Local Anaesthetic (ចាក់ថ្នាំស្ពឹកតាមតំបន់)

ដោយ ត្រួតពិនិត្យដោយ Chan Sineth.

ចំណេះដឹងមូលដ្ឋាន

១- អ្វី​ជា​ការ​ចាក់​ថ្នាំ​ស្ពឹក​តាម​តំបន់?

ការ​ចាក់​ថ្នាំ​ស្ពឹក​តាម​តំបន់ គឺ​ចាក់​ថ្នាំ​ស្ពឹកទៅ​ក្នុង​ជាលិកា ​ដើម្បី​ធ្វើ​ឲ្យ​បាត់​ញ្ញាណ​ដឹង​នៅ​កន្លែង​ចាក់ ​ព្រោះ​ចាក់​ថ្នាំ​ស្ពឹកធ្វើ​ឲ្យ​សរសៃ​ប្រសាទ​ឈប់​ដំណើរ​ការ​បណ្ដោះ​អាសន្ន នាំ​ឲ្យ​លែង​ដឹង​ការ​ឈឺ​ចាប់។ ជា​ទូទៅ គេ​​ចាក់​ថ្នាំ​ស្ពឹក​ទៅ​នឹង​តំបន់​គ្រូពេទ្យ​ត្រូវ​វះកាត់ ​ហើយ​ក៏​អាច​ធ្វើ​ការ​សណ្ដំ​ទៅ​លើ​សរសៃ​ប្រសាទ​​ដៃ ​ឬ​ជើង​ផង​ដែរ​ (ហៅ​ថា​ចាក់​ស្ពឹក​តាម​សរសៃ)។ ហេតុ​នេះ​ យើង​មិនចាំ​បាច់​បារម្ភ អាច​ភ្ញាក់​អំឡុង​ពេល​វេះកាត់​នោះទេ។ ការ​សណ្ដំ​មាន​ច្រើន​ប្រភេទ​ដូច​ជា​ការ​ចាក់ថ្នាំ​ស្ពឹក​តាម​ឆ្អឹង​កង​ខ្នង (ចាក់ថ្នាំ​ស្ពឹក​ចូល​ចន្លោះ​ Epidural  របស់​ឆ្អឹង​ខ្នង) ឬ​ចាក់​តាម​សរសៃ​ប្រសាទ​ (ចាក់​ថ្នាំ​ស្ពឹក​ចូល​ផ្ទាល់​ទៅ​សរសៃ​ប្រសាទ)។

២- ហេតុអ្វីត្រូវចាក់ថ្នាំស្ពឹក?

ពេទ្យ​ធ្មេញ​ គ្រូពេទ្យ​វះកាត់​ គ្រូពេទ្យ​ផ្នែក​ថ្នាំ​សណ្ដំ ​និង​ពេទ្យ​ទូទៅ​ចាក់​​​ថ្នាំ​ស្ពឹក​តាម​កន្លែង​ពេល​ពួកគេ​ធ្វើ​ការ​វេះកាត់​ទៅ​លើ​កន្លែង​តូចៗ​នៃ​រាងកាយ។ គ្រូពេទ្យ​នឹង​ចាក់​ថ្នាំ​ស្ពឹក​មុន​ពេល​ធ្វើ​ការ​វះកាត់​តូចៗ​ដូច​ជា៖

– ពេល​ប៉ះ​ធេ្មញ ​ឬ​ដក​ថ្គាម​ទាល់
– ពេល​វះកាត់​លើ​ស្បែក​តូចៗ ​ដូច​ជា​កាត់​ប្រជ្រុយ​ ឬកាត់ឫស
– ពេល​​ច្រឹប​​សាច់​យក​ជាលិកា​ទៅ​ពិនិត្យ​ក្រោម​មីក្រូទស្សន៍។

ករណី​ខ្លះ​ ​ចាក់​ថ្នាំ​ស្ពឹក​តាម​កន្លែង​ ក៏​ប្រើ​បាន​ក្នុងពេល​ធ្វើ​ការ​វះកាត់​ធំ​ៗ​មួយ​ចំនួន​ ដូច​ជា វះកាត់​ខួរក្បាល ​ជាក់ស្ដែង​ពេល​វះកាត់​ដុំ​មហារីក​ខួរក្បាល​ស្ថិត​នៅ​តំបន់​បញ្ជា​លើ​ការ​និយាយ (ហៅ​ថា​តំបន់​ Broca) គ្រូពេទ្យ​នឹង​ចាក់​ថ្នាំ​ស្ពឹក​​មុន​ពេល​វេះកាត់។ ធ្វើ​បែប​នេះ​ ដើម្បី​ការពារ​ក្រោយ​ពេល​កាត់​ដុំ​ចេញ​រួចរាល់​ គ្រូពេទ្យ​នឹង​ធ្វើ​តេស្ដដាស់យើងឲ្យ​​ដឹង​ខ្លួនវិញ ​ក៏​អាច​ជួយ​ឲ្យ​គ្រូពេទ្យ​កាត់​បន្ថយ​ហានិភ័យ ​ពាក់ព័ន្ធ​ការ​និយាយរបស់យើងផង​ដែរ។

​កត្តា​ប្រឈម

៣- កត្តា​ប្រឈមមានអ្វីខ្លះ?

ផល​វិបាក​អាច​នឹង​បង្ក​ឡើង​ដូច​ជា៖

– ថ្នាំ​ស្ពឹក​មិនគ្រប់​គ្រាន់​
– អាលែកហ្ស៊ី
– ហូរឈាម​
– ខូច​សរសៃ​ប្រសាទ​
– ផលរំខាន​​កើត​ដោយ​សារ​ថ្នាំ​ស្ពឹក​ស្រូប​ចូល​ក្នុង​សរសៃ​ឈាម។

គប្បី​យល់​ឲ្យ​ច្បាស់​ពី​ហានិភ័យ ​និង​ផលវិបាក​ទាំង​អស់​មុន​ពេលចាក់ថ្នាំស្ពឹក ត្រូវពិគ្រោះ​យោបល់​បន្ថែម​ជា​មួយ​គ្រូពេទ្យ​ករណី​មាន​មន្ទិល​សង្ស័យ។

ស្វែងយល់ជាមុន

៤- គួរត្រៀមអ្វីខ្លះមុនចាក់ថ្នាំស្ពឹក?

គ្រូពេទ្យ​ឯកទេស​ថ្នាំ​ស្ពឹក​​ គ្រូពេទ្យ​វះ​កាត់ ​ឬ​ពេទ្យ​ធេ្មញ​ និង​ពន្យល់​ពី​ដំណើរ​ការ​របស់​ថ្នាំ។ អ្វីសំខាន់​យើង​​ត្រូវ​ប្រាប់​បើសិនកំពុង​ប្រើប្រាស់​ថ្នាំ​អ្វីម្យ៉ាង ​ពិសេស​ថ្នាំ​ប្រឆាំង​កំណក​ឈាម។ លើស​ពី​នេះ​គ្រូពេទ្យ​នឹង​ហាម​មិន​ឲ្យ​ផឹក​ទឹក ​ឬ​ញ៉ាំ​អាហារ​មុន​ពេល​វះកាត់​ ២៤​ ម៉ោង​។ ត្រូវ​ធ្វើ​តាម​ការ​ណែនាំ​របស់​គ្រូពេទ្យ​ ក៏​មិន​អនុញ្ញាត​ឲ្យ​ផឹក​ស្រា​អំឡុង​ពេល ២៤ ​ម៉ោង​មុន​ចាក់​ថ្នាំ​ស្ពឹក​ ឬ​ថ្នាំ​ងុយ​គេង​នោះ​ដែរ។

៥- ​មានអ្វីកើតឡើងពេលកំពុងចាក់ថ្នាំស្ពឹក?

យើង​នឹង​លេង​ដឹង​ឈឺ ​នៅ​តំបន់​គ្រូពេទ្យ​បាន​ចាក់ ក្នុង​ករណី​កន្លែង​នោះ​នៅ​ឈឺ​នៅ​ឡើយ គឺ​មិន​អាច​វះកាត់​បាន​ដែរ។ ត្រូវ​ដឹង​ថា យើង​នឹង​លេង​មាន​អារម្មណ៍​ឈឺ ​តែនៅ​មាន​អារម្មណ៍ ​ដូច​ជា​មាន​របស់​ប៉ះ​នៅ​កន្លែង​វះ។ បន្ទាប់​ក៏ចាប់​ផ្ដើម​មាន​អារម្មណ៍​ស្ងប់ ​ក្រោយ​លេប​ថ្នាំ​ងងុយ​គេង ​ក្រោយ​មក​គេង​លក់​តែ​ម្ដង។

ថ្នាំ​ងងុយ​គេង​ពេល​ខ្លះ​អាច​ប៉ះពាល់​ដល់​ដង្ហើម ​ដូច្នេះ​ពេល​លេប​ គ្រូពេទ្យ​នឹង​តាម​ដាន​យ៉ាង​ហ្មត់ចត់ លើ​អុកស៊ីហ្សែនក្នុង​ឈាម តាម​ឧបករណ៍​តូច​មួយ​គាប​នៅ​ម្រាម​ដៃ។ លើស​ពី​នេះ ​គ្រូពេទ្យ​ក៏​ដាក់​ខ្យល់​អុកស៊ីហ្សែន​តាម​ម៉ាស់​ ឬ​បំពង់​ផ្លាស់​ស្ទិក ​ចូល​តាម​ច្រមុះ។ យ៉ាងណា​ គប្បី​ទៅ​​ពិគ្រោះ​បន្ថែម​ជា​មួយ​គ្រូពេទ្យ​​ករណី​មាន​មន្ទិល​សង្ស័យ។

គួរយល់ដឹងក្រោយចាក់ថ្នាំស្ពឹក

៦- មានអ្វីកើតឡើងចាក់ឆ្នាំស្ពឹក?

ក្រោយ​វះ ​អាច​ពិបាក​នោម ​ដូចនេះ​គ្រូពេទ្យ​អាច​ដាក់​​សុង​នោម​ឲ្យ​យើង ព្រោះ​ថា​ក្រោយ​ពេល​ត្រូវ​ថ្នាំ​សន្លប់ ​ធ្វើ​ឲ្យ​យើង​បាត់បង់​ញ្ញាណ​បញ្ជា​​ទៅ​លើ​ប្លោក​នោម​ ប៉ុន្តែ​ប្រមាណ​ ២-៣ ​ម៉ោង​ក្រោយ​ទើប​​យើង​អាច​ដឹង​ញ្ញាណ​ធម្មតា​វិញ។ ព្រោះ​ថា​ឥទ្ធិពល​ថ្នាំ​សន្លប់​អាច​មាន​ពី ១-១៨ ម៉ោង អាស្រ័យ​លើ​ប្រភេទ​ថ្នាំ។ ហេតុ​នេះ​ក្រុម​គ្រូពេទ្យ​ត្រូវ​តាម​ដាន​យ៉ាង​ដិត​ដល់ ពិសេស​កន្លែង​វះ ពេល​ខ្លះ​យើង​អាច​មាន​អារម្មណ៍​ថា​ឈឺ​ដូចសត្វ​ទិច ​តែ​នឹង​បាត់​ទៅ​វិញ​ឆាប់ៗ។ ប៉ុន្តែ​គួរ​ប្រាប់​ទៅ​គ្រូពេទ្យ​ក្នុង​ករណី​កន្លែង​វះកាត់មាន​សភាព​ឈឺ​ខ្លាំង។

 

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញវេជ្ជបញ្ជា មិន​ធ្វើ​រោគ​វិនិច្ឆ័យ ឬ​ព្យាបាល​ជូនទេ៕

ត្រួតពិនិត្យថ្ងៃទី ខែ​មករា 24, 2019 | កែសម្រួលចុងក្រោយ ខែ​មករា 24, 2019