Benign Skin Lesions Removal (វះកាត់​ រោគសើស្បែកប្រភេទស្រាល)

ដោយ ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត

ចំណេះដឹងមូលដ្ឋាន

វះ​កាត់​រោគ​សើ​ស្បែក​ទម្រង់​ស្រាល​ជា​អ្វី?

ការ​វះកាត់ ធ្វើ​ឡើងនៅ​ពេល​​ស្បែក​មាន​ការ​ប្រែប្រួល​មិន​ប្រក្រតី ​ដូច​ជា​មាន ​ដុំ​គីសកក ​ដុំ​ខ្លាញ់ដុះ​ឫស​ និង​ឡើង​ប្រជ្រុយ​ខ្មៅ​ជាដើម។ ​វិធី​ព្យាបាល​ល្អ​បំផុត គឺ​កាត់​យក​ស្បែក​ និង​ដុំទាំង​នោះ​ចេញ ​ឬ​កាត់​ដោយ​អេឡិចត្រូត​អគ្គិសនី​ជាដើម​ ព្រោះ​ថា​វា​អាច​ប៉ះពាល់​ដល់​សម្រស់​យើង។

កត្តាប្រឈម

កត្តា​ប្រឈម​បង្ក​ដោយ​ការ​វះកាត់​មានអ្វីខ្លះ?

ភាគ​ច្រើន​ពេល​ស្បែក​មាន​កា​រប្រែ​ប្រួល​មិន​ធម្មតា ​គឺ​ជា​​រោគ​សើស្បែក​ប្រភេទ​ស្រាល ​ប៉ុន្តែមាន បញ្ហា​ស្បែក​មួយ​ចំនួន​អាច​ជា​ទម្រង់​មហារីក។ យ៉ាង​ណា យើង​អាច​ព្យាបាល​ជា​នៅ​ពេល​រក​ឃើញ​នៅ​ដំណាក់កាល​ដំបូង​បង្ក​ ប៉ុន្តែ​ប្រសិន​បើ​សង្ស័យ​ថា​មហារីក​ស្បែក​ គួរ​ប្រញាប់​ទៅ​រក​គ្រូពេទ្យ​ឯកទេស​ជា​​បន្ទាន់​ ហើយ​ផល​ផល​វិបាក​ផ្សេងៗ​បង្ក​ឲ្យ​ការ​វះ​កាត់​មាន​ដូច​ជា៖

– ឈឺ​ចាប់

– ហូរ​ឈាម

– មាន​ឆ្លងរោគ

– បន្សល់​ទុក​ស្នាម

– ស្នាម​វះ​មិន​ងាយ​ផ្សះ​មុខ

– ខូច​ខាត​លើ​សរសៃ​ប្រសាទ

– អាច​លាប់​​ឡើង​វិញ

– ត្រូវ​ការ​វះ​កាន់​តែ​ធំ​ ពេល​ឃើញ​ជម្រៅ ​និង​ទំហំ​ជាក់​ស្ដែង​ពេល​វះ។

ស្វែងយល់មុនវះកាត់

គួរ​ត្រៀម​អ្វី​ខ្លះ​មុន​ពេល​វះ​កាត់?

គ្រូពេទ្យ នឹង​ប្រឹក្សា​ជាមួយ​យើងពី​លក្ខខណ្ឌ​ប្រឈម ​និង​ស្ថាន​ភាព​ជំងឺ​មុន យើង​ធ្វើ​ការ​សម្រេច​ចិត្ត ដោយ​មាន​ក្រដាស​ស្នាម​ចុះ​ហត្ថលេខា​បញ្ជាក់​ត្រឹម​ត្រូវ ពិត​យល់​ព្រម​ធ្វើ​ការ​វះ​កាត់​។ ​វះ​កាត់​សើស្បែក​នេះ ​ជា​ការ​វះកាត់​ខ្នាត​តូច ​មិន​តម្រូវ​ឲ្យយើង​សម្រាក​ពេទ្យ​នោះ​ទេ។ ហើយ​អ្វី​យើង​គួរ​ដឹង​ពី​ការ​វះកាត់​ប្រភេទ​នេះ ជា​ទូទៅ​មាន​ដូចជា៖

– ​វះកាត់ដុំ​គីស​ចេញ​ ដែល​ជា​ស្បែក​ទម្រង់​អូវ៉ាល់ ​ត្រូវ​ការ​រយៈពេល​ ១៥-​២៥ នាទី

– ​វះ​យក​ដុំ​ខ្លាញ់ ​គឺ​វះ​ឲ្យ​ដល់​បាត​ក្រោមស្បែក​តែ​ម្ដង

– ​ឫស ​គឺ​គ្រាន់​តែ​ចាក់​ថ្នាំ​ស្ពឹក ​រួច​ឆ្កៀស​ចេញ​ជា​ការ​​ស្រេច

– កាត់​ប្រជ្រុយ​ ក៏​ធ្វើ​ដូច​ការ​វះ​ដុំគីស​ដែរ។

វិធីថែទាំក្រោយវះកាត់

គួរ​ធ្វើ​អ្វី​ខ្លះ​ក្រោយ​ពេល​វះកាត់?

ធម្មតា​បន្ទាប់​ពី​ការ​វះកាត់​ប៉ុន្មាន​ម៉ោង ​ថ្នាំ​ស្ពឹក​នឹង​អស់​ប្រសិទ្ធភាព​ យើង​អាច​ត្រឡប់​ទៅ​ផ្ទះ​ ​ធ្វើ​ការងារ​ធម្មតា​បាន​ ប៉ុន្តែ​គ្រូពេទ្យ​នឹង​ប្រាប់​ពី​វិធី​ថែទាំ​នៅ​ផ្ទះ​ និង​ថ្ងៃ​ណាត់​ជួប​លើក​ក្រោយ។ ចំពោះ​គ្នាយើង​វះកាត់​លើ​ផ្ទៃមុខ ​ត្រូវ​មក​កាត់​ចេស​ ៧ ​ថ្ងៃ​ក្រោយ​ បើ​វះកាត់​កន្លែង​ផ្សេង​ទៀត អាចពី​ ១០-១៤​ ថ្ងៃ តែ​ក្នុង​ករណី​ដេរ​ដោយ​ចេស​រលាយ ​មិន​បាច់​មក​ទេ។ បើនៅ​ផ្ទះ​​មាន​ការ​របើក​ថ្នេរ​ ត្រូវ​ត្រឡប់​មក​ពេទ្យ​វិញ​ជា​បន្ទាន់។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ វេជ្ជបញ្ជា មិន​ធ្វើ​រោគ​វិនិច្ឆ័យ ឬ​ការ​ព្យាបាល​ជូនទេ៕

ត្រួតពិនិត្យថ្ងៃទី ខែ​មករា 1, 2019 | កែសម្រួលចុងក្រោយ ខែ​មករា 22, 2019

អ្នកអាចចូលចិត្ត