backup og meta
មាតិកា
ឧបករណ៍សុខភាព
រក្សាទុក
តារាងមាតិកា

Apple (ផ្លែ​ប៉ោម)

ត្រួតពិនិត្យដោយ គឹម កាណែល


អត្ថបទ​ដោយ យ៉ានណែត​ នីគែល · កែ Jun 03, 2021

Apple (ផ្លែ​ប៉ោម)

ស្វែងយល់ពីការប្រើប្រាស់

១- ផ្លែ​ប៉ោម​ជួយ​អី​ខ្លះ​ដល់​រាងកាយ?

ប៉ោម គឺ​ជា​ផ្លែ​ឈើ​ម្យ៉ាង ទទួល​ការ​ពេញ​និយម​ទូទាំង​ពិភពលោក។ ការ​ញ៉ាំ​ផ្លែ​ប៉ោម​ជា​ធម្មតា សម្រាប់​បំពេញ​ផ្នែក​មួយ​ក្នុង​របប​អាហារ ប៉ុន្តែ​ផ្លែ​ឈើ​ប្រភេទ​នេះ ក៏​ត្រូវ​ប្រើប្រាស់​ធ្វើ​ជា​ថ្នាំ​សង្កូវ​ផង​ដែរ។

ផ្លែ​ប៉ោម​ត្រូវ​ប្រើ​សម្រាប់​ព្យាបាល​អាការៈ និង​ជំងឺ​មួយ​ចំនួន​ដូចជា៖

– រាក ឬ​ទល់​លាមក

– ជួយ​បន្ទន់​ បង្កើត​ច្រក​ផ្លូវ ​និង​ប្រមូល​ផ្ដុំ​ក្រួស​ក្នុង​ប្រមាត់

– បង្ការ​ជំងឺ​មហារីក ពិសេស​មហារីក​សួត

– ព្យាបាល​ជំងឺ​ មហារីក​ ទឹក​នោម​ផ្អែម ​រាក​មួល​ គ្រុន​ក្ដៅ​ បញ្ហា​បេះដូង និង​ករណី​ខ្វះ​វីតាមីន Cដែល ភាសា​បច្ចេកទេស ហៅ​ថា Scurvy

– សម្អាត​ធ្មេញ។

២- ផ្លែ​ប៉ោម​ដំណើរ​ការ​យ៉ាង​ម៉េច?

មិន​ទាន់​មាន​ការ​សិក្សា​គ្រប់គ្រាន់​ពី​មុខងារ​ធ្វើ​ការ​របស់​ផ្លែ​ប៉ោម​នៅ​ឡើយ​ទេ។ សូម​ពិគ្រោះ​ជាមួយ​អ្នក​ឯកទេស​ឱសថ​រុក្ខជាតិ ឬ​គ្រូពេទ្យ​សម្រាប់​ព័ត៌មាន​បន្ថែម។ ទោះ​យ៉ាង​ណា​ក៏​ដោយ គ្រាន់​តែ​ដឹង​ថា​ផ្លែ​ប៉ោម មាន​ផ្ទុក​សារធាតុ Pectin ជួយ​ប្រមូល​ផ្ដុំ​លាមក​សម្រាប់​ព្យាបាល​អាការៈ​រាក និង​ទល់​លាមក។ ផ្លែ​ប៉ោម មាន​ផ្ទុក​សារធាតុ​គីមី​ខ្លះ​ទៀត អាច​សម្លាប់​បាក់តេរី​បាន​ផង​ដែរ។ សំបក​ផ្លែ​ប៉ោម​មាន​ផ្ទុក​នូវ​សារធាតុ​គីមី​ម្យ៉ាង មាន​ឈ្មោះ​ថា អាស៊ីដ​អ៊ុយសូលិក ហើយ​ត្រូវ​បាន​សន្និដ្ឋាន​ថា មាន​មុខងារ បង្កើត​សាច់ដុំ និង​មេតាបូលីស​ក្នុង​រាងកាយ។

កត្តាគួរប្រុងប្រយ័ត្ន

៣- មុន​ប្រើ​គួរ​ដឹង​អី​ខ្លះ?

ប្រឹក្សា​យោបល់​ជាមួយ​គ្រូពេទ្យ ឱសថ​ការី ឬ​អ្នក​ឯកទេស​ឱសថ​រុក្ខជាតិ​ប្រសិន​បើ៖

– ស្រ្តី​មាន​គភ៌ ឬ​បំបៅ​ដោះ​ព្រោះ​នៅ​ពេល កំពុង​ចង់​បាន​កូន ឬ​បំបៅ​ដោះ គួរ​តែ​ប្រើ​ថ្នាំ ណែនាំ​ដោយ​គ្រូពេទ្យ​ជំនាញ​ប៉ុណ្ណោះ។

– កំពុង​ប្រើ​ប្រាស់​ថ្នាំ​អ្វី​ផ្សេង ថ្នាំ​ទាំង​នោះ​រាប់​បញ្ចូល​ទាំង​ថ្នាំ​អ្នក​ទិញ​ខ្លួន និង​ថ្នាំ​ទិញ​តាម​វេជ្ជបញ្ជា

– មាន​ប្រតិកម្ម​ជាមួយ​ផ្លែ​ប៉ោម ថ្នាំ​ពេទ្យ​ ឬ​មាន​ប្រតិកម្ម​ជា​មួយ​ឱសថបុរាណ​​ដទៃ

– កំពុង​មាន​ជំងឺ​ប្រចាំ​កាយ ឬ​មាន​បញ្ហា​សុខភាព​អ្វី​មួយ ពិសេស​មានក្រួសក្នុងប្រមាត់ជាដើម

– ធ្លាប់​មាន​ប្រតិកម្ម​ជាមួយ​អាហារ សារធាតុ​ពណ៌ សារធាតុ​រក្សា​អាហារ ឬ​ជាមួយ​សត្វ។

លក្ខខណ្ឌ​​ចុះ​បញ្ជីការ​ផ្លូវ​ច្បាប់​លើ​ឱសថ​បុរាណ ​មិន​តឹងរ៉ឹង​ដូច​ការ​ចុះ​បញ្ជីការ​ផ្លូវ​ច្បាប់​លើ​ថ្នាំ​ពេទ្យ​ទេ។ ដូច​នេះ​គេ​ត្រូវ​ការ​ ​សិក្សា​បន្ថែម​ដើម្បី​ដឹង​ពី​សុវត្ថិភាពប្រើ​ប្រាស់​ឱសថបុរាណ។ គុណ​សម្បត្តិ​នៃ​ការ​ប្រើ​ឱសថ​នេះ​ ​ត្រូវ​ច្រើន​ជាង​ផល​ប៉ះពាល់​មុន​ពេល​ប្រើ​វា។ សូម​ពិគ្រោះ​ជាមួយ​អ្នក​ជំនាញ​ខាង​ឱសថ​រុក្ខជាតិ ឬ​គ្រូពេទ្យ​បន្ថែម។

៤- មានសុវត្ថិភាពកម្រិតណា?

ញ៉ាំ​ផ្លែ​ប៉ោម គឺ​មាន​សុវត្ថិភាព ក្នុង​ករណី​មិន​ញ៉ាំ​ទាំង​គ្រាប់។ គ្មាន​ផល​ប៉ះ​ពាល់​ណា​អាច​ដឹង​ច្បាស់ ឬ​ថា​នឹង​អាច​កើត​ឡើង ដោយ​សារ ផ្លែ​ប៉ោម ឬ​ទឹក​ផ្លែ​ឈើ​ផ្លែ​ប៉ោម​នោះ​ទេ។

សម្រាប់​ជាតិ ប៉ូលីហ្វេណុល ក្នុង​ផ្លែ​ប៉ោម ច្រើន​តែ​មាន​សុវត្ថិភាព​នៅ​ពេល​ញ៉ាំ ឬ​បិត​ផ្ទាល់​លើ​ស្បែក​ក្នុង​រយៈ​ពេល​ខ្លី។

៥- គួរ​ប្រុង​ប្រយ័ត្ន

– សម្រាប់​ស្រ្តី​មាន​ផ្ទៃ​ពោះ និង​បំបៅ​ដោះ៖ ផ្លែ​ប៉ោម​មាន​សុវត្ថិភាព​ក្នុង​កម្រិត​ដែល​រក​ឃើញ​នៅ​ក្នុង​អាហារ​ ប៉ុន្តែ​នៅ​មិន​ទាន់​មាន​ព័ត៌មាន​គ្រប់​គ្រាន់ ដើម្បី​ដឹង​ថា វា​មាន​សុវត្ថិភាព​នៅ​ក្នុង​កម្រិត​ណា​ពេល​យើង​យក​មក​ប្រើ​ជា​ថ្នាំ​នោះ។

សម្រាប់​ក្មេងៗ៖ ជាតិ Pectin ក្នុង​ផ្លែ​ប៉ោម ច្រើន​តែ​មាន​សុវត្ថិភាព​នៅ​ពេល​ញ៉ាំ (ញ៉ាំ​រយៈ​ពេល​ខ្លី)។

– មាន​អាល្លែកហ្ស៊ី​ផ្លែ​អាព្រីកុត (ថ្លែ​សូដា​ចិន) និង​រុក្ខជាតិ​ស្រដៀង​នោះ៖ ផ្លែ​ប៉ោម​អាច​បង្ក​ឲ្យ​មាន​ប្រតិកម្ម​ អាល្លែកហ្ស៊ី ប្រតិកម្ម​អំបូរ​ផ្លែ​ឈើ​ត្រកូល Rosacease មាន​ដូចជា ផ្លែ​អាព្រីកុត អាល់ម៉ុន​ ផ្លាំ Plum ផ្លែប៉ែស សារី និង​ស្ត្រប៊ើរី។ បើ​យើង​មាន​ប្រតិកម្ម​អាល្លែកហ្ស៊ី ត្រូវ​ប្រាកដ​ថា បាន​ទៅ​ពិនិត្យ​ជាមួយ​គ្រូពេទ្យ​មុន​ញ៉ាំ​ផ្លែ​ប៉ោម។

ជំងឺ​ទឹក​នោម​ផ្អែម៖ ផ្លែ​ប៉ោម ជាពិសេស​ទឹក​ផ្លែ​ប៉ោម អាច​បង្កើន​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម។ សូម​តាម​ដាន​ជាតិ​ស្ករ ដោយ​យក​ចិត្ត​ទុក​ដាក់ បើ​យើង​បរិភោគ​ផលិតផល ធ្វើ​ពី​ផ្លែ​ប៉ោម ហើយ​មាន​ជំងឺ​ទឹក​នោម​ផ្អែម

អាហារទឹកនោមផ្អែម

ស្វែងយល់ពីផលរំខាន

៦- ផ្លែប៉ោម​មាន​ផល​រំខាន​អី​ខ្លះ?

គ្រាប់​ផ្លែ​ប៉ោម មាន​ផ្ទុក​សារធាតុ​ស៉្យានីត ដែល​ជា​សារធាតុ​ពុល។ ញ៉ាំ​គ្រាប់​ផ្លែ​ប៉ោម​ច្រើន(ក្នុង​ករណី​​មួយ​កែវ​នៃ​គ្រាប់​ផ្លែ​ប៉ោម) អាច​ធ្វើ​ឲ្យ​ស្លាប់​បាន។ សារធាតុ​ស៉្យានីត នឹង​សាយ​ភាយ​នៅ​ក្នុង​ក្រពះ​នៅ​ពេល​គ្រាប់​ត្រូវ​​រំលាយ ដូច្នេះ​វា​អាច​ត្រូវ​ការ​រយៈ​ពេល​ប៉ុន្មាន​ម៉ោង សម្រាប់​រោគ​សញ្ញា​​ពុល​លេច​ឡើង។

មនុស្ស​គ្រប់​គ្នា​សុទ្ធ​តែ​ទទួល​រង​ផល​ប៉ះពាល់​ទាំង​នេះ​ទេ។ អាច​មាន​ផល​ប៉ះពាល់​មួយ​ចំនួន​ទៀត មិន​បាន​រៀបរាប់​ជូន​ខាង​លើ ​បើមាន​ចម្ងល់​ទាក់ទង​​ផល​ប៉ះពាល់​ណា​មួយ សូម​ទៅ​ពិគ្រោះ អ្នក​ឯកទេស​ឱសថ​រុក្ខជាតិ។

ស្វែងយល់ពីអន្តរកម្មថ្នាំ

៧- ផ្លែ​ប៉ោម​មាន​អន្តរកម្ម​ជា​មួយ​អី​ខ្លះ?

ផ្លែ​ប៉ោម​អាច​មាន​អន្តរកម្ម​ជាមួយ​ថ្នាំ យើង​ប្រើប្រាស់​បច្ចុប្បន្ន ឬ​ស្ថានភាព​ជំងឺ​ណា​មួយ​យើង​កំពុង​កើត​មាន។ ប្រឹក្សា​យោបល់​ជាមួយ​អ្នក​ឯកទេស​ឱសថ​រុក្ខជាតិ ឬ​គ្រូពេទ្យ​ជំនាញ មុន​នឹង​ប្រើ​ប្រាស់ ខណៈ​ថ្នាំ​អាច​មាន​អន្តរកម្ម​ជាមួយ​ផ្លែ​ប៉ោម​រួមមាន៖

– Fexofenadine៖ ទឹក​ផ្លែ​ប៉ោម​អាច​កាត់​បន្ថយ​ចំនួន​ថ្នាំ​អាល្លែកហ្ស៊ី Fexofenadine (Allegra) រាងកាយ​ស្រូប​យក ធ្វើ​ឲ្យ​អាច​កាត់​បន្ថយ​ប្រសិទ្ធភាព​ថ្នាំ។

ស្វែងយល់ពីកម្រិតថ្នាំ

ព័ត៌មាន​ទាំងនេះ មិន​បាន​រាប់​ជា​ការ​ណែ​នាំ​របស់​គ្រូ​ពេទ្យ​នោះ​ទេ។ ត្រូវ​តែ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ ឬ​ឱសថការី ​មុន​ពេល​ចាប់​ផ្តើម​ប្រើ​ប្រាស់​ថ្នាំ​ប្រភេទ​នេះ។

៨- កម្រិត​ប្រើ​ធម្មតា​ម៉េច​ដែរ?

កម្រិត​ប្រើ​ផ្លែ​ប៉ោម អាច​មាន​លក្ខណៈ​ខុស​គ្នា អាស្រ័យ​លើ​អ្នក​ជំងឺ​ម្នាក់ៗ អាយុ សុខភាព និង​ស្ថានភាព​រាងកាយ​មួយ​ចំនួន​ទៀត។

ឱសថ​រុក្ខជាតិ មិន​មែន​តែង​មាន​សុវត្ថិភាព​ទាំង​អស់​នោះ​ទេ ហេតុ​នេះ​សូម​ប្រឹក្សា​យោបល់​ជាមួយ​អ្នក​ឯកទេស​ឱសថ​រុក្ខជាតិ ឬ​គ្រូពេទ្យ​ជំនាញ​ពី​ប្រើ​កម្រិត​ដូស​ឲ្យ​បាន​ត្រឹមត្រូវ។

៩- ផ្លែ​ប៉ោម​មាន​ទម្រង់​អីខ្លះ?

ផ្លែ​ប៉ោម​អាច​រក​ជាវ​បាន​ក្នុង​ទម្រង់​ជា៖

– ផ្លែ​ប៉ោម​ស្រស់

– ថ្នាំ​គ្រាប់​កាប់ស៊ុល អាហារ​បំប៉ន ទឹក​ខ្មេះ​ផ្លែ​ប៉ោម (៤៥០​មិល្លីក្រាម)

– ថ្នាំ​គ្រាប់​កាប់ស៊ុល Pectin របស់​ផ្លែ​ប៉ោម សម្រាប់​ជួយ​ទ្រទ្រង់​ពោះវៀន (៧០០​មិល្លីក្រាម)

– តែ​ផ្លែ​ប៉ោម។

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ត្រួតពិនិត្យដោយ

គឹម កាណែល


អត្ថបទ​ដោយ យ៉ានណែត​ នីគែល · កែ Jun 03, 2021

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម