backup og meta
មាតិកា
ឧបករណ៍សុខភាព
រក្សាទុក
តារាងមាតិកា

Rice Paddy Herb (ម្អម)

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ គឹម កាណែល · កែ May 28, 2019

Rice Paddy Herb (ម្អម)

ស្វែង​យល់​ពី​ការ​ប្រើប្រាស់

១- ដើមម្អម​ប្រើ​ដើម្បី​អ្វី?

ម្អម​ជា​រុក្ខជាតិតូចៗ មានកម្ពស់ពី ១៥-៣០ ​សង់ទីម៉ែត្រ ដើម​ប្រហោង​មាន​រោម​ច្រើន ភាគ​ច្រើន​ដុះ​តាម​វាល​ស្រែ ឬ​ដាំ​ជា​បន្លែ មាន​រស​ជាតិ​ប្រហើរ ឈួល ចត់​តិចៗ។ គេ​អាច​ញ៉ាំ​រុក្ខជាតិ​នេះ​ ជា​បន្លែ​បាន ហើយ​គេ​ក៏​អាច​ប្រើ​វា​ដាំ​ទឹក​ផឹក​ធ្វើ​ជា​ថ្នាំ​ព្យាបាល គ្រុន ក្អក​មាន់ ក្រួស​ក្នុង​តម្រង​នោម នោម​ឈាម ពស់​ចឹក កើត​បូស ​រលាក​ស្បែក​មាន​ខ្ទុះ និង​រមាស់។

២- ម្អម​​ដំណើរ​ការ​ម៉េច?

គេនៅ​មិន​ទាន់​ដឹង​ពីសកម្មភាពរបស់រុក្ខ​ជាតិ​នេះ​នៅ​ឡើយ​ទេ ប៉ុន្តែ​គេ​ដឹង​ថា​វា​មាន​ជាតិ​ប្រេង Tanin និងសារធាតុ​ក្លិន​ Flavonoid។

កត្តា​គួរ​ប្រុង​ប្រយ័ត្ន

៣- មុន​ប្រើ​គួរ​ដឹង​អី​ខ្លះ?

ប្រឹក្សា​យោបល់​ជាមួយ​គ្រូពេទ្យ​ ​ឱសថ​ការី​ ឬ​អ្នក​ឯកទេស​ឱសថ​រុក្ខជាតិ​ ប្រសិន​បើ៖

– ហាម​ប្រើ​ចំពោះ​ស្រ្តី​មាន​គភ៌​

– កំពុង​ប្រើប្រាស់​ថ្នាំ​ផ្សេងៗ ​រួម​ទាំង​ថ្នាំ ​អាចទិញបាន​ដោយ​គ្មាន​វេជ្ជ​បញ្ជា។

– ​ធ្លាប់​មាន​ប្រតិកម្ម​អាលែកហ្ស៊ី​ជាមួយ​នឹង​ម្អម ​​ថ្នាំពេទ្យ​ ឬ​ឱសថ​រុក្ខជាតិ​ផ្សេងៗ​ទៀត

– ​មាន​ជំងឺ​ ឬ​ស្ថានភាព​សុខភាព​ផ្សេងៗ​ទៀត

– ​ធ្លាប់​មាន​ប្រតិកម្មអាលែកហ្ស៊ី​ប្រភេទ​ផ្សេង​ទៀត​ ដូចជា​ ជាមួយ​​ អាហារ សារធាតុ​ពណ៌ សារធាតុ​រក្សា​អាហារ ឬ សត្វ។

លក្ខខណ្ឌ​ចុះ​បញ្ជី​ការ​ផ្លូវ​ច្បាប់​សម្រាប់​ឱសថ​រុក្ខជាតិ ​មិន​តឹង​រ៉ឹង​​ដូច​ការ​ចុះ​បញ្ជី​ការ​ផ្លូវ​ច្បាប់​ទៅ​លើ​ថ្នាំពេទ្យ​ទេ។ ដូច​នេះ​ គួរ​តែ​មាន​ការ​សិក្សា​បន្ថែម​ពី​សុវត្ថិភាព​លើ​ឱសថ​ទាំង​នេះ។ ​ត្រូវ​ប្រាកដ​ថា​ អត្ថប្រយោជន៍​នៃ​ការ​ប្រើ​ថ្នាំ​នេះ​ ខ្ពស់​ជាង​កត្តា​ប្រឈម។ សូម​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​សម្រាប់​​ព័ត៌មាន​បន្ថែម។

ស្វែង​យល់​ពី​ផលរំខាន

៤- មាន​ផល​រំខាន​អី​ខ្លះ?

​បើ​មាន​ការ​បារម្ភ​ពី​ផល​រំខាន​ណា​មួយ​ សូម​ពិភាក្សា​ជាមួយ​គ្រូពេទ្យ ឬ​គ្រូ​ឱសថ​បុរាណ។

អត្ថបទ​ពាក់ព័ន្ធ៖

  • ខ្វិត (Wood Apple)
  • ត្រឡាច (Winter melon)
  • ស្វែង​យល់​ពី​អន្តរកម្ម​ថ្នាំ

    ៥-​ មាន​អន្តរកម្ម​ជាមួយ​អីខ្លះ?

    ​ម្អម ​អាច​មាន​អន្តរកម្ម​ជាមួយ​ថ្នាំយើងកំពុង​ប្រើប្រាស់​បច្ចុប្បន្ន​ ឬ​ស្ថានភាព​ជំងឺ​ណាមួយ។ ប្រឹក្សា​យោបល់​ជាមួយ​អ្នក​ឯកទេស​ឱសថ​រុក្ខជាតិ ​ឬ​គ្រូពេទ្ យ​មុន​នឹង​ធ្វើ​ការ​ប្រើប្រាស់។

    ស្វែង​យល់​ពី​កម្រិត​ថ្នាំ

    ព័ត៌មានទាំងនេះ មិនបានរាប់ជាការណែនាំរបស់គ្រូពេទ្យនោះទេ។ ត្រូវតែពិភាក្សាជាមួយគ្រូពេទ្យ ឬឱសថការី មុនពេលចាប់ផ្តើមប្រើប្រាស់ថ្នាំប្រភេទនេះ។

    ៦- កម្រិត​ប្រើ​ធម្មតា​ម៉េច​ដែរ?

    កម្រិត​ដូស​ក្នុង​ការ​ប្រើប្រាស់​​ម្អម ​អាច​មាន​លក្ខណៈ​ខុស​គ្នា​សម្រាប់​អ្នក​ជំងឺ​ម្នាក់ៗ។ កម្រិត​​ដែល​​ប្រើប្រាស់​អាស្រ័យ​លើ​អាយុ​ សុខភាព ​និង​ស្ថានភាព​រាងកាយ​មួយ​ចំនួន​ទៀត។ ឱសថ​រុក្ខជាតិ​ មិន​មែន​តែង​មាន​សុវត្ថិភាព​ទាំង​អស់​នោះ​ទេ ​ហេតុ​នេះ​សូម​ប្រឹក្សា​យោបល់​ជាមួយ​អ្នក​ឯកទេស​ឱសថ​រុក្ខជាតិ​ ឬ​គ្រូពេទ្យ​ជំនាញ​​ជាមុន​សិន។ ជា​ទូទៅ​កម្រិត​ប្រើ ពី ១៥-៣០ ក្រាម/​ថ្ងៃ។ ចំពោះ​ព្យាបាល​ជំងឺ​ក្រួស​ក្នុង​តម្រង​នោម ត្រូវ​ប្រើ​ពី ២០-៣០ ក្រាម ប្រើជា​ទម្រង់​​រុក្ខជាតិ​ស្រស់ បុក​ដាក់​ទឹក​ផឹក។

    ៧- ​ទម្រង់ម្អម​មាន​អ្វី​ខ្លះ?

    – ម្អម​ស្រស់

    – ម្អម​ក្រៀម

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខ​ភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជា​មួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជ​បញ្ជា មិន​ធ្វើ​រោគ​វិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ គឹម កាណែល · កែ May 28, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម