backup og meta
មាតិកា
ឧបករណ៍សុខភាព
រក្សាទុក
តារាងមាតិកា

Hematoma (ដុំឈាមកក)

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Leng Pechsovatey · កែ Mar 24, 2021

Hematoma (ដុំឈាមកក)

និយមន័យ

១- អ្វី​ទៅ​ជា​ជំងឺ​ដុំឈាម​កក?

ដុំ​ឈា​មកក ជា​ទូទៅ​សំដៅ​លើ​ការ​ប្រមូល​ផ្ដុំ​ឈាម​ នៅ​ក្រៅ​សរសៃ ភាគ​ច្រើន​កើត​ឡើង​ដោយសារ​មាន​របួស​នៅ​ស្រទាប់​សរសៃ​ឈាម នាំ​ឲ្យ​ឈាម​ហូរ​ចេញ​ពី​សរសៃ​ឈាម (អាក់ទែ វ៉ែន ឬសសៃឈាមតូចៗ) ​ចូល​ទៅ​ក្នុង​ជាលិកា​នៅ​ជុំវិញ។ ករណី​កំណក​ឈាម​មានតិច ឬ​ច្រើន អាស្រ័យ​លើ​លំហូរ​ឈាម និងកន្លែង​មាន​​ហូរឈាម​សកម្ម ឬ​កំពុង​ហូរ​ឈាម។

២- កើត​ឡើង​ញឹកញាប់​ដែរទេ?

ជា​ប្រភេទ​ជំងឺ​កើត​ឡើង​ញឹកញាប់​ណាស់។ គួរ​ទៅ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ដើម្បី​បាន​ព័ត៌មាន​លម្អិត។

រោគសញ្ញា

៣- រោគ​សញ្ញា​មាន​អ្វី​ខ្លះ?

ជំងឺ​នេះ​ធ្វើ​ឲ្យ​មាន​ការ​ឈឺចាប់ ​និង​រលាក ហើយ​រោគសញ្ញា​អាស្រ័យ​លើ​ទី​កន្លែង ​និង​ទំហំ​​​កំណក​ឈាម មាន​ទាំង​ការហើម ​និង​រលាក បណ្ដាល​ឲ្យ​តំបន់​ជិតៗ​រង​ផល​ប៉ះពាល់ ខណៈ​រោគសញ្ញា​កើត​មាន​ជា​ញឹកញាប់​ដូច​ជា៖

– ឡើង​ក្រហម

– មុខ​របួស​មិន​រឹង

– ឡើង​ក្ដៅ

– ឈឺ

– ហើម

អាច​មាន​រោគសញ្ញា​ផ្សេង​ទៀត​​មិន​បាន​រៀបរាប់​ខាងលើ​ ដូច្នេះបើ​មាន​ចម្ងល់​ សូម​ទៅ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ។

៤- ពេលណាគួរ​ទៅ​ជួប​ពេទ្យ?

ជំងឺ​នេះ​ត្រូវការ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់ ​បើ​មាន​រោគសញ្ញា​ធ្ងន់ធ្ងរ​ ពេល​ទំហំ​របួស​កាន់​តែ​រីក​ឡើង។ ឧទាហរណ៍ ឈាម​កក​ក្នុង​ខួរក្បាល ឬ​ឈាមកក​ក្រៅ​ខួរក្បាល ជា​ទូទៅ​ត្រូវ​សង្គ្រោះ​បន្ទាន់ ឬវះកាត់យ៉ាង​យក​ចិត្ត​ទុកដាក់ ជា​ពិសេស​មាន​បញ្ហា​ខាងផ្នែក​សរសៃ​ប្រសាទ​តែម្តង។

ម្យ៉ាង​ទៀត​ម្នាក់ៗ​​ពុំ​មាន​រោគ​សញ្ញា​ដូច​គ្នា​ទេ វិធី​ល្អបំផុតត្រូវ​ទៅ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ។

ដុំកកឈាម១

មូលហេតុបង្ក

៥- អ្វីខ្លះ​ជា​មូលហេតុ​បង្ក?

ជា​ទូទៅ​បណ្ដាល​មកពី​ការ​ប៉ះ​ទង្គិច​បង្ក​ជា​របួស​ដូចជា​ ករណី​គ្រោះថ្នាក់​ចរាចរណ៍ ការ​ទង្គិច​តិចតួច ក្អក និង​កត្តា​ផ្សេងៗ​ទៀត​យើង​មិន​ដឹង​ជា​មុន។ ពេល​ឈាម​នៅ​ក្នុង​សរសៃ ជា​ធម្មតា​និង​លំហូរ​ឈាម​មិន​ធ្វើ​ឲ្យ​កក ឬ​ស្ទះ​ទេ ប៉ុន្តែ​នៅ​ពេល​ឈាម​ធ្លាយ​ចេញ​មក​ក្រៅ​សរសៃ​ នឹង​បង្ក​ទៅ​ជា​កំណក​ភ្លាមៗ ហើយ​ចរន្ត​ឈាម​ហូរ​កាន់​តែ​លឿន កំណក​​កាន់​តែ​រីក​ធំ។

ថ្នាំព​ង្រាវ​ឈាមមាន​ដូចជា Aspirin ថ្នាំ Warfarin (Coumadin) ថ្នាំ Clopidogrel (Plavix) និង ថ្នាំ Dipyridamole (Persantine) ប្រហែល​ជាប់​ពាក់់ព័ន្ធ​នឹង​​បញ្ហា​កំណក​ឈាមដែរ។ ករណី​ឆ្លង​មេរោគ​កើត​ឡើង​ដោយ​សារ ចំនួន​ប្លាកែត​ដែល​ជា​កោសិកា​​ជួយ​​កំណក​ឈាម មាន​ការ​ថយចុះ​ក្នុង​ចរន្ត​ឈាម ឬ​ចុះខ្សោយ​តួនាទី​របស់​វា​តែ​ម្តង។ នៅ​ពេល​ប្លាកែត​ចេញ​ទៅ​បង្ក​កំណក ហើយ​ចរន្ត​ឈាម​នៅ​បន្ត​ហូរ នាំ​ឲ្យ​កំណក​ឈាម​កាន់​តែ​វិវត្ត​រីក​ធំឡើងៗ។ នៅ​កត្តា​មួយ​ចំនួន​ទៀត​ បង្ក​ឲ្យ​មាន​ជំងឺ​ដុំ​ឈាម​កក ដូច​ជា​ឆ្លង​បាក់តេរី មាន​ជំងឺ​ប្រពន្ធ័​ភាពស៊ាំ​ប្រឆាំង​រាងកាយ និង​ជំងឺ​ផ្សេងៗ​ទៀត​ ដូចជា៖

– មាន​មេរោគ​នៅ​ម្រាមដៃ

– រលាក​សន្លាក់​ឆ្អឹង​ខ្នង

– ដុះ​ផ្សិត​នៅ​ក្រចក

– របួស​បាក់​បែក​ឆ្អឹង ​ក៏​អាច​បណ្ដាល​ឲ្យ​មាន​ឈាម​កក​ដូច​គ្នា

– ឈាម​កក​នៅ​ត្រចៀក​ (កើត​ឡើងពេល​មាន​របួស​​ហូរ​ឈាម​ទៅ​កាន់​ឆ្អឹងខ្ចី​​ត្រចៀក)

– ឈាម​កក​នៅ​សន្ទះច្រមុះ (កើតឡើង​ដោយសារ​របួស​នៅ​ច្រមុះ)

– ហូរ​ឈាម​នៅ​ក្នុង​ពោះ ​អាច​ប៉ះ​ពាល់​ដល់​ជីវិត តែអាស្រ័យ​លើ​ស្ថានភាព ​និង​មូលហេតុនាំ​ឲ្យ​ឈឺ​នៅ​ស្រទាប់​ពោះ។

– ដុំ​ឈាម​កក អាច​កើត​ឡើង​នៅ​ពេល​សរីរាង្គ​រឹង ​ដូច​ជា ​ថ្លើម អណ្ដើក ​តម្រង​នោម ឬស្រទាប់​​ពោះវៀនតូច ​ពោះវៀន​ធំ រង​របួស។

– ជំងឺ​សាច់ដុំ ​(Compartment syndrome) មាន​ផល​វិបាក​ហូរឈាម និង​ឈាម​កក​បណ្ដាល​មកពី​​របួស។

២៥ ភារយ​នៃ​ស្រីៗ​មាន​ផ្ទៃ​ពោះ ​អាច​មាន​ករណី​ហូរ​ឈាម​ ហើយ​ភាព​មិន​ប្រក្រតី​នេះ​កើត​មាន​ជា​ញឹក​ញាប់ គ្រូពេទ្យ​អាច​ដឹង​បាន​​ តាម​រយៈ​ឆ្លុះ​ដងខ្លួន​ដោយ​ប្រើ​រលក​សម្លេងលើ​ស្ត្រី​មាន​ផ្ទៃ​ពោះ។ ករណី​ហូរ​ឈាម​នេះ អាច​បង្ក​ជា​កំណក​ឈាម ដោយ​​ភាគ​ច្រើន​ ពី​តិចតួច ​ទៅ​មធ្យម នឹង​អាច​​ត្រឡប់​មក​ដូច​ដើម​វិញ​ ​មិនវិវត្ត​ទៅ​ជា​ធ្ងន់ធ្ងរ​នោះទេ។ កំណក​ឈាម​ ឬការ​ហូរឈាម​នៅ​ត្រីមាស​ទី​ ៣ អាច​ជា​សញ្ញា​សុក​ពាំង​មាត់​ស្បូន និង​របើក​សុក​ពី​ស្បូន ជា​​ករណី​ត្រូវការ​​សង្គ្រោះ​បន្ទាន់។

កត្តា​ប្រឈម

៦- កត្តាប្រឈមមានអ្វីខ្លះ?

មិនមាន​ព័ត៌មាន​បញ្ជាក់​ទេ​អំពី​បញ្ហានេះ។ សូមទៅ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​សម្រាប់​ដំបូន្មាន​ផ្នែក​វេជ្ជសាស្ត្រ។

រោគវិនិច្ឆ័យ ​និង​ការ​ព្យាបាល

ព័ត៌មាននេះមិនអាចយកទៅប្រើប្រាស់គ្រប់ប្រភេទជំងឺទេ។ គួរពិភាក្សាជាមួយគ្រូពេទ្យជំនាញសម្រាប់ព័ត៌មានបន្ថែម។

៧- គួរ​ធ្វើ​រោគ​វិនិច្ឆ័យ​ដោយ​វិធី​ណា?

ការ​ធ្វើ​រោគ​វិនិច្ឆ័យ មាន​ដូចជាពិនិត្យ​ផ្អែក​លើ​ប្រវត្តិ​ជំងឺ ជា​ទូទៅ​មិន​មាន​ការ​ធ្វើ​តេស្ត​ឈាម​នោះ​ទេ។ ប៉ុន្តែ​ករណី​ខ្លះ អាស្រ័យ​ទៅ​លើ​ស្ថានភាព​ជំងឺ ការធ្វើ​តេស្ត​មួយ​ចំនួន​អាច​នឹង​ធ្វើឡើង មាន​ដូច​ជា រាប់​គ្រាប់​ឈាម និង​ធ្វើ​តេស្ត​ថ្លើម ព្រម​ទាំង​វាយ​តម្លៃ​​លើ​ស្ថានភាព​ណា​មួយ​បង្ក​ដោយ​ជំងឺ។

– ការ​សិក្សា​លើ​រូបភាព​វេជ្ជ​សាស្ត្រត្រូវ​ធ្វើ​ជា​ញឹក​ញាប់​ ដើម្បី​ធ្វើរោគ​វិនិច្ឆ័យ​ជំងឺ​ដុំ​ឈាម​កក​នៅ​ក្នុង​ខ្លួន។

– ថត CT ស្កេន​ទៅ​លើ​ក្បាល​ អាច​រកឃើញ​ឈាម​កក​ក្នុង​ខួរក្បាល។ CT ទៅលើ​ពោះ​ ជាតេស្ត​មានប្រសិទ្ធភាព ពេលយើងសង្ស័យ មាន​ដុំឈាមកក​នៅ​ក្នុង​ប្រអប់ពោះ (ស្រទាប់​ពោះ ថ្លើម អណ្ដើក ខាង​ក្រោយ​ភ្នាស​ស្រោម​ពោះ និង​នៅ​ក្នុង​ស្រោមពោះ)។

– ថត អឹមរ៉ាយ MRI ជា​តេស្ត​ល្អ​ជាង ស្កេន ​CT កាន់​តែងាយ​​រកមើល​ដុំ​ឈាម​កក​ក្នុង​ខួរ​ក្បាល។

៨- គួរ​ព្យាបាល​ដោយ​វិធី​ណា?

ថែទាំ​សុខភាព ​ការ​ព្យាបាល អាស្រ័យ​លើ​ទីតាំង ផ្នែក​ណាមួយនៃ​រាងកាយ​ដែល​ប៉ះ​ពាល់ និង​គ​សញ្ញា​ជំងឺតែម្តង។ ឧទាហរណ៍ ករណីមាន​ដុំ​ឈាម​តូច​ក្នុង​ខួរ​ក្បាល បើ​អ្នក​ជំងឺ​នៅ​ដឹង​ខ្លួន គ្រាន់​ទាមទារ​ការ​តាម​ដាន​ប៉ុណ្ណោះ ប៉ុន្តែ​ករណី​ខ្លះ​បើ​របួស​ធ្ងន់ធ្ងរ គឺ​ទាមទារ​ការ​វះកាត់​សង្គ្រោះ​ខួរ​ក្បាល។

មានដុំ​ឈាម​កក​ក្នុង​ពោះ​ក៏​ដូច​ជា​គ្នា ក្រោយ​ការ​តាម​ដាន​ថែ​ទាំ​ យើង​អាចមាន​អារម្មណ៍​ធូរ​ស្រាល គឺ​ចាត់​ទុក​អាច​យក​ជា​ការ​បាន ប៉ុន្តែបើ​ស្ថាន​ភាព​ជំងឺ​យើង​មាន​អារម្មណ៍​ល្ហិត​ល្ហៃ ការ​វះ​កាត់​អាច​ត្រូវ​ធ្វើ​ឡើង។

ផ្លាស់ប្តូរទម្លាប់​រស់នៅ

៩- ទម្លាប់រស់នៅ

ផ្លាស់ប្តូរទម្លាប់រស់នៅ និងវិធីព្យាបាលនៅផ្ទះ អាចជួយបង្ការ និងគ្រប់គ្រងស្ថានភាពជំងឺបាន ដូចជា៖

– សម្រាក​ឲ្យបាន​គ្រប់​គ្រាន់

– លើក​កន្លែង​របួស​ឡើង​ឲ្យ​ខ្ពស់

– យក​ក្រណាត់​ស្បៃ​ រុំ​លើក​ន្លែង​របួស​មាន​ឈាម​កក

– ទឹកកក (ស្អំ​ទឹកកក ឬ​បន្ទះ​ត្រជាក់​ម្តង ​២០នាទី ពី​ ៤-៨ ដង​ក្នុង​មួយ​ថ្ងៃ)។

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

· ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Leng Pechsovatey · កែ Mar 24, 2021

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម