Rectal bleeding (ហូរ​ឈាម​តាម​រន្ធ​គូទ)

ដោយ ត្រួតពិនិត្យដោយ Chan Sineth

និយមន័យ

១- អ្វី​ជា​បញ្ហា​ហូរ​ឈាម​តាម​រន្ធ​គូទ?

​ហូរ​ឈាម​តាម​រន្ធ​គូទ ​សំដៅលើ​អាការៈ​ហូរ​ឈាម​​តាម​រន្ធ​គូទ ​ដែល​ជាផ្លូវ​បញ្ចេញ​លាមក​ ភាគ​ច្រើន​យល់​ថា ​ជា​ជំងឺ​កើត ដោយ​សារ​មាន​​ហូរ​ឈាម​ពី​ពោះវៀន​ធំ ឬរន្ធគូទ​ ​​ដែល​ជា​កំណាត់​ចុង​ក្រោយ​ប៉ុន្មាន​សង់ទីម៉ែត្រ​នៃ​ពោះវៀន​ធំ។

​ហូរ​ឈាម​តាម​រន្ធ​គូទ​ អាច​មាន​លាយ​ឡំ​ក្នុង​លាមក ​ជាប់​នឹង​ក្រដាស​បង្គន់ ​ឬ​ក្នុង​ចាន​បង្គន់​តែ​ម្ដង។ ឈាម​ដែល​ធ្លាក់​មក​ភាគ​ច្រើន​ ជា​ឈាម​ក្រហម​ ប៉ុន្តែ​​ពេល​ខ្លះក៏​​អាច​មាន​ពណ៌​ក្រមៅ​ដែរ។

២- ហូរ​ឈាម​តាម​រន្ធ​គូទកើតឡើង​ញឹកញាប់​ដែរ​ទេ?

អាការៈហូរឈាមនេះ កើតឡើងញឹកញាប់ណាស់ អាច​កើត​ឡើង​លើ​មនុស្ស​គ្រប់វ័យ និងគ្រប់ភេទទាំងអស់ ប៉ុន្តែ​យើងនៅ​តែ​អាចគ្រប់គ្រងវា បានដោយកាត់បន្ថយកត្តាប្រឈម។

រោគសញ្ញា

– រោគ​សញ្ញា​ហូរ​ឈាម​តាម​រន្ធ​គូទ​មាន​អ្វី​ខ្លះ?

រោគ​សញ្ញា​ឧស្សាហ៍​ប្រទះ​ឃើញ ​គឺ​ឈាម​ជាប់​លើ​ក្រដាស​អនាម័យ ​ឬ​មើល​ឃើញ​ស្រស់​ៗ​លាយ​ជាមួយ​លាមក ​និង​នៅ​ក្នុង​ចាន​បង្គន់​។ អ្នក​មាន​​ជំងឺ​ គួរ​​ចាប់​អារម្មណ៍​នៅ​ពេល​លាមក​មាន​ពណ៌​ប្លែក ​ដូចជា ​ពណ៌​ក្រហម​ជាដើម ​ដែល​អាច​ជា​សញ្ញា​បញ្ជាក់​ពី​បញ្ហាសុខភាព​ផ្សេង​ៗ​ ដូចជា៖

– ឈាម​​ក្រហមថ្លា ​បញ្ជាក់​ថា​មាន​ឈាម​នៅ​កន្លែង​ណាមួយ​នៃ​ក្រពះ​ពោះវៀន​ហើយ​ ដូចជា​ នៅ​ពោះវៀន​ធំ​ ឬ​រន្ធគូទ។
– ពណ៌​ក្រមៅ​ ឬ​ដូច​ពណ៌​ស្រា​ក្រហម ​អាច​ថា​ជា​ឈាម​មាន​​ប្រភព​ចេញ​ពី​ពោះវៀន​តូច​ ឬ​គល់​ខាង​ដើម​ពោះវៀន​ធំ
– ពណ៌​ខ្មៅ​ អាច​ជា​ឈាម​មក​ពី​ក្រពះ​ ឬ​ផ្នែក​ខាង​លើ​​ពោះវៀន​តូច។

សញ្ញា​ផ្សេង​ៗ​ទៀត​មាន​ដូចជា៖

– វង្វេង​
– សន្លប់
– វិលមុខ
– ជុះ​ឈឺ
– ឈឺ​ឆ្អល់​ពោះ

វា​អាច​នៅ​មាន​សញ្ញា​ផ្សេង​ទៀតមិន​បាន​រៀប​រាប់​ខាង​លើ​ បើ​មាន​ចម្ងល់​ សូម​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​សម្រាប់​ព័ត៌មាន​បន្ថែម។

៤- ពេល​ណា​គួរ​ទៅ​ជួប​គ្រូពេទ្យ?

ត្រូវ​ទាក់ទង​ទៅ​គ្រូពេទ្យជាបន្ទាន់ បើ​​ប្រទះ​ឃើញ​អាការៈ​ដូច​ជា៖

– ក្មេង​មាន​ឈាម​ក្នុង​លាមក
– ខ្លួន​យើង​ផ្ទាល់ ​មាន​លាមក​លាយ​ឈាម​លើស​ពី ​៣ ​សប្ដាហ៍
– លាមក​ទន់​ខ្លាំង​ ជ្រាយ​លើស​ពី ​៣​សប្ដាហ៍
– មាន​ការ​ឈឺ​ចាប់​ខ្លាំង​ជុំ​វិញ​គូទ
– មាន​ការ​ឈឺ​ចាប់​ និង​ដូច​មាន​ដុំ​ក្នុង​ពោះ
– អស់​កម្លាំង​ខ្លាំង​ជាង​ធម្មតា
– ស្រក​ទម្ងន់។

ត្រូវ​ប្រញាប់​ទៅ​ពេទ្យ​ ពេល៖

– លាមក​ពណ៌​ខ្មៅ ​ឬ​ក្រហម​ក្រមៅ
– រាក​លាយ​ឈាម​ដោយ​គ្មាន​មូលហេតុ។

មូលហេតុបង្ក

៥- មូលហេតុ​បង្ក​ឲ្យ​ហូរ​ឈាម​តាម​រន្ធ​គូទ​

បញ្ហា​​ហូរ​ឈាម​តាម​រន្ធ​គូទ​ មាន​ច្រើន​មូលហេតុ​ណាស់​ តែកត្តា​ចម្បង​ច្រើន​បង្កឲ្យ​ហូរ​ឈាម​តាម​រន្ធគូទ​​មាន​ដូចជា​៖

– បូស​អន្ទង់
– ទល់​លាមក​រ៉ាំរ៉ៃ
– លាមក​រឹង
– ឫសដូងបាត។

បញ្ហា​​កម្រ​ជួប​មាន​ដូចជា៖

– មហារីក​ក្រសាលគូទ
– មហារីក​សរសៃ​ឈាម​ក្បែរ​ពោះវៀន
– មហារីក​ពោះវៀន​ធំ
– ដុះ​សាច់​ដក់
– ជំងឺ​ Crohn’s (រលាកពោះវៀនរ៉ាំរ៉ៃ)
– ជំងឺ​រាក
– ដុះ​ថង់​សាច់​
– ជំងឺ​រលាក​ និង​កង្វះ​ឈាម​ចិញ្ចឹម​ពោះវៀន​ធំ
– រលាក​រន្ធគូទ
– ជំងឺ​រលាក​ពោះវៀន​ធំ​ដោយសារ​ការ​បង្ករោគ
មហារីករន្ធគូទ
– រលាក​ដំបៅ​រន្ធគូទ
– ដំបៅ​ខូង​ពោះវៀន​ធំ។

កត្តា​ប្រឈម

៦- កត្តាប្រឈមមានអ្វីខ្លះ?

សូម​ពិគ្រោះ​ជាមួយគ្រូពេទ្យសម្រាប់​ព័ត៌មាន​បន្ថែម។

អត្ថបទ​ពាក់​ព័ន្ធ៖

រោគវិនិច្ឆ័យ​ និង​ការ​ព្យាបាល

ព័ត៌មាននេះមិនអាចយកទៅប្រើប្រាស់គ្រប់ប្រភេទជំងឺទេ។ គួរពិភាក្សាជាមួយគ្រូពេទ្យជំនាញសម្រាប់ព័ត៌មានបន្ថែម។

៧- គួរធ្វើ​រោគ​វិនិច្ឆ័យ​ដោយ​វិធី​ណា?

គ្រូពេទ្យ​អាច​នឹង​ស្នើ​សុំ​ពិនិត្យ៖

– មើល​រន្ធ​គូទ​ដោយ​ពិនិត្យ​ប្រើ​ម្រាម​ដៃ​
– ពិនិត្យ​លាមក
– ណែនាំ​ឲ្យ​ទៅ​ជួប​គ្រូពេទ្យ​ឯកទេស។

៨- ព្យាបាល​ដោយ​វិធី​ណា?

ការ​ព្យាបាល​ គឺ​អាស្រ័យ​លើ​មូលហេតុ ​និង​សភាព​ធ្ងន់ធ្ងរ​របស់​ជំងឺ។ សម្រាប់​អ្នក​ឫសដូងបាត​ អាចប្រើ​​ថ្នាំ​បំបាត់​ការ​ឈឺ​ចាប់​ និង​ណែនាំ​ឲ្យ​ងូត​ទឹក​ក្ដៅ​ឧណ្ហ​ៗ​។ យើង​អាច​ទិញ​ថ្នាំ​ខ្លួន​ឯង​បាន​ ដូចជា ​ក្រែម​លាប​ដើម្បី​បន្ថយ​សញ្ញា​រំខាន។ ពេទ្យក៏​អាច​ប្រើ​វិធី​ព្យាបាល ​ដោយ​លុក​លុយ​បន្តិច​ក្នុង​ករណី​ជំងឺ​ធ្ងន់ធ្ងរ​ ឬ​ក៏​ឫស​ដូងបាត​នោះ​វា​មាន​ទំហំ​ធំ។ ទាំង​នោះ​មាន ​ដូចជា​ ការ​ចង​ ការ​បាញ់​កាំ​រស្មី​ ឬ​ការ​វះកាត់​យក​ចេញ​ជា​ដើម​។

ទាំង​ឫសដូងបាត​ និង​បូស​អន្ទង់​ សុទ្ធ​តែ​​អាច​ជា​ដោយ​ឯកឯង។​ ​ប្រើ​ថ្នាំ​បន្ទន់​លាមក​ ការ​ដាច់​រហែក​សាច់​គូទ​ និង​ទល់​លាមក​ ក៏អាច​ដោះ​ស្រាយ​បាន ​។ ​បើ​មាន​ការ​ក​រោគ​វិញ ​ថ្នាំ​ផ្សះ​ត្រូវ​ប្រើ​ជា​ចាំ​បាច់​ដើម្បី​កម្ចាត់​បាក់តេរី។

មហារីក​ពោះវៀន​ធំ​ អាច​ត្រូវ​ការ​វះកាត់ ​និង​ព្យាបាល​យូរ​អង្វែង​ ដូចជា ​ការ​ប្រើ​ថ្នាំ​គីមី​ និង​កាំ​រស្មី​ដើម្បី​បន្ថយ​អត្រា​នៃ​ការ​លាប់​ឡើង​វិញ។

ផ្លាស់​ប្តូរទម្លាប់រស់នៅ

៩- ទម្លាប់​រស់​នៅ

គ្មាន​វិធី​ណា​មួយ មាន​ប្រសិទ្ធភាព ១០០ ភាគរយ​ទេ តែ​ដើម្បី​បង្ការ និង​កាត់​បន្ថយ​ហានិភ័យ ​គួរ​​កែប្រែ​ទម្លាប់​រស់នៅ​ខ្លះៗ​ដូចជា៖

– ញ៉ាំអាហារ​មាន​ជាតិ​សរសៃ​ច្រើន​
– ហាត់​ប្រាណ​ឲ្យ​បាន​ទៀងទាត់
– សម្អាត​រាងកាយ​ ពិសេស​តំបន់​គូទ
– ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន។

ក្នុង​ករណី​មាន​សំណួរ​ ឬ​មន្ទិល​សង្ស័យ​ជុំ​វិញ​សុខភាព​អ្នក ​ជម្រើស​ល្អ​បំផុត​ សូម​ពិគ្រោះ​ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​គ្រូពេទ្យ​ជំនាញ​។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា​ មិន​ធ្វើ​រោគ​វិនិច្ឆ័យ​ ឬ​​ព្យាបាល​ជូន​ទេ៕

ប្រភព

ត្រួតពិនិត្យថ្ងៃទី ខែ​មិថុនា 20, 2019 | កែសម្រួលចុងក្រោយ ខែ​មិថុនា 20, 2019

ចង់​ដឹង​អាថ៌កំបាំង​សុខភាព​ល្អ​បំផុត?
តាម​ដាន​អត្ថបទ​សុខភាព​ថ្មីៗ​ប្រចាំ​ថ្ងៃ​របស់ "Hello គ្រូពេទ្យ"