Blepharoplasty (វះកាត់ត្របកភ្នែក)

ដោយ ត្រួតពិនិត្យដោយ Chan Sineth

ចំណេះដឹងមូលដ្ឋាន

អ្វី​ជា​ការ​វះកាត់​​ត្របក​ភ្នែក?

វ័យ​កាន់​តែ​ចាស់ ​ត្របក​ភ្នែក​កាន់​តែ​ជ្រីវ​ជ្រួញ​ ​ខ្សោយ​កម្លាំង​សូម្បី​តែ​ធ្វើ​ចលនា​បើក​បិទ​ភ្នែក ហើយ​ដោយ​សារ​កំណើន​​ជាតិ​ខ្លាញ់​ផង​នោះ​ ​បិទ ​ឬ​បើក​ភ្នែក​ ​កាន់​តែ​លំបាក​ ព្រម​ទាំង​ធ្វើ​ឲ្យ​បាក់​សម្រស់​ជា​ហេតុ​នាំ​ឲ្យ​ការ​វះកាត់​ត្រូវ​ធ្វើ​ឡើង ដើម្បី​កែ​សម្រួល​ឲ្យ​មាន​សោ​ភណ័​ភាព​ត្របក​ភ្នែក​ទាំង​លើ ទាំង​ក្រោម។

បញ្ហា​ត្របក​ភ្នែក​នៅ​វ័យ​ចំណាស់ ក្រៅ​ពី​ធ្វើ​ឲ្យ​យើង​មើល​ទៅ​ចាស់​ខ្លាំង ក៏​បង្ក​ឲ្យ​ពិបាក​មើល​ផង​ដែរ អ៊ីចឹង​វះកាត់​ប្រភេទ​នេះ​ មិន​ត្រឹម​តែ​ជួយ​ឲ្យ​លើក​សម្រស់​ វា​ក៏​ជួយ​ឲ្យ​គំហើញ​ល្អ​ប្រសើរ​ផង​ដែរ។

ហេតុអ្វី​ត្រូវ​វះកាត់​ត្របក​ភ្នែក?

យើង​ត្រូវ​វះកាត់​ត្របក​ភ្នែក​ក្នុង​ករណី​មួយ​ចំនួន​ដូច​ជា៖

– ភ្នែក​ធ្លាក់​ស្រឹម​ៗ​ជា​ប្រចាំ

– គំហើញ​ធ្លាក់​ចុះ​ដោយ​សារ​ការ​បាំង​ដោយ​សាច់​ត្របក​ភ្នែក

– ត្របក​ភ្នែក​ខាង​លើ និង​ក្រោម​យារ​ធ្លាក់​ខ្លាំង

– ស្បែក​ត្របក​ភ្នែក​ឡើង​ក្រាស់។

កត្តាប្រឈម

កត្តា​ប្រឈម​បង្ក​ដោយ​វះកាត់​ត្របក​ភ្នែក​មាន​អ្វី​ខ្លះ?

ទោះ​ជា​ការ​វះ​កាត់​នេះ​វា​កែ​លម្អ​បាន​ប្រសើរ​ជាង​មុន​ក៏ពិតមែន​ តែ​ភាព​ជ្រួញ​កន្ទុយ​ភ្នែក​និង​ស្នាម​ខ្មៅ​ក្រោម​ភ្នែក​នៅ​តែ​មាន​ដដែល​។ ​គួរ​ប្រឹក្សា​យោបល់​ជាមួយ​គ្រូពេទ្យ​មុន​នឹង​សម្រេច​ចិត្ត​ធ្វើ​ការ​វះកាត់​ដើម្បី​ដឹង​ច្បាស់​ពី​ផល​ពិបាក​ដែល​អាច​កើត​មាន​ជា​យថា​ហេតុ។

ស្វែងយល់មុនវះកាត់

គួរ​ត្រៀម​អ្វី​ខ្លះ​មុន​វះកាត់?

វះកាត់​ត្របក​ភ្នែក​លើ​ និង​ក្រោម​ ធ្វើ​ឡើង​ដោយ​ឡែក​ពី​គ្នា​ ហើយ​មុន​វះកាត់យើង​ត្រូវ​តម​អាហារ​យ៉ាង​តិច ៦​ម៉ោង ​និង​ឈប់​ផឹក​ស្រា ឬ​ថ្នាំ​សម្រួល​អារម្មណ៍​ផ្សេងៗ។

អ្វី​កើត​ឡើង​អំឡុង​ពេល​វះកាត់?

​វះ​កាត់​នឹង​ប្រព្រឹត្ត​ទៅ​តាម​ដំណាក់​កាល​ដូចជា​៖

– វះ​ស្បែក​ត្របក​​គ្រប​ភ្នែក​​ នឹងបន្តឹង​ឡើង​វិញ

– វះ​ពី​ក្រោម ​និង​ពី​ក្នុង​ត្របក​ភ្នែក​ខាង​ក្រោម​ដើម្បី​ទាញ​បន្តឹង​

– វះយក​ស្បែក ​និង​ខ្លាញ់​ដែល​លើសចេញ

– ដេរ​បន្តឹង​ឡើង​វិញ

– បន្ទាប់​មក​ដេរ​បិទ​ជា​ការ​ស្រេច

– គ្រូពេទ្យក៏​អាច​ប្រើ​ជាលិកា​ស្អិត ​ដើម្បី​ទប់​ត្របក​ភ្នែក​កុំ​ឲ្យ​ធ្លាក់​ ពេល​វះ​កាត់​ ខណៈ​ជាលិកា​នេះ​ធ្វើ​ពី​ប្លាស្មា​មនុស្ស​ និង​មាន​សុវត្ថិភាព​ក្នុង​ការ​ប្រើប្រាស់។

 

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ វេជ្ជបញ្ជា មិន​ធ្វើ​រោគ​វិនិច្ឆ័យ ឬ​ការ​ព្យាបាល​ជូនទេ៕

ប្រភព

ត្រួតពិនិត្យថ្ងៃទី ខែ​មករា 15, 2019 | កែសម្រួលចុងក្រោយ ខែ​មករា 15, 2019