backup og meta
មាតិកា
ឧបករណ៍សុខភាព
រក្សាទុក
តារាងមាតិកា

Palm Oil (ដូងប្រេង)

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ គឹម កាណែល · កែ Sep 10, 2019

Palm Oil (ដូងប្រេង)

ស្វែង​យល់​ពី​ការ​ប្រើប្រាស់

១- តើ​ដូង​ប្រេង​ប្រើ​ដើម្បីអ្វី?

ដូង​ប្រេង ត្រូវ​គេ​ដាំ​ដើម្បី​ចម្រាញ់​យក​ប្រេង ដើម្បី​ប្រើប្រាស់​ក្នុង​វិស័យ​ឧស្សាហកម្ម​ជាច្រើន រាប់បញ្ចូល​ទាំង​ឧស្សាហកម្មចំណី​អាមេរិក ខណៈប្រេង​ធម្មជាតិ​ប្រភេទ​នេះ ក៏​ត្រូវ​ប្រើ​ដើម្បី​ព្យាបាល​បញ្ហា​សុខភាព​ជាច្រើន ដូច​ជា៖

– ការ​ពារ​ពីបញ្ហា​ធ្លាក់​ចុះ​វីតាមីន A ជំងឺ​មហារីក ជំងឺ​ខួរ​ក្បាល កាត់​បន្ថយ​ភាព​ចាស់។

– ព្យាបាល​ជំងឺ​គ្រុន​ចាញ់ សម្ពាធ​ឈាម​ឡើង​ខ្ពស់ ជាតិ​កូលេស្តេរ៉ូល​ក្នុង​ឈាម​ខ្ពស់ និង​ពុល​ជាតិ ​Cyanide។

– ការពារ​បញ្ហា​ស្រកទម្ងន់ និង​បង្កើន​ការ​ធ្វើ​មេតាបូលីស​ក្នុង​រាង​កាយ។

២- ដូង​ប្រេង​ដំណើរ​ការ​យ៉ាង​ម៉េច?

មិន​ទាន់​មាន​ការ​សិក្សា​គ្រប់​គ្រាន់​ពី​សកម្មភាព​ព្យាបាល​នៃ​ប្រេង​​រុក្ខជាតិ​នេះ​នៅ​ឡើយ​ទេ។ ​សូម​ពិគ្រោះ​ជាមួយ​គ្រូ​ឱសថ​បុរាណ ឬ​គ្រូពេទ្យ ​ដើម្បីទទួល​បាន​​ព័ត៌មាន​បន្ថែម។ ទោះ​យ៉ាង​នេះ​ក្ដី គេ​ដឹង​ថា ប្រេង​​ដូង​ប្រេង​ មាន​ទាំង​ខ្លាញ់ ឆ្អែត (Saturated fats) និង​ខ្លាញ់​មិន​ឆ្អែត (Unsaturated fats) វីតាមីន E និង បេតាការ៉ូតែន (Beta-caroten) ហើយ​​ប្រហែល​ជា​មាន​ប្រសិទ្ធិភាព​ប្រឆាំង​អុកស៊ីតកម្ម​ទៀត​ផង (Antioxidant effect)។

កត្តា​គួរ​ប្រុង​ប្រយ័ត្ន

៣- មុនប្រើគួរដឹងអីខ្លះ?

គួរ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ ឱសថការី ឬ​គ្រូពេទ្យ​ឱសថបុរាណ​បើ​អ្នក​មាន​បញ្ហា​ដូចជា៖

-​ កំពុង​មាន​ផ្ទៃ​ពោះ ឬ​បំបៅ​ដោះកូន​ ដោយ​សារ​ពេល​ពពោះ ឬ​បំបៅ​ដោះ​កូន ​ត្រូវ​ប្រើ​ប្រាស់​ថ្នាំ​ឲ្យ​ត្រូវ​តាម​កម្រិត​​​ណែនាំ​របស់​គ្រូពេទ្យ​តែ​ប៉ុណ្ណោះ។

– ​កំពុង​ប្រើ​ប្រាស់​ថ្នាំ​អ្វី​ផ្សេង ថ្នាំ​ទាំង​នោះ​រាប់​បញ្ចូល​ទាំង​ថ្នាំ​អ្នក​ទិញ​ខ្លួន និង​ថ្នាំ​ទិញ​តាម​វេជ្ជបញ្ជា។

– ​មាន​ប្រតិកម្ម​ជាមួយប្រេង​ដូង​ប្រេង ថ្នាំ​ពេទ្យ​ ឬ​មាន​ប្រតិកម្ម​ជា​មួយ​ឱសថបុរាណ​​ដទៃ

– ​កំពុង​មាន​ជំងឺ​ប្រចាំ​កាយ ឬ​មាន​បញ្ហា​សុខភាព​អ្វី​មួយ

– ​ធ្លាប់​មាន​ប្រតិកម្ម​ជាមួយ​អាហារ សារធាតុ​ពណ៌ សារធាតុ​រក្សា​អាហារ ឬ​ជាមួយ​សត្វ។

លក្ខខណ្ឌ​​ចុះ​បញ្ជីការ​ផ្លូវ​ច្បាប់​លើ​ឱសថ​បុរាណ ​មិន​តឹងរ៉ឹង​ដូច​ការ​ចុះ​បញ្ជីការ​ផ្លូវ​ច្បាប់​លើ​ថ្នាំ​ពេទ្យ​ទេ។ ដូច​នេះ​គេ​ត្រូវ​ការ​ ​សិក្សា​បន្ថែម​ដើម្បី​ដឹង​ពី​សុវត្ថិភាពប្រើ​ប្រាស់​ឱសថបុរាណ។ គុណ​សម្បត្តិ​នៃ​ការ​ប្រើ​ឱសថ​នេះ​ ​ត្រូវ​ច្រើន​ជាង​ផល​ប៉ះពាល់​មុន​ពេល​ប្រើ​វា។ សូម​ពិគ្រោះ​ជាមួយ​អ្នក​ជំនាញ​ខាង​ឱសថ​រុក្ខជាតិ ឬ​គ្រូពេទ្យ​បន្ថែម។

៤- មានសុវត្ថិភាពកម្រិតណា?

ប្រេងដូង​ប្រេង​ គឺ​មាន​សុវត្ថិភាព​បើប្រើ​​ក្នុង​កម្រិតចម្អិន​​ម្ហូប​អាហារ​ធម្មតា ហើយក៏​អាច​មាន​សុវត្ថិភាព​ក្នុង​ការ​ប្រើ​ជា​ថ្នាំ ចំពោះក្មេងៗ និង​ស្រីៗ​កំពុង​ព​ពោះ​ រហូត​ដល់​ខែ​ទី ​៦ ផងដែរ​។

៥- កត្តា​គួរ​ប្រុង​ប្រយ័ត្ន

– ស្ត្រី​មាន​ផ្ទៃ​ពោះ​ និង​បំបៅ​ដោះ​កូន៖ ប្រេងដូង​ប្រេង​ អាច​នឹង​មាន​សុវត្ថិភាព​ បើ​ប្រើ​ជា​ឱសថ​ចំពោះ​ស្រីៗ​មាន​ផ្ទៃ​ពោះ​រហូត​ដល់​គភ៌ក្នុង​ផ្ទៃ​បាន​ ៦ ​ខែ។

ស្វែង​យល់​ពី​ផលរំខាន

៦- ដូង​ប្រេង​មា​​ន​ផល​រំខាន​អ្វី​ខ្លះ?

មិន​មាន​ព័ត៌មាន​គ្រប់​គ្រាន់​ពី​ផល​រំខាន​ក្នុង​ការ​ប្រើ​ប្រាស់​ប្រេង​ដូង​ប្រេង​នៅ​ឡើយ​ទេ។ តែ​​យ៉ាង​ណា ក្នុង​ករណី​ខ្លះ​ អាច​មាន​ប្រតិ​កម្ម​អាលែកហ្ស៊ី​ធ្ងន់ធ្ងរ​កើត​ឡើង។ មនុស្ស​គ្រប់​គ្នា​ មិន​ប្រាកដ​ថា​មាន​រោគ​សញ្ញា​ដូចគ្នា​ទាំង​អស់ទេ នៅ​អាច​មាន​រោគ​សញ្ញា​ផ្សេង​ទៀត ហេតុនេះ​បើ​​មាន​ចម្ងល់​ អាច​ពិភាក្សា​ជាមួយ​គ្រូ​ពេទ្យ ឬ​ឱសថការី​បន្ថែម។

ស្វែង​យល់​ពី​អន្តរកម្ម​ថ្នាំ

៧- ​ដូង​ប្រេង​មាន​អន្តរកម្ម​ជាមួយ​អ្វី​ខ្លះ?

ប្រេង​​ដូង​ប្រេង អាច​មាន​ប្រតិកម្ម​អន្តរកម្ម​ជាមួយ​ថ្នាំ​ពេទ្យ​ ឬ​ស្ថានភាព​ជំងឺ​យើង​កំពុង​មាន។ ហេតុនេះ មុន​​ប្រើ​ សូម​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ ឬ​គ្រូឱសថ​បុរាណ។

ផលិត​ផល​​អាច​មាន​ប្រតិកម្ម​អន្តរកម្ម​ជាមួយ​ប្រេង​ដូង​ប្រេង​រួម​មាន ថ្នាំ​ប្រើ​ដើម្បី​ប្រឆាំង​កំណក​ឈាម​ (Anticoagulant/Antiplatelet drugs) ព្រោះ​ប្រេង​ដូង​ប្រេង​ អាច​នឹង​បង្កើន​កំណក​ឈាម ដូច​នេះ ពេល​ញ៉ាំជាមួយ​ថ្នាំ​ប្រឆាំង​កំណក​ឈាម អាច​ធ្វើ​ថ្នាំ​ថយ​ចុះ​ប្រសិទ្ធិភាព។

ថ្នាំ​មាន​ប្រសិទ្ធិភាព​ប្រឆាំង​កំណក​ឈាម​ ​មានដូច​ជា ថ្នាំ Aspirin, Clopidogrel (Plavix), Diclofenac (Voltaren, Cataflam, others), Ibuprofen (Advil, Motrin, others), Naproxen (Anaprox, Naprosyn, others), Dalteparin (Fragmin), Enoxaparin (Lovenox), Heparin, Warfarin (Coumadin) និង​ថ្នាំ​មួយ​ចំនួន​ផ្សេង​ទៀត។

ស្វែង​យល់​ពី​កម្រិត​ថ្នាំ

ព័ត៌មាន​ទាំងនេះ ​មិន​បាន​រាប់​ជា​ការ​ណែ​នាំ​របស់​គ្រូ​ពេទ្យ​នោះ​ទេ។ ​ត្រូវ​តែ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ ឬ​ឱសថការី ​មុន​ពេល​ចាប់​ផ្តើម​ប្រើ​ប្រាស់​ថ្នាំ​ប្រភេទ​នេះ។

៨- កម្រិតប្រើធម្មតាម៉េចដែរ?

ដើម្បី​ការ​ពារ​ការ​ធ្លាក់​ចុះ​កម្រិត​វីតាមីន A កម្រិត​ប្រើប្រេង​​ដូង​ប្រេង ធ្វើ​តាម​ការ​ណែនាំ​ឲ្យ​បាន​ត្រឹម​ត្រូវ ដូចជា៖

– ប្រហែល ៣ ​ស្លាប​ព្រា​បាយ (៩​ក្រាម) ក្នុង​មួយ​ថ្ងៃ សម្រាប់​មនុស្ស​ធំ ​និងក្មេង​អាយុ​ច្រើន​ជាង ​៥ ​ឆ្នាំ។

– ប្រហែល ៤​ ស្លាបព្រា​បាយ (១២ក្រាម) ក្នុង​មួយ​ថ្ងៃ ចំពោះ​ស្ត្រី​មាន​ផ្ទៃ​ពោះ។

– ប្រហែល ២​ ស្លាបព្រាបាយ (៦ក្រាម) ក្នុង​មួយ​ថ្ងៃ ចំពោះក្មេង​​អាយុ​តិច​ជាង ៥​ ឆ្នាំ។

៩- អាចមានទម្រង់អីខ្លះ?

ប្រេង​ដូង​ប្រេង​ អាច​មាន​ជា​ទម្រង់​ថ្នាំ ​និង​កម្រិត៖

– គ្រាប់​ថ្នាំ​ជែល​ទន់ (Softgel) ២៥០​មិល្លីក្រាម និង ១០០០មិល្លីក្រាម

– ថ្នាំ​គ្រាប់​ខេបស៊ុល លាយ​ជាមួយ​អាហារ​បំប៉ន​ផ្សេង​ទៀត។

ក្នុង​ករណី​មាន​សំណួរ​ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក ​ជម្រើស​ល្អ​បំផុត​ សូម​ពិគ្រោះ ​និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា​ មិន​ធ្វើ​រោគវិនិច្ឆ័យ​ ឬ​ព្យាបាល​ជូន​ទេ៕

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

· ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ គឹម កាណែល · កែ Sep 10, 2019

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម