Heart Valve Disease (ប្រឹសបេះដូង)

ដោយ ត្រួតពិនិត្យដោយ Chan Sineth

និយមន័យ

១- អ្វី​ជា​ជំ​ងឺប្រឹស​បេះ​ដូង?

ជំ​ងឺ​ប្រឹស​បេះ​ដូង សំដៅ​លើ​ស្ថាន​ភាព​បេះ​ដូង​​មិន​ដំ​ណើរ​ការ​ទៅ​តាម​តួនាទី។ ជា​ធម្មតា​ប្រឹស​បេះ​ដូង​មាន​ទាំងអស់ ៤ មានតួនាទី​ដឹក​នាំឈាម​ហូរ​ឲ្យ​ត្រូវ​ទិស​ដៅ។ អំឡុង​ពេល​បេះ​ដូង​លោត​ម្ដង ប្រឹសបេះ​ដូង​ក៏​បិត ​និង​បើក​ម្ដងដូចគ្នា ប៉ុន្តែ​ពេល​តួ​នា​ទី​ប្រឹស​មិន​ដំណើរ​ការ អាច​រំខាន​ដល់​លំ​ហូរ​ឈាម បណ្តាល​ឲ្យ​ទាំង​ស្ទះ​សរសៃ​អាក់​ទែ​កា​រ៉ូទីត និង​អាច​កើត​ជំ​ងឺផ្សេងៗ​ទៀត ​ដូចជា ជំ​ងឺ​លើស​ឈាម​ និង​ខ្សោយ​បេះដូង​ជា​ដើម។

២- កើត​ឡើង​ញឹកញាប់​ប៉ុណ្ណា?

ក្នុង​ស្ថានភាព​នេះ​ច្រើន​កើត​មាន​ចំពោះ​មនុស្ស​ចាស់ តែ​ក៏​អាច​ប៉ះពាល់​ចំពោះ​មនុស្ស​គ្រប់​វ័យ។ មិន​អាច​ព្យាបាល​ជា​សះស្បើយ​នោះ​ទេ ដោយ​គ្រាន់​តែ​អាច​កាត់​បន្ថយ​ករណី​ប្រឈម​ប៉ុណ្ណោះ។

រោគសញ្ញា

៣- រោគសញ្ញាមានអ្វីខ្លះ?

អាច​មាន​រោគ​សញ្ញា អាការៈ ​ច្រើន​យ៉ាង​ខុសៗ​គ្នា​ដូច​ជា៖

– ហត់
– ញ័រ​ទ្រូង
– អស់កម្លាំង
– មិន​ស្រួលខ្លួន​ ឬឈឺទ្រូង
– សន្លប់
– ឈឺ​ក្បាល​
– ក្អក
– ហើម​សួត ​ជង្គង់ ជើង ឬ​ពោះ
– ឡើង​ទម្ងន់​គ្មាន​មូលហេតុ
– ចាល់​ជាតិ​ទឹក ​ធ្វើ​ឲ្យ​ហើម​នៅ​ផ្នែក​ចុង​នៃ​អាវយវៈ និងពោះ។

អាច​មាន​រោគសញ្ញា​ផ្សេង​ទៀត​ដែល​មិន​មាន​នៅ​ក្នុង​បញ្ចីខាង​លើ។ ​បើ​យើង​ប្រទះ​ឃើញ​រោគ​សញ្ញា​​ទាំង​នេះ ឬ​រោគសញ្ញា​គួរ​ឲ្យ​សង្ស័យ សូម​ទៅ​ពិគ្រោះ​ជាមួយ​គ្រូ​ពេទ្យ។

៤- ពេល​ណា​គួរ​ទៅ​ជួប​គ្រូពេទ្យ?

បើ​យើង​មាន​រោគ​សញ្ញា​រលាក​បំ​ពង់​ក ឈឺ​ខ្លួន និង​ក្ដៅ​ខ្លួន សូម​ទៅ​ជួប​ជា​មួយ​គ្រូ​ពេទ្យ។ មនុស្ស​គ្រប់​រូប​មាន​លក្ខណៈ​ខុសៗគ្នា ប្រការ​ល្អ​ត្រូវ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ។

មូលហេតុបង្ក

៥- អ្វីខ្លះជាមូលហេតុបង្ក?

ករណី​ខ្លះ ជំងឺ​នេះ​មាន​ពី​កំណើត យ៉ាង​ណា បញ្ហា​កើត​មាន​ញឹកញាប់​គឺ​ដោយ​សារ​ការ​ប្រើ​ថ្នាំ​ និង​បញ្ហា​ផ្សេង​ទៀត​នាំ​ឲ្យ​កើត​ជំងឺ​នេះ​ដូច​ជា៖

– រលាក​សាច់​ខាង​ក្នុង​បេះដូង ដោយ​សារ​ការ​បង្ក​រោគ
– ជា​ជំងឺ​រលាក​ដែល​បង្ក​រោគ​ដោយ​បាក់តេរី​ក្រុម Streptococcus (Rheumatic Fever)
– រីក​សរសៃ​អាកអក ហើម ឬ​ប៉ោង
– ក្រិន​សរសៃ​ឈាម
– Myxomatous Degeneration បញ្ហា​ខ្សោយ​ជាលិកា​ប្រឹស​បេះដូង​ខាង​ឆ្វេង
– ជំងឺ Lopus ជំងឺ​រ៉ាំរ៉ៃ ដែល​ប្រព័ន្ធ​ភាព​ស៊ាំ​ប្រឆាំង​ខ្លួន​ឯង​
– ជំងឺ​សរសៃ​ឈាម​បេះដូង (Coronary artery disease)
– ជំងឺ​រលាក​សាច់​ដុំ​បេះដូង (Cardiomyopathy) និង​ជំងឺ​ស្វាយ
– ជំងឺ​លើ​ជាលិកា​ឈ្នាប់ (Connective Tissue disease)
– មហារីក (Tumors) ប្រភេទ​ថ្នាំ​ខ្លះ និង​កាំរស្មី (Radiation)

កត្តាប្រឈម

៦- កត្តាប្រឈមមានអ្វីខ្លះ?

មនុស្ស​ប្រឈម​ខ្ពស់​កើត​ជំងឺ​នេះ​មាន៖

– មនុស្ស​ចាស់
– មិន​ហាត់​ប្រាណ
– ធ្លាប់​មាន​ប្រវត្តិ​ជំងឺ​ពាក់ព័ន្ធ​ដូចជា រលាក​សាច់ដុំ​បេះ​ដូង លើស​ឈាម រលាក​សន្លាក់។

រោគវិនិច្ឆ័យ ​និង​ការ​ព្យាបាល

ព័ត៌មាននេះមិនអាចយកទៅប្រើប្រាស់គ្រប់ប្រភេទជំងឺទេ។ គួរពិភាក្សាជាមួយគ្រូពេទ្យជំនាញសម្រាប់ព័ត៌មានបន្ថែម។

– គួរធ្វើ​រោគវិនិច្ឆ័យដោយវិធីណា?

ដើម្បី​កំណត់​រោគ​វិ​និ​ច្ឆ័យ គ្រូពេទ្យ​នឹង​ស្ដាប់​បេះដូង​តាម ស្តេតូស្កុប (Stethoscope) ដើម្បី​វាស់​កម្រិត​បេះដូង​មិន​ប្រ​ក្រ​តី​ នឹង​កំ​ណត់​បញ្ហា​ជាក់​លាក់។

ការ​ពិនិត្យ​ផ្សេង​ទៀត​មាន​ដូចជា រូបភាព​វិទ្យាសាស្ត្រ និង​មើល​ឈាម បន្ទាប់​មក​គ្រូពេទ្យ​អាច​កំណត់​ដំណើរ​ការ​នៃ​សន្ទះ​បេះ​ដូង និង​ជ្រើស​រើស​ការ​ព្យាបាល​ត្រឹមត្រូវ​មួយ។ ការ​ធ្វើ​តេស្ត​ពិនិត្យ​បេះដូង​ផ្សេង​ទៀត​មាន​ដូចជា៖

– ថត​កាំ​រស្មីអ៊ិច​នៅ​ទ្រូង៖ អាច​បង្ហាញ​រូបរាង ទំហំ ទីតាំង​បេះដូង ព្រោះ​ពេល​ខ្លះ​ជំងឺ​ប្រឹស​បេះដូង​អាច​នាំ​ធ្វើឲ្យ​បេះ​ដូង​រីក។

– អេកូ​បេះដូង ​និង​អេ​កូ​បេះដូង​តាម​បំពង់​អាហារ៖ វិធី​នេះ​គឺ​ប្រើ​រលក​សំឡេង​ដើម្បី​លម្អិត​រូបភាព និង​សរសៃ​អាក់ទែ​ជុំវិញ​បេះដូង។

– ដាក់​កាតេទែ​ចូល​ក្នុង​បេះដូង៖ វិធី​នេះ​ធ្វើ​ឲ្យ​យើង​ដឹង​ពី​ភាព​មិន​ប្រក្រតី​នៃ​លំហូរ​ឈាម​បណ្ដាល​មក​ពី​សន្ទះ បេះដូង។

៨- ព្យាបាល​ដោយ​វិធីណា?

អាស្រ័យ​លើ​ស្ថានភាព​ជំងឺ រោគ​សញ្ញា​អ្វី​ខ្លះ? ពេទ្យ​អាច​ស្នើ​សុំ​វិធី​ព្យាបាល​សក្តិសម​មួយ។ យើង​នឹង​ទទួល​ការ​ត្រួត​ពិនិត្យ​សុខភាព​ជាប់លាប់ ឈប់​ជក់​បារី និង​តាម​របប​អាហារ​មួយ​ចំនួន។

ករណី​ស្ថានភាព​ជំងឺ​មិន​ទាន់​ធ្ងន់ធ្ងរ ពេទ្យ​អាច​ឲ្យ​ថ្នាំ​ខ្លះ​ដើម្បី​ព្យាបាល​ដូចជា ពពួកថ្នាំ Beta blockers និង Calcium Channel Blockers អាចជួយគ្រប់​គ្រង​កម្រិត និង​លំហូរ​ឈាម​បេះដូង ឬអាចជាថ្នាំ​បញ្ចុះ​ទឹកនោម ថ្នាំ Vasodilators សម្រាប់​បន្ថយ​បញ្ហា​ចាល់​ទឹក ជួយ​ឲ្យ​សរសៃ​ឈាម​បេះដូង​បើក។

ករណី​ស្ថានភាព​ជំងឺ​ធ្ងន់ធ្ងរ ចាំបាច់​ទាមទារ​វះ​កាត់ រាប់​បញ្ចូល​ទាំង​ការ​វះកាត់​ជួសជុល​សន្ទះ​បេះដូង​ដោយ​ជាលិកា ប្តូរ​ប្រឹស​បេះដូង​សត្វ ប្រឹស​បេះដូង​ដែល​គេ​បរិច្ចាគ ឬ​អាច​ជា​ប្រឹស​សប្បនិម្មិត។

ផ្លាស់ប្តូរទម្លាប់​រស់នៅ

៩- ទម្លាប់រស់នៅ

ផ្លាស់ប្តូរទម្លាប់រស់នៅ និងវិធីព្យាបាលនៅផ្ទះ អាចជួយបង្ការ និងគ្រប់គ្រងស្ថានភាពជំងឺបាន ដូចជា៖

– ទៅ​ពេទ្យ​បើ​មាន​សញ្ញា​ឆ្លង​រោគ
– ថែ​រក្សា​ធ្មេញ​ និង​អញ្ចាញ​ធ្មេញ​
– លេប​ថ្នាំ​ផ្សះ បើ​មាន​ឈាម​ហូរ
– លេប​ថ្នាំ​តាម​វេ​ជ្ជបញ្ជា
– ទៅ​ពេទ្យ​ឲ្យ​ទៀងទាត់
– ដឹង​ពី​ប្រភេទ និង​ស្ថានភាព​ជំងឺ
– ប្រាប់​ពេទ្យ​ពី​ស្ថាន​ភាព​ជំងឺ ពិសេស​ពេទ្យ​ធ្មេញ។

 

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញវេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ត្រួតពិនិត្យថ្ងៃទី ខែ​មករា 29, 2019 | កែសម្រួលចុងក្រោយ ខែ​មករា 29, 2019