Vaginal dryness (ស្ងួតទ្វារមាស)

ដោយ ត្រួតពិនិត្យដោយ Chan Sineth

និយមន័យ

១- អ្វី​​ជាជំងឺ​ស្ងួត​ទ្វារមាស​?

ជំងឺ​ស្ងួត​​​ទ្វារមាស​ អាចកើត​​​​​លើស្រីៗ​​​គ្រប់​វ័យ ពិសេសស្រ្តី​វ័យ​ចំណាស់ និង​កាន់​តែ​​​ញឹក​​​ញាប់​ទៅ​​​ទៀត​​​ក្រោយ​​​ពេល​​​​​​អស់​​​រដូវ។

ពេល​ឈាន​ដល់វ័យ​​អស់​​​រដូវ អ័រម៉ូន​​​អឺស្ត្រូសែន​​​ ​​​នឹង​​​​​​​​​ថយ​​​ចុះ​បន្តិច​​​ម្តង​​​ៗ ចុង​​​ក្រោយ​នឹង​​​ឈប់​​​ផលិត​​​តែ​​​ម្តង​​ ​នាំ​ឲ្យ​រាងកាយ​ចាប់​​​ផ្តើម​​​មាន​ប្រែប្រួល​ខ្លាំង។ វដ្ដ​​​រដូវ ​ចាប់ផ្តើម​ប្រែ​​​ប្រួល​មិន​ទៀង​​​ទាត់ ចុង​​​ក្រោយ​បញ្ចប់​​​តែ​​​ម្តង​​​​​​ បង្ក​ចេញ​ជា​អាការៈ​មួយ​​​ចំនួន ​ដូច​ជា មាន​​​អារម្មណ៍​​​​​​​ក្តៅ​​​ពេញ​​​ខ្លួន អារម្មណ៍​ប្រែ​ប្រួល​មិន​ទៀង​ទាត់ សំឡេង​ធំ​ជាង​មុន ពេល​ខ្លះ​អាច​មាន​​​​ដុស​​​រោម​​​លើ​មុខ​ទៀត​ផង។

ដោយ​សារ​បម្រែ​បម្រួល​នេះ នាំ​ឲ្យ​ស្រ្តី​ចំណាស់​មួយ​ចំនួន អាច​នឹង​កើត​មាន​ជំងឺ​ស្ងួត​ទ្វារ​មាស ប៉ុន្តែ​ទោះ​សម្រាប់​ស្រីៗ​ស្ថិត​ក្នុង​វ័យ​មាន​រដូវ​ធម្មតា ក៏​អាច​ប្រឈម​ជំងឺ​នេះ​ដូច​គ្នា ដែល​ភាគ​ច្រើប​បណ្តាល​មក​ពី​​​ផល​​​ប៉ះ​​​ពាល់​​​ខ្លាំង​​​ដល់​ជីវិត​ផ្លូវ​​​ភេទ។ យ៉ាងណា​ ជំងឺ​នេះ​មាន​វិធី​ព្យាបាល​ច្រើន មិន​អាច​បង្ក​ជា​បញ្ហា​ធំ​ដុំ​ឡើយ។

២- កើតឡើងញឺកញាប់ដែរទេ?

ជំងឺ​ស្ងួត​​​ទ្វារ​​​មាស ឧស្សាហ៍​ប្រទះ​ខ្លាំង​ទាំង​ស្ត្រី​ដល់​វ័យ​អស់​រដូវ និង​ស្ត្រី​កំពុង​ស្ថិត​ក្នុង​វ័យ​មាន​រដូវ។ ដើម្បី​ទទួល​​​បាន​ព័ត៌មាន​​​បន្ថែម ត្រូវ​​​ប្រឹក្សា​​​យោបល់​​​ជាមួយ​​​គ្រូ​​​ពេទ្យ​​​ជំនាញ។

រោគ​​​សញ្ញា

៣- រោគ​សញ្ញា​មាន​​​អ្វី​ខ្លះ?

ស្រី​​​ចំនួន​​​មាន​​​អាការៈ​នេះ​អំឡុង​ពេល​​​រួមភេទប៉ុណ្ណោះ ប៉ុន្តែ​ខ្លះ​​​ទៀត​អាច​​​​​​មាន​​​អាការៈ​នេះ​គ្រប់​​​ពេល។

ជំងឺ​ស្ងួត​​​ទ្វារមាស អាច​បង្ក​ឲ្យ​មាន​រោគ​សញ្ញា​​ជា​ទូទៅ​ដូច​ជា៖

– រលាក​​​ទ្វារមាស ក្រហាយ ឬរមាស់
– ឈឺ​ចាប់​ពេល​​​រួម​ភេទ
– បាត់​ចំណង់​ផ្លូវ​ភេទ
– ពិបាក​​​ឈាន​​​ដល់​​​ចំណុចច​​​កំពូល (Orgasm)
– ទ្វារមាស​​​មាន​​​សភាព​រួម​​​​​​ស្តើង ហើយ​ស្លេក​​​
– ទ្វារ​មាស​​​រួម​ខ្លី ឬ​​​​​​ត្បៀត
– នោម​ញឹក​ជាង​ធម្មតា
– ឧស្សាហ៍​រលាក​ផ្លូវ​បង្ហួរ​នោម​បង្ក​ដោយ​មេរោគ។

លើស​ពី​នេះ មាន​ករណី​មួយ​ចំនួន អាច​លេច​ចេញ​រោគ​សញ្ញា​ផ្សេងៗ ក្រៅ​ពី​សញ្ញា​ខាង​លើ បើ​មាន​មន្ទិល​សង្ស័យ​ទាក់ទង​រោគ​សញ្ញា​ណាមួយ សូម​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជំនាញ។

៤- ពេល​ណា​គួរ​ទៅ​ជួប​ពេទ្យ?

សូម​ទៅ​​​ពិគ្រោះជាមួយ​​គ្រូពេទ្យ​​​ ក្នុងករណី៖

– វិធី​​​​​​ព្យា​​​បាល​ខ្លួន​​​ឯងមិន​មាន​ប្រសិទ្ធភាព
– រោគ​​​សញ្ញា​​​កាន់​​​តែ​ធ្ងន់​​​ធ្ងរ ​ប៉ះពាល់​ដល់​​​ការ​រស់​នៅ​​​ប្រចាំ​ថ្ងៃ
– មាន​​​​​​រោគ​​​សញ្ញា​​ផ្សេងទៀត ដូច​​​ជា រោល​​​ក្តៅ​​​ពេញ​​​ខ្លួន និង​​​បែក​​​ញើស​ពេល​​​យប់​​​។

មូលហេតុបង្ក

៥- មូលហេតុបង្កមាន​អ្វី​ខ្លះ?

មូលហេតុ​​​បណ្តាល​ឲ្យ​ទ្វារមាស​​​ស្ងួតមាន​​​ដូច​​​ជា​​​៖

– អស់​​​រដូវ​​​៖ ការ​​​ធ្លាក់​​​ចុះ​​​​​​កម្រិត​​​អរម៉ូន​​​អឺស្ត្រូសែន ​​​ក្នុង​​​ឈាម​​​អាច​​​​​​ធ្វើឲ្យ​​​ទ្វារ​​​មាស​​​មិន​​​មាន​​​សំណើម​​​និង​​​ស្ងួត​​​ជានិច្ច។

– បំបៅ​​​ ឬ​​​​​​​​​​សម្រាលកូន៖ អំឡុង​​​ទើប​​​សម្រាល​​​កូន​​​ ឬកំពុង​​​បំបៅ​​​ កម្រិត​​​អ័រម៉ូន​​​អឺស្ត្រូសែន​​​ ក្នុង​​​ឈាម ​​​នឹង​​​មាន​​​ការ​​​ថយ​​​ចុះ​​​ជា​​​បណ្តោះ​​​អាសន្ន​​​ បណ្តាល​​​ឲ្យ​​​ទ្វារមាស​​​​​​ស្ងួត​​​ជាង​​​ធម្មតា។

– រួម​​​ភេទទាំងគ្មាន​​​អារម្មណ៍៖ ​​​រួម​​​ភេទ​​​ដោយ​​​មិន​​​មាន​​​ចំណង់ នាំឲ្យប្រដាប់​​​ភេទ​​​មិន​​​អាច​​​ផលិត​​​ទឹក​​​រំអិល​​​ ធ្វើ​​​ឲ្យ​​​ទ្វារមាស​​​ស្ងួត ​​​អាច​​​បង្ក​​​ភាព​​​ឈឺ​​​ចាប់​​​​​​ពេល​​​រួម​​​ភេទ។

– វិធី​​​ពន្យារ​​​កំណើត​​​មួយ​​​ចំនួន៖ ទោះ​​​ជាករណីកម្រ ​​​វិធី​​​ពន្យារ​​​កំណើត​​​ដោយ​​​ចាក់​​ផង​​​ លេប​​​ផង​​​អាច​​​បង្ក​​​ឲ្យ​​​ទ្វារមាស​​​ស្ងួតដូចគ្នា។

– ព្យាបាល​​​ជំងឺ​​​មហារីក៖ ​​​ព្យាបាល​​​ដោយ​​​ការ​​​ចាក់​​​សារធាតុ​​​គីមី និង​​​វិទ្យុ​​​សកម្ម​​​ នៅ​​​តំបន់​​​អាច​​​ត្រគាក និង​​​ព្យាបាល​​​ដោយ​​​អ័រម៉ូន ក៏ជាកត្តាធ្វើឲ្យ​​​ស្ងួត​​​ទ្វារ​​​មាសផងដែរ។

– វត្តមាន​​​នៃ​​​ជំងឺ​​​មួយ​​​ចំនួន៖ ដូច​​​ជា ​​​ជំងឺ​​​ទឹក​​​នោម​​​ផ្អែម ឬ​​​ជំងឺ​​​​​​​​​បង្ក​​​ឲ្យ​​​​​​ប្រព័ន្ធ​​​ភាព​​​ស៊ាំ​ប្រឆាំង​​​​​​ក្រពេញ​​​ផលិត​​​សារធាតុ​​​រំអិល​​​ក្នុង​​​ខ្លួន (ឧ. ជំងឺ Sjögren) ក៏ជាហេតុផលមួយបណ្តាល​​​ឲ្យ​​​អាការៈ​​​ទ្វារមាស​​​ស្ងួត​ដែរ។

កត្តា​​​ប្រឈម

៦- កត្តា​ប្រឈមមាន​អ្វី​ខ្លះ?

មានកត្តាប្រឈមជាច្រើន​​​ដូចជា៖

– ស្ថិត​​​ក្នុង​វ័យ​ជិត​​​អស់​រដូវ
– បំបៅ​ដោះ​​​កូន ឬ​​​​សម្រាល​​​កូន
– ​​​ពន្យារ​​​កំណើត
– ​​​ព្យាបាល​​​ជំងឺ​​​មហារីក
– លាង​សម្អាត​​​ផ្នែក​​​ក្នុង​​​​​​ទ្វារមាស​ញឹកញាប់​ពេក។

រោគវិនិច្ឆ័យ ​និង​ការ​ព្យាបាល

ព័ត៌មាននេះមិនអាចយកទៅប្រើប្រាស់គ្រប់ប្រភេទជំងឺទេ។ គួរពិភាក្សាជាមួយគ្រូពេទ្យជំនាញសម្រាប់ព័ត៌មានបន្ថែម។

៧- គួរធ្វើរោគវិនិច្ឆ័យដោយវិធីណា?

បើ​​​មាន​​​អាការៈ​​​រលាក ក្រហាយ ឬ​​​​​រមាស់​​​ទ្វារមាស ​​​គួរ​​​ទៅ​​​ជួប​​​គ្រូពេទ្យ​​​ឯកទេស​​​រោគ​​​ស្ត្រី​​​។ គ្រូ​​​ពេទ្យ​​​នឹង​​​សាកសួរ​​​​​​ប្រវត្តិ ​​​សុខភាព រយៈ​​​ពេល​​​រោគ​​​សញ្ញា និង​​​កត្តា​​​ប្រឈម​​​ផ្សេងៗ ​​​​​​អាច​​​បង្ក​​​ឲ្យ​​​អាការៈ​​​កាន់​​​តែ​​​ធ្ងន់​​​ធ្ងរ (ឧ. លាងសម្អាតផ្នែកខាងក្នុងទ្វារមាស ឬប្រើ​​​ប្រាស់​​​ថ្នាំ​​​ណាមួយ)​។

គ្រូពេទ្យ​​​នឹង​​​ពិនិត្យ​​​តំបន់​​​អាង​​​ត្រគាក ដើម្បី​​​រក​​​មើល​​​សញ្ញា​​​បន្ទាប់​​​បន្សំ ​​​ដូច​​​​​​ជា ឡើង​​​កន្ទួល​​​ក្រហម និង​​​​​​រួម​​​ស្តើង​​​​​​ទ្វារ​​​មាស រួមនឹង​​​ស្វែង​​​រក​​​មូល​​​ហេតុ​​​​​​បង្ក​​​​​​ផ្សេងៗ ​​​ដូច​​​ជា ​​​​​​រលាក​​​ផ្លូវ​​​បង្ហូរ​​​ទឹក​​​នោម​​​បង្ក​​​ដោយ​​​មេរោគ​​​។

ក្នុង​ករណី​ចាំបាច់ គ្រូពេទ្យ​​​អាចនឹង​​បៀក​​​យក​​​កោសិកា (Pap Test) នៅមាត់​​​ស្បូន​​​ ឬ​​​ក៏​​​ទ្វារ​​​មាស​​ទៅ​​​វិភាគ។

៨- ព្យាបាល​ដោយ​វិធី​ណា?

ជាទូទៅ វិធី​​​ព្យាបាល​ជំងឺ​ស្ងួត​ទ្វារមាស​​​ ​​​ពេញ​​​និយម​​​ជាង​​​គេ គឺប្រើ​​​ថ្នាំ​​​លាប ​​​មាន​​​សារធាតុ​​​អ័រម៉ូន​​​អឺស្ត្រូសែន​​​។ វិធី​​​ព្យាបាល​​​​​​នេះ ជួយ​​​កាត់​​​បន្ថយ​​​អាការៈ​​​ស្ងួត​​​ ​​​ប៉ុន្តែ​​​មិន​​​អាច​​​ជំនួស​​​ឲ្យ​​​បរិមាណ​​​កម្រិត​​​​​​អ័រម៉ូន​​​អឺស្ត្រូសែន​​​ក្នុង​​​ឈាម​​​ បាន​​​ច្រើន​​​ដូច​​​ព្យាបាល​​​ប្រភេទ​​​លេប​ថ្នាំ​អ័រម៉ូន​នោះ​ឡើយ។

​​​ស្រីៗ​​​ភាគ​​​ច្រើន​​​ជ្រើស​​​រើសការព្យាបាលមួយក្នុង​​​ចំណោម វិធីទាំង ​​​​​​៣​​​ប្រភេទ ​​​​​ខាង​​​ក្រោម​​​​នេះ៖

ប្រភេទ​​​កង (Estring)៖ ​​​ដាក់​​​កង​​​​​​​​​ទៅ​​​ក្នុង​​​ទ្វារ​​​មាស​​​ដោយគ្រូពេទ្យ​​​ជំនាញ ឬ​​​ដោយ​​​ខ្លួន​​​ឯង។ សារធាតុ​​​ក្នុង​​​កង​​​នោះ អាចបញ្ជូន​​​អ័រម៉ូន​​​អឺស្ត្រូសែន​​​ ទៅ​​​កោសិកា​​​ក្នុង​​​ទ្វារមាស ផលិត​​​ជាតិ​​​សំណើម ​​​ប៉ុន្តែយើង​​​ត្រូវ​​​ផ្លាស់​​​ប្តូរ​​​កង​​​ថ្មី ​​​រៀង​​​រាល់ ​​​៣​​​ ខែ​​​ម្តង។

ប្រភេទថ្នាំ​​​គ្រាប់ (Vagifem)៖ ​​​សុល​​​ទ្វារ​​​មាស មួយថ្ងៃ​​​ម្តង អំឡុង​​​ពេល​​​ ២​​​ សប្តាហ៍​​​ដំបូង​​​។ បន្ទាប់​​​មក ​​​អាច​​​បន្ថយ​​​មកនៅត្រឹម​​​ ២ដង ​​​ក្នុង​​​មួយសប្តាហ៍ ​​​រហូត​​​អាការៈ​​​វិលមក​ប្រក្រតីវិញ។

– ប្រភេទ​​​​ក្រែម (Estrace, Premarin)៖ លាប​​​ផ្នែក​​​ខាង​​​ក្នុង​​​ទ្វារមាស ​​​​​​ជាមួយ​​​ឧបករណ៍​​​ភ្ជាប់​​​មក​​​ ​​​ក្នុង​​​ប្រអប់ថ្នាំ​​​ រៀង​​​រាល់​​​ថ្ងៃ​​​ ក្នុង​​​រយៈពេល​​​ ១-​​​២​​​ សប្តាហ៍ បន្ទាប់​​​មក​​​បន្ថយ​​​មក​​​ត្រឹម​​​ ១​​​-៣​​​ ដង​​​ក្នុង​​មួយសប្តាហ៍​ ​​​តាម​​​ការ​​​ណែនាំ​​​របស់​​​គ្រូពេទ្យ។

ផ្លាស់ប្តូរទម្លាប់​រស់នៅ

៩- ទម្លាប់រស់នៅ

ផ្លាស់ប្តូរទម្លាប់រស់នៅ និងវិធីព្យាបាលនៅផ្ទះ អាចជួយបង្ការ និងគ្រប់គ្រងស្ថានភាពជំងឺបាន ដូចជា៖

– ចៀសស​​​វាង​​​​​​លាង​​​សម្អាត​​​ផ្នែក​​​ខាង​​​ក្នុង​​​​​​ទ្វារ​​​មាស
– លាប​​​ទឹករម្អិល​​​មុន​​​ពេល​​​រួមភេទ និង​​​ព្យាយាម​​​កុំ​​​រួមភេទ​​​ទាំងគ្មាន​​​អារម្មណ៍
– សាក​​​ល្បង​​​ប្រើផលិតផល​ ​​​ផ្តល់​​​ជាតិ​​​សំណើម​ដល់​​​​​ទ្វារ​​​មាស ដូចជា Replens ឬ​​​ Lubrin
– ចៀសវាង​​​ប្រើ​​​ពពួក​​​សាប៊ូ​​​មាន​​​ក្លិន​​​ក្រអូប ​និង​​​​​ឡេ មក​​​លាង ​​​ឬ​​​លាប​​​នៅ​​​តំបន់​​​ទ្វារ​​​មាស​​​ ព្រោះ​​​ថា​​​ផលិត​​​ផល​​​ទាំង​​​នោះ​​​អាច​​​​ធ្វើ​ឲ្យ​​ស្ងួត​​​កាន់​​​ខ្លាំង​​​ឡើង។

 

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញវេជ្ជបញ្ជា មិន​ធ្វើ​រោគ​វិនិច្ឆ័យ ឬព្យាបាល​ជូនទេ៕

ប្រភព

ត្រួតពិនិត្យថ្ងៃទី ខែ​មករា 29, 2019 | កែសម្រួលចុងក្រោយ ខែ​មករា 29, 2019