backup og meta
មាតិកា
ឧបករណ៍សុខភាព
រក្សាទុក
តារាងមាតិកា

Lung Biopsy (តេស្តច្រឹបកោសិកាសាច់សួតទៅពិនិត្យ)

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Sao Solynet · កែ Jan 24, 2019

ចំណេះដឹងមូលដ្ឋាន

១- អ្វី​​ជា​ការ​ច្រឹប​កោសិកា​សួត?

ច្រឹប​កោសិកា​សួត គឺ​ជា​តេស្ត​ដើម្បី​យក​ចេញ​​បំណែក​តូចៗ​នៃ​ជាលិកា​សួត​ដោយ​ប្រើ​ម្ជុល។ វិធី​នេះ​អាច​ធ្វើ​ទៅ​បាន ដោយ​គ្រូពេទ្យ​ឯកទេស​ខាង​រូបភាព​វេជ្ជសាស្ត្រ ក្នុង​គោល​បំណង​ពិនិត្យ​បញ្ហា​ផ្សេងៗ​របស់​សួត ពេល​តេស្ត​មួយ​ចំនួន​មិន​អាច​មើល​ឃើញ ឬ​កំណត់​បញ្ហា​ច្បាស់។

២- ហេតុ​អ្វី​​ត្រូវ​ច្រឹប​កោសិកា​សាច់​សួត?

ច្រឹប​កោសិកា​សាច់​សួត​យក​ទៅ​ពិនិត្យ​ ដើម្បី​ទទួល​បាន​រោគ​វិនិច្ឆ័យ​ច្បាស់​លាស់​មួយ ដែល​ជា​ធម្មតា​តេស្ត​នេះ​អាច​កើត​ឡើង​ក្នុង​ករណី៖

– ធ្វើ​រោគ​វិនិច្ឆ័យ​​បញ្ហា​សួត ​ដូចជា Sarcoidosis (ជំងឺ​រលាក​ប៉ះពាល់​​សរីរាង្គ​ជាច្រើន​ ពិសេសលើ​សួត និងក្រពេញ​ទឹក​រងៃ) ឬ Pulmonary Fibrosis (ជំងឺ​បណ្តាលឲ្យសួត មាន​ស្នាម ​រឹង​ក្រិន)។ ករណី​កម្រ​មួយ​ចំនួន តេស្តនេះ​ក៏​ដើម្បី​រក​មើល​ជំងឺ​រលាក​សួត ពេល​ណា​មានការធ្វើ​រោគវិនិច្ឆ័យ​មិន​ច្បាស់​លាស់​ដូច​ជា៖

– សង្ស័យ​ថា​អាច​ជា​មហារីក​សួត

– វាយ​តម្លៃ​ភាព​មិន​ប្រក្រតី​ ​រួម​ផ្សំការ​ធ្វើ​តេស្ត​ផ្សេង​ទៀត ដូចជា ការ​ថត​កាំរស្មីអ៊ិច ឬ​​ថត​ស្កេន។ ​ច្រឹប​យក​កោសិកា​សួត​។

​កត្តា​ប្រឈម

៣- កត្តា​ប្រឈមមានអ្វីខ្លះ?

ច្រឹបសាច់សួត ជាទូទៅមិនបង្កឲ្យមានគ្រោះថ្នាក់នោះទេ លុះត្រាតែអាការៈជំងឺមានសភាពធ្ងន់ធ្ងរ ឬមានជំងឺសួតរ៉ាំរ៉ៃ។ បើយើងមានបញ្ហាក្នុងផ្លូវដង្ហើមធ្ងន់ធ្ងរ ភ្លាមៗក្រោយតេស្ត យើងអាចនឹងកាន់តែពិបាកដកដង្ហើមជាងមុនទៀត។

ច្រឹបយកសាច់សួត ធ្វើឡើងដោយប្រើឧបករណ៍ប្រុងកូស្កូពី និងប្រើម្ជុល ជាធម្មតាមានសុវត្ថិភាពជាងការច្រឹបដោយវះបើកទ្រូង ឬវះកាត់ទ្រូងប្រើវីដេអូជំនួយ (Video-Assisted Thoracoscopic Surgery ឬ VATS)។ ព្រោះប្រើវីដេអូ អាចជួយកាន់តែងាយស្រួលច្រឹបយកកោសិកាចេញ ច្រឹបបានល្អ ងាយកំណត់បញ្ហាចម្បង ក៏ដូចជួយកំណត់ទិសដៅព្យាបាលបានកាន់តែមានប្រសិទ្ធភាព។

ច្រឹបសាច់សួតដោយប្រើឧបករណ៍ប្រុងកូស្កូពី និងប្រើម្ជុល មិនតម្រូវប្រើថ្នាំស្ពឹក ក៏មិនបង្កបញ្ហាច្រើនដែរ គ្រូពេទ្យនឹងពិគ្រោះយោបល់ពីកត្តាប្រឈមផ្សេងៗ។ យ៉ាងណា យើងនៅតែអាចប្រឈមបញ្ហាសួតមួយចំនួនអំឡុងពេលច្រឹបសាច់ ដូចជា កំប៉ឹតសួត ជាដើម។ ករណីនេះ គ្រូពេទ្យអាច នឹងដាក់បំពង់មួយក្នុងទ្រូង ជួយសួតអាចរីកបានធម្មតារហូតដល់ពេលជាសះស្បើយ។

ករណីកម្រមួយចំនួន បើយើងមានជំងឺសួតធ្ងន់ធ្ងរ រ៉ាំរ៉ៃ អាចប្រឈមការស្លាប់ដោយការច្រឹបនេះ អំឡុងពេលចាក់ថ្នាំសន្លប់។

ស្វែងយល់ដំណើរការតេស្ត

៤- គួរត្រៀមអ្វីខ្លះមុនពេលច្រឹបសាច់សួត?

មុនពេលច្រឹបសាច់សួតយកទៅពិនិត្យ គប្បីពិភាក្សាជាមួយពេទ្យរាល់ចម្ងល់ផ្សេងៗ ពាក់ព័ន្ធនឹងតេស្តជាមុន។ គួរ​តែ​ធ្វើការពិភាក្សាស្ថានភាពសុខភាព និងថ្នាំកំពុង​ប្រើ ឬធ្លាប់ប្រើ។ គ្រូពេទ្យនឹងណែនាំលក្ខខណ្ឌត្រូវតមអាហារ និងទឹកមុនដំណើរ​ការ ទាមទារឲ្យយើងធ្វើតាមការណែនាំជាដាច់ខាត មិនដូច្នោះ តេស្តនឹងត្រូវលុបចោល។ ករណីមួយចំនួន តម្រូវឲ្យយើងលេបថ្នាំមុនពេលវះ គប្បីធ្វើការលេបថ្នាំដោយផឹកទឹកបន្តិចបានហើយ។

៥- មានអ្វីកើតឡើងអំឡុងពេលច្រឹបសាច់សួត?

ជាធម្មតា ច្រឹបសាច់សួតមានរយៈពេលតិចជាង ៤៥នាទី ដោយគ្រូពេទ្យបញ្ចូលម្ជុលតាមជញ្ជាំងទ្រូង ចូលទៅក្នុងសាច់សួត។

ដើម្បីច្រឹបយកកោសិកាសាច់សួតបានច្បាស់លាស់ អ្នកឯកទេសរូបភាពវេជ្ជសាស្ត្រ នឹងប្រើប្រាស់កាំរស្មីអ៊ិច ឬស្កេនអេកូ ស្របពេលបញ្ចូលម្ជុលតាមចន្លោះឆ្អឹងជំនីរ ទៅក្នុងតំបន់មិនប្រក្រតីនៃសាច់សួត បន្ទាប់មកបៀកយកជាលិកាសួត តាមម្ជុលចាក់ចូលនោះ។

ជាលិកាទទួលបាន នឹងត្រូវពិនិត្យដោយម៉ាស៊ីនមីក្រូទស្សន៍ កំណត់រកមូលហេតុបង្កឲ្យបានច្បាស់លាស់។

៦- គួរធ្វើអ្វីខ្លះក្រោយច្រឹបសាច់សួត?

ជាទូទៅ ក្រោយពេលច្រឹប ២-៣ ម៉ោង បើគ្មានបញ្ហាអ្វីគួរឲ្យកត់សំគាល់ អាចត្រឡប់ទៅផ្ទះ និងធ្វើការងារប្រចាំថ្ងៃបានដូចដើម។ គ្រូពេទ្យនឹងប្រឹក្សាយោបល់ជាមួយយើង ក្នុងករណីត្រូវការប្រើប្រាស់ថ្នាំ ហើយបើមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាព ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញផ្នែកវះកាត់។

ផលវិបាក

៧- ​ផលវិបាក​ក្រោយ​​ពេល​​ច្រឹប​សាច់​សួត

ផល​វិបាក​ជា​ធម្មតាមាន​ដូច​ជា៖

– នៅ​ឈឺ

– មាន​ខ្យល់​ដក់​នៅ​ក្នុង​សួត

– ប្រតិកម្ម​អាលែកហ្ស៊ី

– ហូរ​ឈាម​កន្លែង​ច្រឹប​សាច់។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញវេជ្ជបញ្ជា មិន​ធ្វើ​រោគ​វិនិច្ឆ័យ ឬ​ព្យាបាល​ជូនទេ៕

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

· ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Sao Solynet · កែ Jan 24, 2019

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម