backup og meta
មាតិកា
ឧបករណ៍សុខភាព
រក្សាទុក
តារាងមាតិកា

Liver Biopsy (ច្រឹប​ជាលិកា​ថ្លើម​យក​ទៅ​ពិសោធ)

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ យ៉ានណែត​ នីគែល · កែ Jan 24, 2019

ចំណេះដឹងមូលដ្ឋាន

១- អ្វី​​ជា​ការ​ច្រឹប​ជាលិកា​ថ្លើម?

ច្រឹប​ជាលិកា​ថ្លើម​ ជាទម្រង់​តេស្ត ដោយ​យក​ម្ជុល​តូច​ស៊ក​បញ្ចូល​ទៅ​ក្នុង​សាច់​ថ្លើម ដើម្បី​ប្រមូល​ជាលិកា​យកទៅ​ពិសោធន៍។ ម៉្យាង​ទៀត​តេស្ត​ អាច​ជួយ​ឲ្យ​គ្រូពេទ្យ ​ដឹង​បញ្ហា​មាន​នៅ​ក្នុង​ថ្លើម​ដូចជា រលាក​ថ្លើម ​ក្រិន​ថ្លើម​ ឬ​មាន​ដុំ​ពក​មហារីក​ជាដើម។

២- ហេតុ​អ្វី​​ត្រូវ​ច្រឹប​ជាលិកា​ថ្លើម?

ដើម្បី​ជួយ​ឲ្យ​គ្រូពេទ្យ​ធ្វើ​រោគ​វិនិច្ឆ័យ​បាន​គ្រប់ជ្រុងជ្រោយ ពាក់ព័ន្ធ​បញ្ហា​ និង​ជំងឺ​មាន​នៅ​ក្នុង​ថ្លើម ​ហើយ​តេស្ត​ច្រឹប​ជាលិកា​ថ្លើម​ ​ភាគ​ច្រើន​ជួយ​បញ្ជាក់​ច្បាស់​ពេលមានបញ្ហា​មួយចំនួនដូចជា៖

– ថ្លើម​រីក​ធំ​ដោយ​គ្មាន​មូលហេតុ

– ស្បែក​ឡើង​លឿង​ដោយ​គ្មាន​មូលហេតុ

– ធ្វើ​តេស្ដ​ឈាម​រក​មេរោគ​ថ្លើម​ ​តែង​តែ​មាន​បញ្ហា​មិន​ប្រក្រតី

– ភាព​មិន​ប្រក្រតី​ មើល​ឃើញ​ពេល​ឆ្លុះ​អេកូ ​CT ​ស្កេន ​ឬ ​Nuclear ​ស្កេន។

តេស្ត​ច្រឹប​ជាលិកា​ថ្លើម​យក​ទៅ​ពិសោធន៍ ​អាច​ប្រើ​ដើម្បី​វាស់​កម្រិត​ខូចខាត​របស់​ថ្លើម ​និង​កំណត់​ការ​ព្យាបាល​ត្រឹម​ត្រូវថែមទៀតផង។

កត្តាប្រឈម

៣- កត្តាប្រឈមគ្រោះថ្នាក់អ្វីខ្លះ?

បច្ចុប្បន្ន តេស្ត​ច្រឹប​ជាលិកា​ថ្លើម​យក​ទៅ​ពិសោធន៍​ មិន​ទាន់​បង្ហាញ​​ផល​វិបាក​ ដូច​ការ​ការ​វះកាត់​ដទៃ​នោះ​ទេ​ ប៉ុន្ដែ​ទោះ​យ៉ាង​ណា ​ក្នុង​ករណី​កម្រ​ អាចមានការ​ហូរ​ឈាម​សរីរាង្គ​ខាង​ក្នុង​កើត​ឡើង ​រួម​ទាំង​ការ​ធ្លាយ​ទឹក​ប្រមាត់​ចេញ​ពី​ថ្លើម ​ឬ​ថង់​ទឹក​ប្រមាត់។ ក្រៅ​ពីនេះ​ ​អាច​មាន​ហានិភ័យ​តិចតួច ​ដូចជា​ ខ្យល់​ចូល​ក្នុង​ស្រោម​សួត ​បើ​ម្ជុល​កាត់​ជាលិកា​ចោះ​ចំ​ជញ្ជាំង​ប្រអប់​ទ្រូង​ បណ្ដាល​ឲ្យ​ខ្យល់​ចូល និង​កត្តា​ប្រឈម​មួយ​ចំនួន​ទៀត​ដូចជា៖

– ឈឺ​ចាប់

– ហូរ​ឈាម

– រលាក​ស្រោម​ពោះ

– ចោះ​ច្រលំ​កន្លែង​ដែល​នៅ​ជិត

– មាន​ប្រតិកម្ម

– ចម្លង​មេរោគ។

សំខាន់​បំផុត យើង​ត្រូវ​យល់​ពី​ហានិភ័យ ​និង​ផល​វិបាក​មុន​ ធ្វើតេស្ត​ប្រសិន​បើ ហើយបើ​មាន​សំណួរ​ ត្រូវ​ជួប​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជំនាញ ​ឬ​គ្រូពេទ្យ​វះកាត់​សម្រាប់​ព័ត៌មាន​បន្ថែម។

ស្វែងយល់ដំណើរការតេស្ត

៤- គួរ​រៀបត្រៀមខ្លួនបែបណា?

មុន​នឹង​ធ្វើ​តេស្តទម្រង់​នេះ ​គួរ​តែ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ ពី​ស្ថានភាព​សុខភាព ​ថ្នាំ​ទើប​ប្រើប្រាស់​ និង​ធ្លាប់​ធ្វើ​តេស្ត​ឈាម​មួយ​ចំនួន។

១ ​សប្ដាហ៍​មុន ធ្វើតេស្ត​ច្រឹប​ជាលិកា​ថ្លើម​យក​ទៅ​ពិសោធន៍ ​ហាម​ដាច់​ខាត​លេប​ថ្នាំ Aspirin ឬ​ផលិតផល​មាន​ផ្ទុក​ជាតិ​ថ្នាំ Aspirin​ ថ្នាំ​ប្រឆាំង​ការ​រលាក​ ដូចជា Ibuprofen Advil Motrin ថ្នាំ Naprosyn ឬ Indocin លុះ​ត្រា​មាន​ការ​អនុញ្ញាតិ​ពី​គ្រូពេទ្យ​ជាមុន​សិន​ និង​ហាម​ឈប់​ប្រើ​ថ្នាំ​ដោយ​មិន​បាន​ប្រឹក្សា​យោបល់​ជាមួយ​គ្រូពេទ្យ​។

តេស្ត​មួយ​ចំនួន​នៅ​មន្ទីរ​ពិសោធន៍​ អាចធ្វើឡើង​នៅ​ថ្ងៃ​ជា​មួយ​គ្នា ​ឬ ​២-​៣ ​ថ្ងៃ​មុន​ ដោយ​តេស្ត​ទាំង​នោះ​ ​មាន​ដូចជា​ ​រាប់​គ្រាប់​ឈាម​ ​រាប់​ចំនួន​ប្លាកែត​ និង​វាស់​លទ្ធភាព​កំណក​ឈាម។

៥- មានអ្វី​កើត​ឡើង​អំឡុង​ពេល​​ច្រឹប​?

ច្រឹប​ជាលិកា​ថ្លើម​យក​ទៅ​ពិសោធន៍ នឹងធ្វើឡើង​ដោយ​ប្រើ​អេកូឆ្លុះ ហើយ​គ្រូពេទ្យ​នឹង​​ចោះ​សាច់​ក្រោម​ឆ្អឺង​ជំនី​រខាង​ស្ដាំ​ បន្ទាប់​មក​ស៊ក​បញ្ចូល​ម្ជុល​ កាត់​បំណែក​ជាលិកា​ថ្លើម​មួយ​ដុំ​តូច។ មួយ​ទៀត អាច​ច្រឹប​ជាលិកា​ថ្លើម​យក​ទៅ​ពិសោធន៍​តាម​សរសៃ​វ៉ែន ​Jugular ដោយ​គ្រូពេទ្យ​ ​ចោះ​សាច់​ផ្នែក​ខាង​ស្ដាំនៅក​ រួច​ស៊ក​បញ្ចូល​បំពង់​ទីប​ចូល​ក្នុង​សរសៃ​វ៉ែន Jugular ប្រើ​កាំរស្មីអ៊ិចថត ជួយ​ស្វែងរក​សរសៃ​វ៉ែន ហើយ​នៅ​ពេល​បំពង់​ទីប​ទៅ​ដល់​ថ្លើម ​គ្រូពេទ្យ​នឹង​ស៊ក​ម្ជុល​ចូល​កាត់​បំណែក​ជាលិកា​ថ្លើម​មួយ​ដុំ​តូច។

វិធីថែទាំ

៦- គួរ​ធ្វើ​អ្វី​ខ្លះ​ក្រោយ​ច្រឹប​ជាលិកា​ថ្លើម?

អាច​ធ្វើ​ការងារ​ដូច​ធម្មតា ត្រូវ​ធ្វើ​លំហាត់​ប្រាណ​ខ្លាំង​ក្លា ១-២ ថ្ងៃ​ក្រោយ​តេស្ត និង​ពិភាក្សា​ជា​មួយ​គ្រូពេទ្យ ពីវិធី​ព្យាបាល​ ឬ​ការ​តាមដាន​សុខភាព​ជាដើម។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញវេជ្ជបញ្ជា មិន​ធ្វើ​រោគ​វិនិច្ឆ័យ ឬ​ព្យាបាល​ជូនទេ៕

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

· ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ យ៉ានណែត​ នីគែល · កែ Jan 24, 2019

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម