backup og meta
មាតិកា
ឧបករណ៍សុខភាព
រក្សាទុក
តារាងមាតិកា

Decreased libido (ថយ​ចំណង់​ផ្លូវភេទ)

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Chamnan Amrith · កែ Feb 09, 2021

និយមន័យ

១- ថយ​ចុះ​ចំណង់​ផ្លូវភេទជាអ្វី?​

ថយ​ចុះ​ចំណង់​ផ្លូវភេទ ជា​បញ្ហា​ទូទៅ​​អាច​កើត​មាន​លើ​មនុស្ស​ប្រុស​ម្នាក់​ក្នុង​ចំណោម​ ៥​នាក់ ប៉ុន្តែ​បញ្ហា​ទាំង​នេះ​ក៏​កើត​មាន​លើ​ស្រីៗ​ដូចគ្នា អាច​ជួប​ប្រទះ​គ្រប់​ដំណាក់​កាល​ណា​មួយ​ក្នុង​ជីវិត​យើង។ ជា​រឿយៗ​ ទាក់ទងភាពតានតឹង​ពី​ការងារ បញ្ហា​ផ្ទាល់ខ្លួន​ ឬ​មាន​ការ​ផ្លាស់ប្តូរអ្វីមួយសំខាន់​ក្នុង​ជីរិត​ ​ដូចជា​មានផ្ទៃពោះ​ សម្រាល​បេប៊ី ​ឬ​បំបៅ​ដោះ​អូនៗ​ជាដើម។

យ៉ាង​ណា​ បាត់បង់​ចំណង់​​ផ្លូវភេទ​ពុំ​បាន​រំពឹង​ទុក​ ពិសេស​នៅពេល​​យើង​មានកើត​រយៈពេល​យូរ ​ឬ​មាន​បាត់ៗ ​អាច​បណ្តាល​មក​​ពីបញ្ហា​ផ្ទាល់ខ្លួន​ ថ្នាំ​ ឬ​របៀប​រស់នៅ​​ធ្វើ​ឲ្យ​ប៉ះពាល់​ជីវិត​ផ្លូវភេទ​តែម្តង។

​បើ​បារម្ភ​ថា​ចំណង់​ផ្លូវភេទ​យើង​ថយចុះ ​ពិសេស​ពេល​រួមភេទ​ធ្វើ​ឲ្យ​យើង​ឈឺចាប់ ​ឬ​ប៉ះពាល់​ទំនាក់ទំនង​ជាមួយ​ដៃ​គូ គប្បី​ជួប​គ្រូពេទ្យ​ ពិភាក្សា​រក​មូលហេតុ​ និង​វិធី​ព្យាបាល​ដោយ​​ប្រើថ្នាំ ​ឬ​ព្យាបាល​តាម​ផ្លូវចិត្តក៏បាន។

២- កើតឡើងញឹកញាប់ដែរទេ?

បញ្ហា​នេះ​​ភាគច្រើនកើត​ចំពោះ​ទាំងបុរស និងស្ត្រី មាន​អាយុ​លើស​ ៦០​ឆ្នាំ​។​ ​យ៉ាង​ណាមិញ ​បញ្ហា​គឺអាច​ព្យាបាល​បាន ​ដោយ​កាត់បន្ថយ​​កត្តាហានិភ័យ​មួយ​ចំនូន​។ ​សូម​ពិភាក្សា​ជាមួយ​វេជ្ជបណ្ឌិត​​សម្រាប់​ព័ត៌មាន​បន្ថែម។

រោគសញ្ញា

៣- រោគសញ្ញាបញ្ហាមានអ្វីខ្លះ?

រោគសញ្ញា​ថយចុះ​ចំណង់ផ្លូវភេទ​អាច​មាន​ច្រើន​ ប៉ុន្តែ​រោគសញ្ញា​ឧស្សាហ៍​ជួប​ប្រទះ​មានដូចជា៖

– អាអូន​មិន​ឡើង​រឹង (​ប្រុសៗ)​

– ទឹកកាម​តិច​

– ជ្រុះ​សក់​

– ហត់ ​និង​អស់​កម្លាំង

– សាច់ដុំ​ចុះ​ខ្សោយ​

– អារម្មណ៍​ផ្លាស់ប្តូរ​

– ថយចុះ​ម៉ាស់ឆ្អឹង។

៤- ពេលណាគួរទៅជួបពេទ្យ?

​ធ្វើ​រោគវិនិច្ឆ័យ​ និង​ព្យាបាល​ទាន់​ពេល​អាច​ជួយ​ទប់ស្កាត់​បញ្ហាកុំ​ឲ្យ​ធ្ងន់ធ្ងរ​ខ្លាំង ក៏​ដូចជា​បង្ការ​កុំ​ឲ្យ​មាន​គ្រោះថ្នាក់​​ផ្សេង​ទៀត ហេតុនេះ​ពិគ្រោះ​ជាមួយ​វេជ្ជបណ្ឌិត​​ឲ្យបាន​ឆាប់​តាមអាច​ធ្វើ​បាន​ ដើម្បី​ការពារ​ស្ថានភាព​ធ្ងន់ធ្ងរ​កុំឲ្យ​កើតមាន​ឡើង។

ប្រសិន​បើ​មាន​រោគសញ្ញា​ណាមួយ​​បាន​រៀបរាប់​ខាងលើ ឬ​មាន​ជាសំនួរ​សូម​ទៅពិគ្រោះ​ជាមួយ​វេជ្ជបណ្ឌិត​ពីព្រោះ​រាងកាយ​មនុស្សម្នាក់​ៗ​ធ្វើការ​ខុសគ្នា​។ ​ល្អ​បំផុតពិភាក្សា​ជាមួយ​គ្រូពេទ្យ​ដើម្បី​ស្វែង​រក​ដំណោះស្រាយ​ដ៏ល្អ​មួយ។

មូលហេតុបង្ក

៥- អ្វីខ្លះជាមូលហេតុបង្ក?

ករណី​ខ្លះ​អាច​បណ្តាល​មកពី​កត្តា​រាងកាយ​ និង​ខ្លះទៀត​បណ្តាល​មក​ពី​កត្តាផ្លូវចិត្ត​ ហើយអាច​ដោយ​សារ​តែ​មូលហេតុ​ទាំងពីរ​ទាំងម្តង។

កត្តា​រាង​កាយ អាច​ធ្វើឲ្យ​ថយចុះ​នូវ​ចំណង់​ផ្លូវភេទ ​រួមមាន ​ថយចុះ​អ័រម៉ូនតេស្តូស្តេរ៉ុន និង​កត្តា​ថ្នាំ​ប្រើប្រាស់ ​ហាត់​ប្រាណ​តិច​ពេក ​ឬ​ច្រើនពេក ​និងផឹកគ្រឿង​ស្រវឹង ​ឬប្រើ​គ្រឿងញៀន។ កត្តាផ្លូវចិត្ត​ ដូចជា បាក់​ទឹកចិត្ត តានតឹង ​និង​បញ្ហា​ទំនាក់ទំនង​ជាមួយ​ដៃ​គូ។

៤​នាក់ ​ក្នុង​ចំណោម​មនុស្ស​ប្រុស ១០នាក់ ​មាន​អាយុ​លើស ៤៥ឆ្នាំ គឺ​មាន​កម្រិត​អ័រម៉ូនតេស្តូស្តេរ៉ូន​ទាប។ ទោះ​បី​ការព្យាបាល​បញ្ចូល​អ័រម៉ូនតេស្តូស្តេរ៉ុន មាន​ភាព​ចម្រូងច​ម្រាស​ក៏​ពិត​មែន តែ​ជា​ដំណោះ​ស្រាយ​គេ​និយម​បំផុត។

​​ករណី​ប្រើថ្នាំ​មួយ​ចំនួន ​ធ្វើឲ្យ​ថយចុះ​កម្រិត​អ័រម៉ូនតេស្តូស្តេរ៉ូន ​នាំឲ្យ​មានចំណង់​ផ្លូវ​ភេទថយចុះដូចគ្នា​ ជាក់ស្តែង​ថ្នាំ​បញ្ចុះ​សម្ពាធ​ឈាម ​ដូចជា​ ACE Inhibitors ​និង​ Beta-Blockers ​អាច​រារាំងការ​បញ្ជេញ​ទឹកកាម ​និង​ការ​ឡើង​រឹង​របស់​អាអូនតូច។

ថយ​ចុះ​នូវចំណង់​ផ្លូវភេទ​ មិនមែន​កើតឡើង​ដោយ​កត្តា​តែមួយ​មុខ​នោះ​ទេ។ ហេតុនេះ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ គឺ​សំខាន់​ណាស់​បើ​យើង​គិតថា​កំពុង​មាន​បញ្ហា​នេះ។

កត្តាប្រឈម

៦- កត្តាប្រឈមមានអ្វីខ្លះ?

មាន​កត្តា​ប្រឈម​ខ្ពស់​ជា​ច្រើន​អាច​ធ្វើ​ឲ្យ​ថយចុះ​ចំណង់​ផ្លូវភេទ ក្នុង​ករណី៖

– មាន​ជំងឺបាក់​ទឹកចិត្ត​ ធ្វើឲ្យជីវិត​ទាំង​មូលមាន​ការផ្លាស់ប្តូរ​។ ​ជំងឺបាក់​ទឹក​ចិត្ត ​មាន​ការ​ថយចុះ​ឬ អស់​ចំណង់​លើ​សកម្មភាព​ធ្លាប់​ចូលចិត្ត​ រួម​ទាំង​ការ​រួមភេទ។

– ជំងឺ​មួយ​ចំនួន ​ដូចជា ​មហារីក ​អាច​បន្ថយ​ចំនួន​ផលិត​មេជីវិត​ឈ្មោល ​ដោយ​សារ​រាងកាយ​ ទន់ខ្សោយ។

– មាន​ជំងឺ​គេង​មិន​ដក​ដង្ហើម ធ្វើ​ឲ្យ​កម្រិត​អ័រម៉ូនតេស្តូស្តេរ៉ុនទាប​ ជា​ហេតុ​ថយចុះ​សកម្មភាព និង​ចំណង់​ផ្លូវភេទ។

– កម្រិត​អ័រម៉ូន​តេស្តូស្តេរ៉ុន ​ទាក់ទង​នឹងចំណង់​ផ្លូវភេទ ​គឺខ្ពស់​បំផុត​នៅពេល​ ប្រុសៗ​ស្ថិត​ក្នុង​វ័យជំទង់។ ជាធម្មតា ប្រុសៗ​កត់​សម្គាល់​ភាព​ខុស​ប្លែក​ចំណង់​ផ្លូវភេទ​ នៅចន្លោះអាយុ​ ៦០-៦៥ ឆ្នាំ។

រោគវិនិច្ឆ័យ ​និង​ការ​ព្យាបាល

ព័ត៌មាននេះមិនអាចយកទៅប្រើប្រាស់គ្រប់ប្រភេទជំងឺទេ។ គួរពិភាក្សាជាមួយគ្រូពេទ្យជំនាញសម្រាប់ព័ត៌មានបន្ថែម។

៧- គួរធ្វើរោគវិនិច្ឆ័យដោយវិធីណា?

​បើ​គ្រូពេទ្យ​សង្ស័យ​យើង​មាន​បញ្ហា​នេះ​ គ្រូពេទ្យ​នឹង​ពិនិត្យ​រាងកាយ​ ក៏​ដូចជា​ធ្វើ​តេស្ត​មួយ​ចំនួន ដូចជា តេស្តឈាម ​ឬ​តេស្ត​ទឹកកាម​ជា​ដើម។

៨- ព្យាបាលដោយវិធីណា?

អាស្រ័យ​លើ​មូលហេតុ​នីមួយៗ ​ការ​ព្យាបាល​អាច​មាន​ដូចជា៖

– របៀប​រស់​នៅ​ប្រកប​ដោយ​ផាសុខភាព​

– ព្យាបាល​ដោយការ​បញ្ជូល​អ័រម៉ូនតេស្តូស្តេរ៉ុន

– បើថ្នាំ​កំពុង​ប្រើ ​ប៉ះពាល់​ចំណង់​ផ្លូវភេទ ត្រូវ​ផ្លាស់​ប្តូរ​ប្រើ​ថ្នាំ​ថ្មី​ជំនួស​វិញ

– របប​អាហារ​មាន​ជីវជាតិ​គ្រប់គ្រាន់​ ហាត់​ប្រាណ​ទៀងទាត់ ​និង​គេង​គ្រប់គ្រាន់ កាត់បន្ថយ​ជាតិស្រវឹង ​និង​កាត់បន្ថយ​អារម្មណ៍តានតឹង។

គ្រូពេទ្យ​អាច​ណែនាំ​​ការ​ព្យាបាល​ណា​មួយ ​បើ​បញ្ហា​នេះ​បង្ក​ឡើង​ដោយ​ជំងឺ​ផ្លូវចិត្ត។ ករណី​ភាគ​ច្រើន ថយ​ចុះ​ចំណង់ បង្ហាញ​ថា​ដៃគូ​យើង​ត្រូវ​ការ​ភាពស្និត​ស្នាល​ជាង​នេះ តែ​មិន​មែន​សុទ្ធតែ តម្រូវ​ការ​រឿង​លើ​គ្រែ​ទាំង​អស់​ទេ។ យើង​អាច​ដោះស្រាយ​បញ្ហា​នេះ​ ដោយ​និយាយ​គ្រូពេទ្យ​តែម្នាក់ឯង ​ឬ​ជាមួយ​ដៃ​គូ​ តែ​បើ​បញ្ហា​នេះ​កើត​ឡើង​ដោយ​សារ​ជំងឺ​បាក់​ទឹក​ចិត្ត ​ថ្នាំ​ប្រឆាំង​ជំងឺ​បាក់ទឹក​ចិត្ត​អាច​ជួយ​បាន។ យ៉ាង​ណា ថ្នាំមួយ​ចំនួន​អាច​ធ្វើឲ្យ​មានការ​ថយចុះ​នូវចំណង់​ផ្លូវភេទ​។

ចំពោះ​ថ្នាំជំនួយ​ផ្លួវភេទស្រប​ច្បាប់​ជា​ច្រើន អាច​រក​តាម​ឱសថ​ស្ថាន ដូច​ជា​ពពួក​ថ្នាំ Cialis ថ្នាំ Levitra​ និង ​Viagra សុទ្ធ​តែ​ជា​ប្រភេទ​ថ្នាំ​ជំនួយ​ផ្លូវ​ភេទ​ពេញ​និយម​បំផុត។ ពិតណាស់ ថ្នាំ​ទាំង​នេះ​មិន​បាន​ជួយ​បង្កើន​ចំណង់​ផ្លូវភេទ​ក៏​ពិត​មែន តែ​អាច​ជួយ​ឲ្យ​អាអូន​ឡើង​រឹងបាន។

ផ្លាស់ប្តូរទម្លាប់​រស់នៅ

៩- ទម្លាប់រស់នៅ

ផ្លាស់ប្តូរទម្លាប់រស់នៅ និងវិធីព្យាបាលនៅផ្ទះ អាចជួយបង្ការ និងគ្រប់គ្រងស្ថានភាពជំងឺបាន ដូចជា៖

– ភ័ស្តុតាង​តិចតួចណែនាំ​ឲ្យញ៉ាំអាហារ​មួយចំនួនអាច​ជួយ​ប៉ូវចំណង់​ផ្លូវ​ភេទ​ឡើងវិញ ដោយ​មិន​បង្ក​គ្រោះ​ថ្នាក់​អ្វី​នោះ​ឡើយ។ ឧទាហរណ៍​ ផ្លែ Figs (ផ្លែ​ឈើ​មួយ​ប្រភេទ​ក្នុង​ទ្វីប​អាស៊ី) និងផ្លែប័រ​ ត្រូវ​បាន​គេ​ចាត់​ទុក​ជា​អាហារ​ ជួយ​ជំរុញ​ចំណង់​ផ្លូវភេទ​មាន​ប្រសិទ្ធភាព។ អាហារ​ទាំង​នេះ ក៏​ផ្តល់​វីតាមីន និង​សារធាតុរ៉ែ​សំខាន់ៗ​ ជួយ​បង្កើន​លំហូរ​ឈាម​ទៅកាន់​ប្រដាប់​បន្តពូជ​ និង​លើក​កម្ពស់​សុខភាព​ផ្លូវ​ភេទ​ផងដែរ។

– មិន​ពេញ​ចិត្ត​រាងកាយ​ខ្លួន​ឯង ប៉ះពាល់​ដល់​អារម្មណ៍​ផ្លួវភេទ ពិសេស​ពេល​រួមភេទ​តែម្តង។ របប​អាហារ​មិនល្អ​ចំពោះ​សុខភាព ​និងមិនហាត់​ប្រាណ​អាច​ឲ្យ​ធ្វើ​រូបរាង​មិន​ស្អាត។ ចំណុច​ទាំងនេះ​នាំ​ឲ្យ​យើង​មិន​សប្បាយ​ និង​មិន​ពេញ​ចិត្តការ​រួមភេទ​ក៏​ថា​បាន។

– មិនថា​សុខភាព​ល្អ​ប៉ុណ្ណាទេ ​ភាព​តានតឹង ​អាច​ប៉ះពាល់​ដល់​ចំណង់​ផ្លូវភេទ​ ពិសេស​ស្រីៗ ​ងាយ​ទទួល​រង​អារម្មណ៍​តានតឹង​ជាង​ប្រុសៗ។ ចំណែក​ប្រុសៗ ភាគច្រើន​ចាត់​ទុក​ការ​រួមភេទ គឺ​ដើម្បី​បន្ថយ​ភាព​តានតឹង ​ហើយ​ជួនកាល​វិធីសាស្រ្ត​រួមភេទ​មិន​ត្រឹមត្រូវ​អាច​បណ្តាល​ឲ្យមាន​ប៉ះ​ទង្គិច​ផងដែរ។ ដើម្បី​បំបាត់​ភាព​តានតឹង​ គួរ​លេង​កីឡា​ហាត់ ថៃជិ ឬ​យូហ្គា​ជំនួស​វិញ។

​សូម​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ឲ្យ​យល់​កាន់​តែច្បាស់​ពីបញ្ហា​ ​និង​រកដំណោះស្រាយ​ដ៏ល្អ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញវេជ្ជបញ្ជា មិន​ធ្វើ​រោគ​វិនិច្ឆ័យ ឬ​ព្យាបាល​ជូនទេ៕

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

· ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Chamnan Amrith · កែ Feb 09, 2021

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម