backup og meta
មាតិកា
ឧបករណ៍សុខភាព
រក្សាទុក
តារាងមាតិកា

Carbamide Peroxide (ឱសថ Carbamide Peroxide)

ត្រួតពិនិត្យដោយ គឹម កាណែល


អត្ថបទ​ដោយ Duk Panharat · កែ Dec 19, 2019

ស្វែងយល់ពីការប្រើប្រាស់

១- រើ​ថ្នាំ Carbamide Peroxide ព្យាបាលជំងឺអីខ្លះ?

Carbamide Peroxide ប្រើ​សម្រាប់​ព្យាបាល​អ្នក​មាន​អាចម៍​ត្រចៀក​ច្រើន អាច​ជួយ​បន្ទន់​អាចម៍​ត្រចៀក​ដែល​ស្ទះ​រន្ធ​ត្រចៀក ព្រោះ​ពេល​អាចម៍​ត្រចៀក​ស្ទះ​ច្រើន​បង្ក​ឲ្យ​យើង​ស្តាប់​មិន​ឮ។ ថ្នាំ​នេះ​ មាន​សកម្ម​ភាព​បញ្ចេញ​អុកស៊ីហ្សែន ហើយ​បម្លែង​ទៅ​ជា​ពពុះ នៅ​ពេល​ប៉ះ​ជា​មួយ​ស្បែក។ ទម្រង់​ពពុះ​ទាំងនោះ នឹង​បំ​បែក​អាចម៍​ត្រចៀក​ឲ្យ​ទន់​ងាយ​យក​ចេញ។

២- គេប្រើថ្នាំនេះយ៉ាងម៉េច?

ថ្នាំ​នេះ​ប្រើ​សម្រាប់​តែ​ក្នុង​ត្រចៀក​ប៉ុណ្ណោះ ​អាច​លាប​ថ្នាំ​នេះ​មួយ​ថ្ងៃ ​២​ដង ឬ​តាម​វេជ្ជបញ្ជា​គ្រូពេទ្យ ហើយមិន​ត្រូវ​ប្រើ​ថ្នាំ​នេះ​ លើស​ពី​ ៤ ​ថ្ងៃជាប់​គ្នា លើក​លែង​តែ​គ្រូ​ពេទ្យ​ណែនាំ​ឲ្យប្រើ។

គួរ​រក​អ្នក​ផ្សេងជួយ​ ​ចៀសវាងបន្តក់លើស​បរិមាណ​ និង​កុំ​ឲ្យ​ប្រដាប់បន្តក់​ប៉ះ​ត្រចៀក។​ ហើយដើម្បី​ចៀសវាង​កុំ​ឲ្យ​វិល​មុខ​ក្រោយ​បន្តក់ថ្នាំ​ យើង​គួរ​តែ​ក្តាប់​វា​ក្នុង​ដៃ ២-៣ នាទី ដើម្បី​ឲ្យ​ថ្នាំ​ឡើង​កម្តៅ​បន្តិច​ចាំ​បន្តក់។

គួរ​តែ​លាង​ដៃ​ឲ្យ​បាន​ស្អាត​ជាមុន ហាម​យក​ដៃ​​ប៉ះ​ក្បាល​បន្តក់ ឬឲ្យ​ក្បាល​បណ្តក់​ប៉ះ​ត្រចៀក​ទេ​ ព្រោះ​​អាច​ឆ្លង​មេរោគ។ បែរ​ស្លឹក​ត្រចៀក​ដែល​ឈឺ​ ឬ​មាន​អាចម៍​ត្រចៀក​ច្រើន​ ត្រូវបើមក​ខាង​លើ កាន់​ថ្នាំ​បណ្តក់​ឲ្យ​ចំ​ពី​លើ​ត្រចៀក​ អាច​បន្តក់ ៥-១០ ​ដំណក់ ហើយ​ដើម្បី​បន្តក់​ឲ្យ​ចូលចំ​ល្អ​ ​អាច​ទាញ​ទង​ត្រចៀក​ឡើង​លើ​ហើយខិត​ទៅ​ក្រោយ។​ ដោយ​ឡែក​ ចំពោះ​កូន​ក្មេងយើង​គួរ​ទាញ​ទង​ត្រចៀក​ចុះ​ក្រោម​ ហើយ​ខិត​ទៅ​ក្រោយ​វិញ។ ​គួរ​តែ​ងើយ​ក្បាល​ទៅ​ក្រោយ​ឲ្យ​បាន ​៥-៦​ នាទី ឬ​យក​សំឡីទន់​ញុក​ត្រចៀក​ក៏​បាន។

​បើ​ក្រោយ​ប្រើ​ថ្នាំ​ហើយ​មាន​នៅ​សល់​អាចម៍​ត្រចៀក​ អាច​យក​ទឹក​ក្តៅ​ឧណ្ហ​ៗ ​ឬ​ប្រើ​សឺរ៉ាំង​​សម្រាប់​លាង​ត្រចៀក​បាន តែ​មុន​នឹង​ប្រើ​គួរ​ពិគ្រោះ​វិធីលាងជាមួយ​គ្រូពេទ្យ​ជាមុន​ដើម្បី​សុវត្ថិភាព។ កុំ​លាង​ក្បាល​បន្តក់ថ្នាំ​ និង​បិទ​គម្រប​ឲ្យ​បាន​ស្រួល​ក្រោយ​ពេល​ប្រើ។ ចៀសវាង​ឲ្យ​ថ្នាំ​ចូល​ភ្នែក ក្នុងករណី​ទឹក​ថ្នាំ​​ចូលភ្នែក ​ឆាប់​លាង​ជាមួយ​ទឹកឲ្យ​បាន​ស្អាត។ បើ​ប្រើ​បាន ​៤​ថ្ងៃ​​ នៅតែមិន​បាត់ ឬ​ប្រែជា​ធ្ងន់​ជាង​មុន​ បង្កបញ្ហា​អ្វី​ផ្សេង ឆាប់​ទៅ​រក​គ្រូពេទ្យ។

៣- រក្សា​ទុកដោយ​វិធី​ណា?

ថ្នាំ Carbamide Peroxide អាច​រក្សា​ទុក​បាន​ល្អ​ក្នុង​បន្ទប់​សីតុណ្ហភាព​ល្មម​ ចៀស​ឆ្ងាយ​ពី​ពន្លឺ​ថ្ងៃ និង​សំណើម។ រក្សា​ថ្នាំ​កុំ​ឲ្យ​ខូច មិន​ត្រូវ​ទុក​នៅ​ក្នុង​បន្ទប់​ទឹក ឬ​ទូ​ទឹកកក​ទេ។ លើ​ទីផ្សារ​ប្រហែល​ជា​មាន​ថ្នាំ​ម៉ាក Carbamide Peroxide ផ្សេង​គ្នា ហើយ​ការ​រក្សា​ទុក​ក៏​ខុសគ្នា។ ហេតុ​នេះ​សំខាន់​ណាស់ ​ត្រូវ​ពិនិត្យ​មើល​ក្រដាស​ណែនាំ​ផលិតផល​ពី​ការ​រក្សា​ទុក​ ឬ​សួរ​ឱសថការី។ ដើម្បី​សុវត្ថិភាព​គួរ​ថែ​រក្សា​ទុក​ថ្នាំ​គ្រប់​ប្រភេទ​ឲ្យ​ឆ្ងាយ​ពី​ដៃ​ក្មេង ​និង​សត្វ​ចិញ្ចឹម។

ពុំ​គួរ​ចោល​ថ្នាំតាម​បង្គន់ ​ឬតាម​លូ​បង្ហូរ​ទឹក​ទេ​ លើក​លែង​តែ​មាន​ការ​ណែនាំ​ពី​គ្រូពេទ្យ។ សំខាន់​ណាស់​ត្រូវ​កម្ទេច​ថ្នាំ​ប្រភេទ​នេះ​ឲ្យ​បាន​ត្រឹមត្រូវ​ ពេល​ហួត​កាល​កំណត់​ ឬ​លែង​​ប្រើ។ ពិភាក្សា​ជាមួយ​ឱសថការី​ សម្រាប់​ព័ត៌មាន​លម្អិតពី​របៀប​កម្ទេច​ថ្នាំ។

កត្តាគួរប្រុងប្រយ័ត្ន

៤- ត្រូវដឹងអ្វីខ្លះមុនប្រើ?

មុនពេលប្រើ ត្រូវពិភាក្សាជាមួយពេទ្យជាមុន បើយើងកំពុងស្ថិតក្នុងករណីមួយចំនួនដូចខាងក្រោម៖

– ជំងឺ ឬបញ្ហាសុខភាពផ្សេងៗ

– មានប្រតិកម្មជាមួយធាតុផ្សំក្នុងថ្នាំ ឬថ្នាំផ្សេងទៀត

– កំពុងមានផ្ទៃពោះ ឬបំបៅដោះកូន យើងគួរពិភាក្សាជាមួយគ្រូពេទ្យមុនពេលប្រើ

– កំពុងប្រើប្រាស់ថ្នាំផ្សេងទៀត រាប់បញ្ចូលទាំងថ្នាំមាន ឬគ្មានវេជ្ជបញ្ជា ថ្នាំរុក្ខជាតិ និងថ្នាំបំប៉នផ្សេងៗ។

ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​មុន​​​ប្រើ​ចំពោះ​ក្មេងៗ​ក្រោម​អាយុ​ ១២ ​ឆ្នាំ។

៥- មានសុវត្ថិភាពចំពោះស្រ្តីមានផ្ទៃពោះ និងបំបៅដោះកូនទេ?

មិនមាន​ព័ត៌មាន​ពី​សុវត្ថិភាព​ការ​ប្រើថ្នាំ​នេះ ទាំង​អំឡុង​ពេល​មាន​ផ្ទៃពោះ​ និង​បំបៅ​ដោះ​បេប៊ី​នៅ​ឡើយ​ទេ។ ហេតុនេះ​ពិភាក្សា​ជាមួយ​វេជ្ជបណ្ឌិត ពី​គុណ​ប្រយោជន៍​ និង​ហានិភ័យ​មុន​ពេល​ប្រើ​ គឺ​ជា​រឿង​ចាំបាច់។ យោង​តាម​រដ្ឋបាល​ចំណី​អាហារ និង​ឱសថ​ នៅ​អាមេរិក (FDA) ថ្នាំ​នេះ​ត្រូវ​បាន​ចាត់​ថ្នាក់​ក្នុង​បញ្ជីថ្នាំ​គ្រោះថ្នាក់​កម្រិត C សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ។

ចំណាត់​ថ្នាក់​កម្រិត​គ្រោះថ្នាក់​នៃ​ថ្នាំ​ទៅ​លើ​ស្ត្រី​មាន​ផ្ទៃពោះ​របស់ FDA មាន​ដូច​ខាង​ក្រោម៖

– A = គ្មាន​គ្រោះថ្នាក់

– B = គ្មាន​គ្រោះថ្នាក់ ក្នុង​ការ​សិក្សា​មួយ​ចំនួន

– C = អាច​មាន​គ្រោះថ្នាក់​ខ្លះៗ

– D = មាន​ភស្តុតាង​ជា​វិជ្ជមាន​ថា​មាន​គ្រោះថ្នាក់

– X = ហាម​ប្រើ

– N = មិន​មាន​ព័ត៌មាន។

ស្វែងយល់ពីផលរំខាន

៦- ផលរំខានមានអ្វីខ្លះ?

​​បើ​​​ប្រើ​មាន​លេច​ចេញ​ផល​រំខាន​ខាង​ក្រោម​ សូម​ឆាប់​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ៖

– ចេញ​កន្ទួល

– ​រមាស់

– វិល​មុខខ្លាំង

– ពិបាក​ដក​ដង្ហើម

– រមាស់ ឬ​ហើម ជា​ពិសេស​នៅលើ​មុខ​ អណ្តាត និង​ក។

​មនុស្ស​គ្រប់​គ្នា​ មិន​ប្រាកដ​ថា​មាន​រោគ​សញ្ញា​ដូចគ្នា​ទាំង​អស់​ទេ នៅ​អាច​មាន​រោគ​សញ្ញា​ផ្សេង​ទៀត ហេតុនេះ​បើ​​មាន​ចម្ងល់​ អាច​ពិភាក្សា​ជាមួយ​គ្រូ​ពេទ្យ ឬ​ឱសថការី​បន្ថែម។

ស្វែងយល់ពីអន្តរកម្មថ្នាំ

– ​អន្តរកម្ម​​​ថ្នាំ​​​

ថ្នាំ​យើង​កំពុង​ប្រើ​មួយ​ចំនួន ​អាច​ធ្វើឲ្យ​ប៉ះ​ពាល់​​ប្រសិទ្ធ​ភាព ​Carbamide Peroxide ឬ​​​បង្កើន​ផល​ប៉ះ​ពាល់​នៃ​ថ្នាំ​កាន់​តែ​ច្រើន។ ដើម្បី​ចៀស​វាង​អន្តរកម្ម​ពី​ថ្នាំ​នេះ ​គួរ​រក្សា​ទុក​បញ្ជី​ឈ្មោះ​ថ្នាំ​ទាំងអស់​យើង​កំពុង​ប្រើ ទាំង​មាន ឬ​គ្មាន​វេជ្ជបញ្ជា​ និង​ផលិតផល​ពី​រុក្ខជាតិ យក​បញ្ជី​នោះ​ទៅ​ឲ្យ​វេជ្ជបណ្ឌិត​ ឬ​ឱសថការី​ពិនិត្យ​មើល។ ដើម្បី​សុវត្ថិភាព កុំ​ចាប់ផ្ដើម​ប្រើ​ ឬ​ឈប់​ប្រើ ផ្លាស់​ប្ដូរ​កម្រិត​ថ្នាំ​ដោយ​គ្មាន​ការ​ណែនាំ​ និង​យល់​ព្រម​ពី​វេជ្ជបណ្ឌិត​ឲ្យ​សោះ។

៨- ​អន្តរកម្ម​ជាមួយ​អាហារ ​ឬ​គ្រឿង​ស្រវឹង​​

អាហារ ​និង​គ្រឿង​ស្រវឹង​អាច​ធ្វើ​ឲ្យ​ដំណើរ​ការ​របស់​ថ្នាំ មាន​ការ​ប្រែប្រួល អាច​ធ្វើ​ឲ្យ​មាន​​គ្រោះ​ថ្នាក់​ ឬ​ផល​ប៉ះ​ពាល់​កាន់​តែ​​ធ្ងន់ធ្ងរ។ ត្រូវ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ ឬ​ឱសថការី​ដើម្បី​ដឹង​ពី​ប្រភេទ​អាហារ និង​គ្រឿង​ស្រវឹង​ទាំង​នោះ មុន​​​​​​​ប្រើ​​ថ្នាំ។

៩- ​អន្តរ​កម្ម​ជាមួយ​សុខភាព​

ថ្នាំ​នេះ​អាច​មាន​អន្តរកម្ម​ជាមួយ​​​បញ្ហា​សុខ​ភាពមួយ​ចំនួនធ្វើ​ឲ្យ​ស្ថាន​ភាព​សុខ​ភាព​កាន់​តែ​ធ្ងន់ធ្ង​រ ឬ​ប្រសិទ្ធភាព​ថ្នាំ​ធ្លាក់​ចុះ។ សំខាន់​បំផុត ​ត្រូវ​ប្រាប់​គ្រូពេទ្យ​គ្រាប់​បញ្ហា​សុខ​ភាព​យើង​កំពុង​មាន​បច្ចុប្បន្ន​ដូច​ជា៖

– វិល​មុខ

– មាន​បញ្ហា​ត្រចៀក៖ ហូរ​ទឹក​ចេញ​តាម​ត្រចៀក ឆ្លង​មេរោគ ​ឈឺ ​ចេញ​កន្ទួល មាន​របួស​ ទើប​វះ​កាត់​​ ធ្លុះ​ក្រដាស​ត្រចៀក។

ស្វែងយល់ពីកម្រិតថ្នាំ

ព័ត៌មាន​ទាំងនេះ ​ មិន​បាន​រាប់​ជា​ការ​ណែ​នាំ​របស់​គ្រូ​ពេទ្យ​នោះ​ទេ។ ​ត្រូវ​តែ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ ឬ​ឱសថការី ​មុន​​ប្រើ​​​ថ្នាំ​ប្រភេទ​នេះ។

១០- មនុស្សពេញវ័យត្រូវប្រើថ្នាំកម្រិតណា?

ប្រើ​ប្រភេទ Solution យក​អាចម៍​ត្រចៀក​

គ្រូពេទ្យ​ណែនាំ​ឲ្យប្រើ​ ៥-១០ ​ដំណក់ នៅ​ត្រចៀក​មាន​បញ្ហា ២​ ដង​ក្នុង​មួយ​ថ្ងៃ រយៈពេល​ ៤ ថ្ងៃ។ គួរ​នៅ​ស្ងៀម​ប្រមាណ ៤-៥ ​នាទី ហើយ​​ដាក់​សំឡី​ទប់​រន្ធ​ត្រចៀក ដើម្បី​ឲ្យ​ជាតិ​ថ្នាំ​ប៉ះ​អាចម៍​ត្រចៀក​បាន​យូរ។

ប្រើ​ប្រភេទ Otic យក​អាចម៍​ត្រចៀក​

គ្រូពេទ្យ​ណែនាំ​ឲ្យប្រើ​ ៥-១០ ​ដំណក់ នៅ​ត្រចៀក​មាន​បញ្ហា ២​ ដង​ក្នុង​មួយ​ថ្ងៃ រយៈពេល ៤ ថ្ងៃ។ គួរ​នៅ​ស្ងៀម​ប្រមាណ ​៤-៥ ​នាទី ហើយ​​ដាក់​សំឡី​ទប់​រន្ធ​ត្រចៀក ដើម្បី​ឲ្យ​ជាតិ​ថ្នាំ​ប៉ះ​អាចម៍​ត្រចៀក​បាន​យូរ។

១១- ក្មេងត្រូវប្រើកម្រិតណា?

ប្រើ​ប្រភេទ Solution យក​អាចម៍​ត្រចៀក​

– អាយុ​ក្រោម ១២ ​ឆ្នាំ៖ ១-៥ ​ដំណក់ (អាស្រ័យ​លើ​ទម្ងន់​) បន្តក់​ចូល​ក្នុង​ត្រចៀក​មាន​ ២ ​ដង /​ថ្ងៃ​ រយៈពេល ៤​ថ្ងៃ (មិន​ទាន់​មាន​ការ​យល់​ស្រប​ពី​ FDA)។ ​គួរនៅស្ងៀមឲ្យ​បាន​ ៤-៥​ នាទី ហើយ​ដាក់​សំឡី​ទប់រន្ធ​ត្រចៀក ដើម្បី​ឲ្យ​ជាតិ​ថ្នាំ​ប៉ះ​អាចម៍​ត្រចៀក​បាន​យូរ។

– អាយុ ១២-១៨ ​ឆ្នាំ៖ ​៥-១០ ដំណក់ (អាស្រ័យ​លើ​ទម្ងន់​) បន្តក់​ចូល​ក្នុង​ត្រចៀក​មាន ២ ដង/​ថ្ងៃ​ រយៈពេល ៤​ ថ្ងៃ។ ​គួរនៅស្ងៀមឲ្យ​បាន​ ៤-៥​ នាទី ហើយ​​ដាក់​សំឡី​ទប់រន្ធ​ត្រចៀក ដើម្បី​ឲ្យ​ជាតិ​ថ្នាំ​ប៉ះ​អាចម៍​ត្រចៀក​បាន​យូរ។

ប្រើប្រភេទ Otic យក​អាចម៍​ត្រចៀក

– អាយុ​ក្រោម ១២ ​ឆ្នាំ៖ ១-៥ ​ដំណក់ (អាស្រ័យ​លើ​ទម្ងន់​) បន្តក់​ចូល​ក្នុង​ត្រចៀក​មាន​ ២ ​ដង/ថ្ងៃ​ រយៈពេល ៤​ថ្ងៃ (មិន​ទាន់​មាន​ការ​យល់​ស្រប​ពី​ FDA)។ ​គួរនៅស្ងៀមឲ្យ​បាន​ ៤-៥​ នាទី ហើយ​​ដាក់​សំឡី​ទប់រន្ធ​ត្រចៀក ដើម្បី​ឲ្យ​ជាតិ​ថ្នាំ​ប៉ះ​អាចម៍​ត្រចៀក​បាន​យូរ។

– អាយុ ១២-១៨ ​ឆ្នាំ៖ ​៥-១០ ដំណក់ (អាស្រ័យ​លើ​ទម្ងន់​) បន្តក់​ចូល​ក្នុង​ត្រចៀក​មាន​ ២ ​ដង/ថ្ងៃ​ រយៈពេល ៤​ ថ្ងៃ។ ​គួរនៅស្ងៀមឲ្យ​បាន​ ៤-៥​ នាទី ហើយ​​ដាក់​សំឡី​ទប់រន្ធ​ត្រចៀក ដើម្បី​ឲ្យ​ជាតិ​ថ្នាំ​ប៉ះ​អាចម៍​ត្រចៀក​បាន​យូរ។

១២- មានទម្រង់បែបណាខ្លះ?

Carbamide Peroxide មាន​ទម្រង់ និង​កម្រិត​ថ្នាំ ​ដូច​ខាង​ក្រោម៖

– ប្រភេទបន្តក់ ១០ភាគរយ

១៣- ករណី​បន្ទាន់​​ ឬ​ប្រើ​ថ្នាំ​លើស​កម្រិត

សូម​ទូរសព្ទ​ទៅ​ផ្នែក​សង្គ្រោះ​បន្ទាន់ ១១៩ ឬ​ប្រញាប់​ទៅ​មន្ទីរ​ពេទ្យ​នៅ​ជិត​បំផុត។

១៤- ករណី​ភ្លេច​ប្រើ​ថ្នាំ

បើ​ភ្លេច​ប្រើ​ថ្នាំ សូម​ប្រើ​ភ្លាម ប៉ុន្តែ​បើ​កៀក​ពេល​ត្រូវ​ប្រើ​ថ្នាំ​បន្ទាប់ ត្រូវ​រំលង​ថ្នាំ​ភ្លេច​នោះ ប្រើ​ថ្នាំ​តាម​ពេល​​ត្រូវ​ប្រើ​បន្ត​បាន​ហើយ កុំ​ប្រើ​ថ្នាំ​ពីរ​កម្រិត​ក្នុង​ពេល​តែ​មួយ។

ក្នុង​ករណី​មាន​សំណួរ​ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក​ជម្រើស​ល្អ​បំផុត​ សូម​ពិគ្រោះ​ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group​ មិន​ចេញ​វេជ្ជបញ្ជា​ មិន​ធ្វើ​រោគវិនិច្ឆ័យ​ ឬ​ព្យាបាល​ជូន​ទេ៕

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ត្រួតពិនិត្យដោយ

គឹម កាណែល


អត្ថបទ​ដោយ Duk Panharat · កែ Dec 19, 2019

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម