backup og meta
មាតិកា
ឧបករណ៍សុខភាព
រក្សាទុក
តារាងមាតិកា

Sun Flower (ផ្កា​ឈូក​រ័ត្ន)

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ គឹម កាណែល · កែ Nov 27, 2019

Sun Flower (ផ្កា​ឈូក​រ័ត្ន)

ស្វែង​យល់​ពី​ការ​ប្រើប្រាស់

១- ផ្ការឈូក​រ័ត្ន ​អាច​ប្រើ​ដើម្បី​អ្វី?

ជា​ប្រភេទ​តិណជាតិ រស់​បាន​រយៈពេល​១​ឆ្នាំ មាន​កំពស់​ពី​១ ទៅ ៣​ម៉ែត្រ មាន​ផ្កា​ធំ (អង្កត់​ផ្ចិត ពី ៧​ទៅ ៧០​សង់ទីម៉ែត្រ ដើម​ដុះ​ត្រង់​មាន​រោម​រឹង។ ភាគ​ច្រើន​គេ​ដាំ​រុក្ខជាតិ​នេះ​លំអ​សួន ឬ ដាំ​ជា​ចម្ការ ហើយ​គេ​ក៏​អាច​ប្រើ​វា​ធ្វើ​ជា​ថ្នាំ​បាន​ផង​ដែរ​ដោយ​ប្រើ​តាម​ផ្នែក​និមួយ​ៗ​របស់​រុក្ខជាតិ៖

-ផ្កា​ប្រើ​ព្យាបាល​ជំងឺ​លើស​ឈាម ឈឺ​ក្បាល វិលមុខ ហ៊ឹង​ត្រចៀក ឈឺ​ធ្មេញ​ ឈឺថ្លើម ឈឺ​ពោះ ចុក​ពោះ​ពេល​មាន​រដូវ។

-ឫស​និង​បណ្ដូល​ដើម ប្រើ​ព្យាបាល​ផ្លូវ​នោម មាន​គ្រួស រលាក​ផ្លូវ​ដង្ហើម ក្អក​មាន់ ធ្លាក់​ស។

-គ្រាប់ ព្យាបាល​អាការ​ធុញ​អាហារ ហត់​នឿយ​ក្នុង​ខ្លួន ឈឺ​ក្បាល រាគ​មួល​ឈាម

-ស្លឹក ព្យាបាល​គ្រុនចាញ់ ប្រើ​ខាង​ក្រៅ​ព្យាបាល​រលាក​ទឹក​ក្ដៅ។

២- វា​ដំណើរ​ការ​ម៉េច?

មិន​ទាន់​មាន​ការ​សិក្សា​ជាក់​លាក់​ស្ដី​ពី​សកម្មភាព​ព្យាបាល​របស់​រុក្ខជាតិ​នេះ​នៅឡើយ​ទេ។

កត្តា​គួរ​ប្រុង​ប្រយ័ត្ន

៣- មុន​ប្រើ​គួរ​ដឹង​អី​ខ្លះ?

ប្រឹក្សា​យោបល់​ជាមួយ​គ្រូពេទ្យ​ ​ឱសថ​ការី​ ឬ​អ្នក​ឯកទេស​ឱសថ​រុក្ខជាតិ​ប្រសិន​បើ៖

-ស្រ្តី​មាន​គភ៌​ ឬ​បំបៅ​ដោះ​ព្រោះ​នៅ​ពេល​ដែល​អ្នក​កំពុង​ចង់​បាន​កូន ​ឬ​​បំបៅ​ដោះ​​​គួរ​តែ​ប្រើ​ថ្នាំ​តែ​មួយ​មុខ​ណា ដែល​ណែនាំ​ដោយ​គ្រូពេទ្យ​ជំនាញ​ប៉ុណ្ណោះ។

-អ្នក​កំពុង​ប្រើប្រាស់​ថ្នាំ​ផ្សេងៗ​រួម​ទាំង​ថ្នាំ​ដែល​អាច​ជាវ​បាន​ដោយ​គ្មាន​វេជ្ជ​បញ្ជា។

-អ្នក​ធ្លាប់​មាន​ប្រតិកម្ម​អាល្លែក្ស៊ី​ជាមួយ​នឹង​ផ្ការឈូក​រ័ត្ន ​ឬ​ថ្នាំពេទ្យ​ឬ​ឱសថ​រុក្ខជាតិ​ផ្សេងៗ​ទៀត

-អ្នក​មាន​ជំងឺ​ ឬ​ស្ថានភាព​សុខភាព​ផ្សេងៗ​ទៀត

-អ្នក​ធ្លាប់​មាន​ប្រតិកម្មអាល្លែក្ស៊ី​ប្រភេទ​ផ្សេង​ទៀត​ដូចជា​ជាមួយ​​ អាហារ សារធាតុ​ពណ៌ សារធាតុ​រក្សា​អាហារ ឬ សត្វ។

លក្ខខណ្ឌ​ក្នុង​ការ​ចុះ​បញ្ជី​ការ​ផ្លូវ​ច្បាប់​សម្រាប់​ឱសថ​រុក្ខជាតិ​មិន​តឹង​រ៉ឹង​​ដូច​ការ​ចុះ​បញ្ជី​ការ​ផ្លូវ​ច្បាប់​ទៅ​លើ​ថ្នាំពេទ្យ​ទេ។ ដូច​នេះ​គួរ​តែ​មាន​ការ​សិក្សា​បន្ថែម​ពី​សុវត្ថិភាព​លើ​ឱសថ​ទាំង​នេះ។ ​​ត្រូវ​ប្រាកដ​ថា​អត្ថប្រយោជន៍​នៃ​ការ​ប្រើ​ថ្នាំ​នេះ​ខ្ពស់​ជាង​កត្តា​ប្រឈម។ សូម​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ដើម្បី​អាច​ដឹង​ពី​ព័ត៌មាន​បន្ថែម។

ស្វែង​យល់​ពី​ផលរំខាន

៤- មាន​ផល​រំខាន​អី​ខ្លះ?

​​បើ​​​​បារម្ភ​ពី​ផល​រំខាន​ណា​មួយ​ សូម​ពិភាក្សា​ជាមួយ​គ្រូពេទ្យ ឬ​គ្រូ​ឱសថ​បូរាណ។

ស្វែង​យល់​ពី​អន្តរកម្ម​ថ្នាំ

៥-​ មាន​អន្តរកម្ម​ជាមួយ​អីខ្លះ?

​ផ្ការឈូក​រ័ត្ន ​អាច​មាន​អន្តរកម្ម​ជាមួយ​ថ្នាំ​ដែល​​​ប្រើ​​បច្ចុប្បន្ន​ ឬ​ស្ថានភាព​ជំងឺ​ ដែល​អ្នក​មាន។ ប្រឹក្សា​យោបល់​ជាមួយ​អ្នក​ឯកទេស​ឱសថ​រុក្ខជាតិ​ ឬ​គ្រូពេទ្យ​មុន​​ប្រើប្រាស់។

ស្វែង​យល់​ពី​កម្រិត​ថ្នាំ

ព័ត៌មាន​ដែល​ផ្ដល់​នេះ​គឺ​មិន​អាច​ជំនួស​អោយ​ការ​ផ្ដល់​អនុសាសន៍ ពី​គ្រូពេទ្យ​បាន​ឡើយ។ ត្រូវតែ​ពិភាក្សា​ជាមួយ​វេជ្ជបណ្ឌិត​ ឬ​ឱសថការី មុន​នឹង​ប្រើប្រាស់​ថ្នាំ​នេះ។

៦- កម្រិត​ប្រើ​ធម្មតា​ម៉េច​ដែរ?

កម្រិត​ដូស​ក្នុង​ការ​ប្រើប្រាស់​​ផ្ការឈូក​រ័ត្ន ​អាច​មាន​លក្ខណៈ​ខុស​គ្នា​សម្រាប់​អ្នក​ជំងឺ​ម្នាក់ៗ។ កម្រិត​​ដែល​t​ប្រើប្រាស់​អាស្រ័យ​លើ​អាយុ​សុខភាព​និង​ស្ថានភាព​រាងកាយ​មួយ​ចំនួន​ទៀត។ ឱសថ​រុក្ខជាតិ​មិន​មែន​តែង​មាន​សុវត្ថិភាព​ទាំង​អស់​នោះ​ទេ​ហេតុ​នេះ​សូម​ប្រឹក្សា​យោបល់​ជាមួយ​អ្នក​ឯកទេស​ឱសថ​រុក្ខជាតិ​ ឬ​គ្រូពេទ្យ​ជំនាញ​​​ជាមុន​សិន ប៉ុន្តែ​ជា​ទូទៅ កម្រិត​ប្រើ​របស់​វា​គឺ៖

-ផ្កា​ប្រើ​ពី ៣០​-៩០​ក្រាម ដាំ​ទឹក​ផឹក​ក្នុង​មួយ​ថ្ងៃ

-ឫស បណ្ដូល​ដើម ១៥-៣០​ក្រាម ដាំ​ទឹក​ផឹក​ក្នុង​មួយ​ថ្ងៃ

ចំណាំ៖ ចំពោះ​ការ​ព្យាបាល​ជំងឺ​លើស​ឈាម ត្រូវ​ប្រើ​ផ្កា ៦០​ក្រាម ជាមួយ​សក់​ពោត​៣០ក្រាម ដាំ​ទឹកផឹក ពេល​ណា​ផឹក​អាច​ថែម​ស្ករ។

៧- ផ្នែក​ដែល​ប្រើ​ប្រាស់?

-ស្លឹក ផ្កា រុក្ខជាតិ​ទាំង​មូល។

ក្នុង​ករណី​មាន​សំណួរ​ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក​ជម្រើស​ល្អ​បំផុត​សូម​ពិគ្រោះ​និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា​ មិន​ធ្វើ​រោគវិនិច្ឆ័យ​ឬ​ការ​ព្យាបាល​ជូន​ទេ៕

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

· ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ គឹម កាណែល · កែ Nov 27, 2019

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម