
នៅក្នុងសន្និសីទព័ត៌មានបំភ្លឺមន្ទីរពិសោធន៍លើបញ្ហាវីរុសកូវីដ ១៩ នាព្រឹកថ្ងៃទី២៣ ខែកុម្ភៈ នេះ លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ ក្រសួងសុខាភិបាល បានឲ្យដឹងថា មិនមែនត្រឹមតែជំងឺ Covid-19 សព្វថ្ងៃទេដែលនាំទុក្ខដល់មនុស្សយើង ជំងឺឆ្លងធំៗទាំង ១៧ រាប់សិបឆ្នាំកន្លងមក ក៏បានសម្លាប់ និងនាំទុក្ខដល់មនុស្សទាំងនៅប៉ែកអឺរ៉ុប ផ្នែកអាស៊ី និងផ្នែកផ្សេងៗទៀតជុំវិញពិភពលោកច្រើនដែរ ដូចជា៖
១. Black Death Plague (១៣៤៦-១៣៥៣) ៖ បណ្ដាលឲ្យមនុស្ស ៧៥-២០០លាននាក់បានស្លាប់ ហើយ៣០-៦០%ជាប្រជាជននៃទ្វីបអឺរ៉ុប។
២. Spanish Flu (១៩១៨-១៩២០)៖ ជំងឺឆ្លងផ្តាសាយអេស្បាញនេះ បានស្លាប់មនុស្សនៅលើលោកប្រមាណ១៧-១០០លាននាក់។
៣. Plague of Justinian (៥២៧-៥៦៥)៖ ជំងឺអាសន្នរោគនេះ បានសម្លាប់មនុស្ស១៥-១០០លាននាក់លើពិភពលោក ដែលភាគច្រើននៅខាងទ្វីបអឺរ៉ុប។
៤. HIV/AIDS (១៩៨១-បច្ចុប្បន្ន)៖ មេរោគអេដស៍ជាជំងឺមួយដែលរាតត្បាតទូទាំងពិភពលោក ដែលមកឆ្នាំ២០២០ មានអ្នកស្លាប់ដោយសារជំងឺប្រមាណ ៣៥លាននាក់ហើយ។
៥. Third Plague Pandemic (១៨៥៥-១៩៦០)៖ បណ្ដាលឲ្យមនុស្សស្លាប់ប្រមាណ ១២-១៥លាននាក់ទូទាំងពិភពលោក។
៦. ជំងឺ Cocoliztli (១៥៤៥-១៥៤៨)៖ ជំងឺនេះបានផ្ទុះឡើងនៅប្រទេសមិចស៊ិច បានសម្លាប់មនុស្សប្រមាណ ៥ ទៅ១៥លាននាក់ ស្មើនឹង២៧-៣៨% នៃប្រជាជនមិចស៊ិច។
៧. ជំងឺ Antonine Plague (១៦៥-១៨០/១៩០)៖ ជំងឺនេះបានសម្លាប់ប្រជាជនចំនួន ៥-១០លាននាក់ ក្នុងសម័យកាល អាណាចក្ររ៉ូមម៉ាំង បើគិតជាភាគរយប្រមាណ ២៥-៣៣%នៃប្រជាជនរ៉ូម៉ាំងកាលពីសម័យនោះ។
៨. Mexico Smallpox Epidemic (១៥១៩-១៥២០)៖ ជំងឺអុតស្វាយ ក្នុងប្រទេសមិចស៊ិចនេះបានសម្លាប់មនុស្សប្រហែល៥-៨លាននាក់ ស្មើនឹង២៣-២៧%នៃប្រជាជនមិចស៊ិច។
៩. ជំងឺ គ្រុនពោះវៀនរុស្សី (១៩១៨-១៩២២)៖ Russia Typhus Epidemic បានធ្វើមនុស្សស្លាប់ប្រហែល២-៣ លាននាក់ ក្នុងប្រទេសរុស្សី។
១០.Asian និង Hong Kong Flu៖ ជំងឺផ្តាសាយ អាស៊ី (១៩៥៧-១៩៥៨) បានសម្លាប់មនុស្សប្រហែល ១-៤លាននាក់។ ជំងឺផ្តាសាយហុងកុង (១៩៦៨-១៩៦៩) ក៏បានបណ្ដាលឲ្យមនុស្សស្លាប់ប្រមាណ ១-៤លាននាក់ដែរ ដែលមាន០.០៣-០.១% នៃចំនួនប្រជាជនទូទាំងពិភពលោក។
១២. ជំងឺ Covid-19៖ ការរាតត្បាតនៃជំងឺដែលយើងកំពុងប្រឈមមុខជាមួយនេះ បានសម្លាប់មនុស្ស២.៤លាននាក់ (០.០៣ភាគរយនៃប្រជាជនទូទាំងពិភពលោក) រួចមក ហើយ គិតត្រឹមខែកុម្ភះ ឆ្នាំ២០២១នេះ។ ជំងឺនេះ ជាជំងឺដែលទើបនឹងកើតឡើងកាលពីចុងឆ្នាំ២០១៩ថ្មីៗនេះ ។
១៣. ជំងឺ Cocoliztli (១៥៧៦-១៥៨០)៖ ការរាតត្បាតជំងឺCocoliztli បានកើតឡើងម្ដងទៀតក្នុងប្រទេសមិចស៊ិច ដែលបានសម្លាប់មនុស្ស២-២.៥លាននាក់ ស្មើនឹង៥០%នៃប្រជាជនមិចស៊ិច។
១៤. Japanese smallpox epidemic និង Persian Plague៖ ជំងឺអ៊ុតស្វាយជប៉ុននេះ (៧៣៥-៧៣៧) បានធ្វើឲ្យមនុស្សស្លាប់ប្រមាណ ២លាននាក់នៃប្រជាជនជប៉ុន។ ជំងឺ Persian Plague (១៧៧២-១៧៧៣) ធ្វើឲ្យមនុស្សស្លាប់ប្រមាណ ២លាននាក់ ក្នុងតំបន់ Persia ដែលជាប្រទេសអ៊ីរ៉ង់សព្វថ្ងៃ។
១៦.Naples Plague (១៦៥៦-១៦៥៨)៖ ជំងឺឆ្លងរាតត្បាតនេះបានសម្លាប់មនុស្ស១.២៥លាននាក់ក្នុងប្រទេសអ៊ីតាលី។
១៧. Third cholera pandemic (១៨៤៦-១៨៦០)៖ ជំងឺអាសន្នរោគនេះ បានធ្វើឲ្យប្រជាជនប្រមាណ ១លាននាក់ជាងបានស្លាប់។
១៨. Italian Plague និង Flu pandemic៖ ជំងឺឆ្លង Italian Plague (១៦២៩-១៦៣១) បានសម្លាប់មនុស្សប្រមាណ១លាននាក់នៅក្នុងប្រទេសអ៊ីតាលី។ ចំណែកការរាតត្បាតនៃជំងឺផ្កាសាយ (១៨៨៩-១៨៩០) បានសម្លាប់មនុស្ស១លាននាក់ ទូទាំងពិភពលោក។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕