History And Physical Exam For Heart Failure (ប្រវត្តិខ្សោយបេះដូង និងពិនិត្យរាងកាយ)

ដោយ ត្រួតពិនិត្យដោយ Chan Sineth

និយមន័យ

១- អ្វី​ទៅ​ជា​ប្រវត្តិ​ជំងឺខ្សោយ​បេះដូង និង​ពិនិត្យ​រាងកាយ?

ទោះជា​ជំងឺ​ខ្សោយ​បេះដូង ​មាន​រោគ​សញ្ញាញឹកញាប់​ក៏​ពិត​មែន ជា​ពិសេស​ចំពោះ​មនុស្ស​ចាស់ តែ​ការ​ធ្វើ​រោគវិនិច្ឆ័យ​តែង​តែនៅ​មាន​ចន្លោះ​ខ្វះខាត​មួយ​ចំនួន។ សួរនាំ​ប្រវត្តិ​ជំងឺ​ឲ្យ​ហ្មត់ចត់ ​ជា​រឿង​ចាំ​បាច់ មិន​ត្រឹមតែ​សញ្ញា​កំពុង​មាន​ទេ​ ត្រូវ​រក​សញ្ញា​ជំងឺ​ពាក់ព័ន្ធ​ខ្លះ​ទៀត ដូច​ជា​ ជំងឺ​សរសៃ​ឈាម​បេះដូង លើស​ឈាម និង​ខូច​ប្រឹស​បេះដូង​ជាដើម។ ​ត្រូវ​ដឹង​ថា​អ្នកជំងឺ​ធ្លាប់មាន​បញ្ហា​ពាក់ព័ន្ធ​បេះដូង​ណា​មួយ​អត់ ដូច​ជា​ករណីស្លោកសាច់ដុំ​បេះដូង។

ជំហាន​ដំបូង ដើម្បីធ្វើ​រោគ​វិនិច្ឆ័យជំងឺ​ខ្សោយ​បេះដូង ត្រូវ​ដឹង​ប្រវត្តិជំងឺ​ឲ្យ​បាន​ពេញ​លេញ រាប់​បញ្ចូលទាំង​មានជំងឺ​កាល​ពី​មុន និង​រោគ​សញ្ញា ​កំពុង​មាន​បច្ចុប្បន្ន។

កត់ត្រា​សម្ពាធ​ឈាម ​និង​ចង្វាក់បេះដូង ព្រោះ​សម្ពាធ​ឈាម​ខ្ពស់ ទាប​ ឬធម្មតា ជា​រឿង​ត្រូវ​ដឹង​ជា​ចាំ​បាច់។ ស្ថានភាព​​អ្នកជំងឺ​អាច​អាក្រក់ ​បើ​សម្ពាធ​ឈាម​ខាង​លើ (Systolic) ទាប​ជាង ៩០-១០០ មិល្លីមែត្រ​បារ៉ត ​ដោយ​សារ​មិន​បាន​ព្យាបាល​ដោយ​ពពួក​ថ្នាំ​បញ្ចុះ​សម្ពាធ​ឈាម​ ដូច​ជា Angiotensin-Coverting Enzyme (ACE) inhibitors ពពួ​កថ្នាំ Beta Blockers ឬថ្នាំ​បញ្ជុះ​ទឹក​នោម។

២- ហេតុអ្វី​ត្រូវ​សាកសួរ​ប្រវត្តិ​ជំងឺ និង​ពិនិត្យ​រាងកាយ?

ការ​ពិនិត្យ​ទាំង​នេះ​ត្រូវ​ធ្វើ​ប្រសិន​ជាយើង​ធ្លាប់​មាន​អាការៈ​ឈឺទ្រូង ពិសេស​ចាំបាច់​បំផុត សម្រាប់​អ្នក​កើត​ជំងឺ​បេះដូង។

ស្វែងយល់មុនធ្វើតេស្ត

៣- គួរដឹង​អ្វី​ខ្លះ​មុន​ពេល​ពិនិត្យ?

រឿងនេះ​សំខាន់​ណាស់​ ​យើង​ត្រូវ​ធ្វើរោគ​វិនិច្ឆ័យ ជំងឺ​ខ្សោយ​បេះដូងឲ្យ​បាន​លឿន ដើម្បី​ដឹង​ពី​ស្ថានភា​ពជំងឺ ​មូលហេតុ​បង្ក ដើម្បី​អាច​ជួយ​បង្ការ​ករណី​​ខូច​មុខងារ​សាច់ដុំ​បេះដូង​តែម្តង។ យ៉ាង​ណា នៅ​តែ​មាន​ការ​លំបាក​ដើម្បី​រោគ​វិនិច្ឆ័យ ​ព្រោះ​ជំងឺ​នេះ​បញ្ចេញ​សញ្ញា​ខុសៗ​គ្នា ​ចាប់ផ្តើមពី​គ្មាន​សញ្ញា​អ្វី​សោះ ឈាន​ដល់​ហើមសួត និង​គាំងបេះដូង។

បច្ចុប្បន្ន អ្នក​ជំងឺ​ខ្សោយ​បេះដូង​ទាំងអស់ គឺ​មាន​ត្រឹម​ប្រមាណ ៥០ ភាគរយ​ប៉ុណ្ណោះ ធ្វើ​រោគ​វិនិច្ឆ័យ​ដឹង​ថា​មាន​ជំងឺ​ពី​ដំបូង។

ដំណើរការធ្វើតេស្ត

៤- គួរ​ត្រៀម​ខ្លួន​បែបណា​?

គួរ​ត្រៀម​ឯកសារ​លម្អិត​ពាក់ព័ន្ធ​​រោគវិនិច្ឆ័យ រោគសញ្ញា​ និងការ​ព្យាបាល​ពីមុន បើ​ទោះ​ជំងឺ​ជា​សះស្បើយ ​គ្មាន​ផល​រំខាន​ទៀត​ក៏ដោយ ​ព្រោះ​អាច​ជួយ​គ្រូពេទ្យ​ស្រួល​ធ្វើ​រោគ​វិនិច្ឆ័យ​ និង​សម្រច​ចិត្ត​កំណត់​វិធី​ថែទាំ ក៏​ដូច​ផែន​ការ​ព្យាបាល។

គួរ​ប្រាប់គ្រូ​ពេទ្យ​ថ្នាំ​កំពុង​ប្រើប្រាស់ សួរ​នាំ​បងប្អូន​សាច់ញាតិ​ ដើម្បីដឹងថា​សមាជិក​គ្រួសារ​ណា​ធ្លាប់​កើត​ជំងឺ​ខ្សោយ​បេះដូង​ ឬអត់? ព្រោះ​ករណី​បើ​សមាជិក​គ្រួសារ​មាន​ជំ​ងឺនេះ​កាល​ពី​ក្មេង យើង​នឹង​​ប្រឈម​មុខ​ខ្ពស់​ដោយការ​វិវដ្ត​ជំងឺ​តំណ​ពូជ។ ​ស្ថានភាព​នេះ ​បើ​សមាជិក​មួយ​ចំនួន​មាន​ជំងឺ​ប្រឈម ខ្សោយ​បេះដូង​ ដូ​ចជា ​លើស​ឈាម​ ឬ​ទឹក​នោម​ផ្អែម យើងក៏​ប្រឈម​ហានិភ័យ​ខ្ពស់​ដូចគ្នា។

៥- មាន​អ្វី​កើត​ឡើង​អំឡុង​ពេល​កំពុងពិនិត្យ?

ក្រៅពី​ស្ថានភាព​សុខភាព​មាន​ជំងឺ ឬ​ទើបកើត គ្រូពេទ្យ​នៅ​ចង់​ដឹង​កត្តា​មួយ​ចំនួន​អាច​ប្រឈម​ធ្វើ​ឲ្យ​ខូច​បេះដូង ពិសេស​ជំងឺ​សរសៃ​ឈាម​បេះដូង ​ជា​មូលហេតុ​ចម្បង​ធ្វើ​ឲ្យ​ខូច​បេះដូង។ កត្តា​ប្រឈម​នាំ​ឲ្យ​កើត​ជំងឺ​សរសៃ​ឈាម​បេះដូង មាន​ដូច​ជា​ជក់បារី ជំងឺ​ទឹក​នោម​ផ្អែម ជាតិ​ខ្លាញ់​ខ្ពស់ សម្ពាធ​ឈាម​ខ្ពស់ អាយុ​ចាស់ ភេទ​ប្រុស និង​ផឹក​ស្រា​ច្រើន​ជា​ដើម។

អំឡុង​ពេល​គ្រូពេទ្យ​សួរ​នាំ​ប្រវត្តិ​ជំងឺ និង​ពិនិត្យ​រាងកាយ ពេទ្យ​នឹង​សួរ​ពី​រោគសញ្ញា ដូចជា ហត់ ហើម និង​ក្អក ធ្លាប់មាន​ជំងឺ​ពី​មុន ដូច​ជា​គាំង​បេះដូង ជំងឺ​ឆ្លង​ដោយ​សារវីរុស សម្ពាធ​ឈាម​ខ្ពស់ និង​ទឹក​នោម​ផ្អែម រួម​ទាំង​សកម្មភាព​ហាត់​ប្រាណ ដក​ដង្ហើម គេង ញ៉ាំ និង​សកម្មភាព​ប្រចាំថ្ងៃ​ផ្សេងៗ​ទៀត។

ពិនិត្យ​រាង​កាយ​មាន​ប្រយោជន៍​ខ្លាំង​ពេល​ជំងឺ​ខ្សោយ​បេះដូង ហើយ​ការ​ពិនិត្យ​មាន​ដូចជា៖

– វាស់​សម្ពាធ​ឈាម និង​ជីពចរ
– ស្ដាប់​សម្លេង​សួត
– ស្ដាប់​បេះដូង​រក​សំឡេង​មិន​ប្រក្រតី​
– រក​មើល​ករណី​ដក់​ទឹក​ក្នុងពោះ ​បញ្ហា​រីក ឬ​ឈឺ​ថ្លើម
– រក​មើល​ករណី​ហើម​ជើង ​និង​ជង្គង់
– ថ្លឹងទម្ងន់
– រក​មើល​ករណី​ប៉ោង​សរសៃវ៉ែន​នៅក ឬ​សម្ពាធឈាម​ខ្ពស់​ក្នុង​សរសៃ​ឈាម ដែល​មាន​នាទីនាំ​ឈាម​ត្រឡប់​ទៅ​បេះដូង។ ​ហើម ឬ​ប៉ោង​សរសៃវ៉ែន បង្ហាញ​ថា​មាន​ខូច​បេះដូង​ខាង​ឆ្វេង ឬ​ស្ដាំ។

៦- ក្រោយ​ធ្វើ​ពិនិត្យ​រួ​ច​មាន​អ្វី​កើត​ឡើង?

គ្រូពេទ្យ​នឹង​ពិភាក្សា​ពី​ស្ថានភាព​ជំងឺ រួម​នឹង​ផែន​ការ​ព្យាបាល​ជាមួយ​យើង​ផ្ទាល់ ឬ​គ្រូពេទ្យ​អាច​សុំ​ពិនិត្យ​បន្ថែម​ទៀត ហេតុ​នេះត្រូវ​ធ្វើ​តាម​ការ​ណែនាំ​របស់​គ្រូពេទ្យ។

បើការ​ពិនិត្យ ​និង​ប្រវត្ត​ជំងឺមាន​ទំនោរ​ទៅរក​ជំងឺ​ខ្យោយ​បេះដូង យើង​ត្រូវ​​ថត​កាំរស្មីអ៊ិច​ទ្រូង អេកូ​បេះដូង វាស់​ចង្វាក់​បេះដូង ដើម្បី​វាយ​តម្លៃ​ទំហំ​បេះដូង លក្ខណៈ និង​តួនាទី​ ព្រម​ទាំង​ពិនិត្យ​សួត រក​មើល​មាន​ដក់​ទឹក ឬអត់។

លទ្ធផល​

៧- លទ្ធផល​ពិនិត្យ​

លទ្ធផល​ប្រក្រតី

សម្លេង​សួត​ និង​បេះដូង​ធម្មតា សម្ពាធ​ឈាម​ធម្មតា ​​មិន​មាន​រោគសញ្ញា​ដក់​ទឹក ឬ​ហើម​ប៉ោងសរសៃ​វ៉ែន​នៅ​ក។

លទ្ធផល​មិន​ប្រក្រតី

– សម្ពាធ​ឈាម​ខ្ពស់ (១៤០/៩០ មីលី្លម៉ែត្របារ៉ត ឬលើសនេះ) ឬ​អាច​សម្ពាធ​ឈាម​ទាប ព្រោះ​សម្ពាធ​ឈាម​ទាប អាច​ជា​សញ្ញា​ដំណាក់​កាលចុង​ក្រោយ​នៃ​ជំងឺ​ខ្សោយ​បេះដូង។
– ចង្វាក់​បេះដូង​ដើរ​មិន​ទៀងទាត់
– សំឡេងទី ៣ របស់​បេះដូង បង្ហាញ​ភាព​មិន​ប្រក្រតី​នៃ​លំហូរ​ឈាម ឮ​សម្លេង​បេះដូង​ខុស​ធម្មតា ឬ​អាច​មិ​នឮ​តែម្តង។
– គ្មាន​កម្លាំង​រំញោច តាម​ធម្មតា​ចេញ​ពី​ខាង​ចុង​បេះដូង មាន​ន័យ​ថា​បេះដូង​រីក។
– ប៉ោង​សរសៃ​វ៉ែន​នៅ​ក ឬ​ដំណើរ​ឈាម​មិនធម្មតា​នៅ​សរសៃ​វ៉ែន​ក អាច​ឲ្យ​ឈាម​ហូរ​ត្រលប់ទៅ​ថត​បេះដូង​ខាង​ក្រោម នៅ​បេះដូង​ខាង​ស្ដាំ។
– ឮ​សម្លេង​ដូច​ពពុះ និង​ស្នាម​ប្រេះ អាច​មក​ពី​ទឹក​នៅ​ក្នុង​សួត គ្រូពេទ្យ​ប្រើ​ស្តេតូស្កុប ដើម្បី​ស្ដាប់​ពេល​ដក​ដង្ហើម។
– មាន​ថ្លើមរីក ​ឈឺ​ផ្នែក​ខាង​លើ​ពោះ មិន​សូវ​ឃ្លាន ហើម​ពោះ អាច​ដោយ​សារ​ឈាម​ហូរ​ត្រលប់​ចូល​រាង​កាយ។
– ហើម​ជើង ជង្គង់ ​ប្រអប់​ជើង ខាង​ក្រោម​ខ្នង​ពេល​គេង។ ករណី​ដក់​ទឹក​កើន​ឡើង​នៅ​ពេល​ថ្ងៃ និង​បាត់​ទៅវិញ​នៅ​ពេលយប់​ ដោយ​សារ​ស្ថានភាព​ជំងឺខូច​បេះដូង​កាន់​តែធ្ងន់​ធ្ងរ ទឹក​​មិនអាច​ទៅណា​បាន។

សូម​ទៅ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​បើសិន​ជា​មាន​សំណួរពាក់ព័ន្ធ​លទ្ធផល​តេស្ត។

 

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញវេជ្ជបញ្ជា មិន​ធ្វើ​រោគ​វិនិច្ឆ័យ ឬ​ព្យាបាល​ជូនទេ៕

ប្រភព

ត្រួតពិនិត្យថ្ងៃទី ខែ​មករា 25, 2019 | កែសម្រួលចុងក្រោយ ខែ​មករា 25, 2019