backup og meta
មាតិកា
ឧបករណ៍សុខភាព
រក្សាទុក
តារាងមាតិកា

Sesame (គ្រាប់ល្ង)

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ គឹម កាណែល · កែ Aug 16, 2019

Sesame (គ្រាប់ល្ង)

ការ​ប្រើ​ប្រាស់

១- តើ​ល្ងប្រើ​ដើម្បី​អ្វី?

ល្ង ជា​ពពួកគ្រាប់​ធញ្ញជាតិ មាន​ប្រូតេអ៊ីន​ខ្ពស់ ត្រូវ​គេ​និយម​ប្រើ​ប្រាស់​ជា​អាហារសុខភាព ដើម្បី​ក្លិន​ឈ្ងុយក្នុង​ម្ហូប ខណៈ​ក្នុង​វិស័យ​វេជ្ជសាស្ត្រ គេ​ប្រើល្ង ក្នុង​គោល​បំណង​ព្យាបាល​បញ្ហា​សុខភាព​ដូច​ជា៖

សម្រាប់​មនុស្ស​ពេញ​វ័យ

– បញ្ហា​ពោះវៀនធំ​ និង​ពោះវៀន​តូច

– ជំងឺ​សរសៃ​ឈាម​បេះដូង

– ឡើង​ខ្ពស់​កម្រិត​ខ្លាញ់​កូឡេស្តេរ៉ូល

– ឡើង​សម្ពាធ​ឈាម

– ចំពោះ​បញ្ហា​មិន​ស្រួល​ច្រមុះ អាច​ប្រើ ប្រេង​ល្ង ឬស្ព្រាយ​បាញ់​ ច្រមុះ ៣​ ដង​/​ថ្ងៃ រយៈពេល ១៤-២០ ​ថ្ងៃ។

សម្រាប់​ក្មេង

– ព្យាបាល​ក្អក

– ប្រើ​ជំនួយការ​អភិវឌ្ឍន៍​របស់​ទារក​ នឹង​ការ​ថែទាំទារក​​ទើប​នឹង​កើត។

ល្ង អាច​នឹង​ចេញ​វេជ្ជបញ្ជា​ឲ្យ​ប្រើ​ក្នុង​ករណី​ផ្សេង​ទៀត​ ដូច​នេះ​សូម​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ ឬ​គ្រូ​ឱសថ​រុក្ខជាតិ ដើម្បី​ទទួល​បាន​ព័ត៌មាន​បន្ថែម។

២- ល្ងរ​ដំណើរ​ការ​ម៉េច?

មិន​ទាន់​មាន​ការ​សិក្សា​គ្រប់​គ្រាន់​ ពី​សកម្មភាព​​ថ្នាំ​បំប៉ន​ផលិត​ពី​រុក្ខជាតិ​នេះ​នៅ​ឡើយ​ទេ។ សូម​ពិគ្រោះ​ជាមួយ​គ្រូ​ឱសថ​បុរាណ ឬ​ឱសថការី ដើម្បី​ទទួល​បាន​​ព័ត៌មាន​បន្ថែម។

ទោះ​យ៉ាង​នេះ​ក្ដី គេ​ដឹង​ថា ​ល្ង អាច​ភ្ញោច​ប្រព័ន្ធ​ភាព​ស៊ាំ និង​បង្កើន​សកម្មភាព​ជា​សះ​របួស​ស្បែកលឿន​ជាង​មុន។ ល្ង​អាច​នឹង​ធ្វើ​ឲ្យ​រាងកាយ​ បន្ថយ​ការ​ស្រូប​ជាតិ​ស្ករ​ពី​ចំណី​អាហារ ដែល​សកម្មភាព​នេះ​ អាច​ជួយការពារ​យើង​ពី​​ជំងឺ​ទឹក​នោម​ផ្អែម​បាន។ ល្ង អាច​កម្ចាត់​មេរោគ​បង្ក​ជា​ជំងឺ​ឆ្លង ខណៈ​ក្នុងគ្រាប់​ធញ្ញ​ជាតិ​ប្រភេទ​នេះ មាន​សារផ្ទុក​ជាតិកាល់ស្យូម ​អាច​ជួយ​ព្យាបាល​ជំងឺ​ឆ្អឹង​ទន់​ (Rickets)។ ល្ង​ ក៏​មាន​សារធាតុ​ប្រឆាំងការ​​រលាក និង​មាន​ប្រសិទ្ធ​ភាព​ប្រឆាំង​អុកស៊ីតកម្ម​ផង​ដែរ។

កត្តា​គួរ​ប្រុង​ប្រយ័ត្ន

៣- គួរដឹង​អ្វី​ខ្លះ​មុន​ពេល​ប្រើ​ប្រាស់​ល្ង?

ប្រឹក្សា​យោបល់​ជាមួយ​គ្រូពេទ្យ​ ​ឱសថ​ការី​ ឬ​អ្នក​ឯកទេស​ឱសថ​រុក្ខជាតិ ​ប្រសិន​បើ៖

– ស្រ្តី​មាន​គភ៌​ ឬ​បំបៅ​ដោះ​ព្រោះ​នៅ​ពេល​ដែល​អ្នក​កំពុង​ចង់​បាន​កូន ​ឬ​​បំបៅ​ដោះ​​​គួរ​តែ​ប្រើ​ថ្នាំ​តែ​មួយ​មុខ​ណា ដែល​ណែនាំ​ដោយ​គ្រូពេទ្យ​ជំនាញ​ប៉ុណ្ណោះ។

– កំពុង​ប្រើប្រាស់​ថ្នាំ​ផ្សេងៗ​រួម​ទាំង​ថ្នាំ​ដែល​អាច​ជាវ​បាន​ដោយ​គ្មាន​វេជ្ជ​បញ្ជា។

– ធ្លាប់​មាន​ប្រតិកម្ម​អាល្លែក្ស៊ី​ជាមួយល្ង ​ឬ​ថ្នាំពេទ្យ​ឬ​ឱសថ​រុក្ខជាតិ​ផ្សេងៗ​ទៀត

– មាន​ជំងឺ​ ឬ​ស្ថានភាព​សុខភាព​ផ្សេងៗ​ទៀត

– ធ្លាប់​មាន​ប្រតិកម្មអាល្លែក្ស៊ី​ប្រភេទ​ផ្សេង​ទៀត​ដូចជា​ជាមួយ​​ អាហារ សារធាតុ​ពណ៌ សារធាតុ​រក្សា​អាហារ ឬ​សត្វ។

លក្ខខណ្ឌ​ក្នុង​ការ​ចុះ​បញ្ជី​ការ​ផ្លូវ​ច្បាប់​សម្រាប់​ឱសថ​រុក្ខជាតិ​មិន​តឹង​រ៉ឹង​​ដូច​ការ​ចុះ​បញ្ជី​ការ​ផ្លូវ​ច្បាប់​ទៅ​លើ​ថ្នាំពេទ្យ​ទេ។ ដូច​នេះ​គួរ​តែ​មាន​ការ​សិក្សា​បន្ថែម​ពី​សុវត្ថិភាព​លើ​ឱសថ​ទាំង​នេះ។ ​​ត្រូវ​ប្រាកដ​ថា​អត្ថប្រយោជន៍​នៃ​ការ​ប្រើ​ថ្នាំ​នេះ​ខ្ពស់​ជាង​កត្តា​ប្រឈម។ សូម​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ដើម្បី​អាច​ដឹង​ពី​ព័ត៌មាន​បន្ថែម។

៤- ល្ងមាន​សុវត្ថិភាព​កម្រិត​ណា?

ល្ង គឺ​មាន​សុវត្ថិភាព ​បើ​ញ៉ាំ​ក្នុង​កម្រិត​​ចំណី​អាហារ​ធម្មតា។ ល្ង ក៏​អាច​មាន​សុវត្ថិភាព ពេល​បង្ហូរ​ចូល​ក្រពះ​ តាម​រយៈ​ច្រមុះ ឬ​នៅ​ពេល​ប្រើ​ជា​ថ្នាំ​បាញ់​ច្រមុះក្នុង​រយៈពេល​ខ្លី។ ថ្នាំ​បាញ់​ច្រមុះ​ពិសេស​មួយ (Nozoil) មាន​ជាតិ​ប្រេង​ល្ង ​អាច​ប្រើ​ដោយ​មាន​សុវត្ថិភាព​រហូត​ដល់​ទៅ ២០ ​ថ្ងៃ។

មិន​មាន​ព័ត៌មាន​គ្រប់​គ្រាន់អាច​ដឹង​ថា​ ល្ង​អាច​មាន​សុវត្ថិភាព ពេល​ប្រើ​​ជា​ថ្នាំ​ប្រើ​ព្យាបាល​ជំងឺ​ផ្សេងៗ​ទៀត​ ​ឬ​យ៉ាង​ណា​នៅ​ឡើយ​ទេ។

៥- គួរ​ប្រុស​ប្រយ័ត្ន

– ស្ត្រី​មាន​ផ្ទៃ​ពោះ​និង​បំបៅ​ដោះ​កូន៖ ល្ង​ អាច​មាន​សុវត្ថិភាព​បើ​ញ៉ាំ​ក្នុង​កម្រិតជា​ចំណី​អាហារ។ មិន​មាន​ព័ត៌មាន​គ្រប់​គ្រាន់​​អាច​ដឹង​ថា ​បើង​ញ៉ាំ​ក្នុង​កម្រិត​ជា​ថ្នាំ​ មាន​សុវត្ថិភាព​ចំពោះ​ស្ត្រី​មាន​ផ្ទៃ​ពោះ​ និង​បំបៅ​ដោះ​កូន ឬអត់​នៅ​ឡើយ​ទេ។ ដើម្បី​សុវត្ថិភាព ​សូម​ចៀស​វាង​ប្រើ​ក្នុង​កម្រិត​ជា​ថ្នាំ។

– ចំពោះក្មេង៖ ល្ង​ មាន​សុវត្ថិភាព​ពេលញ៉ាំ​ក្នុង​កម្រិតជា​ចំណី​អាហារ មាន​សុវត្ថិភាព​ពេល​ញ៉ាំ​ក្នុង​កម្រិត​ត្រឹម​ត្រូវ​ រយៈពេល​ខ្លី។ កម្រិត​ប្រេង​ល្ង​ត្រឹម ៥មិល្លីលីត្រ អាច​ប្រើ​បាន​ដោយសុវត្ថិភាព​ ចំពោះ​ក្មេង​មុន​ពេល​គេង រហូត​ដល់​ទៅ ៣ ថ្ងៃ។

– ជំងឺ​ទឹក​នោម​ផ្អែម៖ ល្ ង​អាច​នឹង​ធ្វើ​ឲ្យ​ប៉ះ​ពាល់​កម្រិត​ជាតិ​ស្ករ​នៅ​ក្នុង​ឈាម។ ក្នុង​ទ្រឹស្ដី ល្ង​ អាច​នឹង​ប៉ះ​ពាល់​ដល់​ការ​គ្រប់​គ្រង​ជាតិ​ស្ករ​ចំពោះ​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម។

– សម្ពាធ​ឈាម​ទាប៖ ល្ង​ អាច​ធ្វើ​ឲ្យ​សម្ពាធ​ឈាម​ចុះ​ទាប ដោយ​​ក្នុង​ទ្រឹស្ដី ង​អាច​ធ្វើ​ឲ្យ​សម្ពាធ​ឈាម​ធ្លាក់​ចុះ​ទាប​ខ្លាំង​ចំពោះ​អ្នក​ជំងឺសម្ពាធ​ឈាម​ទាប។

– ​វះ​កាត់៖ ល្ង​ អាច​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​កម្រិត​ជាតិ​ស្ករ​នៅ​ក្នុង​ឈាម។ ក្នុង​ទ្រឹស្ដី ល្ង​ អាច​នឹង​រំខាន​ដល់​ការ​គ្រប់​គ្រង​ជាតិ​ស្ករ អំឡុង​ពេល​ និង​បន្ទាប់​ពី​វះកាត់។ បើមាន​ផែន​ការវះ​កាត់​ ត្រូវឈប់​​ប្រើ​ប្រាស់​ល្ង​​ជា​ថ្នាំ​យ៉ាង​ហោច​ក៏ ២សប្ដាហ៍​ មុន​ពេល​វះ​កាត់​។

ស្វែង​យល់​ពី​ផលរំខាន

៦- ល្ង​អាច​មាន​​ផល​រំខាន​អ្វី​ខ្លះ?

ល្ង អាច​បង្ក​ឲ្យ​មាន​ផល​រំខាន​ដូច​ជា៖

– ធ្លាក់​ចុះ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម

– បង្កើន​គ្រោះ​ថ្នាក់​នៃ​ការ​ហូរ​ឈាម

– ធ្លាក់​ចុះ​សម្ពាធ​ឈាម

– ងងុយ​គេង។

មិន​មែន​គ្រប់​គ្នា​សុទ្ធ​តែ​មាន​ផល​រំខាន​ទាំង​នេះ​​ទេ ប្រហែល​អាច​មាន​ផល​រំខាន​ផ្សេង​ទៀត​​មិន​បាន​រៀប​រាប់​ខាង​លើ ដូច​នេះ​ បើ​មាន​ចម្ងល់​ទាក់ទង​នឹង​ផល​រំខាន សូម​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ ឬ​ឱសថការី​។

អត្ថបទ​ពាក់ព័ន្ធ៖

ស្វែង​យល់​ពី​អន្តរកម្ម​ថ្នាំ

៧- តើ​ល្ង​អាច​មាន​អន្តរកម្ម​ជាមួយ​អ្វី​ខ្លះ?

ល្ង អាច​មាន​អន្តរកម្ម​ជាមួយ​ថ្នាំ​ពេទ្យ ​ឬ​ស្ថានភាព​ជំងឺ​យើង​កំពុង​មាន​។ សូម​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ ​ឬ​គ្រូឱសថ​បុរាណមុន​នឹង​ប្រើ ខណៈ​ថ្នាំ​ដែល​គេ​ដឹង​ថា មាន​អន្តរកម្ម​ជា​មួយ​ល្ង មាន​ដូចជា៖

– ថ្នាំពេទ្យ​ ឬ​រុក្ខជាតិ អាហារ​បំប៉ន​ ដែល​​អាច​បង្កើន​គ្រោះ​ថ្នាក់​​ហូរ​ឈាម ដូចជា Ginkgo biloba ថ្នាំ Aspirin ថ្នាំ​ប្រឆាំង​កំណក​ឈាម (Anticoagulants -blood thinners) ដូច​ជា ថ្នាំ Warfarin (Coumadin®) ឬ ថ្នាំ Heparin ថ្នាំ​ប្រឆាំង​ប្លាកែត (Antiplatelet drugs) មាន​ថ្នាំ Clopidogrel (Plavix®) និង​ថ្នាំ​ប្រឆាំង​រលាក​មិន​មែន​ជា​ពពួក​ស្តេរ៉ូអ៊ីត (Nonsteroidal anti-inflammatory drugs) ដូច​ជា ថ្នាំ Ibuprofen (Motrin®, Advil®) ឬ ថ្នាំ Naproxen (Naprosyn®, Aleve®)។

– ថ្នាំ​ពេទ្យ​ឬ​រុក្ខជាតិ ឬ​ថ្នាំ​បំប៉ន​ដែល​ប៉ះពាល់​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម។

– ថ្នាំពេទ្យ ឬ​រុក្ខជាតិ ​ថ្នាំ​បំប៉ន ដែល​ធ្វើ​ឲ្យ​​ងងុយគេង ​រួមមាន ពពួក​ថ្នាំ Benzodiazepines ដូច​ជា ថ្នាំ Lorazepam (Ativan®) ឬថ្នាំ Diazepam (Valium®) ពពួក​ថ្នាំ Barbiturates ដូច​ជា Phenobarbital ពពួក​ថ្នាំ Narcotics ដូច​ជា ថ្នាំ Codeine ពពួក​ថ្នាំ​ប្រឆាំង​ជំងឺ​បាក់​ទឹក​ចិត្ត​មួយ​ចំនួន និង​ជាតិ​អាល់កុល។

– ថ្នាំ ពេទ្យ​​កំពុង​ប្រើ​ប្រាស់​សម្រាប់​ប្រព័ន្ធ​អង់ហ្ស៊ីម ថ្លើម ស៊ីតូក្រូម P450 ( liver’s cytochrome P450 enzyme system)។

– ថ្នាំ​ផ្សេងៗ៖ ថ្នាំ Acetaminophen (Tylenol®) ជាតិ Alcohol ថ្នាំ Anabolic steroids ពពួក​ថ្នាំ Angiotensin II-converting enzyme (ACE) Anhibitors ពពួក​ថ្នាំ Angiotensin-converting enzyme receptor blockers (ARBs) ពពួក​ថ្នាំ​ប្រឆាំង​អាស៊ីដ​ក្រពះ (antacids) សារធាតុ​ប្រឆាំង​មុន​មុខ (Antiacne agents) សារធាតុ​ប្រឆាំង​ជំងឺ​ថប់​បារម្ភ (Antianxiety agents) ពពួក​ថ្នាំ​ផ្សះ (Antibiotics) ពពួក​ថ្នាំ​ប្រឆាំង​ជំងឺ​មហារីក (Anticancer drugs) សារធាតុ​ប្រឆាំង​ផ្សិត (Antifungal agents) សារធាតុ​ប្រឆាំង​រលាក (Anti-inflammatory agents) ថ្នាំ​ប្រឆាំង​ដំបៅ (Antiulcer drugs, សារធាតុ​ពង្រីក​សរសៃ​ឈាម (Blood vessel dilating agents) ថ្នាំ​បញ្ចុះ​ខ្លាញ់​កូលេស្តេរ៉ូល (Cholesterol-lowering drugs) ថ្នាំ Cisplatin ថ្នាំ​​ប៉ះពាល់​ដល់​ប្រព័ន្ធ​ភាព​ស៊ាំ ថ្នាំ​​ធ្វើ​ឲ្យ​ប៉ះពាល់​ថ្លើម ថ្នាំ​​ក្អួត ថ្នាំ​មាន​អ័រម៉ូន អឺស្ត្រូហ្សែន (estrogens) ថ្នាំ​ជួយ​​ឲ្យ​មាន​កូន (Fertility drugs) ថ្នាំ Fentamicin ថ្នាំ Ibuprofen ថ្នាំ​បន្ទន់លាមក (Laxatives) សារធាតុ​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ប្រព័ន្ធ​ប្រសាទ (Neurologic agents) ថ្នាំ​បំបាត់​ការ​ឈឺ​ចាប់ (Painkillers) ថ្នាំ Tamoxifen សារធាតុ​បញ្ចុះ​sទម្ងន់ (Weight loss agents) និង​សារធាតុ​ធ្វើ​ឲ្យ​របួស​ឆាប់​ជា (Wound-healing agents)។

កម្រិតប្រើ

ព័ត៌មាន​ដែល​ផ្ដល់​នេះ​ គឺ​មិន​អាច​ជំនួស​អោយ​ការ​ផ្ដល់​អនុសាសន៍ ពី​គ្រូពេទ្យ​បាន​ឡើយ។ ត្រូវតែ​ពិភាក្សា​ជាមួយ​វេជ្ជបណ្ឌិត​ ឬ​ឱសថការី មុន​នឹង​ប្រើប្រាស់​ថ្នាំ​នេះ

៨- កម្រិត​ល្ង​ប្រើ​ទូទៅ

កម្រិត​ណែនាំ​ឲ្យ​ប្រើ​ចំពោះ​មនុស្ស​ធំ អាយុ​ពី​១៨​ឆ្នាំ​ឡើង

– ចំពោះ​បញ្ហា​ពោះវៀន​តូច ​និង​ពោះ​វៀន​ធំ៖ ប្រេង​ល្ង កម្រិត ១៥០​មិល្លីលីត្រ​ ត្រូវ​ឲ្យ​តាម​បំពង់​បង្ហូរ​តាម​ច្រមុះ​ចូល​ទៅ​ក្នុង​ក្រពះ។

– ចំពោះ​ជំងឺ​សរសៃ​ឈាម​បេះដូង៖​ ល្ង កម្រិត ២៥ក្រាម​ រៀង​រាល់​ថ្ងៃ រយៈពេល ៥ ​សប្ដាហ៍។

– ចំពោះ​ករណី​កម្រិត​កូលេស្តេរ៉ូល​ខ្ពស់៖ ផឹក ប្រេង​ល្ង កម្រិត ៤,៥ក្រាម​ រៀង​រាល់​ថ្ងៃ រយៈពេល ២ ខែ។

– ចំពោះ​ករណីឡើង​សម្ពាធ​ឈាម ៖ លេបល្ង កម្រិត ៦៥មិល្លីក្រាម ​រៀង​រាល់​ថ្ងៃ រយៈពេល ៤ ​សប្ដាហ៍។

– ចំពោះ​ករណី​មិន​ស្រួល​ច្រមុះ៖ ប្រើ​ប្រេង​ល្ង​ប្រភេទ​បាញ់​តាម​ច្រមុះ ៣ ដង/ថ្ងៃ រយៈពេល ១៤-​២០ ​ថ្ងៃ។

កម្រិត​ណែនាំ​ចំពោះ​កុមារ អាយុតិច​ជាង​១៨​ឆ្នាំ

– ចំពោះ​ករណី​ក្អក៖ ញ៉ាំ​ប្រេង​ល្ង កម្រិត ៥​មិល្លីលីត្រ នៅ​ពេល​គេង រយៈពេល ៣ យប់​ជាប់​គ្នា។

– ចំពោះ​ការ​អភិវឌ្ឍន៍​រាង​កាយ​ទារក និង​ការ​ថែទាំ​ទារក​ទើប​នឹង​កើត៖ ម៉ាស្សាដោយ​លាប​ប្រេង​ល្ង ២០​មិល្លីលីត្រ អំឡុង​ពេល ​៤​ សប្តាហ៍។

​អាច​មាន​លក្ខណៈ​ខុស​គ្នា​សម្រាប់​អ្នក​ជំងឺ​ម្នាក់ៗ។ កម្រិត​​ដែល​t​ប្រើប្រាស់​អាស្រ័យ​លើ​អាយុ​សុខភាព​និង​ស្ថានភាព​រាងកាយ​មួយ​ចំនួន​ទៀត។ ឱសថ​រុក្ខជាតិ​មិន​មែន​តែង​មាន​សុវត្ថិភាព​ទាំង​អស់​នោះ​ទេ​ហេតុ​នេះ​សូម​ប្រឹក្សា​យោបល់​ជាមួយ​អ្នក​ឯកទេស​ឱសថ​រុក្ខជាតិ​ ឬ​គ្រូពេទ្យ​ជំនាញ​​​ជាមុន​សិន។

៩- ល្ង​ក្នុង​ទម្រង់​ជា​ឱសថ

– ប្រេង​ល្ង

-សារធាតុ​រាវ​ចម្រាញ់​ពី​ល្ង ១២០មិលីលីត្រ

– គ្រាប់​ថ្នាំ​ល្ង​មាន​សម្បក (ខេបស៊ុល) ៦០​មិល្លីក្រាម

– ប្រេង​ល្ង សម្រាប់​បាញ់​ច្រមុះ (NozoilT)។

ក្នុង​ករណី​មាន​សំណួរ​ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក​ ជម្រើស​ល្អ​បំផុត​ សូម​ពិគ្រោះ ​និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា​ មិន​ធ្វើ​រោគវិនិច្ឆ័យ ​ឬ​​ព្យាបាល​ជូន​ទេ៕

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

· ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ គឹម កាណែល · កែ Aug 16, 2019

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម