backup og meta

អាល់កុល ឬជែលសម្អាតដៃ តែហ៊ានបាញ់លើរាងកាយប្រយ័ត្នគ្រោះថ្នាក់

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ

អត្ថបទ​ដោយ ដេត ធន្នី · កែ May 26, 2022

    អាល់កុល ឬជែលសម្អាតដៃ តែហ៊ានបាញ់លើរាងកាយប្រយ័ត្នគ្រោះថ្នាក់

    គ្នា​យើង​មួយ​ចំនួន បារម្ភ​ខ្លាច COVID-19 ពេក ម្យ៉ាង​ដោយ​ហេតុថា អាល់កុល ឬជែល អាច​បាញ់​សម្លាប់​មេរោគ​បាន មាន​អ្នក​ខ្លះ​បាន​យក​វា​មក​បាញ់​លើ​រាងកាយ។ តែ​អ្នក​ជំនាញ​អះអាង​ថា ការ​ធ្វើ​បែប​នេះ​គ្រោះ​ថ្នាក់​ខ្លាំង​ណាស់។

    លោក​ជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និង​ជា​អ្នក​នាំ​ពាក្យ​ក្រសួង​សុខាភិបាល បាន​បញ្ជាក់​ថា ការ​បាញ់​សារធាតុ ឬ​ទឹក​សម្លាប់​មេរោគ អាល់កុល លើ​រាងកាយ​មនុស្ស​យើង មិន​អាច​ជួយ​ប្រឆាំង​នឹង​វីរុស COVID-19 បាន​នោះ​ទេ វា​អាច​បណ្តាល​ឲ្យ​មាន​គ្រោះ​ថ្នាក់សុខភាពមនុស្សបាន។ លោក​ជំទាវ​បាន​បន្ត​ថា លើក​លែង​តែ​ការ​លាង​សម្អាត​ដៃ​ដោយ​សាប៊ូ​ជាមួយ​ទឹកស្អាត អាល់កុល ឬ​ជែល ដែល​ជា​វិធានការ​សម្រាប់​ការពារ​ការ​ចម្លង​វីរុស COVID-19។

    ចង់គណនា BMR ចុចទីនេះ!

    ចង់គណនា BMI ចុចទីនេះ!

    ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!

    នៅ​អត្ថបទ​របស់​អង្គការ​សុខភាព​ពិភព​លោក (WHO) ដែល​បក​ប្រែ​ក្រៅ​ផ្លូវការ​របស់​លោក​ជំទាវ ឱ វណ្ណឌីន បាន​ហាម​យក​ថ្នាំ​សម្លាប់​មេរោគ អាល់កុល ឬ​សារធាតុ​សម្លាប់​មេរោគ​ទៅ​លើ​ខ្លួន​មនុស្ស​នៅ​ក្នុង​គ្រប់​កាលៈទេសៈ។ សារធាតុ​ទាំង​នោះ​អាច​ធ្វើ​ឲ្យ​ពុល ប្រសិន​បើ​ប៉ះមាត់ ហើយ​លេប​ចូល​ទៅ អាច​ធ្វើ​ឲ្យ​រំខាន រមាស់ ឬ​អាលែកហ្ស៊ី ធ្វើ​ឲ្យ​ខូច​ស្បែក និង​ភ្នែក។

    អាល់កុល ឬជែល អាច​ប្រើប្រាស់​សម្អាត​ដៃ​របស់​មនុស្ស​ពី​ភាព​កខ្វក់ ដែល​មាន​ជាប់​មេរោគ​នៅ​ដៃ តែ​មិន​ត្រូវ​ប្រើ​សម្រាប់​បាញ់​លើ​ខ្លួន​ប្រាណ​ឡើយ។ ឯថ្នាំ​សម្លាប់​មេរោគ ឬ​សារធាតុ​សម្លាប់​មេរោគ ត្រូវ​ប្រើប្រាស់​ដោយ​ប្រុង​ប្រយ័ត្ន សម្រាប់​លាង​សម្អាត​ផ្ទៃ ឬ​ទីកន្លែង​ណាមួយ​ប៉ុណ្ណោះ។

    អត្ថបទគួរអាន៖

    ចំណុចសំខាន់

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ

    អត្ថបទ​ដោយ ដេត ធន្នី · កែ May 26, 2022

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម