អេស្ប៉ាញជាប្រទេសទីពីរនៅអឺរ៉ុប មានអ្នកស្លាប់​ដោយវីរុស COVID-19 ច្រើនជាងចិន

ដោយ ត្រួតពិនិត្យដោយ ទូច សុខា

ប្រទេស​អេស្ប៉ាញ​ក្លាយ​ជា​ប្រទេស​ទី​២​បន្ទាប់ពី​ប្រទេស​អ៊ីតាលី​ដែល​មាន​ចំនួន​អ្នក​ស្លាប់​ដោយ​សារ​​វីរុស COVID-19 ច្រើន​ជាង​ប្រទេស​ចិន។

រដ្ឋាភិបាល​ប្រទេស​អេស្ប៉ាញ​បាន​លើក​ឡើង​ថា អ្នក​ឆ្លង​វីរុស COVID-19 មាន​ចំនួន​ ៤៩ ៥១៥ករណី​ និង​អ្នក​ស្លាប់​ឡើង​ដល់ ៣ ៦៤៧នាក់​ខណៈ​​នៅ​ប្រទេស​ចិន​ចំនួន​អ្នក​ស្លាប់​មាន​ ៣ ២៨៧នាក់​​គិត​ចាប់​តាំង​ពី​ផ្ទុះ​វីរុស​នេះ​កាល​ពី​ខែ​ធ្នូ​មក។

ដូច​ប្រទេស​មួយ​ចំនួន​ទៀត​ដែរ ប្រទេស​អេស្ប៉ាញ​គឺ​មាន​បញ្ហា​ខ្វះ​ខាត​គ្រឿង​បរិក្ខារ​ពេទ្យ​សម្រាប់​ធ្វើ​រោគ​វិនិច្ឆ័យ ព្យាបាល និងឧបករណ៍​​ការពារ​សម្រាប់​ក្រុម​គ្រូពេទ្យ។ នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍ NATO បាន​លើក​ឡើង​ថា​ប្រទេស​អេស្ប៉ាញ​បាន​សុំ​ជំនួយ​ទៅ​លើ​បរិក្ខារ​ពេទ្យ​សម្រាប់​ទប់​ស្កាត់​ការ​ឆ្លង​នេះ​។ដោយ​ស្នើសុំ​ម៉ា់ស​ការពារ​ផ្លូវ​ដង្ហើម (Respirator) ៤៥០ ០០០ម៉ាស ឧបករណ៍​ធ្វើ​រោគ​វិនិច្ឆ័យ ៥០០ ០០០ ម៉ាស៊ីន​បញ្ចូល​អុកស៊ីសែន ៥០០គ្រឿង និង​ម៉ាស​ពេទ្យ​ធម្មតា (Surgical mask) ,៥លានម៉ាស។

នៅ​ឯ​ប្រទេស​អ៊ីតាលី​វិញ ចំនួន​អ្នក​ស្លាប់​ដោយ​វីរុស COVID-19 កើនឡើង​ដល់ ៧ ៥០៣នាក់​ និង​អ្នក​ឆ្លង​មាន​ចំនួន ៧៤ ៣៨៦ករណី។ ប្រទេស​អ៊ីតាលី​គឺ​ជា​ប្រទេស​ដែល​មាន​ចំនួន​អ្នក​ស្លាប់​ច្រើន​ជាងគេលើ​ពីភព​លោក​។

គិត​មក​ថ្ងៃ​នេះ ចំនួន​អ្នក​ឆ្លង​ទូទាំង​​ពិភពលោក​មាន ៤៦៥ ១៦៣ករណី ក្នុង​នោះ​អ្នក​ជា​សះស្បើយ​ ១១៣ ៦១០​នាក់ និង​អ្នក​ស្លាប់​ ២១ ១១៦នាក់។

អត្ថបទពាក់ព័ន្ធ៖

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Share now :

ត្រួតពិនិត្យថ្ងៃទី ខែ​មីនា 26, 2020 | កែសម្រួលចុងក្រោយ ខែ​មីនា 26, 2020

ប្រភព
អ្នកអាចចូលចិត្ត