Shoulder Surgery (វះកាត់​ស្មា)

ដោយ ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត

ចំណេះដឹងមូលដ្ឋាន

១- អ្វី​ទៅជា​ការ​វះកាត់​ស្មា?

វះ​កាត់​ស្មា សំដៅ​លើ​ការ​វះកាត់ ពេល​​មាន​ការ​ដាច់​រហែក​ទៅ​លើ​សាច់ដុំ​ក្រោម​ស្មា​ ​ភ្ជាប់​ពី​ឆ្អឹង​ស្លាប​ប្រចៀវ ​ទៅ​ដៃ។

២- ហេតុ​អ្វី​​ត្រូវ​វះ​កាត់​?

បើ​អាការៈ​​មាន​ស្ថានភាព​អាក្រក់​ មិន​អាច​ព្យាបាល​ដោយ​លេប​ថ្នាំ ឬ​ស្ថានភាព​កាន់​តែ​ធ្ងន់ធ្ងរ​ ដោយ​សារ​ការ​ព្យាបាល​តាម​វិធី​ដទៃ​ទៀត ការ​វះកាត់​ស្មា​ត្រូវ​តែ​ធ្វើ​ឡើង។

កត្តាប្រឈម

៣- កត្តាប្រឈម​មាន​អ្វី​ខ្លះ?

ភាគ​ច្រើន​ករណី​ដាច់​រហែក​បន្តិច​បន្តួច​លើ​សាច់​ដុំ​ស្មា យើង​នៅតែធ្វើការងារបាន​ធម្មតា​ តែ​ត្រូវ​ធ្វើ​ការ​ផ្លាស់​ប្ដូរ​សកម្មភាព​ និង​ត្រូវ​ព្យាបាល​តាម​របៀប​ហាត់​ប្រាណ។ ពពួក​ថ្នាំ​បំបាត់​ការ​ឈឺ​ចាប់​ដូចជា Paracetamol​ និង Ibuprofen អាច​ជួយ​​បាន រីឯ​ចាក់ពពួកថ្នាំ ​Steroid និង​ថ្នាំ​ស្ពឹក​ចូល​ទៅ​ក្នុង​ស្មា ក៏​អាច​កាត់​បន្ថយ​ការ​ឈឺ​ចាប់​បាន​ដូច​គ្នា។

ប៉ុន្តែ​ក្នុង​ករណី​មាន​ការ​ដាច់​រហែក​ធំ​វិញ ការ​វះ​កាត់​គឺ​ជា​ជម្រើស​តែ​មួយ​គត់​ ដើម្បី​ជួយ​ស្មា​អាច​ធ្វើ​ការ​បាន​ដូច​ដើម។

ស្វែងយល់មុនវះកាត់

៤- គួរ​ត្រៀមអ្វីខ្លះមុន​វះកាត់​?

​គួរ​តែ​ប្រឹក្សា​យោបល់​ជាមួយ​គ្រូពេទ្យ​ជា​មុន ពាក់ព័ន្ធ​ថ្នាំ​យើង​ទើប​​ប្រើប្រាស់​ថ្មីៗ ​ ប្រតិកម្ម​អ្វី​មួយ ​ឬ​ស្ថានភាព​សុខភាព​មុន​នឹង​ធ្វើ​ការ​វះកាត់ ​ម៉្យាង​ទៀត​ត្រូវ​ធ្វើ​តាម​ការ​ណែនាំ​របស់​គ្រូពេទ្យ តម​អាហារ​ជា​ធម្មតា ៦ម៉ោង ​និង​មិន​ផឹក​ទឹក ២-៣ ម៉ោង​មុន​វះ​កាត់។

៥- មាន​អ្វី​កើត​ឡើង​អំឡុង​ពេល​វះកាត់?

វះកាត់ អាច​ដំណើរ​ការ​ក្រោយ​ចាក់​ថ្នាំ​សណ្ដំ ​ឬ​ថ្នាំ​ស្ពឹក ហើយ​ជា​ជា​ធម្មតា​អាច​មាន​រយៈ​ពេល​ពី ​៤៥-៦០ នាទី។ ករណី​ដាច់​រហែក​សាច់ដុំ​ក្រោម​ស្មា​ ច្រើន​ព្យាបាល​ដោយ​វះ​ចោះ​រន្ធ​នៅ​លើ​ស្មា​ បន្ទាប់​មក​គ្រូពេទ្យ​នឹង​ស៊ក​បញ្ចូល​ឧបករណ៍ ​ដើម្បី​កាត់​ចេញ​ជាលិកា​សាច់​ដុំ​ក្រាស់​ ជាលិកា​សាច់ដុំ ឬ​តឹង​ណែន ​និង​ឈូស​ឆ្អឹង​ចេញ​ខ្លះ។ មួយទៀត ​គ្រូពេទ្យ​អាច​ធ្វើ​ការ​វះ​បើក​ត្រង់​ស្មា ​ដើម្បី​ដាក់​ភ្ជាប់​ដែក​ទៅ​នឹង​ឆ្អឹង​តែ​ម្ដង។

៦- គួរ​ធ្វើ​អ្វីខ្លះ​ក្រោយ​​វះកាត់?

​តំណ​ដាក់​ភ្ជាប់​និង​ឆ្អឹង​ស្មា​ អាច​​យក​ចេញ​បាន​ក្រោយ​​វះកាត់​បាន ១-២ ​សប្ដាហ៍។ យ៉ាង​ណា​មិញ​ក្រោយ​វះកាត់ ​ត្រូវ​រង់​ចាំ​រយៈ​ពេល​មួយ​ឆ្នាំ​ ដើម្បី​ឲ្យ​កម្លាំង​សាច់ដុំ​ស្មា​មាន​ដូច​ដើម។ ហាត់​ប្រាណ​ជា​ប្រចាំ ​ជួយ​ឲ្យ​ឆាប់​ជា​សះ​ស្បើយ ប៉ុន្តែ​មុន​ហាត់​ប្រាណ ​គួរ​សួរ​យោបល់​ពី​គ្រូពេទ្យ​ជា​មុន។

ផលវិបាកក្រោយវះកាត់

៧- ផលវិបាកក្រោយ​វះ​កាត់​ស្មា

វះកាត់ ​តែង​តែ​មាន​ហានិភ័យ​មក​ជាមួយ​ ទោះ​បី​​វះ​ចោះ​លើ​ស្មា​ ជា​ការ​វះកាត់​លក្ខណៈ​តូចតាច​ក៏​អាច​មាន​ផល​វិបាក​ដូចគ្នា ​ដូចជា ​បង្ក​រោគ ​ខូចខាត​​សរសៃ​ប្រសាទ ​រួម​ទាំង​សរសៃ​ឈាម​នៅ​ជុំវិញ។ យ៉ាង​ណា​មិញ​ជាមួយ​តិចនិក​​វះកាត់​ទំនើប​ និង​ពិនិត្យ​ហ្មត់ចត់​ គឺ​អាច​កាត់​បន្ថយ​បញ្ហា​ទាំង​នេះ​បាន។

បន្ទាប់​ពី​ការ​វះកាត់​យើង​នឹង​មាន​ការ​ឈឺ​ចាប់ ​មិន​អាច​កម្រើក​ដៃ ក៏​ដូច​ជា​ផល​វិបាក​មួយ​ចំនួន​ទៀត៖

– ហូរ​ឈាម​ចូល​ក្នុង​ស្មា
– បង្ក​រោគ​នៅ​កន្លែង​វះកាត់
– មិន​អាច​កម្រើក​ស្មា​បាន
– បញ្ហា​កំណក​ឈាម
– ខូចខាត​សរសៃ​ប្រសាទ
– ឈឺ​ចាប់​ខ្លាំង​ រឹង​ស្មា ​និង​មិន​អាច​ប្រើ​ដៃ​បាន
– សាច់ដុំ​ក្រោម​ស្មា ​រហែក​ដាច់​ម្ដង​ទៀត ​ឬ​មិន​ជា​សះ។

ប៉ុន្ដែនៅ​អាច​កាត់​បន្ថយ​ផល​វិបាក​ទាំង​នេះ​បាន ​ដោយ​ត្រូវ​ធ្វើ​តាម​ការ​ណែនាំ​របស់​គ្រូពេទ្យ​មុន​ ​ចូល​វះកាត់​ ដូចជាតម​អាហារ​ និង​ផ្អាក​លេប​ថ្នាំ​មួយ​ចំនួន​ផង​ដែរ។

 

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ ​និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញវេជ្ជបញ្ជា មិន​ធ្វើ​រោគ​វិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ប្រភព

ត្រួតពិនិត្យថ្ងៃទី ខែ​មករា 1, 2019 | កែសម្រួលចុងក្រោយ ខែ​មករា 24, 2019

អ្នកអាចចូលចិត្ត