Neutropenia (កោសិកាឈាមណឺត្រូហ្វីលចុះទាប)

ដោយ ត្រួតពិនិត្យដោយ Chan Sineth

និយមន័យ

១- អ្វី​ជា​ជំងឺ​ណឺត្រូហ្វីល​ធ្លាក់​ចុះ​ទាប?

ណឺត្រូហ្វីល ជា​ប្រភេទ​ម្យ៉ាង​របស់​កោសិកា​ឈាម​ស​ ផលិត​ដោយ​ខួរ​ឆ្អឹង​ ហើយ​វា​ធ្វើ​ដំណើរ​តាម​សរសៃ​ឈាម​ ​និង​ផ្លាស់​ទី​ទៅ​កន្លែង​​មាន​ការ​បង្ក​រោគ។ កោសិកា​នេះ បាន​បញ្ជេញ​សារធាតុ​គីមី​ដើម្បី​សម្លាប់ព​ពួក​សារពាង្គកាយ​តូចៗ មាន​នាទី​សំខាន់​ប្រឆាំងមេរោគ ​ជា​ពិសេសព​ពួក​បាក់តេរី។

ចំពោះ​មនុស្ស​ធំ​ បើ​ចំនួន​ណឺត្រូហ្វីល​តិច​ជាង​ ១៥០០ ​ក្នុង​មួយ​មីក្រូលីត្រ​​ឈាម អាច​មាន​ជំងឺ​ណឺត្រូហ្វីល​ធ្លាក់​ចុះ​ទាប​ ហើយ​ក្មេងៗ​ចំនួន​អាច​កើត​ជំងឺ​ណឺត្រូហ្វីលធ្លាក់​ចុះ​ទាប ប្រែ​ប្រួល​ទៅ​តាម​អាយុ។ ក្នុង​ករណី​ខ្លះ​ ​ទោះ​ជា​មាន​កម្រិត​ណឺត្រូហ្វីល​ទាប​ជាង​កម្រិត​ធម្យម ​តែ​មិន​បញ្ជាក់​ថា​មាន​ការ​បង្ក​រោគ​នោះ​ទេ ហេតុនេះ​ជំងឺ​​ណឺត្រូហ្វីលធ្លាក់​ចុះ​ទាប ​មិន​ជា​ការ​បារម្ភ​នោះ​ដែរ។ ប៉ុន្តែបើសិនជា​ ណឺត្រូហ្វីល​តិច​ជាង​ ១០០០ ​ក្នុង​មួយ​មីក្រូលីត្រ ឬ​តិច​ជាង​ ៥០០ ​​ក្នុង​មួយ​មីក្រូលីត្រ ​មាន​ន័យ​ថា​មាន​ជំងឺ​ ណឺត្រូហ្វីល​ធ្លាក់​ចុះ​ទាប សូម្បី​បាក់តេរី​នៅ​ក្នុង​មាត់​ និង​បំពង់​រំលាយ​អាហារ ក៏​អាច​បង្ក​រោគ​ធ្ងន់​ធ្ងរ​បាន​ដែរ។

ជំងឺ​ណឺត្រូហ្វីលធ្លាក់​ចុះ​ទាប មានសរុប​ទាំងអស់​ ៤​ប្រភេទ​៖​ 

– ជំងឺពី​កំណើត៖ ជំងឺ Congental ​neutropenia មាន​ទម្រង់​ធ្ងន់​ធ្ងរ​ហៅថា​ បណ្ដុំ​រោគសញ្ញា (Kostmann syndrome) ​ធ្វើណឺត្រូហ្វីលធ្លាក់​ចុះ។ ករណី​ខ្លះ​អវត្តមាន​ណឺត្រូហ្វីល អាច​បណ្ដាល​ឲ្យ​ទារក ​និង​ក្មេងតូចៗ ​ប្រឈម​មុខ​ខ្ពស់​ឆ្លងមេ​រោគ​ធ្ងន់​ធ្ងរ។

– វដ្តជំងឺ៖ Cyclic Neutropenia កើត​ពី​កំណើត ​ធ្វើ​ឲ្យ​ចំនួន​ណឺត្រូហ្វីល ប្រែ​ប្រួល​រៀង​រាល់​ ២១ ​ថ្ងៃ​ម្ដង​ ក្នុង​កម្រិត​ពី​ធម្មតា​ទៅ​កម្រិត​ទាប។ អាច​កើត​ក្នុង​រយៈពេល​ប្រហែល ២-៣​ ថ្ងៃ នឹង​ត្រឡប់​មក​ធម្មតា​ ប៉ុន្តែ​នឹង​​ចាប់​ផ្ដើម​ថយ​ចុះ​ម្ដង​ទៀត​ពេល​វដ្ដ​ថ្មី​ចូល​មក​ដល់។

– ប្រព័ន្ធ​ភាពស៊ាំ​ប្រឆាំង​ខ្លួន​ឯង៖ ក្នុង​ជំងឺ Autoimmune neutropenia រាង​កាយ​យើង​បង្កើត​អង់ទីក័រ​ប្រឆាំង​ជា​មួយ​ណឺត្រូហ្វីល ហើយ​អង់ទីក័រ​ទាំងនោះ​សម្លាប់​ ណឺត្រូហ្វីល​រួច​ បណ្ដាល​ឲ្យ​កើត​ជំងឺ​ណឺត្រូហ្វីល​ធ្លាក់​ចុះ​ទាប វិវត្ដ​ទៅ​ជា​​ជំងឺ​ Autoimmune neutropenia តែម្តង។

– គ្មាន​មូល​ហេតុ៖ យើង​អាច​កើត​ជំងឺ​នេះ​គ្រប់ពេល ដោយ​មិន​ដឹង​ពី​មូល​ហេតុ​ ហើយ​អាច​កើត​លើ​មនុស្ស​គ្រប់វ័យ។

២- ​កើត​មាន​ញឹកញាប់​ដែរ​ទេ?

​អាច​កើត​លើ​មនុស្ស​គ្រប់​វ័យ តែ​យើង​នៅ​អាច​ទប់​ស្កាត់​វា​បាន តាមរយៈ​កាត់​បន្ថយ​ហានិភ័យ​​នានា ហេតុ​នេះ​សូម​ទៅ​ពិគ្រោះ​ជា​មួយ​គ្រូពេទ្យ​សម្រាប់​ព័ត៌មាន​បន្ថែម។

រោគសញ្ញា

៣- រោគ​សញ្ញា​មាន​អ្វី​ខ្លះ?

ជំងឺ​ណឺត្រូហ្វីល​ធ្លាក់​ចុះ​ទាប មិន​បង្ក​ចេញ​ជា​រោគសញ្ញា​អ្វី​នោះ​ទេ ហើយ​យើង​អាច​ដឹង​ថា​មាន​ជំងឺ​នេះ​ នៅ​ពេល​ធ្វើ​តេស្ដ​ឈាម​​​ យ៉ាង​ណា​យើង​ក៏ប្រទះ​អាការៈ​បង្ក​ដោយការ​ឆ្លងរោគ​ ឬ​ដោយ​សារ​បញ្ហា​ផ្សេងៗ​ទៀត។ ផល​វិបាក​ជំងឺ​ណឺត្រូហ្វីល​ធ្លាក់​ចុះ​ទាប ងាយ​ឆ្លង​រោគ ​ច្រើន​កើត​នៅ​លើ​ភ្នាស Mucous ដូច​ជា​ផ្នែក​ខាង​ក្នុង​មាត់ ​និង​ស្បែក។ ការ​បង្ក​រោគ​ទាំង​នេះ​អាច​កើត​ជា​ទម្រង់​ដូច​ជា៖

– ដំបៅ
– បូស​ដែល​មាន​ខ្ទុះ
– កន្ទួល​ក្រហម
– របួស​ក្រ​ជា​
– គ្រុន​ក្ដៅ​ (​អាការៈ​ទូទៅ​នៃ​ការ​ឆ្លង​រោគ)

ករណីអាច​បង្កឲ្យ​​ឆ្លង​រោគ​កាន់​តែធ្ងន់​ធ្ងរ​នៅពេល៖

– កម្រិត​ណឺត្រូហ្វីលថយ​ចុះ
– រយៈពេល​កើត​ជំងឺយូរអង្វែង

អាច​មាន​រោគសញ្ញា​ដទៃ​ទៀត ​មិន​បាន​រៀប​រាប់​ដូច​ខាង​លើ​ហេតុ​ បើ​​មាន​ចម្ងល់​ទាក់​ទង​នឹង​រោគសញ្ញា ​សូម​ទៅ​ពិគ្រោះ​ជា​មួយ​វេជ្ជបណ្ឌិត។

៤- ពេល​ណា​គួរ​ទៅ​ជួប​ពេទ្យ?

សូម​ទៅ​ជួប​គ្រូពេទ្យ បើ​សិន​ប្រទះ​រោគសញ្ញាដូច​រៀប​រាប់​ដូច​ខាង​លើ។ ព្រោះ​បើ​ពន្យា​ព្យាបាល ជំងឺ​នេះ​នឹង​វិវត្តកាន់​តែ​ធ្ងន់ ​មិន​អាច​ព្យាបាល​ជា​សះស្បើយ​នោះទេ។

មូលហេតុបង្ក

៥- មូលហេតុមាន​អ្វី​ខ្លះ?

មូល​ហេតុ​បណ្ដាល​ឲ្យ​កើត​ជំងឺ​ណឺត្រូហ្វីលធ្លាក់​ចុះ​ទាបរួម​មាន៖

– ការផលិត​ណឺត្រូហ្វីល​ក្នុង​ខួរ​ឆ្អឹង​មាន​បញ្ហា​
– បំផ្លាញណឺត្រូហ្វីល នៅ​ក្រៅ​ខួរ​ឆ្អឹង
– បង្ក​រោគ
– កង្វះ​អាហា​រូបតម្ភ​

មូលហេតុ​​បណ្ដាល​ឲ្យ​ការ​ផលិត​ណឺត្រូហ្វីលថយ​ចុះ៖

– មាន​បញ្ហាពាក់ព័ន្ធការ​ផលិត​ខួរ​ឆ្អឹង​​ពី​កំណើត
– មហារីក​គ្រាប់​ឈាម ​និង​ជំងឺ​ដទៃ​ទៀតប៉ពាល់​ខួរ​ឆ្អឹង ​ឬ​ធ្វើឲ្យ​ខួរ​ឆ្អឹង​ខូច
– ប៉ះពាល់កាំ​រស្មី
– ព្យាបាល​ដោយ​សារធាតុ​គីមី

ការ​បង្ក​រោគអាច​ធ្វើ​ឲ្យ​កើត​ជំងឺ​នេះ​មាន៖

– ជំងឺ​របេង
– គ្រុន​ឈាម​
– ឆ្លង​មេរោគ​ Epstein-Barr ឬ Cytomegalovirus មេរោគ HIV​ និងរមេរោគលាក​ថ្លើម។

ខូច​ខាត​ ណឺត្រូហ្វីល ដោយ​សារ​ប្រព័ន្ធ​ភាព​ស៊ាំ​​រាង​កាយទៅ​បំផ្លាញ​កោសិកានេះ ​អាច​បណ្ដាល​មក​ពី​ជំងឺប្រព័ន្ធ​ភាពស៊ាំ​ប្រឆាំង​ខ្លួន​ឯងដូច​ជា៖

– ជំងឺ​ Crohn’s disease
– ជំងឺ​រលាក​សន្លាក់​
– ជំងឺ​ Lupus

មាន​ជំងឺណឺត្រូហ្វីលធ្លាក់​ចុះ​ទាប អាច​បណ្ដាល​មក​ពី​ថ្នាំ​មួយ​ចំនួន​ដូច​ជា៖

– ថ្នាំ​ផ្សះ
– ថ្នាំ​បញ្ចុះ​សម្ពាធ​ឈាម
– ថ្នាំ​ព្យាបាល​ជំងឺ​ផ្លូវ​ចិត្ត
– ថ្នាំ​ព្យាបាលជំងឺ​ឆ្កួត​ជ្រូក

កត្តាប្រឈម

៦- កត្តាប្រឈមមាន​អ្វី​ខ្លះ?

កត្ដា​ប្រឈម​រួម​មាន៖

– មហារីក
– មហារីក​គ្រាប់​ឈាម
– ប្រព័ន្ធ​ការពារ​ខ្លួន​ចុះ​ខ្សោយ
– ស្ថិត​ក្រោម​ការ​ព្យាបាល​ដោយ​សារ​ធាតុ​គីមី​និង​កាំ​រស្មី។
– អាយុ​ ៧០​ឆ្នាំ​ ឬ​ចាស់​ជាង​នេះ​ ក៏​ប្រឈម​ខ្ពស់។

រោគវិនិច្ឆ័យ ​និង​ការ​ព្យាបាល

ព័ត៌មាននេះមិនអាចយកទៅប្រើប្រាស់គ្រប់ប្រភេទជំងឺទេ។ គួរពិភាក្សាជាមួយគ្រូពេទ្យជំនាញសម្រាប់ព័ត៌មានបន្ថែម។

៧- គួរ​ធ្វើ​រោគ​វិនិច្ឆ័យ​ដោយ​វិធី​ណា?

គ្រូពេទ្យ​អាច​ប្រើ​តេស្ដ​មួយចំនួន​ដើម្បី​ធ្វើ​រោគវិនិច្ឆ័យ​ជំងឺ​ ដោយ​តេស្ត​ចាំបាច់ ដូច​ជា៖

– តេស្ត​រាប់​គ្រាប់​ឈាម​​ (​CBC) ដើម្បី​រាប់​ចំនួន​ណឺត្រូហ្វីល
– តេស្ដ​អង់ទីក័រ​ក្នុង​ឈាម​រក​មើល​ជំងឺ​ប្រព័ន្ធ​ភាពស៊ាំប្រឆាំង​ខ្លួន​ឯង
– គ្រូពេទ្យ​​អាច​បូម​យក​ខួរ​ឆ្អឹង​ទៅ​ធ្វើ​តេស្ដ​រក​កោសិកា​ខួរ​ឆ្អឹង
– ច្រឹប​យក​ជាលិកា​ខួរ​ឆ្អឹង​ទៅ​ធ្វើ​តេស្ដ​
– តេស្ដ​ Cytogenetic និង​ម៉ូលេគុល​ ដើម្បី​សិក្សា​ពី​រចនា​សម្ព័ន្ធ​កោសិកា
– ធ្វើ​តេស្ដ​ CBC អាច​ជួយ​ឲ្យ​គ្រូពេទ្យ​រក​មើល​ការ​ប្រែ​ប្រួល​កម្រិត​ណឺត្រូហ្វីល ធ្លាក់​បី​ដង​ក្នុង​មួយ​សប្ដាហ៍ និង​តាម​ដាន​រយៈពេល ៦ សប្ដាហ៍។

៨- ព្យាបាល​ដោយ​វិធី​ណា?

គ្រូពេទ្យ​ នឹង​ពិចារណ​មូល​ហេតុ ​ភាព​ធ្ងន់​ធ្ងរ​ជំងឺ ​មុន​សម្រេច​ធ្វើការ​ព្យាបាល។ ដោយ​ឡែក​ចំពោះ​ករណី​ធម្យម មិន​ត្រូវ​ការ​ព្យាបាល​នោះ​ទេ​ ហើយ​ភាព​ច្រើន​ជំងឺ​នេះ​វា​បាត់​ទៅ​វិញ​ ដោយ​មិន​បាច់​ព្យាបាល ព្រោះ​ខួរ​ឆ្អឹងនឹង​ត្រលប់​ទៅ​រក​សភាព​ដើម ​និង​ចាប់​ផ្ដើម​ផលិត​កោសិកា​ឈាម​ស​គ្រប់​គ្រាន់​វិញ។ ប៉ុន្តែ​សម្រាប់​ករណី​គ្រូពេទ្យ​​ស្នើ​សុំ​ព្យាបាល​មាន​ដូចជា៖

– ប្រើ​ថ្នាំ​ផ្សះ​ដើម្បី​ព្យាបាល​ការ​បង្ក​រោគ​ដោយ​ពពួក​បាក់តេរី
– ប្ដូរ​ថ្នាំថ្មី ករណី​កើត​ជំងឺ​ដោយ​សារ​ថ្នាំ
– បញ្ចូល​កោសិកា​ឈាម Granulocyte

– ផ្ស៊ាំ​កោសិកា​ (Stem cell) ជាវិធី​ព្យាបាល​ល្អ​មួយ​សម្រាប់​ជំងឺ​ប្រភេទនេះ ដែល​បង្ក​ដោយ​ជំងឺ​មួយ​ចំនួន ពិសេស​ជំងឺ​បណ្ដាល​មក​ពី​បញ្ហា​ខួរ​ឆ្អឹងតែម្តង។

– វិធី​ព្យាបាល​ Granulocyte Colony-Stimulating Factor (G-CSF) ដើម្បី​ធ្វើ​ឲ្យ​ខួរ​ឆ្អឹង​ផលិត​កោសិកា​ឈាម​ស​បន្ថែម។  ​វិធី​នេះ​សម្រាប់​ព្យាបាល​លើ​​ប្រភេទ​ជំងឺណឺត្រូហ្វីលធ្លាក់​ចុះ​ទាប មួយ​ចំនួន​រួម​ទាំង​ប្រភេទ​ពី​កំណើត និងមានប្រសិទ្ធភាព​អាចចៀស​ផុត​ពីគ្រោះថ្នាំ​ដល់​ជិវិត។

ផ្លាស់ប្តូរទម្លាប់​រស់នៅ

៩- ទម្លាប់រស់នៅ

ផ្លាស់ប្តូរទម្លាប់រស់នៅ និងវិធីព្យាបាលនៅផ្ទះ អាចជួយបង្ការ និងគ្រប់គ្រងស្ថានភាពជំងឺបាន ដូចជា៖

– រក្សា​អនាម័យ​មាត់​ធ្មេញ​ ពិនិត្យ​ធ្មេញ​ជា​ប្រចាំ​និង​ប្រើ​ទឹក​ខ្ពុល​មាត់
– ចាក់​វ៉ាក់​សាំង​ឲ្យ​ទៀង​ទាត់
– ព្យាបាល​គ្រុន​ក្ដៅ​​លើស​ ១០១,៣ ​​ហ្វា​រិន​ហៃ​ ស្មើ ៣៨,៥​​ អង្សា​រ
– លាង​ដៃ​ឲ្យ​បាន​ត្រឹម​ត្រូវ
– ទុក​ដាក់​សំរាម​ឲ្យ​ល្អ
– ប្រើ​ថ្នាំ​ផ្សះ​ និង​ថ្នាំ​ប្រឆាំង​ផ្សិត​ឲ្យ​ត្រឹម​ត្រូវ
– យល់​ដឹង​ពី​របៀប​ទៅ​ជួប​គ្រូពេទ្យ​ និង​ទៅ​មន្ទី​រពេទ្យ
– ទៅ​ពិគ្រោះ​ជា​មួយ​គ្រូពេទ្យ​មុន​ពេល​ធ្វើ​ដំណើរ​ទៅ​ក្រៅ​ប្រទេស។

 

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញវេជ្ជបញ្ជា មិន​ធ្វើ​រោគ​វិនិច្ឆ័យ ឬ​ព្យាបាល​ជូនទេ៕

ប្រភព

ត្រួតពិនិត្យថ្ងៃទី ខែ​មករា 28, 2019 | កែសម្រួលចុងក្រោយ ខែ​មករា 28, 2019