Anterior Cruciate Ligament Reconstruction (វះកាត់សរសៃពួរក្បាលជង្គង់)

ដោយ ត្រួតពិនិត្យដោយ Chan Sineth

ចំណេះដឹងមូលដ្ឋាន

១- អ្វីជាការវះកាត់សរសៃពួរក្បាលជង្គង់?

សរសៃ​ពួរ​ក្បាល​ជង្គង់ (ACL) ​ជា​សរសៃ​ពួរ​សំខាន់​មួយ ​ជួយ​ធ្វើ​ឲ្យ​ក្បាល​ជង្គង់​មាន​លំនឹង ​បើ​យើង​ធ្វើ​ដាច់​​សរសៃ​ពួរ​នេះ​ ជង្គង់​នឹង​ភ្លាត់ ​ឬ​​ដួល ទាំង​បង្វិល​ខ្លួន​ និងធ្វើ​ចលនា។ ករណី​ជង្គង់​ឧស្សាហ៍​​ភ្លាត់​ក្រោយ​ពេល​ដាច់​សរសៃ​ពួរ​ គ្រូពេទ្យនឹង​ធ្វើ​ការ​វះកាត់​ ជួយ​ឲ្យ​ជង្គង់​មាន​លំនឹង​វិញ អាច​ប្រើ​ប្រាស់​បាន​ដូច​ដើម ​ក៏ដូចជា​លេង​កីឡា​ផ្សេងៗ​ដូចធម្មតា។

២- ហេតុអ្វីត្រូវវះកាត់?

សរសៃ​ពួរ​ក្បាល​ជង្គង់ (ACL) ដាច់​ដោយ​សារ​​របួស ពិសេស​ក្រឡាច់​រមួល​ក្បាល​​ជង្គង់ ជា​មូលហេតុ​ចម្បង ភាគ​ច្រើន​បណ្តាល​មក​ពី​លេង​កីឡា​ធ្ងន់​ៗ ​ដូច​ជា​​បាល់ទាត់ ​និង​ជិះ​ស្គី។ ករណី​ខ្លះ ​អាច​រងរបួស​ទៅ​លើ​ផ្នែក​ផ្សេង​ទៀត​នៃ​​ក្បាល​ជង្គង់ ​ដូច​ជា ​ដាច់​ឆ្អឹង​ខ្ចី ​ឬ​ប៉ះ​ពាល់​​ផ្ទៃ​សន្លាក់​ជាដើម ដែលគួរ​ធ្វើ​ការ​វះកាត់។

កត្តា​ប្រឈម

៣- កត្តា​​ប្រឈម​មានអ្វីខ្លះ?

​យល់​ឲ្យ​ច្បាស់​ពី​ហានិភ័យ​ និង​ផលវិបាក​ទាំង​អស់​មុន​ពេល​វះកាត់ តាមរយៈ​ពិគ្រោះ​យោបល់​បន្ថែម​ជា​មួយ​គ្រូពេទ្យ។

ស្វែងយល់មុនវះកាត់

៤- គួរត្រៀមអ្វីខ្លះមុនពេលវះកាត់?

ដាច់​សរសៃពួរ​ក្បាល​ជង្គង់ ​មិនមែនសុទ្ធតែ​ត្រូវ​វះកាត់​ទាំង​អស់​ទេ។ គ្រូពេទ្យ​នឹង​សម្រេច​ធ្វើ​ការ​ព្យាបាល​ដោយ​ចលនា​ (Rehab) ឬ​វះកាត់​ ឬ​អាច​ព្យាបាល​ដោយ​ប្រើវិធី​ទាំងពីរ​តែម្តង។ គ្រូពេទ្យ​ព្យាបាល​ដោយ​ចលនា ដូចជា​ហាត់​ប្រាណ​ដើម្បី​ធ្វើ​​ឲ្យ​សាច់​ដុំ​នៅ​ភ្លៅ​រឹងមាំ។ យើង​អាច​ពាក់​ទ្រនាប់​ក្បាល​​ជង្គង់​ដើម្បី​ជួយ​​ពេល​លេង​កីឡា។

ករណី​ខ្លះ គ្នា​យើង​មួយ​ចំនួន ​វះ​កាត់​​សរសៃ​ពួរ​នៅក្បាល​ជង្គង់ ​​នៅតែ​​ឈឺ​ ​បាត់​បង់​លំនឹង ត្រូវ​​វះកាត់​ម្ដង​ទៀត ប៉ុន្ដែ​ការ​​វះកាត់​លើក​ទី ២ ​ជា​ទូទៅ​មិន​សូវ​ជោគជ័យ​ដូច​ វះកាត់​ទី ១ ទេ។

៥- អ្វីខ្លះកើតឡើងពេលកំពុងវះកាត់?

តិចនិក​ជា​ច្រើន​ក្នុង​ការ​វះកាត់ ​ដូច្នេះ​គប្បី​ពិភាក្សា​ជា​មួយ​គ្រូពេទ្យ​ពី​តិចនិក​​គាត់ចង់​ធ្វើ។ ត្រូវ​ដឹង​ថា ការ​វះកាត់​ម្តង មិន​ប្រាកដ​ជា​សះស្បើយ​នោះ​ទេ អ៊ីចឹងគួរ​ធ្វើ​ការ​ស្រាវ​ជ្រាវ ​និង​​ពិគ្រោះ​យោបល់​ជា​មួយ​គ្រូពេទ្យ​បើ​យើង​សម្រេច​ត្រូវការ​វះកាត់​មែននោះ។

ដំណើរការវះកាត់៖

វះកាត់ គឺ​មាន​ទាំង​ការ​ប្រើ​ថ្នាំ​សណ្ដំ​ នាំឲ្យ​ចំណាយ​ពេល​ពី ៦០-៩០ ​នាទី។ គ្រូពេទ្យ​នឹង​វះកាត់​ផ្នែក​ជុំវិញ​ក្បាល​ជង្គង់​​តាម​វិធី​វះកាត់​ដោយ​ឆ្លុះ​ចូល​​សន្លាក់ (វះកាត់ Keyhole) ដោយ​ប្រើ​ម៉ាស៊ីន​ថត​ ​អាច​មើល​ឃើញ​ខាង​ក្នុង​សន្លាក់។ លើស​ពីនេះ គ្រូពេទ្យ​នឹងជំនួស​​ឆ្អឹង​ក្បាល​ជង្គង់​ជាមួយ​ឆ្អឹង​សប្បនិម្មិត នឹង​ចុង​បញ្ចប់​គ្រូពេទ្យ​ប្ដូរ​សរសៃ​ពួរ​ថ្មី តភ្ជាប់​ជា​មួយ​ខ្ចៅ​ពិសេស​ ឬ​ថ្ព​ក់ចូល​​ក្នុង​ប្រហោង​ឆ្អឹងតែម្តង។ ​

ក្រោយវះកាត់៖

​គ្រូពេទ្យ​នឹង​ឲ្យយើង​ពាក់ប្រដាប់​អោប​ជង្គង់​ប្រមាណ ២-៣ ​សប្ដាហ៍​ រហូត​ក្បាល​ជង្គង់​​ជាសះស្បើយ បន្ទាប់មកនឹង​ចាប់​ផ្ដើម​ព្យាបាល​ដោយ​ចលនា​កម្រិត​ធ្ងន់​រយៈពេល ៦ ខែ។

​ត្រូវ​ចាំ​ថា​ ​​ហាត់​ប្រាណ​ទៀងទាត់អាច​ជួយ​ឲ្យ​ឆាប់ជា​ យ៉ាងណា​ត្រូវ​ពិគ្រោះ​យោបល់​ជា​មួយ​គ្រូពេទ្យ​មុន​ចាប់ផ្តើម​ហាត់។ អ្វី​ដែល​សំខាន់​យើង​ត្រូវ​ដឹង ទោះ​វះ​កាត់​ជោគជ័យ ​ក្បាល​ជង្គង់​មិន​អាច​ត្រលប់​ទៅ​ដើម​នោះទេ។

ផលវិបាកក្រោយវះកាត់

៦- ផលវិបាកក្រោយវះកាត់សរសៃពួរក្បាលជង្គង់

ផល​វិបាក​ទូទៅ​មាន​ដូចជា៖

– ឈឺ​ចាប់
– ហូរ​ឈាម
– ស្នាម
– កំណក​ឈាម
– ពិបាក​នោម
– ឆ្លង​មេរោគ​នៅ​កន្លែង​វះ​ (​របួស)។

ផល​ពិបាក​ធ្ងន់ធ្ងរ​មាន​ដូចជា៖

– បែក​ក្បាល​ឆ្អឹង​ជង្គង់
– ខូច​សរសៃ​ប្រសាទ​ជុំ​វិញ​​ក្បាល​ជង្គង់
– ឆ្លង​រោគ​ចូល​សន្លាក់​ក្បាល​ជង្គង់
– ក្បាល​ជង្គង់​គ្មាន​ផាសុកភាព
– ពិបាក​ធ្វើ​ចលនា​ជង្គង់​
– ឧស្សាហ៍​ភ្លាត់
– ឈឺ​ចាប់​ខ្លាំង​ គាំង​ និង​ខូច​មុខងារ​ជង្គង់​ (រោគ​សញ្ញា​ឈឺចាប់​តាម​កន្លែង)។

 

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញវេជ្ជបញ្ជា មិន​ធ្វើ​រោគ​វិនិច្ឆ័យ ឬ​ព្យាបាល​ជូនទេ៕

ប្រភព

ត្រួតពិនិត្យថ្ងៃទី ខែ​មករា 24, 2019 | កែសម្រួលចុងក្រោយ ខែ​មករា 24, 2019

អ្នកអាចចូលចិត្ត