អំពីយើង - about us

Hello Health Group ជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​សុខភាព និង​វេជ្ជសាស្ត្រ​នាំ​មុខ​គេ​មួយ ផ្ដោត​លើ​ការ​អភិវឌ្ឍ​បណ្ដាញ​ផ្សព្វផ្សាយ​ព័ត៌មាន​សុខភាព​នៅ​តាម​ប្រទេស​កំពុង​អភិវឌ្ឍន៍។ បេសកកម្ម​របស់ Hello Health Group គឺ​នាំ​ពិភព​លោក​បង្កើត​ចំណេះ​ដឹង​ផ្នែក​សុខភាព ផ្ដល់​ព័ត៌មាន​ទុក​ចិត្ត​បំផុត​ដល់​សាធារណជន​គ្រប់​ទី​កន្លែង ដែល​ធ្វើ​ឲ្យ​ជីវិតរស់នៅរបស់យើង​ទាំង​អស់​គ្នាកាន់​តែ​មាន​សុខភាព​ល្អ និង​សុភមង្គល។ ឆ្នាំ ២០១៥ យើង​បាន​បង្កើត​ក្រុម​ការងារ​ដែល​សម្បូរ​បទ​ពិសោធ​យ៉ាង​ច្រើន​លើ​ការ​វិនិយោគ​លើ​អ៊ីនធឺណិត យីហោ​និង​ទីផ្សារ និង ការ​ថែទាំ​សុខភាព។ នេះ​ជា​មូលហេតុ​ធ្វើឲ្យ​យើង​បានក្លាយជា និង​កំពុង​ជា​អ្នក​នាំ​មុខ​គេ​នៅ​ក្នុង​ទីផ្សារ។

Hello Health Group បាន​បង្កើត​បណ្ដាញ​ផ្ដល់​ព័ត៌មាន​សុខភាព​សម្បូរ​បែប​នៅ​លើ​អ៊ីនធឺណិត។ យើង​ផ្ដល់​ព័ត៌មាន​ដែល​អាច​ជឿ​ជាក់​បាន បង្កើត​សហគមន៍​គាំទ្រ និង​ផ្ដល់​ប្រភព​យោង​ស៊ី​ជម្រៅ​អំពី​ប្រធាន​បទ​សុខភាព​ដែល​មាន​សារៈសំខាន់​ចំពោះ​លោក-អ្នក។ យើង​ជា​ប្រភព​ដើម​ផ្ដល់​ព័ត៌មាន​សុខភាព​ថ្មីៗ ព្រម​ទាំង​ព័ត៌មាន​សុខភាព​របស់​អ្នក​សរសេរ​ព័ត៌មាន​សុខភាព​ល្បីៗ​ផង​ដែរ។ ក្រុម​ការងារ​យើង មាន​ជំនាញ​ចម្រុះ​បញ្ចូល​គ្នា ដូចជា វិជ្ជាជីវៈ​សារព័ត៌មាន បង្កើត​អត្ថបទ សេវា​សហគមន៍ ជំនាញ​អត្ថាធិប្បាយ និង​ត្រួត​ពិនិត្យ​អត្ថបទ​សុខភាព និង​វេជ្ជសាស្ត្រ ដើម្បី​ឲ្យ​អ្នក​អាន​របស់​យើង​មាន​ជម្រើស​អាន​អ្វី​ដែល​គេ​ចង់​បាន។

ក្រុម​អ្នក​និពន្ធ​ព័ត៌មាន​សុខភាព និង​វេជ្ជសាស្ត្រ​របស់​យើង​នៅ Hello Health Group ភាគ​ច្រើន បាន​ចំណាយ​ពេល​ពេញ​មួយ​ជីវិត ដើម្បី​ជួយ​ផ្ដល់​ប្រជាជន​នូវ​ព័ត៌មាន​សុខភាព និង​វេជ្ជសាស្ត្រ ការ​គាំទ្រ​ផ្សេងៗ និង​សេវាកម្ម​នានា​ដែល​ប្រជាជន​ត្រូវ​ការ។ Hello Health Group ប្ដេជ្ញា​ផ្ដល់​នូវ​ព័ត៌មាន​សុខភាព​ល្អៗ​បំផុត និង​ប្រកាន់​ខ្ជាប់​នូវ​សុចរិត​ភាព​នៃ​ដំណើរការ​និពន្ធ​អត្ថបទ​ព័ត៌មាន​សុខភាព​របស់​យើង។

ទោះ​បី​យើង​ប្ដេជ្ញា​ផ្ដល់​ព័ត៌មាន​សុខភាព​ត្រឹមត្រូវ និង​ទុក​ចិត្ត​បាន​យ៉ាង​ណា​ក៏​ដោយ ក៏​យើង​ដឹង​ថា ព័ត៌មាន​សុខភាព​គួរ​មាន​លក្ខណៈ​ពាក់ព័ន្ធ​ផ្ទាល់​ជាក់​ស្ដែង​ដល់​អ្នក​អាន និង​កម្សាន្ត​អារម្មណ៍​ផង​ដែរ។ យើង​នឹង​បន្ត​កែ​លម្អ​បន្ថែម​ជានិច្ច។ យើង​នឹង​បន្ត​ចេញ​ផ្សាយ​អត្ថបទ​សុខភាព សហគមន៍​គាំទ្រ និង​សេវាកម្ម​នានា​កាន់​តែ​ច្រើន​ថែម​ទៀត ដើម្បី​ជួយ​ដល់​អ្នកអាន​របស់​យើង​ឲ្យ​មាន​ជីវិត​កាន់​តែ​ប្រសើរ ផ្ដល់​ដំណោះ​ស្រាយ​ថែទាំ​សុខភាព ជា​ពិសេស​ស្វែង​យល់​បន្ថែម​ជុំវិញ​សុខភាព​របស់​ពួកគេ និង​គ្រួសារ​ពួកគេ​ទៀត​ផង។

English