History And Physical Exam For COPD (ប្រវតិ្តជំងឺ និងពិនិត្យរាងកាយជំងឺស្ទះដង្ហើមរ៉ាំរ៉ៃ)

ដោយ ត្រួតពិនិត្យដោយ Chan Sineth

និយមន័យ

១- អ្វី​ជា​ប្រវតិ្ត​ជំងឺ និង​ពិនិត្យ​រាងកាយ​ជំងឺ​ស្ទះ​ដង្ហើម​រ៉ាំរ៉ៃ?

ជំងឺ​ស្ទះដង្ហើមរ៉ាំរ៉ៃ ​មក​ពី​ពាក្យ​បច្ចេក​ទេស Chronic obstructive pulmonary disease ជាប្រភេទ​ជំងឺ​សួត ធ្វើ​ឲ្យ​ពិបាក​ដក​ដង្ហើម។ ជួនកាល​អាច​កើត​ឡើង​ដោយ​សារ​ជំងឺ​ពីរ​បូកបញ្ចូល​គ្នា បង្ក​ដោយ​ការ​ជក់​បារី​ នាំ​ឲ្យ​រលាក​ទង​សួត​រ៉ាំរ៉ៃ និង​ជំងឺ​ហើម​សួត។ សម្រាប់​បញ្ហា​នេះ ទុក​កាន់​តែ​យូរ បណ្ដាល​ឲ្យឆាប់​ហត់ ​និង​មាន​បញ្ហា​បេះដូង។

ជំងឺ​ស្ទះ​ដង្ហើម​រ៉ាំរ៉ៃ មិន​អាច​ព្យាបាល​បាន​ទេ​ ប៉ុន្តែ​​ប្រើប្រាស់​ថ្នាំ​ និង​ផ្លាស់​ប្ដូរទម្លាប់​រស់​នៅ ​អាច​ជួយ​កាត់​បន្ថយ​រោគ​សញ្ញា​ជំងឺ​បាន។ សម្រាប់​វិធីកុំឲ្យ​​ជំងឺ​ស្ទះ​ដង្ហើម​រ៉ាំរ៉ៃ ​វិវត្តលឿន ត្រូវ​ឈប់​ជក់​បារី។

ប្រវត្តិ​ជំងឺអាច​ជួយ​ផ្ដល់​នូវ​តម្រុយ​សំខាន់ ​ដល់​គ្រូពេទ្យ​ធ្វើ​រោគ​វិនិច្ឆ័យ​​ជំងឺ​នេះ។

២- ហេតុ​អ្វី​ត្រូវ​ពិនិត្យ​រាងកាយ?

សាក​សួរ​ប្រវតិ្ត​ជំងឺ​ដោយ​យក​ចិត្ត​ទុកដាក់ និង​ពិនិត្យ​រាងកាយ​ ជួយ​គ្រូពេទ្យ​ធ្វើ​រោគ​វិនិច្ឆ័យ​ត្រឹមត្រូវ រឿង​សំខាន់​ត្រូវ​ធ្វើ​នៅ​ពេល​យើង​មានជំងឺ និង​ជួប​គ្រូពេទ្យ​លើក​ដំបូង។

ស្វែងយល់មុនធ្វើតេស្ត

៣- គួរដឹង​អ្វី​ខ្លះ​មុន​ពេល​ពិនិត្យ​រាងកាយ?

សាក​សួរ​អំពី​ប្រវត្តិ​ជំងឺ​ឲ្យ​បាន​ហ្មត់ចត់​ និង​ពិនិត្យ​ទៅ​លើ​បេះដូង ​​មិន​រាប់​បញ្ចូល​ជំងឺ​បេះដូង ​ឬ​មាន​រោគ​សញ្ញា​​ណា​មួយ​ស្រដៀង​ជំងឺ​ស្ទះ​ដង្ហើម​រ៉ាំរ៉ៃ។ ម៉្យាង​ទៀត ពិត​សំខាន់​ ​ព្រោះ​​ជក់​បារី​អាច​បង្កើន​ហានិភ័យ​បេះដូង​ ដូច​គ្នា​ទៅ​នឹង​ជំងឺ​ស្ទះ​ដង្ហើម​រ៉ាំរ៉ៃ​ដែរ។ ​ពិនិត្យ​បេះដូង ​អាច​ដឹង​ពី​ចង្វាក់​បេះដូង​លោត​ញាប់ រកឃើញ​សញ្ញា​ខ្សោយ​បេះដូង​ជា​ដើម។

ពេល​ខ្លះថ្លើម​អាច​រីក​ធំ ​ដោយ​សារ​តែ​ខ្សោយ​បេះដូង​ខាង​ស្ដាំ ហើយ​លទ្ធផល​ពិនិត្យ​រាងកាយ​អាច​ប្រែប្រួល ​ព្រោះ​​មនុស្ស​គ្រប់រូប​គ្មាន​រោគ​សញ្ញា​​ជំងឺ​ស្ទះ​ដង្ហើម​រ៉ាំរ៉ៃដូចគ្នា​ទាំង​អស់​ទេ។

ដំណើរការធ្វើតេស្ត

៤- គួរ​ត្រៀម​ខ្លួន​បែប​ណា?

គួរ​តែ​ពិនិត្យ​ឯកសារ​ជំងឺ​ពី​មុនៗ ដោយ​យក​ចិត្ត​ទុក​ដាក់ ​ដូចជា​ការ​ធ្វើ​រោគ​វិនិច្ឆ័យ​ និង​ការ​ព្យាបាលយើង​ធ្លាប់​ឆ្លង​កាត់។

ទោះ​យើង​ធ្លាប់​ព្យាបាល​ជំងឺ​នេះ​​ជា​សះ​ក្តី ប៉ុន្តែ​​ដឹងពី​បញ្ហា អាច​ជួយ​គ្រូពេទ្យ​ធ្វើ​រោគ​វិនិច្ឆ័យ​ករណី​ឈឺ​ខ្នង​ផ្នែក​ខាង​ក្រោយ​បាន។ ក្រៅ​ពី​នេះ​ ដឹង​ពី​ស្ថានភាព​ជំងឺ​ពី​មុន និង​ស្ថានភាព​បច្ចុប្បន្ន ​ជួយ​គ្រូពេទ្យ​អាច​ជ្រើសរើស​វិធី​ព្យាបាល​ត្រឹមត្រូវ​ និង​មាន​ប្រសិទ្ធភាព។

ប្រវត្តិ​ជំងឺ ​គួរ​តែ​ពិនិត្យ​ឡើង​វិញ ដោយ​ពិភាក្សា​​ជាមួយ​​គ្រូពេទ្យ​ពាក់ព័ន្ធ​ថ្នាំ​យើង​កំពុង​ប្រើប្រាស់។

៥- មាន​អី្វ​កើត​ឡើង​អំឡុង​ពេល​កំពុងពិ​និត្យ?

ដឹង​​ប្រវត្តិ​ជំងឺ ​គ្រូពេទ្យ​នឹង​សួរ​នាំ​យើង​ដូច​ខាង​ក្រោម៖

– ហត់៖ ហត់​ពេល​ណា (ពេល​ហាត់​ប្រាណ ​ឬ​ពេល​សម្រាក)? ឧស្សាហ៍​ហត់កម្រិត​ណា? ​ហត់​តាំងពី​ពេល​ណា? ហើយ​វិវត្ត​ធ្ងន់ធ្ងរ​ជាង​មុន​ ឬ​អត់? អាច​ដើរ​បាន​ឆ្ងាយ​ប៉ុណ្ណា? ឡើង​ជណ្ដើរ​​ប៉ុន្មាន​កាំ​មុន​ឈប់​ម្តងៗ?

– ក្អក៖ ឧស្សាហ៍​មាន​ក្អក​ញឹក​ញាប់​ដែរ​ទេ? ​ក្អក​តាំង​ពី​ពេល​ណា? កាន់​តែ​ពិបាក​ជាង​មុន​ ឬ​អត់? ក្អក​មាន​ស្លេស្ម​មក​ជាមួយ​ទេ? បើ​មាន​ស្លេស្ម តើ​ពណ៌​អី​ដែរ? ធ្លាប់​ក្អក​ចេញ​ឈាម​ដែរ​អត់?

– យើង ​ឬ​សមាជិក​គ្រួសារ​មាន​ប្រើប្រាស់​ថ្នាំ​ជក់ ឬ​ជក់បារី​ដែរ​អត់? បើ​មាន​​តើ​ជក់​បារី​​តាំងពី​ពេល​ណា? មួយ​ថ្ងៃ​ជក់​ប៉ុន្មាន​ដើម? ឈប់​ជក់​​ពី​ពេល​ណា? ម៉េច​បាន​ជា​ឈប់​ជក់បារី?

– ប៉ះពាល់​​កម្ទេច​កំទី​ផ្សេងៗ​ ដូចជា​ ធូលី​ដី ​ឬ​ជាតិ​គីមី​ពេល​ធ្វើ​ការ
– មាន​ជំងឺ​ផ្លូវ​ដង្ហើម​ពេល​នៅ​ក្មេង
– គ្រួសារ​ធ្លាប់​មាន​ប្រវត្តិ​ជំងឺ​ផ្លូវ​ដង្ហើម
– ស្ថានភាព​ជំងឺ​ផ្សេង​ទៀត ធ្លាប់​មាន​ និង​ទទួលការ​ព្យាបាល
– ប៉ះពាល់​លើ​ជីវិត​រស់នៅ ​ដោយ​សារ​តែ​ស្ថានភាព​ជំងឺ ​ដូច​ជា ​មិន​បាន​ទៅ​ធ្វើ​ការ ​ពេល​ធ្វើ​អ្វី​មួយមិនចប់ចុង​ចប់ដើម ឬ​បាក់​ទឹក​ចិត្ត​ជា​ដើម
– ឈ្មោះ​ និង​កម្រិត​ប្រើប្រាស់​​ថ្នាំ រួម​ទាំង​ថ្នាំ​បាញ់​យើង​កំពុង​ប្រើ។

អំឡុង​ពេល​ពិនិត្យ​រាងកាយ ​គ្រូពេទ្យ​នឹង​ស្វែង​រក​តម្រុយ ដើម្បី​ពន្យល់​ពី​ការ​បង្ក​រោគ​សញ្ញា​ ដោយការ​ពិនិត្យទាំង​នោះ​រួម​មាន៖

– វាស់​កម្ដៅ​រាង​កាយ​ វាស់​កម្រិត BMI
– ពិនិត្យ​ត្រចៀក ​ភ្នែក​ ច្រមុះ ​និង​បំពង់​ក​ ​រកមើល​រោគ​សញ្ញា​​ចម្លង​រោគ
– ស្ដាប់​សួត ​និង​បេះដូង
– ពិនិត្យ​សញ្ញា​ធ្វើ​ឲ្យ​ឈាម​ត្រលប់​ចូល​ក្នុង​សរសៃ​វ៉ែន​នៅ​ក ដែល​សញ្ញា​នេះ​បង្ហាញ​ជា​បញ្ហា​បេះដូង
– សង្កត់ ​ឬ​ស្ទាប​ពោះ
– ពិនិត្យ​ម្រាម​ដៃ ​និង​មាត់​ រកមើល​ថា​ស្បែក​មាន​ពណ៌​ខៀវ​ស្រគាំ​ ឬ​អត់
– ពិនិត្យ​ម្រាម​ដៃ​ បើសិន​ចុង​ម្រាម​ដៃ​ហើម ​និង​ក្រចក​រីក​ធំ
– ពិនិត្យ​រក​មើល​ហើម​កជើង ​និង​​ជើង។

៦- មាន​អី្វ​កើត​ឡើង​បន្ទាប់​ពីពិនិត្យរួច?

ពិនិត្យ​រាងកាយ ​មិន​មាន​ឈឺ​ចាប់​នោះ​ទេ ​ប៉ុន្តែ​​តេស្ត​មួយ​ចំនួន ដូចជា ​ការ​ស្ទាប ​ឬ​សង្កត់​ពោះ​ អាច​ធ្វើ​យើងមិន​ស្រួល​ក្នុង​ខ្លួន។

លទ្ធផល​

៧- លទ្ធផល​តេស្ត?

ប្រវត្តិ​ជំងឺ​អាច​បង្ហាញ​កត្តា​ហានិភ័យ អាច​វាយ​តម្លៃ​ថា​យើង​កើត​ជំងឺនេះ ​ឬកំពុង​ប្រឈម​ខ្ពស់ ហើយ​លទ្ធផល​បញ្ជាក់​ថា​មាន​ជំងឺ​ស្ទះ​ដង្ហើម​រ៉ាំរ៉ៃ​​មាន​ដូចជា៖

– ទ្រូង​រីក​ធំ
– ពេល​ដក​ដង្ហើម​ឮសំឡេង (ហួច)
– ដក​ដង្ហើម​ចេញប្រើ​ពេល​យូរ​​
– សំឡេង​ដង្ហើម​ធ្លាក់​ចុះ

ពិនិត្យ​រាងកាយ​មួយ​ចំនួន ​ជួយ​គ្រូពេទ្យ​វិភាគ​ស្ថាន​ភាព​ធ្ងន់ធ្ងរ​របស់​ជំងឺ​បាន​ដូចជា៖

– ប្រើ​សាច់ដុំ​ជំនួយ​ពេល​ដកបង្ហើម ដូចជា​សាច់​ដុំ​ក
– ដក​ដង្ហើម​តាម​ការ​ច្របូញ​មាត់
– ឈប់​ដក​ដង្ហើម​សិន​ពេល​និយាយ​វែងៗ
– មាន​ស្នាម​ខៀវ​នៅ​ចុង​ម្រាម​ដៃ ​ឬ​ក្រចក​ដៃ
– ហើម​ជើង ​ឬ​ពោះ

​អាស្រ័យ​ទៅ​តាម​មន្ទីរ​ពិសោធន៍​ និង​មន្ទីរ​ពេទ្យ​ ការ​ពិនិត្យ​រាងកាយ​ និង​ប្រវត្តិ​ជំងឺ​ស្ទះ​ដង្ហើម​អាច​មាន​លទ្ធផល​ខុស​គ្នា។ ហេតុនេះ ​គួរ​ពិគ្រោះជាមួយ​គ្រូពេទ្យ​បើមាន​ចម្ងល់ពាក់ព័ន្ធ​លទ្ធផល​ក្រោយ​ពិនិត្យ។

 

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញវេជ្ជបញ្ជា មិន​ធ្វើ​រោគ​វិនិច្ឆ័យ ឬព្យាបាល​ជូនទេ៕

ត្រួតពិនិត្យថ្ងៃទី ខែ​មករា 25, 2019 | កែសម្រួលចុងក្រោយ ខែ​មករា 25, 2019