Viral pharyngitis (ជំងឺរលាក​បំពង់​ក​ដោយ​សារ​មេរោគ)

ដោយ ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត

និយម​ន័យ

១- អ្វី​ទៅ​ជា​ជំងឺ​រលាក​បំពង់​ក​ដោយ​សារ​មេរោគ?

ជំងឺ​រលាក​​បំពង់​ក​ដោយ​សារមេរោគ សំដៅ​លើ​​ការ​រលាក​ផ្នែក​មួយ​របស់​បំពង់​ក ដែល​ស្ថិតនៅ​ចន្លោះ ក្រពេញ​អាមីដាល់​និង​បំពង់​ក (Larynx)។

២- ​ជំងឺ​រលាក​បំពង់​ក​ដោយ​សារ​មេរោគកើត​ឡើង​ញឹក​ញាប់​ដែរទេ?

ជំងឺ​នេះ កើត​ឡើង​ញឹក​ញាប់ ទៅ​លើ​មនុស្ស​គ្រប់​វ័យ។ បើ​មាន​ចម្ងល់ សូម​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ ដើម្បី​ទទួល​បាន​ព័ត៌មាន​បន្ថែម។

រោគ​សញ្ញា

៣- រោគ​សញ្ញា​ជំងឺ​រលាក​បំពង់​ក​ដោយ​សារ​មេរោគ​​មាន​អ្វី​ខ្លះ?

រោគ​សញ្ញា​ទូទៅ​នៃ​ជំងឺរលាក​បំពង់​ក​ដោយ​សារ​មេរោគ ​មាន​ដូច​ជា៖

– ពិបាក​លេប​
– គ្រុន​ក្ដៅ
– ឈឺ​សន្លាក់ ឬ​សាច់ដុំ
– ឈឺ បំពង់​ក
– ឈឺ ហើម​ក្រពេញ​ទឹក​រងៃ នៅក

អាច​នៅ​មាន​រោគ​សញ្ញា​ខ្លះ​ទៀត​​មិន​បាន​រៀប​រាប់​ខាង​លើ ​បើ​មាន​ចម្ងល់​អ្វី​មួយ​ ទាក់​ទង​នឹង​រោគ​សញ្ញា​ផ្សេង​ទៀត សូម​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ។

៤- ពេល​ណា​ត្រូវ​ទៅ​ជួប​ពេទ្យ?

បើ​ប្រទះ​ឃើញ​រោគ​សញ្ញាដូច​បាន​​រៀប​រាប់​ខាង​លើ ឬ​មាន​សំណួរ​អ្វី​មួយ​ សូម​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ។ រាង​កាយ​មនុស្ស​ម្នាក់ៗ​ ដំណើរ​ការ​ខុស​ៗ​គ្នា ដូច​នេះ​ជា​ការ​ល្អ​ ជាមួយ​គ្រូពេទ្យ ដើម្បី​រក​ដំណោះ​ស្រាយ​ព្យាបាល​ត្រឹម​ត្រូវ។

មូល​ហេតុបង្ក

៥- មូល​ហេតុ​បង្ក​ឲ្យ​កើត​ជំងឺ​រលាក​បំពង់ក​ដោយ​សារ​មេរោគ?

ជំងឺ​នេះ អាច​កើត​មាន​ដោយ​សារ​តែ​ការ​បង្ក​រោគ​ដោយ​វីរុស ទៅ​លើ​ផ្នែក​ផ្សេង​ទៀត​របស់​សរីរាង្គ ដូច​ជា ​សួត ឬ​ពោះ​វៀន។ ករណី​ឈឺ​ក ភាគ​ច្រើន​ គឺ​បង្ក​ដោយ​វីរុស។

កត្តា​ហានិភ័យ

៦- អ្វី​ខ្លះ​ជា​កត្តា​ប្រឈម​ឲ្យ​កើត​ជំងឺ​នេះ?

មាន​កត្តាប្រឈម​កើត​ជំងឺ​នេះរលាក​បំពង់​ក​ដោយ​សារ​មេរោគ មាន​ដូច​ជា៖

– វ័យក្មេង
– ជក់​បារី ឬនៅ​ជិត​អ្នក​ជក់​បារី
– រស់​នៅ ឬ​ធ្វើ​ការ​នៅ​ជិត​កន្លែង​ដែល​បង្ក​ជំងឺ ដូចជា កន្លែង​ថែ​ទាំ​ក្មេង សាលារៀន បន្ទាយ​ទាហាន​ជាដើម
– ជំងឺ​ទឹក​នោម​ផ្អែម
– អ្នក​មានប្រព័ន្ធ​ភាព​ស៊ាំ​ចុះ​ខ្សោយ ដោយសារអស់​កម្លាំង​ខ្លាំង​ពេក ទម្លាប់​ញ៉ាំ​អាហារ​មិន​ល្អ អនាម័យ​មិន​ល្អ និង​ទើប​មាន​ជំងឺ​ថ្មីៗ។

អត្ថបទ​ពាក់ព័ន្ធ៖

រោគ​វិនិច្ឆ័យ​ និង​ការ​ព្យាបាល

ព័ត៌មាន​នេះ មិន​អាច​យក​ទៅ​ប្រើ​ប្រាស់​គ្រប់​ប្រភេទ​ជំងឺ​ទេ។ គួរ​ពិភាក្សា​ជាមួយ​គ្រូពេទ្យជំ​នាញ​សម្រាប់​ព័ត៌មាន​បន្ថែម។

៧‑ ធ្វើ​រោគ​វិនិច្ឆ័យ​ដោយ​វិធី​ណា?

គ្រូពេទ្យ​តែង​ធ្វើ​រោគ​វិនិច្ឆ័យ​ជំងឺ​នេះ ​ដោយ​ពិនិត្យ​មើល​បំពង់​ក។ ការ​ធ្វើ​តេស្ត​លើ​សារធាតុ​រាវ​​ចេញ​ពី​ក​អ្នក​ជំងឺ ដើម្បី​បញ្ជាក់ថា ជំងឺ​រលាក​បំពង់​ក​នេះ ​មិនបែប​​បង្ក​ដោយ​បាក់តេរី ដូច​ជាពពួក​បាក់តេរី Streptococcus នោះ​ឡើយ។

៨- ព្យាបាល​ដោយ​វិធី​ណា?

មិន​មាន​វិធី​ព្យាបាល​ជាក់​លាក់​ទៅ​លើ​ជំងឺរលាក​បំពង់ក​​ដោយ​សារ​មេរោគ​នោះទេ។ ប៉ុន្តែ​យើង​​អាច​បន្ថយ​រោគ​សញ្ញា​ដោយ​គ្រាន់​តែ​ខ្ពុរ​ទឹក​អំបិល​ក្ដៅ​ឧណ្ហ​ ២-៣ ដង​/ថ្ងៃ (ប្រើ​អំបិល​កន្លះ​ស្លាប​ព្រា ឬអំបិល ​៣​ក្រាម ​ក្នុង​ទឹក​ក្ដៅ​ឧណ្ហ​ៗ​មួយ​កែវ)។

ផឹក​ថ្នាំ​ប្រឆាំង​រលាក ដូច​ជា ថ្នាំប៉ារ៉ាសេតាមុល (Acetaminophen) ដើម្បី​គ្រប់​គ្រង​អាការៈ​គ្រុន។ ប្រើ​ថ្នាំ​ប្រឆាំង​រលាក ប្រភេទ​ Lozenges ឬ​ Sprays ច្រើន​ពេក អាច​នឹង​ធ្វើ​ឲ្យ​អាការៈ​ឈឺ​កកាន់​តែ​ធ្ងន់។

ជា​ការ​សំខាន់​ មិន​ត្រូវ​ប្រើ​ថ្នាំ​ផ្សះ​ទេ នៅ​ពេលមាន​ការ​​ឈឺ​កបង្ក​ដោយ​វីរុស។ ថ្នាំ​ផ្សះ​ មិន​អាច​ជួយ​បាន​ទេ ហើយ​ប្រើ​ថ្នាំ​ផ្សះ​ដើម្បី​ព្យាបាល​ការ​បង្ក​រោគ​ដោយ​វីរុស អាច​នឹង​ធ្វើ​ឲ្យ​បាក់តេរី​ផ្សេង​ៗ​ក្នុង​រាង​កាយស៊ាំ​ជាមួយ​នឹង​ថ្នាំ​ផ្សះ។

ករណី​ឈឺ​ក​ខ្លះ (ដូច​ជា​ការ​ឈឺ​ក បណ្ដាល​មក​ពី ការ​បង្ក​រោគ​ដោយ​វីរុស EBV- infectious mononucleosis) ក្រពេញ​ទឹក​រងៃនៅ​ត្រង់​ក​ហើម​ធំ។ គ្រូពេទ្យ​អាច​នឹង​ចេញ​វេជ្ជបញ្ជា​ឲ្យ​ប្រើ​ថ្នាំ​ប្រឆាំង​រលាក​ ដូច​ជាថ្នាំ Prednisone ដើម្បី​ព្យាបាល។

ផ្លាស់ប្តូរទម្លាប់រស់នៅ

៩- ទម្លាប់​រស់​នៅ

ករណី​ជា​ច្រើន​ មិន​អាច​ការពារ​បាន​ទេ ព្រោះ​វីរុស​ និង​បាក់តេរី​ដែល​បង្ក​មាន​ជំងឺ​នេះ មាន​ច្រើន​នៅ​ក្នុង​បរិយាកាស។ ទោះ​យ៉ាង​នេះ​ក្ដី ត្រូវ​លាង​សម្អាត​ដៃ បន្ទាប់​ពី​ប៉ះ​ពាល់​ជាមួយអ្នក​ជំងឺ និងចៀស​វាង​ការ​ថើប ឬ​ប្រើ​របស់​របរ​​ញ៉ាំ​ និង​ផឹក​ជាមួយ​អ្នក​ជំងឺ។

ប្រសិន​បើ​មាន​ចម្ងល់ សូម​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ ដើម្បី​អាច​ដឹង​កាន់​តែ​ច្បាស់ ​ពី​ដំណោះ​ស្រាយ​ល្អ​បំផុត​សម្រាប់​អ្នក។

ក្នុង​ករណី​មាន​សំណួរ​ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​បញ្ហា​សុខភាព​អ្នក​ ជម្រើស​ល្អ​បំផុត​ សូម​ពិគ្រោះ ​និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា​ មិន​ធ្វើ​រោគ​វិនិច្ឆ័យ​ ឬព្យាបាល​ជូនទេ៕

ត្រួតពិនិត្យថ្ងៃទី ខែ​កក្កដា 16, 2019 | កែសម្រួលចុងក្រោយ ខែ​សីហា 2, 2019