Amniocentesis (ការ​ចោះ​បូម​ទឹក​ភ្លោះ)

ដោយ ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត

ចំណេះដឹងមូលដ្ឋាន

១- អ្វី​​ជា​ការ​ចោះ​បូម​ទឹក​ភ្លោះ?

ជា​វិធី​​រក​មើល​បញ្ហា​សុខភាព​បេប៊ី ​មុន​ពេល​សម្រាល​ដូចជា ជំងឺ​បញ្ហា​សេនេទិច (ជំងឺតំណរពូជ) ឬ​វិបត្តិ​អវយវៈ​ផ្សេងៗ ​អាច​កើត​មាន​ដោយ​ចៃដន្យ ដូច​ជា​ជំងឺ​មិន​គ្រប់​ទឹក (Down syndrome) ជំងឺ Cystic Fibrosis និង​ពក​ឆ្អឹង​ខ្នង​ជាដើម។ ការ​ចោះ​បូម​ទឹក​ភ្លោះ​ ​ភាគ​ច្រើន​ធ្វើ​ក្នុង​ចន្លោះ​សប្ដាហ៍​ទី ១៦-២០ នៃ​គភ៌​ ជា​ពេល​បេប៊ី​មាន​ការ​លេប ​និងខ្ជាក់​ទឹក​ភ្លោះ​ក្នុង​កម្រិត​ ១៣០ មីល្លីលីត្រ​ នៅ​ក្នុង​ផ្ទៃ។ តាម​រយៈ​ទឹក​ភ្លោះ​យើង​អាច​ដឹង​បាន​ពី​ព័ត៌មាន​ជា​ច្រើន។

២- ហេតុអីត្រូវ​ចោះ​បូម​ទឹក​ភ្លោះ?

ស្រីៗ​គ្រប់​រូប បើ​ក្រ​យក​កូន​ពេក​អាច​ជួប​នឹង​បញ្ហា​នេះ​ ​អាច​មាន ១ ក្នុង​ចំណោម​ម៉ាក់ៗ​ ១០០នាក់ ​ពពោះ​នៅ​វ័យ​ ៤០​ឆ្នាំ​ ឬ​ចាស់​ជាង​នេះ។ ករណី​ស្រីៗ​ពពោះ​ ត្រូវ​ធ្វើ​ការ​បូម​ទឹក​ភ្លោះ​មាន៖

– អាយុ​លើស​ពី​ ៤០ឆ្នាំ
– ធ្លាប់​មាន​បង​ប្អូន ឬ​សាច់​ញាតិ​​មាន​ជំងឺ​មិន​គ្រប់​ទឹក
– កូន​ទី១ កើតជំងឺ​មិន​គ្រប់​ទឹក
– មាន​លទ្ធផល​មិន​ល្អ​ពេល​ពិនិត្យ​ឈាម ឬ​ពេលធ្វើ​អេកូសាស្ត្រ ​និង​សង្ស័យ​ថា​មាន​វិបត្តិ​ផ្សេងៗ។

កត្តាប្រឈម

៣- ​កត្តា​ប្រឈម​មាន​អ្វី​ខ្លះ?

គួរ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ឲ្យ​បាន​ច្បាស់ ពី​ផល​វិបាក ​និង​គ្រោះថ្នាក់​ផ្សេងៗ​ អាច​កើត​មាន​ជុំ​វិញ​ការ​ចោះ​បូម​នេះ។ លើស​ពី​នេះ​ទៀត​គេ​អាច​យក​សាច់​សុក ​ទៅ​ពិនិត្យ​ក្នុង​អំឡុង​ពេលនោះ​ដូច​គ្នា ​ប៉ុន្តែ​ក្នុង​ចន្លោះ​សប្ដាហ៍​ទី ​១១-១៣​ នៃ​គភ៌។ តាម​ទិន្នន័យ​បង្ហាញ​ថា​ មាន​តែ​ ១ភាគរយ​ ប៉ុណ្ណោះ​ អាច​បង្ក​ឲ្យ​ទៅ​ជា​រលូត។ យ៉ាងណា​ ផល​វិបាក ​និង​គ្រោះថ្នាក់​ផ្សេង​ទៀតអាច​ជួប​ប្រទះ​ដោយ​កម្រ​ដូចជា៖

– ការ​ហូរ​ឈាម​តាម​ទ្វារមាស
– បែក​ទឹក​ភ្លោះ​មុន​ខែ
– បង្ក​រោគ​ក្នុង​ផ្ទៃ
– ឈឺ​ចុក​ចាប់​ក្នុង​ពោះ
– របួស​ទៅ​លើ​ទារក
– ចាក់​បូម​យក​មិន​បាន
– បណ្ដុះ​មិន​បាន​សម្រេច
– លទ្ធផល​មិន​អាច​យក​ជា​ការ​បាន
– បូម​បាន​តែ​ឈាម។

ស្វែងយល់មុនវះកាត់

៤- គួរ​ត្រៀម​មុនអ្វីខ្លះ?

មុន​​ចាប់​ផ្ដើមផែន​ការ​វេជ្ជសាស្ត្រ​ណា​មួយ​ ក្រោយ​ប្រឹក្សា​ជាមួយ​គ្រូពេទ្យ​រួច យើង​ខ្លួន​ឯង​ផ្ទាល់​តែងតែ​ជា​អ្នក​សម្រេច​ចិត្ត ធ្វើ ឬ​មិន​ធ្វើ។

៥- មាន​អ្វីឡើង​អំឡុង​ពេល​បូម?

បើ​យើង​យល់​ព្រម ដំណើរ​ការចោះ​បូមទឹក​ភ្លោះ នឹង​ប្រព្រឹត្ត​ទៅ​តាម​ដំណាក់​កាល​ដូច​ខាង​ក្រោម៖

– បូម​យកទឹក​ភ្លោះ​ចន្លោះពី ១៥-៣០ មិល្លីលីត្រ
– សញ្ញា​ជីវិត​​បេប៊ី ​នឹង​ត្រូវ​ពិនិត្យ​បន្ទាប់​ពី​បូម​ហើយ
– លទ្ធផល​ចេញ​នៅ​ប៉ុន្មាន​សប្ដាហ៍​បន្ទាប់​
– ជា​ទូទៅ​ក្រោយ​ ២០​នាទី ​អាច​ត្រឡប់​ទៅ​ផ្ទះ​បាន
– កំណត់​ទីតាំង​បេប៊ី ​និង​សុកតាម​អេកូ​សាស្ត្រ
– ជូត​សម្អាត​ដោយ​សូលុយស្យុង ​សម្លាប់​មេរោគ​នៅ​តំបន់​ត្រូវ​ចាក់​ម្ជុល។

វិធីថែទាំ

៦- គួរ​ធ្វើ​អ្វី​ខ្លះ​ក្រោយ​ចោះ​បូម​ទឹក​ភ្លោះ​រួច?

ជា​ទូទៅ ស្រីៗ​មិន​មាន​អាការៈ​ឈឺ​ចាប់​អ្វី​ក្រោយ​បូម​ទឹក​ភ្លោះ​នោះ​ទេ។ យ៉ាង​ណា​គួរ​ប្រឹក្សា​បន្ថែម​ជាមួយ​គ្រូពេទ្យ​បើ​សិន​មាន​មន្ទិល​សង្ស័យ​ណា​មួយ។

 

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញវេជ្ជបញ្ជា មិន​ធ្វើ​រោគ​វិនិច្ឆ័យ ឬ​​ព្យាបាល​ជូនទេ៕

ត្រួតពិនិត្យថ្ងៃទី ខែ​មករា 1, 2019 | កែសម្រួលចុងក្រោយ ខែ​មករា 24, 2019

អ្នកអាចចូលចិត្ត