Acute Conjunctivitis (ជំងឺភ្នែកក្រហម)

ដោយ ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត

និយមន័យ

១- អ្វី​ទៅ​ជា​ជំងឺ​ភ្នែក​ក្រហម?

ជំងឺ​ភ្នែកក្រហមអាច​បណ្ដាល​មក​ពី​មូល​ហេតុ​ពីរ​ គឺ​បាក់តេរី​ និង​វីរុស ប៉ុន្តែ​ក៏​អាច​បង្ក​មក​ពី​មូលហេតុ​ផ្សេង​ទៀត ដូចជា​អាលែកហ្ស៊ី របួស​ភ្នែក​ និង​ប្រតិកម្ម​ជាមួយ​ថ្នាំ​ជាដើម។ ជំងឺ​ភ្នែក​ក្រហម គឺ​ជា​ជំងឺ​ដែល​ងាយ​ចម្លង​ទៅ​មនុស្ស​ម្នាក់​ទៀត​ខ្លាំង​ណាស់​ ជាពិសេស​សមាជិក​គ្រួសាររស់​នៅ​ផ្ទះ​តែ​មួយ។ ក្នុង​ចំណោម​នោះ​ មាន ៣៥-៥០ ភាគរយ អាច​បង្ក​ឲ្យ​មាន​ផល​វិបាក ពិសេស​ជំងឺ​ភ្នែក​ក្រហម បង្ក​ដោយ​វីរុស អាច​បង្ក​ជា​បញ្ហា​ផ្សេង​ទៀត​ដូចជា៖

– គំហើញ​ធ្លាក់​ចុះ ចាញ់​​ពន្លឺ ដោយសារ​មេរោគ​ជ្រៀត​ចូល​ដល់​ស្រទាប់​កោសិកា​ភ្នែក
– ចេញ​ទឹក​ភ្នែក​រ៉ាំ​រ៉ៃ
– ខ្វាក់​ភ្នែក​ដោយ​សារ​ខូច​កោសិកា​សន្ធាន​គ្រាប់​ភ្នែក។

រោគសញ្ញា

២- រោគសញ្ញា​ជំងឺ​ភ្នែក​ក្រហម​មាន​អ្វី​ខ្លះ?

រោគ​សញ្ញាឧស្សាហ៍​ជួប​ប្រទះ​ជាង​គេមាន​ដូច​ជា​៖

– ភ្នែក​ឡើង​ក្រហម​
– ហើម​ និង​ក្រហម​ត្របក​ភ្នែក
– រមាស់​ភ្នែក
– ក្រហាយភ្នែក
– ហូរ​ទឹក​ភ្នែក
– ស្អិត​ត្របក​ភ្នែក
– ទើស​ភ្នែក​ ដូច​មាន​វត្ថុ​អ្វី​មួយ​ក្នុង​ភ្នែក​។

មូលហេតុបង្ក

៣- មូល​ហេតុ​បង្ក​ឲ្យ​មាន​ជំងឺ​ភ្នែក​ក្រហម​

មាន​ប្រភេទ​បាក់តេរី​ជា​ច្រើនដែល​អាច​បង្ក​ឲ្យ​មាន​ជំងឺ​ភ្នែក​ក្រហម ដូចជា​​ បាក់តេរី ស្តាភីឡូកូក (Staphylococcus) ស្ត្រេបតូកូកូស (Streptococcus)​ អេម៉ូភីលី ​(Haemophilus)និង​ ក្លាមីឌៀ​ត្រាកូម៉ាទីស (chlamydia trachomatis) ​ជាដើម​។ ហើយ​មេរោគ​ដែល​បង្ក​ឲ្យ​មាន​ជំងឺប្រមេះ​ទឹក​បាយ​ ក៏​អាច​បង្ក​ឲ្យ​មាន​ជំងឺ​ភ្នែក​ក្រហម​ដែរ​។

ជំងឺ​ភ្នែក​ក្រហម​ចំពោះ​ទារក​ទើប​កើត​ ក៏​មាន​អត្រា​ខ្ពស់​ដូច​គ្នា ​ដែល​ភាគច្រើន​កើត​ចំពោះ​ទារក​សម្រាល​តាម​ធម្មជាតិ និង​មាន​ម្តាយ​ផ្ទុក​​ជំងឺ​កាមរោគ​។

កត្តាហានិភ័យ

៤- កត្តា​ប្រឈម​នាំ​ឲ្យ​កើត​ជំងឺ​ភ្នែក​ក្រហម

កត្តា​ងាយ​បង្ក​ឲ្យ​កើត​​ជំងឺភ្នែក​ក្រហម ​មាន​ដូចជា​៖

– រស់​នៅ​ជាមួយសមាជិកគ្រួសារ ឬមិត្តភក្តិ​កើត​​ជំងឺ​ភ្នែក​ក្រហម​
– កើត​ជំងឺ​នេះ​នៅ​ភ្នែក​ម្ខាង​ (ព្រោះ​វា​ងាយ​ឆ្លងទៅ​ភ្នែក​ម្ខាង​ទៀត​​ណាស់)
– កត្តា​បរិស្ថាន​
– ប្រឈម​សារធាតុ​បង្ក​ឲ្យ​អាលែកហ្ស៊ី
– ហែល​ទឹកអាង​ជុំ​គ្នា
– អម្បូរជនជាតិ​អាស៊ី ​និង​ជនជាតិ​មេឌីទែរ៉ានេ
– ប្រើ​ឡេនពាក់ភ្នែក
– ដាក់​គ្រាប់​ភ្នែក​សិប្បនិមិ្មត
– រំខាន​ដោយ​មេកានិកផ្សេង​ទៀត។

អត្ថបទ​ពាក់ព័ន្ធ៖ 

រោគវិនិច្ឆ័យ​ និង​ការ​ព្យាបាល

ព័ត៌មាននេះមិនអាចយកទៅប្រើប្រាស់គ្រប់ប្រភេទជំងឺទេ។ គួរពិភាក្សាជាមួយគ្រូពេទ្យជំនាញសម្រាប់ព័ត៌មានបន្ថែម។

៧- គួរធ្វើរោគវិនិច្ឆ័យដោយវិធីណា?

គ្រូពេទ្យ​អាច​កំណត់​រោគវិនិច្ឆ័យ​បាន​តាម​រោគ​សញ្ញា​ និង​ញែក​ឲ្យ​ដាច់​ថា ​បង្ក​ដោយសារ​មេរោគ​ ឬ​អ្វី​ផ្សេង​។ ពេទ្យ​អាច​កៀរ​យក​វត្ថុ​ពី​ក្នុង​ភ្នែក ទៅ​ពិសោធ​ថែម​ទៀត​ ​ពិសេស​ធ្វើ​ឡើង​លើ​អ្នក​ជំងឺ​ដែល​មាន​អាការៈ​ធ្ងន់ធ្ងរ​ និង​អ្នក​មាន​ប្រព័ន្ធ​ភាព​ស៊ាំ​ខ្សោយ​ ឬធ្លាប់​វះកាត់​ភ្នែក​ដោយ​សារ​ជំងឺ​ Grave Disease (ជំងឺភ្នែក​លៀន) ជាដើម​។ ការ​បណ្ដុះ​មេរោគ​ទាំង​នោះ​ គឺ​ត្រូវ​ធ្វើ​លើ​ថ្នាល​បណ្ដុះ​ពិសេស ​ដើម្បី​ឲ្យ​ដឹង​ពី​កម្រិត​នៃ​ការ​ប៉ះពាល់​លើ​កោសិកា​ភ្នែក​។

៨- ព្យាបាល​ដោយ​វិធី​ណា?

ជាទូទៅ ​គេ​ប្រើ​ថ្នាំ​ផ្សះ​ដើម្បី​ព្យាបាល​ជំងឺ​ភ្នែក​ក្រហម​ដែល​បង្ក​ដោយ​វីរុស​ ខណៈ​វិធីព្យាបាល​អាច​មាន​ដូច​ខាង​ក្រោម៖

– ក្នុង​ករណី​ជំងឺ​កាមរោគ​ គឺ​​ប្រើ​ថ្នាំ​បន្តក់​ Moxifloxacin ០,៥% រយៈ​ពេល ៧-១០ ថ្ងៃ​ ឬ​អាច​ប្រើ​ថ្នាំ​ Fluoroquinolone ១គ្រាប់ ​រៀង​រាល់​ថ្ងៃ​។​ បើ​ ២-៣ ថ្ងៃ​ហើយ​នៅ​មិន​ធូរ​ស្រាលទៀត មាន​​ន័យ​ថា​ មេរោគ​​ស៊ាំ​នឹង​ថ្នាំ​ផ្សះ​ហើយ​ គួរ​ធ្វើ​ការ​បណ្ដុះ​មេរោគ​ ដើម្បី​ប្ដូរ​ថ្នាំ​ផ្សះ​ឲ្យ​ត្រូវ​នឹង​មេរោគ​។

– ដោយ​សារ​តែ​មេរោគ​ជំងឺ​ប្រមេះទឹកបាយ ​ច្រើន​មាន​ភាព​ស៊ាំ​នឹង​ថ្នាំ​ផ្សះ​ ពេទ្យ​ច្រើន​ប្រើ​ថ្នាំ​ Ceftriaxone ១គ្រាប់ ចាក់​សាច់ដុំ​ និងថ្នាំ​ Zithromycin ១ គ្រាប់ដូចគ្នា​ ហើយ​លេប​តែម្ដង​គត់​។​ បើ​សង្ស័យ​​មាន​ជំងឺ​កាមរោគ​ផ្សេង​ទៀត​លាយឡំ​ជាមួយ ​អាច​ប្រើ​ Doxycycline ១០០ មិល្លីក្រាម​ លេប ​៧ ថ្ងៃ​។

– មនុស្ស​ភាគ​ច្រើន​ប្រើថ្នាំ Bacitracin ​៥០០​ U/g ឬ​ថ្នាំ Qentamicin ០,៣%​ ជាប្រភេទ​ថ្នាំ​លាប​រៀង​រាល់ ​២ ​ម៉ោង​ម្ដង​ បូក​ផ្សំ​ជាមួយ​ថ្នាំ​ផ្សះ​តាម​សរសៃ ​ចំពោះ​អ្នក​មាន​ជំងឺ​កាមរោគ​។​ ត្រូវ​ចាំ​ថា​ ដៃ​គូ​រួម​ភេទ​ ​ក៏​គួរ​ទទួល​ការ​ព្យាបាល​ដូច​គ្នា​។

– ចំពោះ​ទារក​ទើប​កើត​វិញ ​អាច​ប្រើ​ថ្នាំ​បន្តក់​ការពារ​ប្រភេទ​ Silver Nitrate ឬថ្នាំ​លាប ​Erythromycin​ បាន​។ អាច​ប្រើ​ថ្នាំ​ផ្សះ​ប្រភេទ Ceftriaxone ​ក្នុង​កម្រិត ​២៥-៥០​ មិល្លីក្រាម​/គីឡូ ​(​ មិន​ត្រូវ​លើស​ ១២៥មិល្លី​ក្រាម ​) ចាក់​តាម​សរសៃ​ ឬ​សាច់​ដុំ ​តែ​មួយ​លើក​គត់​។ ចំពោះ​ការ​បង្ក​រោគ​ដោយ​មេរោគ​ក្លាមីឌៀវិញ ​គឺ​ប្រើ​ថ្នាំ Erythromycin ​១២,៥ មិល្លីក្រាម​/គីឡូ ​ផឹក​តាម​មាត់​ ឬ​ចាក់​តាម​សរសៃ​ រយៈពេល​ ១៤ ថ្ងៃ​ ហើយប៉ា​ម៉ាក់​ក្មេង​​ក៏​ត្រូវ​ព្យាបាល​ដែរ។

ផ្លាស់​ប្តូរទម្លាប់រស់នៅ

៩- ទម្លាប់រស់នៅ

ផ្លាស់ប្តូរទម្លាប់រស់នៅ និងវិធីព្យាបាលនៅផ្ទះ អាចជួយបង្ការ និងគ្រប់គ្រងស្ថានភាពជំងឺបាន ដូចជា៖

– លាង​សម្អាត​​ដៃ​នឹង​សាប៊ូ​ ឬ​ជែល​សម្លាប់​មេរោគ ​មុន​នឹង​ប៉ះ​ភ្នែក​ដែល​ឈឺ​
– មិន​ត្រូវ​ញី​ភ្នែក​មិន​ឈឺ​ បន្ទាប់​ពី​ប៉ះ​ភ្នែកឈឺ​ហើយ​នោះ​ទេ
– មិន​ត្រូវ​ប្រើ​កន្សែង​ និង​កើយ​ខ្នើយ​រួម​គ្នា​ដែរ

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត​ សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគ​វិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ត្រួតពិនិត្យថ្ងៃទី ខែ​មិថុនា 11, 2019 | កែសម្រួលចុងក្រោយ ខែ​មិថុនា 12, 2019

អ្នកអាចចូលចិត្ត