Dyslipidemia (វិបត្តិជាតិខ្លាញ់)

ដោយ ត្រួតពិនិត្យដោយ Chan Sineth.

និយមន័យ

១- អ្វី​ទៅ​ជា​ជំងឺ​វិបត្តិ​ជាតិ​ខ្លាញ់?

ខ្លាញ់ ប្រូតេអ៊ីន និង​កាបូអ៊ីដ្រាត ​ ​ជា​សមាស​ធាតុ​ចម្បង​ដើម្បី​ចិញ្ចឹម​​កោសិកា​រាងកាយ។ ជាតិ​ខ្លាញ់​កូឡេស្តេរ៉ូល និង​ខ្លាញ់ Triglycerides (ខ្លាញ់​អាក្រក់) ​ជា​ខ្លាញ់​ស្តុក​ក្នុង​រាង​កាយ​ និង​ប្រើ​ជា​ប្រភព​ថាមពល។ ពេល​កម្រិត​ខ្លាញ់​នៅ​ក្នុង​ឈាម​កើន​ឡើង ​ឬ​ថយ​ចុះ​ គេ​ហៅ​ថា​ជំងឺ​វិបត្តិ​ជាតិ​ខ្លាញ់ (Dyslipidemia) ដោយ​ចែក​ចេញ​ជា​ប្រភេទ​ជំងឺ​ ៣ ផ្សេង​ពី​គ្នា​ដូចជា៖

– ជាតិ​ខ្លាញ់​អាក្រក់ LDL (Low-Density Lipoprotein) ជា​ទម្រង់​មួយ​នៃ​កូលេស្តេរ៉ូល មាន​កម្រិត​ខ្ពស់។
– ជាតិ​ខ្លាញ់​ល្អ HDL (High-Density Lipoprotein) ជា​ទម្រង់​មួយ​នៃ​កូលេស្តេរ៉ូល មាន​កម្រិត​ទាប។
– ខ្លាញ់ Triglycerides ឡើង​ខ្ពស់​ខ្លាំង។

២- ជំងឺ​នេះ​កើត​ឡើង​ញឹកញាប់​ដែរ​ទេ?

ជំងឺ​ប្រភេទ​នេះ​កើត​មាន​ច្រើន ​អាច​ប៉ះពាល់​លើ​មនុស្ស​គ្រប់​វ័យ។ យ៉ាងណា​ យើង​អាច​គ្រប់​គ្រង​តាមរយៈ​ការ​កាត់​បន្ថយ​កត្តា​ប្រឈម​មួយ​ចំនួន។ គប្បី​ពិគ្រោះ​ជាមួយ​គ្រូ​ពេទ្យ​សម្រាប់​ពត៌​មាន​បន្ថែម។

រោគសញ្ញា

៣- តើ​មាន​រោគ​សញ្ញា​អ្វី​ខ្លះ?

ជំងឺ​វិបត្តិជាតិ​ខ្លាញ់​មិន​មាន​រោគ​សញ្ញា​ទេ ការ​ពិនិត្យ​ឈាម​ ​ជា​មធ្យោបាយ​តែ​មួយ​ ដើម្បី​រកមើល​ជំងឺ​នេះ។

៤- ពេល​ណា​គួរ​ទៅ​ជួប​ពេទ្យ?

សាក​សួរ​គ្រូពេទ្យ​​បើយើង​ធ្វើ​តេស្ត​ជាតិខ្លាញ់ ដើម្បីទទួល​ណែ​នាំកត្តា​អាយុ​ធ្វើ​តេស្ត​ដំបូង ហើយ​ជា​ធម្មតា​តេស្ត​ពិនិត្យ​ជាតិ​ខ្លាញ់ អាច​ធ្វើ​ឡើង​រៀង​រាល់​ ៥ ​ឆ្នាំម្តង។ បើ​លទ្ធផល​តេស្ត​មិន​អាច​ទទួល​យក​បាន គ្រូពេទ្យ​អាច​ឲ្យ​ធ្វើ​តេស្ត​ច្រើន​ដង ពិសេស​បើ​សមាជិក​ក្នុង​គ្រួសារ​មាន​ប្រវត្តិកើត​ជំងឺ​វិបត្តិ​ជាតិ​ខ្លាញ់ ជំងឺ​បេះដូង ឬ​កត្តា​ប្រឈម​ផ្សេង​ទៀត ដូច​ជា​ជក់​បារី ជំងឺ​ទឹក​នោម​ផ្អែម ឬ​ជំងឺ​លើស​ឈាម​ជាដើម។

មូលហេតុបង្ក

៥- អ្វី​ទៅ​ជា​មូលហេតុ​បង្ក​ឲ្យ​កើត​ជំងឺ​នេះ?

មាន​មូលហេតុ​មួយ​ចំនួន​បង្ក​ឲ្យ​មាន​ជំងឺ​វិបត្តិ​ជាតិខ្លាញ់ ដោយ​ចែក​ចេញ​ជា​ពីរ គឺ​មូលហេតុ​អាច​កែខៃ​បាន និង​មិន​អាច​កែខៃ​បាន៖

មូលហេតុ​បង្ក​អាច​កែខៃ​បាន

– រួម​មាន​របប​អាហារ​មិន​ល្អ​សម្រាប់​សុខភាព​ ​មាន​ខ្លាញ់​មិន​ឆ្អែត ​និង​ស្ករ​ធម្មតា​ខ្ពស់ ជំងឺ​ធាត់ និង​គ្នា​យើង​ធ្វើ​ការងារ​អង្គុយ​យូរ​ជា​ប្រចាំ។

– ថ្នាំ​មួយ​ចំនួន ​ដូច​ជា​ថ្នាំអ័រម៉ូនភេទ (Estrogen) ថ្នាំ​ជំងឺ​អេដស៍ អាច​ធ្វើ​ឲ្យ​កម្រិត​ខ្លាញ់ Triglyceride ឡើង​ខ្ពស់។

មូល​ហេតុ​មិន​អាច​កែខៃ​បាន

មាន​កត្តា​ហ្សែន​ ជាមូល​ហេតុ​ចម្បងនៃ​ជំងឺ​តំណ​ពូជ ​ធ្វើ​ឲ្យ​មានបញ្ហា​ខ្លាញ់​ អាច​សង្ស័យ​លើ​អ្នក​ជំងឺ​សមាជិក​គ្រួសារ​ធ្លាប់​មាន​​ប្រវត្តិ​កើត​ជំងឺ​នេះ ជា​ពិសេស​​ប៉ា ឬ​បង​ប្អូន​ប្រុស កើត​ជំងឺ​បេះដូង​មុខ​អាយុ ៥៥ឆ្នាំ និង​ម៉ាក់ ឬ​បង​ប្អូន​ស្រី កើត​ជំងឺ​បេះដូង​មុខ​អាយុ ៦៥ ឆ្នាំ។

កត្តាប្រឈម

៦- អ្វី​ខ្លះ​ជា​កត្តា​ប្រឈម​បង្ក​ឲ្យ​មាន​ជំងឺនេះ?

កត្តា​ប្រឈម​ជំងឺ​នេះមាន​ដូច​ជា៖

– អត់​ហាត់​ប្រាណ
– ជក់​បារី​ធ្វើ​ ឲ្យ​ខូច​ជញ្ជាំង​សរសៃ​ឈាម និងកក​ខ្លាញ់
– កត្តា​ប្រឈម​​កើតជំងឺ​សរសៃ​ឈាម ដូច​ជា​ជក់​បារី ជំងឺ​សម្ពាធ​ឈាម​ខ្ពស់ ឬជំងឺ​ធាត់
– ជំងឺ​ទឹក​នោម​ផ្អែម៖ បរិមាណ​ស្ករ​ច្រើន​នៅ​ក្នុង​ឈាម ​ធ្វើ​ឲ្យ​សារធាតុ​ខ្លាញ់ LDL ខ្ពស់ និង HDL ចុះ​ទាប។ ជាតិ​ស្ករ​ខ្ពស់​ក្នុង​ឈាម​ អាច​ធ្វើ​ឲ្យ​ខូច​ជញ្ជាំង​សរសៃ​អាក់ទែ។
– ប្រវត្តិ​គ្រួសារ៖ មាន​ជំងឺ​បេះដូង​មុន​អាយុ ​៥០​ឆ្នាំ​ចំពោះ​បុរស ឬ​អាយុ ​៦០​ឆ្នាំ ​សម្រាប់​ស្ត្រី។ ប្រវត្តិ​គ្រួសារ​មាន​ជំងឺ​វិបត្តិ​ជាតិ​ខ្លាញ់។
– របប​អាហារ​មិន​ល្អ៖ ការ​ញ៉ាំ​ខ្លាញ់​ឆ្អែត​មាន​នៅ​ក្នុង​សាច់​សត្វ និង​ខ្លាញ់​មិន​ឆ្អែត (Trans Fats) មាន​នៅ​ក្នុង​នំដុត និង​នំធុង។
– រង្វាស់​ចង្កេះ​ធំ៖ កត្តា​ប្រឈម​កើន​ឡើង​ប្រសិន​បើប្រុសៗ​រង្វាស់​យ៉ាង​តិច ១០២ សង់​ទី​ម៉ែត្រ ឬ​ស្រីៗ​រង្វាស់​ចង្កេះ​យ៉ាង​តិច ​៨៩ ​សង់​ទី​ម៉ែត្រ។

រោគវិនិច្ឆ័យ ​និង​ការ​ព្យាបាល

ព័ត៌មាននេះមិនអាចយកទៅប្រើប្រាស់គ្រប់ប្រភេទជំងឺទេ។ គួរពិភាក្សាជាមួយគ្រូពេទ្យជំនាញសម្រាប់ព័ត៌មានបន្ថែម។

៧- គួរ​ធ្វើ​រោគ​វិនិច្ឆ័យ​ដោយ​វិធី​ណា?

ធ្វើ​តេស្ត​ឈាម​ ជា​មធ្យោបាយ​តែ​មួយ​ ដើម្បី​ធ្វើ​រោគ​វិនិច្ឆ័យ​​ជំងឺ​វិបត្តិ​ជាតិ​ខ្លាញ់ ​អាច​ជួយពិនិត្យ​មើល​កម្រិត​កូលេស្តេរ៉ូល​ជាក់​លាក់​ដូច​ជា៖

– ខ្លាញ់​កូលេស្តេរ៉ូល​សរុប
– ខ្លាញ់​កូលេស្តេរ៉ូល LDL
– ខ្លាញ់​កូលេស្តេរ៉ូល HDL
– ខ្លាញ់ Triglycerides

ដើម្បី​ការ​វាស់​វែង​ជាក់​លាក់ មិន​ត្រូវ​ញ៉ាំ​ ឬ​ផឹក​អ្វី​ក្រៅ​ពី​ទឹក​ចន្លោះ​ពី ​៩-​១២ ​ម៉ោង​មុន​ពេល​ធ្វើ​តេស្ត។

៨- ព្យាបាល​ដោយ​វិធី​ណា?

ផ្លាស់​ប្តូរ​ទម្លាប់​រស់​នៅ​ ងាក​មក​រក​ការ​ហាត់​ប្រាណ និង​ញ៉ាំ​អាហារ​សុខ​ភាព ជា​ជំហាន​ដំបូង​បង្ការ​ជំងឺវិបត្តិ​ជាតិ​ខ្លាញ់។ ប៉ុន្តែ​បើ​គ្មាន​ប្រសិទ្ធភាព គ្រូពេទ្យ​នឹង​ណែ​នាំ​ថ្នាំ​ដើម្បី​ព្យាបាល។ ជម្រើស​ថ្នាំ​ព្យាបាល ​អាស្រ័យ​លើ​កត្តា​ផ្សេង​ៗ​ដូច​ជា កត្តា​ប្រឈម​ចំពោះ​យើង​ម្នាក់ៗ កត្តា​វ័យ ជំងឺ​ប្រចាំ​កាយ និង​ផល​ប៉ះ​ពាល់​ផ្សេងៗ ហើយថ្នាំ​ទាំង​នោះ​មាន​ដូច​ជា៖

– ថ្នាំ Statins៖ Statins ទៅ​បង្អាក់​សារធាតុ​ថ្លើម​ត្រូវ​ការ​ជា​ចាំបាច់ ​ដើម្បី​បង្កើត​ជា​ខ្លាញ់​កូលេស្តេរ៉ូល ហេតុនេះ​ធ្វើ​ឲ្យ​ថ្លើម​ទាញ​ខ្លាញ់​ពី​ក្នុង​ឈាម ធ្វើ​ឲ្យ​រាង​កាយ​ស្រូប​កូលេស្តេរ៉ូលកក​នៅ​ក្នុង​សរសៃ​អាក់​ទែ មិន​ឲ្យ​កើត​ជំងឺ​សរសៃ​ឈាម​បេះដូង។ ជម្រើស​ពពួក​ថ្នាំ​នេះ មាន​ដូច​ជា Atorvastatin (Lipitor) ថ្នាំ Fluvastatin (Lescol) Lovastatin (Altoprev) Pitavastatin (Livalo) Pravastatin (Pravachol) Rosuvastatin (Crestor) និង​ថ្នាំ Simvastatin (Zocor)។

– ថ្នាំ Bile-acid-binding resins៖ ដោយសារ​ថ្លើម​ត្រូវ​ការ​កូលេស្តេរ៉ូល​ ​ផលិត​ទឹក​ប្រម៉ាត់ (អាស៊ីដ Bile) ដើម្បី​បំបែក​ចំណី​អាហារ ដូច​នេះ​ពពួក​ថ្នាំ ដូច​ជា Cholestyramine (Prevalite) Colesevelam (Welchol) និង Colestipol (Colestid) គឺ​ប្រឆាំង​អាស៊ីដ​ប្រភេទ​នេះ ធ្វើឲ្យ​ថ្លើម​ទាញ​យក​កូលេស្តេរ៉ូល កាន់តែ​ច្រើន នាំឲ្យ​កាលេស្តេរ៉ូល​ក្នុង​ឈាម​ចុះទាប។

– ថ្នាំ Cholesterol absorption inhibitors៖ ពោះវៀន​តូច មាន​នាទី​ស្រូប​កូលេស្តរ៉ូល​ពី​អាហារ ​និង​បញ្ចេញ​ទៅ​ក្នុង​ឈាម។ ថ្នាំ Ezetimibe (Zetia) ជួយ​កាត់​បន្ថយ​កូលេស្តេរ៉ូល​ពី​ក្នុង​ឈាម​បាន ដោយ​ស្រូប​ខ្លាញ់​ពី​អាហារ​បាន ហើយ​ថ្នាំ​នេះ អាច​ប្រើ​រួម​ជា​មួយ​ថ្នាំ Statin។

– ថ្នាំ​ចាក់៖ ក្រុម​ថ្នាំ​ថ្មីៗ​អាច​ជួយ​ថ្លើម​ស្រូប​ជាតិ​ខ្លាញ់​កូលេស្តេរ៉ូល LDL កាន់​តែ​ច្រើន អាច​បន្ថយ​បរិមាណ​ខ្លាញ់​អាក្រក់​នៅ​ក្នុង​ឈាម។ ថ្នាំ​ទាំងនោះ មាន​ដូច​ជា Alirocumab (Praluent) និង Evolocumab (Repatha) អាច​ប្រើ​លើ​អ្នក​ជំងឺ​មាន​បញ្ហា​ហ្សែន​នេទិក ​មាន​កម្រិត LDL ខ្ពស់​ខ្លាំង ឬ​អ្នក​ជំងឺ​មាន​ប្រវត្តិ​កើត​ជំងឺ​សរសៃ​បេះដូង ស៊ាំ​នឹង​ថ្នាំ Statins ឬ​ថ្នាំ​ប្រឆាំង​ជាតិ​ខ្លាញ់​ផ្សេង​ទៀត។

ផ្លាស់ប្តូរទម្លាប់​រស់នៅ

៩- ផ្លាស់​ប្ដូ​រទម្លាប់​រស់នៅ និង​វិធី​ព្យាបាល​តាម​ផ្ទះ​អាច​ជួយ​បាន​ដែរ​ទេ?

ដើម្បី​ថែ​ទាំ​ខ្លួន​ប្រាណ​ឲ្យ​បាន​ល្អ​យើង​គួរផ្លាស់ប្តូរ​ទម្លាប់​រស់​នៅ​មួយ​ចំនួន​អាចជួយ​គ្រប់​គ្រង​​ស្ថាន​ភាព​ជំងឺ​បាន ជាក់​ស្តែង​ផលិត​ធម្មជាតិ​មួយ​ចំនួន មាន​ប្រយោជន៍​អាច​កាត់​បន្ថយកម្រិត​កូលេស្តេរ៉ូល​បាន​យ៉ាង​ច្រើន និង​តែង​ទទួល​ការ​ណែនាំ​ឲ្យប្រើ​ពី​គ្រូពេទ្យ​ដូចជា៖

– គ្រាប់​ធញ្ញជាតិ
– Beta-sitosterol មាន​នៅ​ក្នុង​អាហារ​បំប៉ន​លេប និង​ប័រ​រុក្ខ​ជាតិ​ដូច​ជា​ផលិត​ផល Promise Activ។
– Blond psyllium មាន​នៅ​ក្នុង​ផ្លែ​ឈើ​ក្រៀម និង​ផលិត​ផល​ដូច​ជា Metamucil។
– Oat bran មាន​នៅ​ក្នុង​គ្រាប់​ស្រូវ​សា​លី។
– Sitostanol មាន​នៅ​ក្នុង​អាហារ​បំប៉ន​ ​និង​ប័រ​រុក្ខជាតិ​មួយ​ចំនួន​ ដូច​ជា Benecol។

បើ​ញ៉ាំអាហារ​បំប៉ន ត្រូវ​ដឹង​ពី​សារ​សំខាន់​នៃ​ការ​រស់​នៅ​ដោយ​ប្រកប​ដោយ​សុខភាព។ ​បើ​គ្រូពេទ្យ​ឲ្យ​ប្រើ​ថ្នាំ​សម្រាប់​បន្ថយ​កម្រិត​កូលេស្តរ៉ូល ត្រូវ​ផឹក​តាម​វេជ្ជ​បញ្ជា។ គប្បី​ប្រាប់​គ្រូ​ពេទ្យ​ពី​អាហារ​បំប៉ន​យើងកំពុង​ប្រើ។

បើ​មាន​សំណួរ គប្បី​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ពី​ដំណោះ​ស្រាយ​ល្អ​បំផុត។

 

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ វេជ្ជបញ្ជា មិន​ធ្វើ​រោគ​វិនិច្ឆ័យ ឬ​ការ​ព្យាបាល​ជូនទេ៕

ត្រួតពិនិត្យថ្ងៃទី ខែ​មករា 29, 2019 | កែសម្រួលចុងក្រោយ ខែ​មករា 29, 2019