backup og meta
មាតិកា
ឧបករណ៍សុខភាព
រក្សាទុក
តារាងមាតិកា

Chaga (​ផ្សិតឆាហ្គា)

ត្រួតពិនិត្យដោយ គឹម កាណែល


អត្ថបទ​ដោយ ណៃ ទូច · កែ Jan 24, 2019

ស្វែងយល់ពីការប្រើប្រាស់

១- ផ្សិតឆាហ្គាជួយអីខ្លះដល់រាងកាយ?

ផ្សិត​ឆាហ្គា (Chaga) ជា​ផ្សិត​មួយ​ប្រភេទអាច​ផលិត​សារធាតុ​មួយ Conk ​គេ​យក​វា​មក​ផលិត​ជា​ឱសថ។ គេ​ប្រើ​ផ្សិត​ឆាហ្កា (Chaga) ឱសថ​សម្រាប់​​លេបព្យាបាល​ជំងឺ​បេះដូង ទឹក​នោម​ផ្អែម​ ​មហារីក​​ក្រពះ និងពោះ​វៀន​​ ជំងឺ​ថ្លើម​​ សម្លាប់​ប៉ារ៉ាស៊ីត​ ឈឺ​ក្រពះ និង​ជំងឺ​របេង។​

២- វាដំណើរការម៉េច?

រហូត​មក​ដល់​ពេល​នេះ នៅ​មិន​ទាន់​មាន​ការ​សិក្សា​អាច​បញ្ជាក់​ពីដំណើរ​ការ​របស់​ផ្សិត​នេះ​នៅ​ឡើយ​ទេ។ ដូច​នេះ​អាច​សួរ​គ្រូពេទ្យ ឬ​ពេទ្យ​ឱសថ​បូរាណ​​សម្រាប់​ព័ត៌មាន​បន្ថែម។ ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា​ក្តី គេ​ជឿ​ថា ផ្សិត​ឆាហ្គា (Chaga) អាច​ជួយ​ភ្ញោច​ប្រព័ន្ធ​ការ​ពារ​ ខណៈ​សារធាតុ​គីមីមាន​ក្នុង​ផ្សិត​នេះ​ ​ដើរ​តួរ​ជា​អ្នក​ប្រឆាំង​អុកស៊ីដ​កម្ម​ផង​ដែរ។ ផ្សិត​ឆាហ្គា អាច​ជួយ​បញ្ចុះ​ជាតិ​ស្ករ​ និង​ជាតិ​ខ្លាញ់​ក្នុង​ឈាម​​ថែម​ទៀត​ផង។

កត្តាគួរប្រុងប្រយ័ត្ន

– មុនប្រើគួរដឹងអីខ្លះ?

​គួរ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ ឱសថការី ឬ​គ្រូពេទ្យ​ឱសថបុរាណ​បើ​​​មាន​បញ្ហា​ដូចជា៖

– ​កំពុង​មាន​ផ្ទៃ​ពោះ ឬ​​បំបៅ​ដោះកូន ព្រោះអំឡុង​​ពេល​មាន​ផ្ទៃ​ពោះ ឬបំបៅ​ដោះ​កូន យើង​​ត្រូវ​ប្រើ​ប្រាស់​ថ្នាំ​ឲ្យ​ត្រូវ​តាម​កម្រិត​​​ណែនាំ​របស់​គ្រូពេទ្យតែ​ប៉ុណ្ណោះ

– បើកំពុង​ប្រើ​ប្រាស់​ថ្នាំ​អ្វី​ផ្សេង រាប់​បញ្ចូល​ទាំង​ថ្នាំ​អ្នក​ទិញ​ខ្លួន និង​ថ្នាំ​ទិញ​តាម​វេជ្ជបញ្ជា ត្រូវ​ប្រាប់​គ្រូ​ពេទ្យ​ជាមុន

– ​មាន​ប្រតិកម្ម​ជាមួយផ្សិត​ឆាហ្គា (Chaga) ឬ​ថ្នាំ​ពេទ្យ​ និងឱសថបុរាណ​​ដទៃ

– ​កំពុង​មាន​ជំងឺ​ប្រចាំ​កាយ ឬ​មាន​បញ្ហា​សុខភាព​ណា​​មួយ

– ​ធ្លាប់​មាន​ប្រតិកម្ម​ជាមួយ​អាហារ សារធាតុ​ពណ៌ សារធាតុរក្សា​គុណភាព​អាហារ ឬ​ជាមួយ​សត្វ។

លក្ខខណ្ឌចុះបញ្ជីការផ្លូវច្បាប់លើឱសថបុរាណ មិនតឹងរ៉ឹងដូចការចុះបញ្ជីការផ្លូវច្បាប់លើថ្នាំពេទ្យទេ។ ដូចនេះគេត្រូវការ សិក្សាបន្ថែមដើម្បីដឹងពីសុវត្ថិភាពប្រើប្រាស់ឱសថបុរាណ។ គុណសម្បត្តិនៃការប្រើឱសថនេះ ត្រូវច្រើនជាងផលប៉ះពាល់មុនពេលប្រើវា។ សូមពិគ្រោះជាមួយអ្នកជំនាញខាងឱសថរុក្ខជាតិ ឬគ្រូពេទ្យបន្ថែម។

– មានសុវត្ថិភាពកម្រិតណា?

គេ​មិន​ទាន់​ដឹង​នៅ​ឡើយ​ឱសថ​រុក្ខ​ជាតិ​ប្រភេទ​នេះ​ មាន​សុវត្ថិភាព ឬ​អាច​មាន​ផល​ប៉ះ​ពាល់​អ្វី​ខ្លះ។

៥- គួរប្រុងប្រយ័ត្ន 

– ស្រ្តី​មាន​ផ្ទៃ​ពោះ និងបំបៅ​ដោះកូន៖ នៅ​មិន​ទាន់​មាន​ព៍ត៌​មាន​ច្បាស់​លាស់​អំពី​ការ​ប្រើ​ប្រាស់ ឱសថ​នេះនៅ​ឡើយ​ទេ។ គប្បី​​មិន​គួរ​ប្រើ​ប្រាស់​វា​ អំឡុង​ពេល​នេះ​ឡើយ។

– ​ជំងឺប្រព័ន្ធ​ភាព​ស៊ាំ​ប្រឆាំង​ខ្លួន​ឯង (Auto-immune diseases)៖ មានជំងឺ Multiple Sclerosis (MS) ជំងឺ Lupus (systemic lupus erythematosus (SLE)) ជំងឺ​រលាក​សន្លាក់ Rheumatoid Arthritis (RA) ឬ​ជំងឺ​ផ្សេង​ៗ​ទៀត។ ដោយ​សារ​តែ​ ផ្សិត​ឆាហ្គា (Chaga) អាច​ធ្វើ​ឲ្យ​ប្រព័ន្ធ​ការ​ពារ​ធ្វើ​ការ​កាន់​តែ​ខ្លាំង។ ដូច​នេះ​វា​អាច​ធ្វើ​ឲ្យ​រោគ​សញ្ញា​ជំងឺ ប្រព័ន្ធ​ភាព​ស៊ាំ​ប្រឆាំង​រាងកាយ​ខ្លួន​ឯង កាន់ឡើង​កាន់​តែ​ធ្ងន់​ធ្ងរ។ បើដឹង​ថា​ខ្លួន​ឯង​មាន​ជំងឺ​ណា​មួយ​ក្នុង​ចំណោម​ជំងឺ​ខាង​លើ អ្នក​មិន​គួរ​ប្រើ​ ផ្សិត​ឆាហ្គាឡើយ

– បញ្ហា​ហូរ​​ឈាម៖ ការ​ប្រើ​ប្រាស់ ផ្សិត​ឆាហ្គា (Chaga) ច្រើន​អាច​បណ្តាល​ឲ្យ​មាន​បញ្ហា​ចំពោះ​អ្នក​មាន​ជំងឺហូរ​​​​ឈាម (Bleeding Disorder)។

– សម្រាប់​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម៖ ផ្សិត​ឆាហ្គា (Chaga) អាច​ធ្វើ​​ឲ្យ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម អ្នក​ជំងឺ​ទឹក​នោម​ផ្អែមធ្លាក់​ចុះ។ ដូច​នេះ​​ត្រូវ​សង្កេត​រក​មើល​សញ្ញា​បង្ហាញ​ពី​ការ​ធ្លាក់​ចុះ​ជាតិ​ស្ករ​ក្នុង​ឈាម និង​ត្រូវ​តាម​ដាន​កម្រិត​ជាតិ​ស្ករ​ជា​ប្រចាំ បើ​អ្នក​មាន​ជំងឺ​ទឹក​នោម​ផ្អែម ហើយ​​មាន​ប្រើ​ ផ្សិត​នេះ (Chaga)។ កម្រិត​ប្រើ​ប្រាស់​ថ្នាំ​សម្រាប់​ ត្រូវ​កំណត់ឲ្យត្រឹម​ត្រូវ​​ដោយ​គ្រូពេទ្យ​។

– ការ​វះ​កាត់៖ ពេល​​ប្រើ ផ្សិត​ឆាហ្គា អាច​បណ្តាល​ឲ្យ​មាន​ការ​ហូរ​ឈាម​ច្រើន​នៅ​អំឡុង​ពេល​វះ​កាត់។ ​គួរ​ឈប់​ប្រើ​ ផ្សិតនេះ យ៉ាង​តិច​ឲ្យ​បាន ២​សប្តាហ៍ ​មុន​ពេល​ការ​វះ​កាត់​ចាប់​ផ្តើម។

ស្វែងយល់ពីផលរំខាន

៦-មានផលរំខានអីខ្លះ?

បើ​​មាន​កង្វល់​ជុំវិញ​ផល​រំខាន​ក្នុង​ការ​ប្រើ​ប្រាស់​ផ្សិត​ឆាហ្គា (Chaga) សូម​​ពិភាក្សា​ជាមួយ​គ្រូពេទ្យ ឬ​ពេទ្យ​ឱសថ​បុរាណ​​ ដើម្បី​ដឹង​អំពី​ព័ត៌​មាន​បន្ថែម។

ស្វែងយល់ពីអន្តរកម្មថ្នាំ

៧- មានអន្តរកម្មជាមួយអីខ្លះ?

ផ្សិត​ឆាហ្គា (Chaga) អាច​មាន​អន្តរ​កម្ម​ជា​មួយ​ថ្នាំ​ដែល​អ្នក​កំពុង​ប្រើ ឬ​មាន​អន្តរ​កម្ម​​ជាមួយ​បញ្ហា​សុខភាព​របស់​អ្នក។ ​គួរ​ពិភាក្សា​ជា​មួយ​គ្រូពេទ្យ ឬ​គ្រូពេទ្យ​ឱសថបុរាណ មុន​ពេល​ប្រើ​។

ស្វែងយល់ពីកម្រិតថ្នាំ

ព័ត៌មាន​ទាំងនេះ ​ មិន​បាន​រាប់​ជា​ការ​ណែ​នាំ​របស់​គ្រូ​ពេទ្យ​នោះ​ទេ។ ​ត្រូវ​តែ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ ឬ​ឱសថការី ​មុន​ពេល​ចាប់​ផ្តើម​ប្រើ​ប្រាស់​ថ្នាំ​ប្រភេទ​នេះ។

៨- កម្រិតប្រើធម្មតាម៉េចដែរ?

កម្រិត​ថ្នាំលើមនុស្សម្នាក់ៗ គឺខុសៗ​គ្នា ​អាស្រ័យ​លើកត្តា​អាយុ ស្ថាន​ភាព​សុខ​ភាព និង​ជំងឺ​ផ្សេងៗ។ ពពួកឱសថ​នេះ​ មិនមែនសុទ្ធ​តែ​មាន​សុវត្ថិ​ភាព​ទាំង​អស់ទេ។ សូម​ពិគ្រោះ​ជាមួយ​គ្រូ​ពេទ្យ ដើម្បី​ដឹង​ពី​​កម្រិត​ថ្នាំត្រឹម​ត្រូវ​សម្រាប់យើង។

៩- អាចមានទម្រង់អីខ្លះ?

ផ្សិត​ឆាហ្គា (Chaga) មាន​ជាទម្រង់​ដូច​ខាង​ក្រោម៖

– ក្រៀម

– ប្រភេទ​គ្រាប់​ថ្នាំ

– ម្សៅ​

– ថ្នាំ​ទឹក​

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​គ្រូពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញវេជ្ជបញ្ជា មិន​ធ្វើ​រោគ​វិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ត្រួតពិនិត្យដោយ

គឹម កាណែល


អត្ថបទ​ដោយ ណៃ ទូច · កែ Jan 24, 2019

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម