសថ​បំប៉ន​ទាំង​នេះ។ អ្នក​ត្រូវ​ប្រាកដ​ថា​អត្ថប្រយោជន៍​នៃ​ការ​ប្រើ​ថ្នាំ​នេះ​ខ្ពស់​ជាង​កត្តា​ប្រឈម។ សូម​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ដើម្បី​អាច​ដឹង​ពី​ព័ត៌មាន​បន្ថែម។

៤- មានសុវត្ថិភាពកម្រិត​ណា?

គេ​​មិនទាន់​ដឹង​ច្បាស់​នោះ​ទេ ថា​ការ​ប្រើ​ប្រាស់​ផ្កាឈូក​ជាឱសថ​បុរាណ មាន​សុវត្ថិភាព​ ឬ​អត់​នោះ។ យ៉ាង​ណា​ មានកត្តា​មួយ​ចំនួន គួរ​ប្រុងប្រយ័ត្ន​ពេល​ប្រើ​ផ្កាឈូក​ជា​ឱសថ​បុរាណ ដូចជា៖

– ​ស្រីមាន​ផ្ទៃ​ពោះ និង​​កំពុង​បំបៅ​ដោះ​កូន៖ ដោយសារ​មិន​ទាន់​មាន​ព័ត៌មាន​ច្បាស់​លាស់​ ទាក់​ទង​ទៅ​នឹង​សុវត្ថិភាព​នៃ​ការ​ប្រើ​ប្រាស់​ផ្កាឈូកនៅឡើយ គប្បី​ពិគ្រោះ​ជាមួយគ្រូពេទ្យ ក៏​ដូច​ជា​​ចៀស​វាង​រាល់​ហានិភ័យ​ អាច​កើត​ឡើង​ដោយ​​យថាហេតុ។

– ចំពោះ​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម៖ ផ្កាឈូក​អាច​ធ្វើ​ឲ្យ​កម្រិត​ជាតិ​ស្ករ​ក្នុង​ខ្លួន​អ្នក​កើត​ទឹក​នោម​ផ្អែម​មួយ​ចំនួន​ធ្លាក់​ចុះ។ ហេតុនេះ គប្បី​ធ្វើ​កត់សម្គាល់​រាល់​អាការៈ​ផ្សេងៗ ​ទាក់​ទង​ទៅ​នឹង​ការ​ធ្លាក់​ចុះ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម ក៏​ដូច​​ពិនិត្យ​កម្រិត​ជាតិ​ស្ករ ​ឲ្យ​បាន​ទៀង​ទាត់​ ​បើ​អ្នក​មាន​ជំងឺ​ទឹក​នោម​ផ្អែម ឬ​​ប្រើ​ផ្កាឈូក​ជា​ថ្នាំ​ប្រចាំ​ថ្ងៃ។

– ចំពោះ​អ្នក​ជំងឺ​វះកាត់៖ ដោយសារ​តែ​ផ្កាឈូក ​អាច​ធ្វើ​ឲ្យ​កម្រិត​ជាតិ​ស្ករ​ក្នុង​ខ្លួន​ធ្លាក់​ចុះ គេ​បារម្ភ​ថា ផ្កាឈូក​ក៏​អាច​ប៉ះពាល់​ដល់​ការ​គ្រប់​គ្រង​ជាតិ​ស្ករ​ក្នុង​ឈាម​ ទាំងអំឡុង​ពេលវះកាត់ និង​ក្រោយ​ពេល​វះកាត់។ គប្បី​បញ្ឈប់​ការ​ប្រើ​ប្រាស់​ផ្កាឈូក​ឲ្យ​បាន​យ៉ាង​តិច ២​សប្តាហ៍ មុន​ធ្វើ​ការ​វះកាត់។

ស្វែង​យល់​ពី​ផលរំខាន

៥- ផ្កាឈូកអាចផ្តល់រំខាន​អ្វីខ្លះ?

ក្នុង​ករណី​មានចម្ងល់​ទាក់​ទង​នឹង​ផលរំខាន​ពី​​ផ្កាឈូក សូម​​ពិគ្រោះ​ជាមួយ​​គ្រូពេទ្យ ឬ​ក៏​អ្នក​ជំនាញ​ខាងឱសថបុរាណ។

អត្ថបទពាក់ព័ន្ធ៖

ស្វែង​យល់​ពី​អន្តរកម្ម​ថ្នាំ

៦- មាន​អន្តរកម្ម​ជាមួយ​អីខ្លះ?

ផ្កាឈូក​ អាច​មាន​ប្រតិកម្ម​ជាមួយ​នឹង​ថ្នាំ​ ក៏​ដូច​ជា​ជំងឺ​​មួយ​ចំនួនយើង​កំពុង​មាន។ គប្បី​​ពិគ្រោះ​ជាមួយ​​គ្រូពេទ្យ និង​អ្នក​ជំនាញ​ខាងឱសថ​រុក្ខជាតិ ​មុន​ពេល​ប្រើ​ប្រាស់។

ផ្កាឈូក

ស្វែង​យល់​ពី​កម្រិត​ថ្នាំ

ព័ត៌មាន​ទាំងនេះ មិន​បាន​រាប់​ជា​ការ​ណែ​នាំ​របស់​គ្រូ​ពេទ្យ​នោះ​ទេ។ ​ត្រូវ​តែ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ ឬ​ឱសថការី ​មុន​ពេល​ចាប់​ផ្តើម​ប្រើ​ប្រាស់​ថ្នាំ​ប្រភេទ​នេះ។

៧- កម្រិតប្រើធម្មតាម៉េចដែរ?

កម្រិតប្រើ​ប្រាស់​ផ្កាឈូក​​ អាច​មាន​លក្ខណៈ​ខុស​គ្នា​សម្រាប់​អ្នក​ជំងឺ​ម្នាក់ៗ។ កម្រិត​​​ប្រើប្រាស់​អាស្រ័យ​លើ​កត្តាអាយុ​ សុខភាព ​និង​ស្ថានភាព​រាងកាយ​មួយ​ចំនួន​ទៀត។ ឱសថ​រុក្ខជាតិ​ មិន​មែន​តែង​មាន​សុវត្ថិភាព​ទាំង​អស់​នោះ​ទេ​ ហេតុ​នេះ ​សូម​ប្រឹក្សា​យោបល់​ជាមួយ​អ្នក​ឯកទេស​ឱសថ​រុក្ខជាតិ​ ឬ​គ្រូពេទ្យ​ជំនាញ​​ជាមុន​សិន។

៨- ទម្រង់​ប្រើប្រាស់​មាន​អ្វី​ខ្លះ?

ផ្កាឈូក​​​​អាច​​មានជា​ទម្រង់​ដូច​ខាង​ក្រោម៖

– ផ្តាស្រស់

– ប្រភេទ​ខេបស៊ុល

– ប្រភេទ​រាវ (Tincture)។

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ត្រួតពិនិត្យដោយ

គឹម កាណែល


អត្ថបទ​ដោយ Sao Solynet · កែ Apr 13, 2021

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម