Diagnostic Heart Catheterization (រោគវិនិច្ឆ័យ​ដាក់​កាតេទែរ​ក្នុង​បេះដូង)

ដោយ ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត

និយមន័យ

១- អ្វី​ជា​ការ​ដាក់​កាតេទែរ​ក្នុង​បេះដូង?

ដាក់​កាតេទែរ​ក្នុង​បេះដូង ​ជា​ទម្រង់​រោគ​វិនិច្ឆ័យ សំដៅ​លើ​ការ​​ដាក់​បំពង់​កាតេទែរ​ចូល​ថត​ខាង​ឆ្វេង ឬ​ថត​ខាង​ស្តាំ​របស់​បេះដូង ដើម្បី​វាស់​សម្ពាធ​ឈាម​នៅ​ខាង​ក្នុង។

កាតេទែរ​ដាក់​ចូល​ថត​ខាង​ស្តាំ​ហៅថា Pulmonary Artery Catheterization ក្នុង​គោល​បំណង​តាម​ដាន​មើល​ដំណើរ​ការ​បេះដូង​ និង​សរសៃ​ឈាម​ ព្រម​ទាំង​ព្យាបាល​ជំងឺ​បេះដូង​មួយ​ចំនួន​ទៀត​ផង។ សម្រាប់​កាតេទែរ​ ដាក់​ខាង​ឆ្វេង​វិញ គឺ​ដាក់​នៅក្នុង​ប្រឹស Aortic ទៅ​កាន់​ថត​លើ​ខាង​ឆ្វេង​​បេះដូង។ ករណី​ខ្លះ ពេទ្យ​​អាច​ដាក់​កាតេទែរ​ទាំង​ពីរ​សង​ខាង​ក្នុង​ពេល​ជា​មួយគ្នា​តែម្តង។

ការ​ដាក់​កាតេទែរ​ក្នុង​បេះដូង ​និង​ការ​ថត​សរសៃ​ឈាម​បេះដូង​ដោយ​កាំ​រស្មី​អ៊ិច ​ជា​វិធី​ពីរ​ផ្សេង​គ្នា តែ​ករណី​ខ្លះ​គ្រូពេទ្យ​អាច​ធ្វើ​វា​ក្នុង​ពេល​តែ​មួយ ហើយ​ការ​ថត​សរសៃ​ឈាម​បេះដូង​ដោយ​ប្រើ​កាំរស្មី​អ៊ិច គ្រូពេទ្យ នឹង​ដាក់​ទឹក​ថ្នាំ​ពណ៌ក្នុង​បំពង់​តូច​ៗបញ្ចូល​ក្នុង​សរសៃ​ឈាម បន្ទាប់​មក​ម៉ាស៊ីន​កាំ​រស្មី​អ៊ិច​ នឹង​ថត​លំហូរ​ទឹក​ថ្នាំ​ អាចឲ្យ​ដឹង​ថា​ឈាម​បាន​ហូរ​ទៅ​ចិញ្ចឹម​បេះដូង​គ្រប់​គ្រាន់​ឬទេ។ តេស្ត​នេះ គ្រូពេទ្យ​ប្រើ​ដើម្បី​ធ្វើ​រោគវិនិច្ឆ័យ​ជំងឺ​សរសៃ​បេះដូង។

២- ហេតុអ្វី​ត្រូវ​ធ្វើ​រោគវិនិច្ឆ័យ​​មួយនេះ?

តេស្ត​បែបនេះ ធ្វើ​ឡើង​ពេល​គ្រូពេទ្យ​សង្ស័យ​យើង​មាន​ជំងឺ​ទាក់ទង​ប្រឹស​បេះដូង ជំងឺ​បេះដូង និង​សរសៃ​ឈាម​បេះដូង។

ក្នុង​ករណី​សម្ពាធ​ឈាម​មិន​អាច​គ្រប់គ្រង​បាន ចង្វាក់បេះដូង​មិន​ប្រក្រតី ឬ​យើង​មានជំងឺដាច់​សរសៃ​ឈាម​បេះដូង​ស្រួចស្រាវ ខ្វះ​គ្រាប់ឈាម​ក្រហម​ខ្លាំង ហូរឈាម ខ្សោយ​បេះដូង និង​ការ​ឆ្លង​រោគ​ផ្សេង​ទៀត គ្រូពេទ្យនឹង​មិន​ធ្វើ​រោគវិនិច្ឆ័យ​ដោយ​វិធី​នេះ​ទេ។

ស្វែងយល់មុនធ្វើតេស្ត

៣- គួរដឹង​អ្វី​ខ្លះ​មុន​ពេល​ដាក់​កាតេទែរ​?

គ្រប់​យ៉ាង​សុទ្ធ​តែ​មាន​ផល​ប៉ះពាល់​ អ៊ីចឹង​ហើយ​យើង​គួរ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ពី​ដំណើរ​ការរោគ​វិនិច្ឆ័យ​នេះ​ជា​មុន។ ប្រសិន​ជា​គ្រូពេទ្យ​ណែនាំ​ឲ្យ​ធ្វើ​បែបនេះ យើង​គួរតែ​អនុវត្ត​តាម​ណែ​នាំ​​​ឲ្យ​បាន​ត្រឹមត្រូវ។

ត្រូវ​ប្រាប់ពេទ្យ​បើ​យើង​មាន​ប្រតិកម្ម​ជាមួយ​ថ្នាំ​ពណ៌ ថ្នាំ​សម្លាប់​មេរោគ (iodine) គ្រឿង​សមុទ្រ ឬ​កំពុង​មាន​ផ្ទៃ​ពោះ​ជាដើម។

វិធី​នេះ​មាន​សុវត្ថិភាព​ខ្ពស់​បើ​យើង​មានជំនួយ្ពី​ក្រុម​គ្រូពេទ្យ​ជំនាញ ប៉ុន្តែ​ផល​រំខាន​អាច​មាន​ដូច​ជា ចង្វាក់​បេះដូង​លោត​មិន​ទៀងទាត់ គាំង​បេះដូង ហូរ​ឈាម​នៅ​បំពង់​កាតេទែរ សម្ពាធ​ឈាម​ធ្លាក់ទាប អាលែកហ្ស៊ី​ថ្នាំ​ពណ៌ មាន​កំណក​ឈាម ដាច់​សរសៃ​ឈាម​ខួរក្បាល ខូចខាត​សរសៃ​ឈាម ឈឺ​ទ្រូង ឆ្លង​មេរោគ ខូច​តម្រង​នោម ករណី​កម្រ​ខ្លះ​ទៀត​អាច​បណ្តាល​ឲ្យ​បាត់​បង់ជិវិត​ដោយ​សារលំហូរ​ឈាម​ក្នុង​សួត​ខ្លាំង នៅ​​ពេល​កាតេទែរ​កាន់​តែរីក ឬ​របួស​ក្នុង​សួត​តែ​ម្តង។

ជា​ការ​ចាំបាច់​ណាស់ ដែល​ត្រូវ​ដឹង​ពី​បម្រុង​ប្រយ័ត្ន​ និង​បម្រាម មុនទទួល​យក​ការ​វះកាត់​នេះ។ ប្រសិន​បើ​អ្នក​មាន​សំនួរ​អ្វី សូម​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ដើម្បី​ដឹង​ពី​ព័ត៌មាន​បន្ថែម និង​ការ​ណែនាំ ផ្សេងៗ។

ដំណើរការធ្វើតេស្ត

៤- គួរ​ត្រៀម​ខ្លួន​បែបណា?

ខាង​ក្រោមនេះ​ជាអ្វី​យើងគួរតែត្រៀម​មុនការធ្វើ​រោគ​វិនិច្ឆ័យ​ចូលមក​ដល់ដូចជា៖

– កុំ​ញ៉ាំ​អាហារ ​ឬ​ផឹកទឹក ៦-៨ ម៉ោង​មុន​ពេល​ទម្រង់ការ​ចាប់ផ្តើម
– កត់​បញ្ជី​ឈ្មោះ​ថ្នាំ​ ​កំពុង​លេប​ទាំង​ថ្នាំ​ពេទ្យ ​និង​ថ្នាំ​រុក្ខជាតិ
– ត្រូវ​មាន​អ្នក​មក​ជា​មួយ ដើម្បី​ជូន​ទៅ​ផ្ទះ​វិញ​ក្រោយ​ការ​វះកាត់​នេះបញ្ចប់​ទៅ។

៥- មាន​អ្វី​កើត​ឡើង​អំឡុង​ពេល​ដាក់​កាតេទែរ?

ពេទ្យ​អាច​ប្រើ​ថ្នាំ​សណ្តំ​កម្រិត​ស្រាល​មុន​ធ្វើ​ការ​វះកាត់​ដើម្បី​សម្រួល​អារម្មណ៍​យើង បន្ទាប់​មក នឹង​ដាក់​កាតេទែរ​ចូល​តាម​សរសៃ​ឈាម​នៅដៃ ជើង ឬ​ក្រលៀន ហើយ​ជា​ទូទៅ​ ធ្វើនៅ​លើ​សរសៃ​វ៉ែន​ក្រលៀន ឬក។ កាតេទែរ​ ដែល​ដាក់​នៅ​ក្នុង​បំពង់​ដំណ​សរសៃ​ដៃ ភ្លាម​ៗ​នឹង​តភ្ជាប់​ទៅ​កាន់​បេះដូង ​ឬ​សរសៃ​ឈាម​ឈាម​បេះដូង​ ត្រឹម​រយៈពេល​ ២-៣​ វិនាទី​ ​ហើយ​គ្មាន​ការ​ឈឺ​ចាប់អ្វី​ទាំង​អស់។

ពេល​កាតេទែរ​ដាក់​ចូល​ត្រឹមត្រូវ​ហើយ ពេទ្យ​នឹង​ដក​ខ្សែ​ចេញ ហើយ​បាញ់​ទឹក​ថ្នាំ​ចូល​ រួច​ចាប់​ផ្តើម​ថត​កាំរស្មី​អ៊ិច ​តាមដាន​សរសៃ​ឈាម និង​កន្លែងមាន​សរសៃ​ឈាម​ត្បៀត។

​ករណី​ខ្លះ​ការ​វះកាត់ត​​សរសៃ​ឈាម ​ឬដាក់រឺស័រ ​(Stent) អាច​ធ្វើ​បាន​ភ្លាម​ៗ ​បើ​ករណី​ស្ទះ​សរសៃ​ឈាម​ត្រូវដោះ​ស្រាយ​រួចរាល់​នោះ។ ត្រូវចាំថា ក្រោយ​ដឹង​ខ្លួនវិញ ចាំបាច់​ធ្វើ​តាម​ការ​ណែនាំ​របស់​ពេទ្យ។

៦- ក្រោយ​ដាក់​កាតេទែរ​រួ​ច​មាន​អ្វី​កើត​ឡើង?

ក្រោយ​វះកាត់​ចប់​ភ្លាម ពេទ្យ​នឹង​បញ្ជូនយើង​ទៅ​បន្ទប់​សម្រាក​ព្យាបាល​ ដើម្បី​តាមដាន​យើង រហូត​ថ្នាំ​សណ្តំអស់​ប្រសិទ្ធភាព ដែល​ជាទូទៅ​ចំណាយ​ពេល​ ២-៣​ ម៉ោង។ បំពង់​ផ្លាស្ទិក​ ​ដាក់​នៅ​នឹង​ភ្លៅ ក ឬ​ដៃ​ ​ត្រូវ​ដក​ចេញ​ភ្លាម​ៗ តែ​បើយើង​កំពុង​ប្រើ​ថ្នាំ​ប្រឆាំង​កំណក​ឈាម គេ​នឹង​ទុក​បំពង់​នោះ​យូរ​បន្តិច។

កន្លែង​វះដាក់​បំពង់​កាតេទែរ ពេទ្យ​នឹង​ប្រើ​បង់ស្អិត​ដើម្បី​បញ្ឈប់​ឈាម យើង​ត្រូវ​រង់​ចាំ​រហូត​ដល់​ខាង​ក្នុងសរសៃ​ឈាម​​អាក់ទែរ​អាច​ឃាត់​ឈាម​ខ្លួន​ឯង​បាន ទើប​យើង​អាច​ត្រឡប់ទៅ​ផ្ទះ​វិញ។ បើ​មាន​ចម្ងល់​បន្ថែម​លើ​បញ្ហា​នេះ សូម​ទៅ​ជួប​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ។

លទ្ធផល​

៧- លទ្ធផល​ក្រោយ​ធ្វើរោគវិនិច្ឆ័យ

លទ្ធផល​ថត​កាំរស្មី​អ៊ិច ​នឹង​ត្រូវ​​ពន្យល់​បង្ហាញ​ដោយ​គ្រូពេទ្យ​ឯកទេស​សរសៃ​ឈាម​បេះដូង​បន្ទាប់​ពី​ការ​ដាក់​កាតេទែរ​​បញ្ចប់ទៅ ហើយ​លទ្ធផល​ដំបូង​មាន​ដូចជា៖

– ប្រឹសបេះដូង​ដំណើរ​ការ​ធម្មតា
– សរសៃ​ឈាម​អ្នក​ធម្មតា គ្មាន​ត្បៀត​ ឬ​ស្ទះ​ទេ
– បេះដូង​កន្ទ្រាក់រឹង សម្ពាធ​ក្នុង​ប្រឹស​បេះដូង និង​សម្ពាធ​ឈាម​ធម្មតា។

បើ​បេះដូង​ឬ​សរសៃឈាម​ ​មាន​សញ្ញា​មិន​ប្រក្រតី​ គ្រូពេទ្យ​នឹង​ពិគ្រោះ​បន្ថែម​ជាមួយអ្នក។ សូម​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ឲ្យ​បាន​ច្បាស់​ពី​លទ្ធផល​និង​ការ​ណែនាំ​ផ្សេងៗ។

 

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញវេជ្ជបញ្ជា មិន​ធ្វើ​រោគ​វិនិច្ឆ័យ ឬ​ព្យាបាល​ជូនទេ៕

ត្រួតពិនិត្យថ្ងៃទី ខែ​វិច្ឆិកា 11, 2018 | កែសម្រួលចុងក្រោយ ខែ​មករា 25, 2019

អ្នកអាចចូលចិត្ត