វេជ្ជបណ្ឌិត៩នាក់ស្លាប់នៅហ្វីលីពីន ដោយសារ COVID-19

ដោយ ត្រួតពិនិត្យដោយ ជីព ចិត្ត

វេជ្ជបណ្ឌិត​ហ្វីលីពីន​៩​នាក់​​ស្លាប់​ដោយសាវីរុស COVID-19 ក្រោម​ហេតុ​ផល​ថា​​មន្ទីរពេទ្យ​ពេញពាស​ដោយអ្នកជំងឺ និង​មាន​ការ​ត្អូញត្អែរឿង​ក្រុម​ក្រូពេទ្យមិនមាន​បរិក្ខាគ្រប់គ្រាន់​សម្រាប់​ការពារខ្លួន។

សមាគម​គ្រូពេទ្យ​ប្រ​ទេស​ហ្វីលីពីន​បាន​ប្រកាសពី​ការ​ស្លាប់​នេះ​កាលពី​ថ្ងៃទី​២៦ ខែ​មីនា ឆ្នាំ២០២០។ ដំណឹង​មរណភាព​របស់​វេជ្ជបណ្ឌិត​នេះ​បាន​ធ្វើឲ្យ​មាន​ការ​ភ័យ​ខ្លាច​កាន់តែ​ខ្លាំង​ចំពោះ​បញ្ហា​សុខភាព​នៅ​ក្នុង​ប្រទេសនេះ ដោយគេជឿថា​ស្ថានការគឺអាក្រក់ជាង​អ្វីដែល​អាជ្ញារបាន​បញ្ជេញ ហើយថា​អ្នក​ស្លាប់​ដោយ​ COVID-19 មាន​តែ​៤៥​នាក់។ គិត​ត្រឹម​ថ្ងៃម្សិល​មិញ​ចំនួន​ករណី​ឆ្លងនៅប្រទេសហ្វីលីពីន​មានចំនួន​៧០៧ ករណី​ហើយ។

សម្រាប់​ថ្ងៃនេះ​អ្នក​ឆ្លងវីរុស​ COVID-19 ទូទាំងពិភព​លោក​មាន​ចំនួន​ជាង៥២ម៉ឺន​នាក់ អ្នកស្លាប់​កើន​ដល់ជាង​២៣ ០០០​នាក់និង​អ្នកជាសះស្បើយមានជាង​១២ម៉ឺន​នាក់។ ខណៈពេលនេះ​សហរដ្ឋអាមេរិក​បាន​នាំមុខចិន​ចំពោះ​ករណីឆ្លងវីរុស COVID-19 នេះហើយ​ដោយ​មាន​ករណី​ឆ្លង​ឡើងដល់៨៥ ៥០៥​ករណី ឯចិនមានត្រឹម​៨១ ៣៤០​ករណី៕

អត្ថបទពាក់ព័ន្ធ៖

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Share now :

ត្រួតពិនិត្យថ្ងៃទី ខែ​មីនា 27, 2020 | កែសម្រួលចុងក្រោយ ខែ​មីនា 27, 2020

ប្រភព
អ្នកអាចចូលចិត្ត