Parathyroidectomy (វះកាត់​ក្រពេញ​ប៉ារ៉ាទីរ៉ូអ៊ីត)

ដោយ ត្រួតពិនិត្យដោយ Chan Sineth

ចំណេះដឹងមូលដ្ឋាន

១- អ្វី​ជា​ការ​វះកាត់​ក្រពេញ​ប៉ារ៉ាទីរ៉ូអ៊ីត?

មនុស្ស​យើង​ជា​ធម្មតា មាន​ក្រពេញ​ប៉ារ៉ាទីរ៉ូអ៊ីត ​៤ ស្ថិត​នៅ​ក្នុង​ក​ មាន​តួនាទី​ជួយ​គ្រប់គ្រង​លំនឹង​កាល់ស្យូម ​ក្នុង​រាងកាយ​ដើម្បី​ផលិត​អ័រម៉ូន ​ប៉ារ៉ាទីរ៉ូអ៊ីត ​(PTH)។ ពេល​ណា​មាន​ក្រពេញ ​ប៉ារ៉ាទីរ៉ូអ៊ីត ណា​មួយ​ធ្វើ​សកម្មភាព​លើសលប់​ខុស​ប្រក្រតី​ នឹង​ធ្វើ​ឲ្យ​មាន​កំណើន​កម្រិត​ជាតិ​កាល់ស្យូម​ក្នុង​រាង​កាយ ​បណ្ដាល​ជា​រោគ​សញ្ញា​ឈឺ​ចុក​ឆ្អឹង។

២- ហេតុ​អ្វី​ត្រូវ​វះកាត់?

ការ​វះ​កាត់​ក្រពេញ​ប៉ារ៉ាទីរ៉ូអ៊ីត ជា​រឿង​ចាំបាច់​នៅ​ពេល​​មាន​កម្រិត​ជាតិ​កាល់ស្យូម​ខ្ពស់​ក្នុង​រាងកាយ ឬ​មាន​ជំងឺ​បង្ក​ដោយ​ក្រពេញ​ ប៉ារ៉ាទីរ៉ូអ៊ីត ដូចជា​ក្រួស​​ក្នុង​តម្រង​នោម ​ជំងឺ​ពុក​ឆ្អឹង​ និង​បាក់​ឆ្អឹង​ ពិសេស​អ្នក​មាន​ជាតិ​កាលស្បូម​ខ្ពស់​ទាំង​វ័យ​ក្មេង​ពេក។

បន្ទាប់​ពី​វះ​កាត់​រួច ​អាការៈ​​នឹង​ប្រសើរ​ជាង​មុន ​ប្រឈម​ហានិភ័យ​ទាប​ ករណី​ខូចខាត​ឆ្អឹង ​តម្រង​នោម​ ឬ​បេះដូង។

កត្តាប្រឈម

៣- កត្តាប្រឈមមាន​អ្វី​ខ្លះ?

បើការ​វះ​កាត់​អាច​បរាជ័យ ​នាំឲ្យ​ករណី​រីក​ធំរបស់​ក្រពេញ​ប៉ារ៉ាទីរ៉ូអ៊ីត មិន​អាច​ជា​សះ​ស្បើយ​បាន ​ព្រម​ទាំងបង្ក​ផល​វិបាក​ក្រោយ​ការ​វះ​កាត់ ​ព្រោះ​រាងកាយ​យើងម្នាក់​ៗ ​មាន​ការ​ឆ្លើយ​តប​ទៅ​នឹង​ការ​វះ​កាត់​ផ្សេងៗ​គ្នា ​ដូច​ជាប្រតិកម្ម​ថ្នាំ​សណ្ដំ​ និង​កម្រិត​ជា​សះ​ក្រោយ​ពេល​វះ​កាត់។

លើស​ពី​នេះ ​លទ្ធផល​ការ​វះកាត់​អាច​អាស្រ័យ​ទៅ​លើ​ស្ថានភាព​ជំងឺ​មាន​ពី​មុន​មក ​និង​កំពុង​មាន​ពេល​បច្ចុប្បន្ន។ ពិត​ជា​សំខាន់​ណាស់​ យើង​ត្រូវ​យល់​អំពី​ហានិភ័យ ​និង​ផល​វិបាក​មុន​ទទួល​ការ​វះកាត់។

ស្វែងយល់មុនវះកាត់

៤- គួរ​ត្រៀម​អ្វី​ខ្លះ​មុន​វះកាត់?

គួរ​តែ​ប្រឹក្សា​យោបល់​ជាមួយ​គ្រូពេទ្យ ពាក់ព័ន្ធ​ថ្នាំ​ទើប​ប្រើប្រាស់​ថ្មីៗ ប្រតិកម្មថ្នាំ ឬ​ស្ថានភាព​ជំងឺមុន​វះកាត់។ ​ម៉្យាង​ទៀត ​ត្រូវ​ធ្វើ​តាម​ការ​ណែនាំ​របស់​គ្រូពេទ្យ​ ដោយ​តម​អាហារ​យ៉ាង​ហោច​ណាស់​ ៦ម៉ោង ​និង​ផឹក​ទឹក យ៉ាង​ហោច ២-៣ ម៉ោង​មុន​ពេល​វះកាត់។

៥- មាន​អ្វី​កើត​ឡើង​អំឡុង​ពេល​វះកាត់?

ការ​វះកាត់​នឹង​ប្រព្រឹត្ត​ក្រោយ​ពេទ្យ​ដាក់​ថ្នាំ​សណ្តំ​រួច ហើយ​រយៈ​ពេល​វះកាត់ ជា​ទូទៅ​ប្រហែល ១ម៉ោង ដោយ​គ្រូពេទ្យ​នឹង​វះ​បើក​សាច់​ក បន្ទាប់​មក​កាត់​ក្រពេញ​​រីក​ធំ​នោះ​ចេញ។

៦- គួរ​ធ្វើ​អ្វី​ខ្លះ​ក្រោយ​វះកាត់?

ត្រូវ​សម្រាក​ពេទ្យ ១-២ ថ្ងៃ និងអាច​ត្រលប់​ទៅ​ចូល​ធ្វើ​ការ​ដូច​ធម្មតា​បន្ទាប់​ពី​វះ​កាត់​បាន ២ សប្ដាហ៍។ ការ​ធ្វើ​លំហាត់​ប្រាណ​ជា​ប្រចាំ ​ជួយ​ឲ្យ​ឆាប់​ជា​សះ​ស្បើយ ប៉ុន្តែ​មុន​ហាត់​ប្រាណ ​គួរ​សួរ​យោបល់​ពី​គ្រូពេទ្យ​ជា​មុន។

ម៉្យាង ​ក្រពេញ​ប៉ារ៉ាទីរ៉ូអ៊ីត ប្រក្រតី​មិន​បាន​កាត់​ចេញ​ នឹង​អាច​រីក​ធំ​ដូចគ្នា​នៅ​ថ្ងៃ​អនាគត។ បើ​មាន​ចម្ងល់​អាច​ជួប​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​សម្រាប់​ព័ត៌មាន​បន្ថែម។

ផលវិបាកក្រោយវះកាត់

៧-ផល​វិបាក​ក្រោយ​វះកាត់

គ្រប់​ការ​ធ្វើ​ការ​វះកាត់​តែង​នាំ​មក​នូវ​ហានិភ័យ​មួយ​ចំនួន​ ហើយ​ផល​វិបាក​ទាំង​នោះ​អាច​មាន​ដូចជា​ប្រតិកម្ម​ថ្នាំ​សណ្ដំ ធ្លាក់​ឈាម​ច្រើន ឬ​មាន​បញ្ហា​កំណក​ឈាម។ សម្រាប់​ការ​វះកាត់​ក្រពេញ​ប៉ារ៉ាទីរ៉ូអ៊ីត​ ផល​វិបាក​គួរ​ឲ្យ​កត់​សម្គាល់​មាន​ដូចជា៖

– ផ្លាស់​ប្ដូរ​សំឡេង
– ពិបាក​ដក​ដង្ហើម
– វះកាត់​មិន​បាន​ជោគជ័យ
– កម្រិត​កាល់ស្យូម​ក្នុង​ឈាម​ធ្លាក់​ចុះ។

ប៉ុន្ដែ​អាច​កាត់​បន្ថយ​ផល​វិបាក​ទាំង​នេះ​បាន ដោយ​ត្រូវ​ធ្វើ​តាម​ការ​ណែនាំ​​គ្រូពេទ្យ​មុន​​វះកាត់​ ​ដូច​ជាតម​អាហារ​ និង​ផ្អាក​លេប​ថ្នាំ​មួយ​ចំនួន។

 

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ ​និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញវេជ្ជបញ្ជា មិន​ធ្វើ​រោគ​វិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ប្រភព

ត្រួតពិនិត្យថ្ងៃទី ខែ​មករា 24, 2019 | កែសម្រួលចុងក្រោយ ខែ​មករា 24, 2019