Carpal Tunnel Surgery (វះកាត់សរសៃប្រសាទកណ្ដាលបាតដៃ)

ដោយ ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត

ចំណេះដឹងមូលដ្ឋាន

១- អ្វី​ជា​ការ​វះ​កាត់​សរសៃ​ប្រសាទ​កណ្ដាល​បាត​ដៃ?

ការ​វះកាត់​ធ្វើ​ឡើង ពេល​សរសៃ​ប្រសាទ​នៅ​ដៃ​ត្រូវ​កៀប​ដោយ​សរសៃ​ពួរ​ណាមួយ​ សំដៅ​លើ​សរសៃ​ប្រសាទ​រត់​ពី​មុខ​ក​ដៃ​ត្រូវ​បាន​កៀប​សង្កត់។ ដោយ​សារ​សរសៃ​ប្រសាទ​កណ្ដាល​បាត​ដៃ ​រត់​នៅ​ក្នុង​ប្រហោង​តូច​ពី​ធម្មជាតិ ជាហេតុ​ពេល​សរសៃ​ពួរ ​និង​ធាតុ​ផ្សំ​នៅ​ជុំវិញ​មាន​ការ​រីក​ធំ ​ងាយ​សង្កត់​ទៅ​លើ​សរសៃ​នេះ​ណាស់ នាំ​ឲ្យ​ការ​វះកាត់​​ធ្វើ​ឡើង​ដើម្បី​បន្ថយ​អាការៈ​ឈឺ​ចាប់​ ​បណ្ដាល​មក​ពី​ការ​កៀប។

២- ហេតុ​អ្វី​ត្រូវ​វះកាត់?

ការ​វះកាត់ នឹង​ធ្វើ​ឡើង​បើ​ព្យាបាល​ដោយ​ថ្នាំ​ប៉ុន្មាន​សប្ដាហ៍​ នៅ​មិន​ការ​ធូរ​ស្រាល។ ត្រូវ​ចាំ​ថា​ការ​ព្យាបាល​ដោយ​ថ្នាំ​ គឺ​អាច​បន្ថយ​ឈឺចាប់ ​តែ​បើ​មាន​ការ​ខូចខាត​លើ​សរសៃ​ប្រសាទ​ត្រូវ​តែ​វះកាត់។ លើស​ពី​នេះ​ ​បង្ក​ទៅ​ជា​សញ្ញា​រំខាន​ផ្សេងៗ​ដូច​ជា៖

– ស្ពឹក​ដៃ​ មិន​អាច​បញ្ជា​ចលនា​ម្រាម​ដៃ​បាន​តាម​តម្រូវ​ការ
– ខ្សោយ​សាច់​ដុំ
– ឈឺ​ដៃ​ខ្លាំង​ទាល់​គេង​មិន​លក់​ក៏​មាន។

កត្តាប្រឈម

៣- កត្តា​ប្រឈម​អ្វី​ខ្លះ?

ការ​ធ្វើ​តេស្ត​ស្ទង់​ចលនា​កម្លាំង​ និង​ការ​ឆ្លើយ​តប​របស់​សរសៃ​ប្រសាទ​កណ្ដាល​បាត​ដៃ​ នឹង​ត្រូវ​ធ្វើ​ឡើង​មុន​ពេល​វះ​កាត់ ​ហើយ​គ្រូពេទ្យ​នឹង​ប្រាប់​អ្នក​ពី​លទ្ធផល​ ក៏​ដូច​ជា​ជម្រើស​ព្យាបាល​សម្រាប់​យើង។

គ្រប់​ការ​វះ​កាត់​ទាំង​អស់​សុទ្ធ​តែ​អាច​ប្រឈម​​ហានិភ័យ​ជា​​យថា​ហេតុ​ គួរ​សម្រេច​ចិត្ត​ឲ្យ​បាន​ត្រឹម​ត្រូវ​មុន​​ធ្វើ​ការ​វះកាត់។ មួយ​វិញ​ទៀត វះកាត់​នេះ​មាន ​២វិធី ​គឺ​ វះ​បើក​ធំ​ និង​ចោះ​ដោយ​ប្រើ​ឧបករណ៍​ជំនួយ ​មាន​ស្នាម​វះ​តូច។ ខាង​ក្រោម​នេះ​ជា​ផល​វិបាក​ខ្លះ​ៗ​ដែល​អាច​កើត​មាន៖

– បង្ក​រោគ​លើ​ស្នាម​វះ
– ប៉ះពាល់​ទៅ​លើ​សរសៃ​ប្រសាទ​ផ្សេង​ទៀត​ ​តម្រូវ​ឲ្យ​មាន​ការ​កែ​លម្អ​ជា​ថ្មី
– រឹង​សន្លាក់​ម្រាម​ដៃ ​ពិបាក​កាន់ ​តែ​នឹង​បាត់​ទៅ​វិញ​ពេល​កដៃ​ជា​សះស្បើយ
– ករណី​កៀប​ អាច​លាប់​ឡើង​វិញ​គ្រប់​ពេល
– ចៀសវាង​ការ​ធ្វើ​ចលនា​ណា​មួយ ​បង្ក​ឲ្យ​មាន​ការ​លាប់​ឡើង​វិញ
– បើ​ប្រទះ​ផល​វិបាក​ភ្លាម​ៗ​ក្នុង​ពេល​វះកាត់ ​ការ​វះ​ដោយ​ចោះ​នឹង​ប្ដូរទៅ​វះ​បើក​ធំតែម្តង។

ស្វែងយល់មុនវះកាត់

៤- គួរ​ត្រៀម​អ្វី​ខ្លះ​មុន​ពេល​វះកាត់?

យើង​គួរ​ត្រៀម​សំនួរ​ជុំវិញ​ការ​វះ​កាត់ ​ដើម្បី​ជា​ប្រយោជន៍​ទៅ​ថ្ងៃ​ក្រោយ​ និង​បាន​យល់​ច្បាស់​ពី​ស្ថាន​ភាព​ជំងឺ​ទៀត​ផង។ ជាទូទៅ​ក្រោយវះកាត់រួច អាច​ត្រលប់​ទៅ​ផ្ទះភ្លាមៗ។

៥- មានអ្វី​ខ្លះ​កើត​ឡើង​ពេល​កំពុង​វះ?

វះកាត់​តម្រូវ​ឲ្យ​ចាក់​ថ្នាំ​ស្ពឹក ​ដើម្បី​បន្ថយអា​ការៈ​ឈឺ​ចាប់ ​និង​ចំណាយ​ពេល​ប្រមាណ​ ២០ ​នាទី ដោយ​គ្រូពេទ្យ​នឹង​ធ្វើ​ការ​វះ​ស្បែក​បើក​ផ្លូវ​ទៅ​រក​មើល​​សរសៃ​កៀប​នោះ​ ​ធ្វើ​ការ​កែកុន​សម្រួល​ ដោយ​​កាត់​ចេញ​សរសៃ​ពួរ​ណា​​បង្ក​បញ្ហា​ជា​ការ​ស្រេច។

វិធីថែទាំក្រោយវះកាត់

៦- គួរ​ធ្វើ​អ្វី​ខ្លះ​ក្រោយ​ពេល​វះកាត់?

ត្រឡប់​ទៅ​ផ្ទះ​ ត្រូវដាក់​កល់​កដៃ​ឲ្យ​ខ្ពស់ ​និង​ព្យាយាម​កម្រើក​ផង​ ដើម្បី​ការពារ​កុំ​ឲ្យ​រឹង​សន្លាក់។ កដៃ​យើង ​នឹង​ត្រឡប់​មក​ធម្មតា​វិញ​នៅ​ក្នុង​រយៈពេល​ ២​ ខែ។ ​អាច​ប្រើ​ថ្នាំ​បំបាត់​ការ​ឈឺ​ចាប់​ក្នុង​ករណី​ឈឺ​ពិបាក​ទ្រាំ។ ម្យ៉ាង​ទៀត ​គួរ​ប្រឹក្សា​ជាមួយ​គ្រូពេទ្យ​ជំនាញ​សរសៃ ​ដើម្បី​រក​វិធី​ធ្វើ​ចលនា​ណា​ ​ជួយ​ឲ្យ​ឆាប់​ជា​សះ​ស្បើយ។

 

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញវេជ្ជបញ្ជា មិន​ធ្វើ​រោគ​វិនិច្ឆ័យ ឬ​ព្យាបាល​ជូនទេ៕

ត្រួតពិនិត្យថ្ងៃទី ខែ​មករា 1, 2019 | កែសម្រួលចុងក្រោយ ខែ​មករា 24, 2019

អ្នកអាចចូលចិត្ត