backup og meta
មាតិកា
ឧបករណ៍សុខភាព
រក្សាទុក
តារាងមាតិកា

Grape (ទំពាំងបាយជូរ)

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ED API · កែ Oct 03, 2019

Grape (ទំពាំងបាយជូរ)

ស្វែង​យល់​ពី​ការ​ប្រើប្រាស់

១- ទំពាំងបាយជូរប្រើ​ដើម្បី​អ្វី?

ទំពាំងបាយជូរ (Grape) អាច​ប្រើ​សម្រាប់​បញ្ហា​សុខភាព​មួយ​ចំនួន ​អាស្រ័យ​លើ​ផ្នែក​ផ្សេងៗ​របស់​រុក្ខជាតិ ​រួម​មាន៖

– គ្រាប់៖ ប្រើ​លើ​ផល​វិបាក​ដោយ​សារ​ជំងឺ​ទឹក​នោម​ផ្អែម ដូចជា បញ្ហា​ភ្នែក ​និង​ប្រព័ន្ធ​ប្រសាទ បង្កើន​ការ​ជា​សះស្បើយ​ពី​របួស​ផ្សេងៗ ការ​ពារ​កុំឲ្យ​ពុក​ធ្មេញ ការ​ពារ​ជំងឺ​មហារីក ជំងឺ​ខូច​ស្រទាប់ Macular ដោយ​សារ​អាយុ (AMD- age-related macular degeneration) ពិបាក​មើល​ឃើញ​នៅ​ពេល​យប់ ជំងឺ​ថ្លើម ​និង​ជំងឺ​គ្រុន Hey (Hey fever)។

– ផ្លែ​ស្ងួត៖ ព្យាបាល​បញ្ហា​ក្អក។

– ស្លឹក៖ ប្រើ​សម្រាប់​ជំងឺ​ពិបាក​ផ្ចង់​អារម្មណ៍ ធ្វើ​នេះ​ធ្វើនោះ​មិន​ចេះ​ចប់ និង​ធ្វើ​អ្វី​មួយ​ដោយ​មិន​គិត​ពី​លទ្ធផល​នៅ​ពេល​ខាង​មុខ (ADHD – attention deficit-hyperactivity disorder) បណ្ដុំ​រោគ​សញ្ញា​អស់​កម្លាំង​រ៉ាំរ៉ៃ (CFS) ជំងឺ​រាក ហូរ​ឈាម​ច្រើន​ពេល​មក​រដូវ ហូរ​ឈាម​តាម​បង្ហួរ​នោម និង​ដំបៅ​មាត់។

– ផ្លែ៖ ប្រើ​ដើម្បី​ការពារជំងឺ​បេះដូង​ និង​សរសៃ​ឈាម​បេះដូង ជំងឺ​ហើម​សរសៃ​វ៉ែន​នៅ​ជើង (Varicose veins) ឫសដូង​បាត ក្រិន​សរសៃ​ឈាម (Atherosclerosis) ឡើង​សម្ពាធ​ឈាម ហើម​បន្ទាប់​ពី​រង​របួស ឬ​វះកាត់ គាំងបេះដូង និង​ជំងឺដាច់សរសៃឈាម​ខួរ​ក្បាល។

២- ទំពាំង​បាយជូរ​មាន​សកម្មភាព​ម៉េច​ខ្លះ?

មិន​ទាន់​មាន​ការ​សិក្សា​គ្រប់គ្រាន់ ​ពី​សកម្មភាព​ព្យាបាល​របស់​រុក្ខជាតិ​នេះ​នៅ​ឡើយ​ទេ។ សូម​ពិគ្រោះ​ជាមួយ​គ្រូ​ឱសថ​បុរាណ ឬ​គ្រូពេទ្យ​ដើម្បី​ដឹង​ព័ត៌មាន​បន្ថែម។ ​ទោះ​ជា​យ៉ាង​ណា មាន​ការ​សិក្សា​ខ្លះ​បង្ហាញ​ថា រុក្ខជាតិ​នេះ​ មាន​សារធាតុ Flavonoids ​អាច​មាន​ប្រសិទ្ធិភាព​ប្រឆាំង​អុកស៊ីតកម្ម បញ្ចុះ​កម្រិត​ខ្លាញ់​អាក្រក់ LDL (low density lipoproteins) សម្រួល​សរសៃ​ឈាម និង​បន្ថយ​គ្រោះ​ថ្នាក់​​ជំងឺ​សរសៃ​ឈាម​បេះដូង។

សារធាតុ​ប្រឆាំង​អុក​ស៊ីតកម្ម​នៅ​ក្នុងទំពាំង​បាយជូរ អាច​ជួយ​ការពារ​ពី​ជំងឺ​បេះដូង និង​មាន​ប្រសិទ្ធិភាព ក៏​ដូច​ជាគុណ​ប្រយោជន៍​ផ្សេង​ទៀត។ ប្រភេទ​ទំពាំង​បាយជូរ​ក្រហម ផ្ដល់​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ច្រើន​ជាង​ប្រភេទ ពណ៌ ស ឬ​ក្រហម​ស្រាល។

ស្លឹក​ទំពាំង​បាយ​ជូរ អាច​កាត់​បន្ថយ​ការ​រលាក និង​មាន​ប្រសិទ្ធ​ភាព​ទប់​ឈាម (Astringent effect) ​មាន​ន័យ​ថា​ស្លឹក​ទំពាំង​បាយ​ជូរ អាច​មាន​ប្រសិទ្ធ​ភាព​ទាញ​ជាលិកា​ចូល​គ្នា ​ធ្វើ​ឲ្យ​ឈប់​ហូរ​ឈាម និង​ឈប់​រាក។ ហើយ​ស្លឹក​ពណ៌​ក្រហម​ គឺ​មាន​គុណ​ប្រយោជន៍​​ច្រើន​ជាង​គេ។

កត្តា​គួរ​ប្រុង​ប្រយ័ត្ន

៣- គួរ​ដឹង​អ្វី​ខ្លះ​មុន​ប្រើ​​ទំពាំងបាយជូរជា​ថ្នាំ?

ប្រឹក្សា​យោបល់​ជាមួយ​គ្រូពេទ្យ ឱសថ​ការី ឬ​អ្នក​ឯកទេស​ឱសថ​រុក្ខជាតិ​ប្រសិន​បើ៖

– ស្រ្តី​មាន​គភ៌ ឬ​បំបៅ​ដោះ​ព្រោះ​នៅ​ពេល កំពុង​ចង់​បាន​កូន ឬ​បំបៅ​ដោះ គួរ​តែ​ប្រើ​ថ្នាំ ណែនាំ​ដោយ​គ្រូពេទ្យ​ជំនាញ​ប៉ុណ្ណោះ។

– កំពុង​ប្រើ​ប្រាស់​ថ្នាំ​អ្វី​ផ្សេង ថ្នាំ​ទាំង​នោះ​រាប់​បញ្ចូល​ទាំង​ថ្នាំ​អ្នក​ទិញ​ខ្លួន និង​ថ្នាំ​ទិញ​តាម​វេជ្ជបញ្ជា

– មាន​ប្រតិកម្ម​ជាមួយ​ទំពាំងបាយជូរ ថ្នាំ​ពេទ្យ​ ឬ​មាន​ប្រតិកម្ម​ជា​មួយ​ឱសថបុរាណ​​ដទៃ

– កំពុង​មាន​ជំងឺ​ប្រចាំ​កាយ ឬ​មាន​បញ្ហា​សុខភាព​អ្វី​មួយ ពិសេស​មានក្រួសក្នុងប្រមាត់ជាដើម

– ធ្លាប់​មាន​ប្រតិកម្ម​ជាមួយ​អាហារ សារធាតុ​ពណ៌ សារធាតុ​រក្សា​អាហារ ឬ​ជាមួយ​សត្វ។

លក្ខខណ្ឌ​​ចុះ​បញ្ជីការ​ផ្លូវ​ច្បាប់​លើ​ឱសថ​បុរាណ ​មិន​តឹងរ៉ឹង​ដូច​ការ​ចុះ​បញ្ជីការ​ផ្លូវ​ច្បាប់​លើ​ថ្នាំ​ពេទ្យ​ទេ។ ដូច​នេះ​គេ​ត្រូវ​ការ​ ​សិក្សា​បន្ថែម​ដើម្បី​ដឹង​ពី​សុវត្ថិភាពប្រើ​ប្រាស់​ឱសថបុរាណ។ គុណ​សម្បត្តិ​នៃ​ការ​ប្រើ​ឱសថ​នេះ​ ​ត្រូវ​ច្រើន​ជាង​ផល​ប៉ះពាល់​មុន​ពេល​ប្រើ​វា។ សូម​ពិគ្រោះ​ជាមួយ​អ្នក​ជំនាញ​ខាង​ឱសថ​រុក្ខជាតិ ឬ​គ្រូពេទ្យ​បន្ថែម។

៤- ទំពាំងបាយជូរមាន​សុវត្ថិភាព​កម្រិត​ណា?

ទំពាំងបាយជូរ (Grape) ​មាន​សុវត្ថិភាព​ បើ​យើង​ញ៉ាំ​ក្នុង​កម្រិត​ជា​អាហារ ហើយ​ក៏​អាច​មាន​ប្រសិទ្ធ​ភាព​ពេល​លេប​ក្នុង​កម្រិត​ជា​ថ្នាំ​ផង​ដែរ។ សារធាតុ​ចម្រាញ់​ចេញ​ពី​គ្រាប់​ទំពាំង​បាយ​ជូរ តាម​ការ​សិក្សា​បង្ហាញ​ថា​ អាច​ប្រើ​ដោយសុវត្ថិភាព​រហូត​ដល់ ១៤​ សប្ដាហ៍​ឯណោះ។

៥- គួរ​ប្រុង​ប្រយ័ត្ន

– ស្រីៗពពោះ​ និង​បំបៅ​ដោះ​កូន៖ មិន​មាន​ព័ត៌មាន​គ្រប់​គ្រាន់​ពាក់​ព័ន្ធ​ការ​ប្រើ​ទំពាំង​បាយ​ជូរ​ជា​ថ្នាំ​ (កម្រិត​​មាន​ក្នុង​ថ្នាំ​បំប៉ន និង​ច្រើន​ជា​ង​កម្រិត​​អាហារ) ចំពោះស្រីៗ​ពពោះ​ និង​បំបៅ​ដោះ​កូន​នៅ​ឡើយ​ទេ។ ដើម្បី​សុវត្ថិភាព ​សូម​ចៀស​វាង​ញ៉ាំ​ក្នុង​កម្រិត​ជា​ថ្នាំ។

– បញ្ហា​ហូរ​ឈាម៖ រុក្ខជាតិ​នេះ​ អាច​នឹង​ធ្វើ​ឲ្យ​ឈាម​ក្រ​កក។ ​ញ៉ាំទំពាំងបាយ​ជូរ ​អាច​បណ្ដាល​ឲ្យ​កើន​ឡើង​ការ​​របួស​និង​ហូរ​ឈាម ចំពោះគ្នា​​មាន​បញ្ហា​ហូរ​ឈាម។ តែ​ទោះ​ជា​យ៉ាង​នេះ​ក្ដី មិន​មាន​របាយ​ការណ៍​ កើត​មាន​បញ្ហា​ដូច​នេះ ចំពោះ​មនុស្ស​ឡើយ។

– ការ​វះ​កាត់៖ រុក្ខជាតិ​នេះ​ អាច​នឹង​ធ្វើ​ឲ្យ​ឈាម​ក្រ​កក អាច​បណ្ដាល​ឲ្យ​ការ​ហូរ​ឈាម​កាន់​តែ​ខ្លាំង​ ទាំង​អំឡុង​ពេល ​និង​ក្រោយ​ពេល​វះកាត់។ ត្រូវ​ឈប់ ញ៉ាំក្នុង​កម្រិត​ជា​ថ្នាំ យ៉ាង​តិច ២សប្ដាហ៍​ មុន​ពេល​វះកាត់។

ស្វែង​យល់​ពី​ផលរំខាន

៦- ទំពាំង​បាយ​ជូរ​មាន​ផល​រំខាន​អ្វី​ខ្លះ?

ញ៉ាំ​ទំពាំង​បាយ​ជូរ​ក្នុង​បរិមាណ​ច្រើន​ពេក ទាំង​ទំពាំង​បាយ​ជូរ​ ស្រស់ និង​ក្រៀម ​អាច​បណ្ដាល​ឲ្យ​រាក​បាន។ គ្នា​យើង​ខ្លះ​អាច​ មាន​ប្រតិកម្ម​នឹង​រុក្ខជាតិ​នេះ និង​ផលិតផល​ចម្រាញ់​ពី​ទំពាំង​បាយជូរ ខ្លះ​ទៀត​អាច​មាន​ផល​រំខាន​ខ្លាំង​ ដូច​ជា ឈឺ​ក្រពះ ពិបាក​រំលាយ​អាហារ ចង្អោរ ក្អួត ក្អក ស្ងួត​មាត់ ឈឺ​ក មាន​ការ​បង្ក​រោគ ឈឺ​ក្បាល​ និង​មាន​បញ្ហា​សាច់ដុំ។

មិន​មែន​គ្រប់​គ្នា​សុទ្ធ​តែ​មាន​ផល​រំខាន​ទាំង​នេះ​ទេ ប្រហែល​អាច​មាន​ផល​រំខាន​ផ្សេង​ទៀត​មិន​បាន​រៀប​រាប់​ខាង​លើ ដូច​នេះ​ បើ​មាន​ចម្ងល់​ទាក់ទង​នឹង​ផល​រំខាន សូម​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ ​ឱសថការី​ ឬ​គ្រូ​ឱសថ​បុរាណ។

អត្ថបទពាក់ព័ន្ធ៖

ស្វែង​យល់​ពី​អន្តរកម្ម​ថ្នាំ

៧- ទំពាំងបាយជូរមាន​អន្តរកម្ម​ជាមួយ​អ្វី​ខ្លះ?

រុក្ខជាតិ​នេះ​ អាច​នឹង​មាន​អន្តរកម្ម​ជាមួយ​នឹង​ថ្នាំ​ពេទ្យ ឬ​ស្ថាន​ភាព​ជំងឺ​យើង​​កំពុង​មាន​។ សូម​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ ឬ​គ្រូ​ឱសថ​បុរាណ​មុន​នឹង​ប្រើ។

ថ្នាំពេទ្យ​អាច​មាន​អន្តរកម្ម​នឹងទំពាំង​បាយជូរ​រួម​មាន៖

– ថ្នាំ​​ផ្លាស់​ប្ដូរ​ដោយ​សារ​ថ្លើម (Cytochrome P450 1A2 (CYP1A2) substrates)៖ ថ្នាំ​ខ្លះ​ផ្លាស់​ប្ដូរ​សកម្មភាព និង​បំបែក​ដោយ​សារ​ថ្លើម។ ទឹក​ទំពាំង​បាយ​ជូរ អាច​បង្កើន​សកម្មភាព​ថ្លើម​បំបែក​ថ្នាំ​ទាំង​នោះ ​ញ៉ាំ​ទំពាំង​បាយ​ជូរ​ជាមួយ​ថ្នាំ​ពេទ្យ​ប្រភេទ​នេះ អាច​ធ្វើ​ឲ្យ​ប្រសិទ្ធភាព​ថ្នាំ​ធ្លាក់​ចុះ ដូច​នេះ មុន​នឹង​ញ៉ាំ​ទំពាំង​បាយ​ជូរ​ ជាមួយ​ថ្នាំពេទ្យ ត្រូវ​សួរ​គ្រូពេទ្យ​សិន​ថា​ថ្នាំ​ទាំង​នោះ​ផ្លាស់​ប្ដូរ​រូបរាង​ដោយ​សារ​ថ្លើម​ ឬ​អត់។ ថ្នាំ​ពេទ្យ​មួយ​ចំនួន​​បំបែក​ដោយ​ថ្លើម រួម​មាន​ ថ្នាំ Clozapine (Clozaril) ថ្នាំ Cyclobenzaprine (Flexeril) ថ្នាំ Fluvoxamine (Luvox) ថ្នាំ Haloperidol (Haldol) ថ្នាំ Imipramine (Tofranil) ថ្នាំ Mexiletine (Mexitil) ថ្នាំ Olanzapine (Zyprexa) ថ្នាំ Pentazocine (Talwin) ថ្នាំ Propranolol (Inderal) ថ្នាំ Tacrine (Cognex) ថ្នាំ Theophylline, Zileuton (Zyflo), ថ្នាំ Zolmitriptan (Zomig) និង​ថ្នាំ​ផ្សេង​ៗ​ទៀត។

– សារធាតុ​ថ្នាំ Phenacetin៖ រាងកាយ​ត្រូវ​ការ​បំបែក​ថ្នាំ​នេះ​ដើម្បី​បញ្ចេញ​វា​ចោល។ ការ​ញ៉ាំ​ទឹក​ទំពាំង​បាយជូរ អាច​នឹង​បង្កើន​ការ​បញ្ចេញ​សារធាតុ​ថ្នាំ​ចេញ​ពី​ខ្លួន។ ​ញ៉ាំ​ថ្នាំ​នេះ ​និង​ទឹក​ទំពាំង​បាយ​ជូរ អាច​ធ្វើ​ឲ្យ​ប្រសិទ្ធភាព​របស់​ថ្នាំ​ថយ​ចុះ។

– ថ្នាំ Warfarin (Coumadin)៖ ថ្នាំ Warfarin (Coumadin) ប្រើ​ដើម្បី​ពន្យឺត​កំណក​ឈាម។ គ្រាប់​ទំពាំង​បាយ​ជូរ ក៏​បន្ថយ​កំណក​ឈាម​ដូច​គ្នា​ដែរ។ ដូច​នេះ​ ​ញ៉ាំ​ថ្នាំ​នេះ​ជាមួយ​គ្រាប់​ទំពាំង​បាយជូរ អាច​ធ្វើ​ឲ្យ​កើន​ឡើង​ការ​មាន​របួស​ និង​ហូរឈាម។ ត្រូវ​ប្រាកដ​ថា ​បាន​ពិនិត្យ​ឈាម​ទៀង​ទាត់ ហើយ​កម្រិត​ថ្នាំ Warfarin ក៏​អាច​នឹង​ផ្លាស់​ប្ដូរ​ផង​ដែរ។

ស្វែង​យល់​ពី​កម្រិត​ថ្នាំ

ព័ត៌មាន​ទាំងនេះ មិន​បាន​រាប់​ជា​ការ​ណែ​នាំ​របស់​គ្រូ​ពេទ្យ​នោះ​ទេ។ ត្រូវ​តែ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ ឬ​ឱសថការី ​មុន​ពេល​ចាប់​ផ្តើម​ប្រើ​ប្រាស់​ថ្នាំ​ប្រភេទ​នេះ។

៨- កម្រិត​ប្រើ​ធម្មតា​ម៉េច​ដែរ?

កម្រិតការ​ប្រើ​ប្រាស់​ឱសថ​រុក្ខជាតិ​នេះ អាច​មាន​លក្ខណៈ​ខុស​គ្នា​សម្រាប់​អ្នក​ជំងឺ​ម្នាក់ៗ។ កម្រិត​ដូស​​ប្រើប្រាស់​ អាស្រ័យ​លើកត្តា​​អាយុ ​សុខភាព​ និង​ស្ថានភាព​រាងកាយ​មួយ​ចំនួន​ទៀត។ ឱសថ​រុក្ខជាតិ ​មិន​មែន​តែង​មាន​សុវត្ថិភាព​ទាំង​អស់​នោះ​ទេ​ ហេតុ​នេះ​សូម​ប្រឹក្សា​យោបល់​ជាមួយ​អ្នក​ឯកទេស​ឱសថ​រុក្ខជាតិ ​ឬ​គ្រូពេទ្យ​ជំនាញ​ ដើម្បី​អាច​ប្រើ​កម្រិត​ដូស​ឲ្យ​បាន​ត្រឹមត្រូវ។

៩- ទម្រង់​ជា​ថ្នាំ​របស់ទំពាំងបាយជូរ

ទំពាំងបាយជូរ អាច​មាន​ជា​ទម្រង់​ និង​កម្រិត​ ដូច​ខាង​ក្រោម៖

– ស្តង់ដារ​សារធាតុ​ចម្រាញ់​ទំពាំងបាយជូរក្រហម ៣៦០ មិល្លីក្រាម ឬ ៧២០ មិល្លីក្រាម។

– សារធាតុ​ចម្រាញ់​ពី​គ្រាប់​ទំពាំងបាយជូរ ជា​ថ្នាំ​គ្រាប់​ ឬ​ថ្នាំ​មាន​សម្បក ៧៥-៣០០ មិល្លីក្រាម។

– សារធាតុ​ចម្រាញ់ Proanthocyanidin សុទ្ធ ពី​គ្រាប់​ទំពាំងបាយជូរ កម្រិត ១៥០-៣០០ មិល្លីក្រាម។

ក្នុង​ករណី​មាន​សំណួរ​ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក​ ជម្រើស​ល្អ​បំផុត​ សូម​ពិគ្រោះ​ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា​ មិន​ធ្វើ​រោគវិនិច្ឆ័យ​ ឬ​​ព្យាបាល​ជូន​ទេ៕

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

· ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ED API · កែ Oct 03, 2019

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម