backup og meta

កូនកំលោះនៅឥណ្ឌា រៀបការបាន២ថ្ងៃ ស្លាប់ដោយសារ COVID-19 ឯមនុស្ស៨០នាក់ផ្សេងទៀតឆ្លង

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ថាត់ រ័ត្នមូនីតា · កែ Jul 03, 2020

    កូនកំលោះនៅឥណ្ឌា រៀបការបាន២ថ្ងៃ ស្លាប់ដោយសារ COVID-19  ឯមនុស្ស៨០នាក់ផ្សេងទៀតឆ្លង

    នៅ​ប្រទេស​ឥណ្ឌា​ភាគ​ខាង​កើត​ កូន​កំលោះម្នាក់​​បាន​ស្លាប់​ដោយសារ​ជំងឺ COVID-19 ក្រោយ​រៀបការ​បាន២ថ្ងៃ​ និង​មាន​មនុស្ស​ ៨០នាក់​តេស្ដ​វិជ្ជមាន​។

    កូន​កំលោះ​រូបនេះ​បាន​ឈឺ​តាំង​ពី​ថ្ងៃ​ទី១៥ ខែមិថុនា​មុន​ពិធី​អាពាហ៍ពិពាហ៍ ហើយ​ស្ថានភាព​របស់​លោក​កាន់តែ​ធ្ងន់ធ្ងរ​ទៅៗ។ ក្រុមគ្រួសារ​​បាន​បញ្ជូន​លោក​ទៅ​មន្ទីរពេទ្យ និង​ទទួល​បាន​ថ្នាំ ប៉ុន្តែ​គ្រូពេទ្យ​មិន​បាន​រាយការណ៍​ទៅ​កាន់​អាជ្ញាធរ​ពី​រោគសញ្ញា​របស់​កូន​កំលោះ​ទេ ដូចនេះ​កូន​កំលោះ​​មិនបាន​​តេស្ដ​រក​មើល​ជំងឺ COVID-19 ​ទេ។

    ស្ថាន​ភាព​ជំងឺ​របស់​កូន​កំលោះ​កាន់តែ​ធ្ងន់ធ្ងរ​ក្រោយ​ពិធី​មង្គលការ​ ហើយ​ក្រុមគ្រួសារ​បាន​បញ្ជូន​លោក​ទៅ​កាន់​មន្ទីរពេទ្យ​ម្ដងទៀត ប៉ុន្តែ​លោក​បាន​សន្លប់​នៅ​តាម​ផ្លូវ តែជាអកុសលកំលោះរូបនេះ​​ស្លាប់​ពេល​ទៅ​ដល់​មន្ទីរពេទ្យ។

    ក្រោយ​ពី​កូន​កំលោះ​ស្លាប់​ អាជ្ញាធរ​កំពុងបន្ត​​ស៊ើប​អង្កេត​កំណត់​ចំនួន​អ្នក​ចូលរួម​ព​ពិធី​អាពាហ៍ពិពាហ៍ និង​តាម​រក​អ្នក​ដែល​មាន​ទំនាក់ទំនង​ជាមួយ​អ្នក​ចូលរួម។ ភ្ញៀវ​ដែល​បាន​ចូល​រួម​ពិធី​អាពាហ៍ពិពាហ៍​នេះ​ចំនួន​ ៤០០នាក់ ​​បាន​ធ្វើ​តេស្ដ​ ដែល​តេស្ដ​នេះ​ធ្វើ​ឡើង២សប្ដាហ៍​មុន​នៅ​ទីក្រុង Paliganj។ សម្រាប់​អ្នក​តេស្ដ​វិជ្ជមាន​ ៨០​នាក់ គឺ​មិន​មែន​សុទ្ធ​តែ​បាន​ទៅ​ពិធី​អាពាហ៍ពិពាហ៍​ទេ។ អ្នក​មួយ​ចំនួន​គឺ​មាន​ទំនាក់ទំនង​ជាមួយ​នឹង​អ្នក​បាន​ទៅ​ចូលរួម។ អ្នក​ដែល​តេស្ដ​វិជ្ជមាន​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​មជ្ឈមណ្ឌល​ព្យាបាល​ជាតិ។

    គិត​មក​ដល់​ថ្ងៃ​នេះ ប្រទេស​ឥណ្ឌា​មាន​អ្នក​ឆ្លង​សរុប ៦២៧ ១៦៨​ករណី ក្នុង​នោះ​អ្នក​ជាសះស្បើយ ៣៧៩ ៩០២​នាក់ និង​អ្នក​ស្លាប់ ១៨ ២២៥នាក់

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ថាត់ រ័ត្នមូនីតា · កែ Jul 03, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម