ហេតុអ្វី​វ៉ាក់សាំងបង្ការ​កូវីដ១៩ ត្រូវ​ចាក់​ពីរ​ដូស?

ត្រួតពិនិត្យដោយ | ដោយ

កែសម្រួលចុងក្រោយនៅថ្ងៃទី 19/01/2021 . អាន 2 នាទី
Share now

ដូច​គ្នា​យើ​ង​បាន​ដឹង​ និង​បាន​ឮ​មក​ហើយ​ថា​វ៉ាក់សាំង​ដែល​ផលិត​ដើម្បី​បង្ការ​ជំងឺ​កូវីដ​១៩ ​កំពុង​ប្រើប្រាស់​នៅ​តាម​បណ្ដា​ប្រទេស​​មួយ​ចំនួន​នោះ តម្រូវ​ឲ្យ​មនុស្ស​ម្នាក់​ចាក់​វ៉ាក់សាំង​ចំនួន​ពីរ​ដូស ដើម្បី​មាន​ប្រ​សិទ្ធភាព​។

ហេតុអ្វី​ត្រូវ​ចាក់​ដល់​ទៅ​ពី​រ​ដូស?

លោក​វេជ្ជ​បណ្ឌិត Jonh Whyte ប្រ​ធាន​ក្រុម​គ្រូពេទ្យ​ប្រចាំ​វិបសាយ​WebMD មាន​ប្រ​សាសន៍​ក្នុង​វីដេអូ​ប្រ​វែង​ជាង​១នាទី​ ដែល​បាន​ចេញ​ផ្សាយ​នៅ​ថ្ងៃទី​១៦ ខែ​មករា ថា​មនុស្ស​យើង​ត្រូវ​ការ​ចាក់​វ៉ាក់សាំង​បង្ការ​កូវីដ​១៩ ចំនួន​ពីរ​ដូស​ ដើម្បី​ទទួល​បាន​ប្រ​សិទ្ធ​ភាព​ពេញ​លេញ។

លោក​ពន្យល់​ថា​មិន​ថា​វ៉ាក់សាំង Pfizer-BioNTech Modernaទេ​សុទ្ធ​តែ​តម្រូវ​ឲ្យ​មនុស្ស​យើង​ចាក់​ពី​រ​ដូស​​។ លោក​ថា ចាក់​លើក​ទី​១ ឬ​ដូស​ដំបូង គឺ​សម្រាប់​ជូយ​ប្រព័ន្ធ​ភាព​ស៊ាំ​យើង​បង្កើត​ការ​ឆ្លើយ​តប​ទៅ​នឹង​វីរុស​ SARS-CoV-2 ដែល​បង្ក​ឲ្យ​មាន​ជំងឺ​កូវីដ១៩។ សម្រាប់​ការ​ចាក់​លើក​ទី២ ឬដូសទី២វិញ លោក​ថា ដើម្បី​រំឭក​ប្រព័ន្ធ​ភាព​ស៊ាំ​បន្ថែម​ទៀត​ឲ្យ​មាន​ការ​ឆ្លើយ​តប​ទៅ​នឹង​វីរុស និង​អាច​ការពារ​មនុស្ស​យើង​បាន​ក្នុង​រយៈពេល​យូរ។​

វ៉ាក់សាំងកូវីដ

លោក​ឲ្យ​ដឹង​ថា បើ​តាម​ការ​សិក្សា វ៉ាក់សាំង​អាច​មាន​ប្រ​សិទ្ធ​ភាព​នៅ​រយៈពេល​១០​ថ្ងៃ​បន្ទាប់ពី​ចាក់​ដូសទី១ និង​បាន​រហូត​ដល់​៩៥​ភាគ​រយ​​នៅ​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​មក​ទៀត​​ក្រោយ​ចាក់​លើក​ទី​២​។ លោក​ថា វ៉ាក់សាំង​នីមួយៗ​មាន​គម្លាត​រយៈពេល​ចាក់​ផ្សេងៗ​គ្នា ដូច​នេះ​ត្រូវ​សួរនាំ​គ្រូពេទ្យ​ដើម្បី​បាន​ព័ត៌មាន​ជាក់​លាក់។​​

លោក​រំឭក​ដែរ​ថា បើ​បាន​ចាក់​វ៉ាក់​សាំងបង្ការ​កូវីដ១៩​ ត្រូវ​ប្រាកដ​ថា​យើង​បាន​ចាក់​គ្រប់​ចំនួន​ពីរ​ដូស និង​កុំ​គិត​ថា​បាន​ចាក់​ម្ដង​ប្រសើរ​ជាង​អត់​បាន​ចាក់​នោះ​ឲ្យ​សោះ។ លោក​អះអាង​ថា​មិន​មែន​តែ​វ៉ាក់សាំង​បង្ការ​កូវីដ​១៩ ទេ ដែល​ត្រូវ​ចាក់​ពីរ​ដង​នោះ វ៉ាក់សាំង​ថ្លើម​ប្រ​ភេទB និង​វ៉ាក់សាំង​មហារីក​មាត់​ស្បូន(HPV)​ ជា​ដើម ក៏​ត្រូវ​ចាក់​ពីរ​ដង​ដូច​គ្នា​។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទនេះមានប្រយោជន៍ចំពោះអ្នកដែរទេ?
happy unhappy
ប្រភព

អ្នកអាចចូលចិត្ត

កូវីដ ១៩៖ អ្នកពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍វិជ្ជមាន ៣៤នាក់

កូវីដ ១៩-អ្នកពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ចំនួន ៣៤នាក់ រកឃើញវិជ្ជមានកូវីដ ១៩ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួង...

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ ដេត ធន្នី

បន្តរកឃើញអ្នកឆ្លងកូវីដ ១៩ ថ្មី ២៤នាក់ សុទ្ធតែពាក់ព័​ន្ធព្រឹត្តិការណ៍សហគមន៍

កូវីដ ១៩-ថ្ងៃនេះក្រសួងសុខាភិបាលបន្តរកឃើញករណីវិជ្ជមានកូវីដ​១៩ ថ្មី ចំនួន ២៤ករណី ដែលសុទ្ធតែជាអ្នកពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍

ត្រួតពិនិត្យដោយ ជីព ចិត្ត
ដោយ ដេត ធន្នី

ថយចុះហើយ ថ្ងៃនេះមានអ្នកកូវីដ ១៩ ថ្មី តែ ១៥នាក់ទេ

កូវីដ ១៩-មានករណីឆ្លងកូវីដ ១៩ ថ្មី តែ ១៥នាក់ប៉ុណ្ណោះ ក្នុងនោះមានអ្នកពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ចំនួន ១៤ករណី និង...

ត្រួតពិនិត្យដោយ ជីព ចិត្ត
ដោយ ដេត ធន្នី

មានអ្នកឆ្លងកូវីដ ១៩ ដល់ ២៦នាក់ សុទ្ធតែអ្នកពាក់ព័​ន្ធព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ

កូវីដ ១៩-មានករណីវិជ្ជមានកូវីដ ១៩ ថ្មី ចំនួន ២៦នាក់ និងមិនមានករណីជាសះស្បើយនោះទេ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល។ អ្នកឆ្លងកូវីដ ១៩ ទាំ

ត្រួតពិនិត្យដោយ ជីព ចិត្ត
ដោយ ដេត ធន្នី

អត្ថបទគួរអាន

COVID-19

សម្រេចឲ្យមន្ត្រី និងពលរដ្ឋ អាយុចាប់ពី ៦០ឆ្នាំ​ នៅ ៣ខេត្ត ចាក់វ៉ាក់សាំង AstraZeneca

ត្រួតពិនិត្យដោយ ជីព ចិត្ត
ដោយ ដេត ធន្នី
ចេញផ្សាយថ្ងៃទី 04/03/2021 . អាន 1 នាទី
កូវីដ​ ១៩

បន្តការប្រុងប្រយ័ត្ន! រកឃើញអ្នកឆ្លងកូវីដ ១៩ ថ្មី ៣១នាក់បន្ថែមទៀតហើយ

ដោយ ដេត ធន្នី
ចេញផ្សាយថ្ងៃទី 04/03/2021 . អាន 1 នាទី

៤ តិចនិក ត្រៀមខ្លួនសម្រាលកូនដោយសុវត្ថិភាពក្នុងពេលកូវីដ ១៩ វាយលុក

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ នាង សុខុមដាលីញ៉ា
ចេញផ្សាយថ្ងៃទី 03/03/2021 . អាន 2 នាទី
កូវីដ ១៩

ជនជាតិចិន ៣នាក់ នៅបុរីប៉េងហួត ច្បារអំពៅ វិជ្ជមានកូវីដ ១៩

ត្រួតពិនិត្យដោយ ជីព ចិត្ត
ដោយ ដេត ធន្នី
ចេញផ្សាយថ្ងៃទី 03/03/2021 . អាន 1 នាទី