Yellow Fever (ជំងឺ​គ្រុន​លឿង)

ដោយ ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត

និយមន័យ

១- ​អ្វី​ទៅ​ជា​ជំងឺ​គ្រុន​លឿង?

​គ្រុន​លឿង​ ជា​ជំងឺបង្ក​ឡើង​ដោយ​វីរុស​ ​ចម្លង​ដោយ​សារ​មូស​ខាំ​ ភាគ​ច្រើន​គេ​រក​ឃើញ​នៅ​ផ្នែក​ខ្លះ ​ភាគ​ខាង​ត្បូង​នៃ​ទ្វី​អាមេរិក ​និង​អាហ្វ្រិក។ ​នៅ​ពេល​​ចម្លង​មក​មនុស្ស​​ ជំងឺ​គ្រុន​លឿង​ អាច​ធ្វើ​ឲ្យ​ថ្លើម​ខូច​ និង​ប៉ះពាល់​ដល់​សរីរាង្គ​ដទៃ​ទៀត​​អាច​បង្ក​ឲ្យ​ស្លាប់​បាត់​បង់​ជីវិត​បាន​។

២- ​ជំងឺ​គ្រុន​លឿង​កើត​ឡើង​ញឹក​ញាប់​ដែរ​ទេ?

មេរោគ​នេះ​ ភាគ​ច្រើនផ្ទុះ​ឡើង​នៅ​តំបន់​ភាគ​ខាង​ត្បូង​ទ្វីបអាមេរិក ​និង​អាហ្វ្រិក​ ទាំង​អ្នកដំណើរ ​និង​ពលរដ្ឋ​រស់នៅ​តំបន់​នោះ​។

អង្គការ​សុខភាព​ពិភពលោក​បាន​ប៉ាន់​ប្រមាណ​ថា ​ប្រហែល​ ២សែន ករណី​​ជំងឺ​នេះ ​កើត​ឡើង​ជា​រៀង​រាល់​ឆ្នាំ​ នាំ​ឲ្យ​មាន​អ្នក​​ស្លាប់​រហូត​ដល់​ ៣ ម៉ឺនករណី។ ជំងឺគ្រុន​លឿង កើត​ឡើង​ជា​ទូទៅ​ ដោយ​សារ​តែ​ប្រជាជន​តំបន់​នោះ​មាន​ប្រព័ន្ធ​ភាព​ស៊ាំ​អន់​ថយ ​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​ បម្រែ​បម្រួល​អាកាសធាតុ និង​​កើន​ឡើង​នៃ​កំណើន​ប្រជាជន​។ ជំងឺ​នេះ​អាច​កាត់​បន្ថយ​បាន​ ដោយ​បន្ថយ​នូវ​កត្តា​ប្រឈម​របស់​ជំងឺ​។

រោគសញ្ញា

៣- រោគ​សញ្ញា​ជំងឺ​គ្រុន​លឿងមាន​អ្វី​ខ្លះ?

ឈ្មោះ​ជំងឺ​នេះ​ បាន​ពី​រោគ​សញ្ញា​​កើត​មាន​លើ​ស្បែក​ និង​ការ​ឡើង​កំដៅ។ អាការៈ​ឡើង​លឿង ​បណ្ដាល​មក​ពី​ការ​ខូចខាត​ទៅ​លើ​ថ្លើម ​និង​រលាក​ថ្លើម។ ប៉ុន្តែ​សម្រាប់​គ្នា​យើង​ខ្លះ​មាន​​ជំងឺនេះ ​មិន​លេច​ឡើង​នូវ​រោគ​សញ្ញា​អ្វី​ភ្លាម​ៗ​ទេ ខណៈ ៦​ថ្ងៃ ​បន្ទាប់​ពី​មូស​ខាំ​ ទើប​ចាប់​ផ្ដើម​មាន​រោគ​សញ្ញា ហើយ​​នៅ​​ដំណាក់​កាល​ដំបូង​ ​អាច​មានសញ្ញា​មួយ​ចំនួន​​ដូចជា៖

– ឡើង​កំដៅ
– ឈឺ​ក្បាល
– ឈឺ​សាច់​ដុំ នៅ​ម្ដុំ​ខ្នង​ និង​ជង្គង់
– ចាញ់​ពន្លឺ
– ក្អួត​ ឬ​ចង្អោរ
– ធុំ​អាហារ
– វិល​មុខ
– ភ្នែក​ មុខ ​និង​អណ្ដាត​ ឡើង​ក្រហម​។

សញ្ញា​ទាំង​នេះ​អាច​បាត់​ទៅ​វិញ​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ក្រោយ​។ តែ​ទោះ​ជា​យ៉ាង​ណា​ សម្រាប់គ្នា​យើង​ខ្លះ​មាន​​ជំងឺ​គ្រុន​លឿង ​អាច​ឈាន​ចូល​ចូល​ដល់​ដំណាក់​កាល​ពុល ដោយ​សារកើន​ជាតិ​ពុល​ក្នុង​ខ្លួន​​ក៏​មាន។ ដំណាក់​កាល​នេះ ​រោគ​សញ្ញា​អាច​លាប់​ឡើង​វិញ ​ហើយ​ធ្ងន់ធ្ងរ​ជាមុន​ រួម​មាន៖

– ឡើង​លឿង​លើ​ស្បែក​ និង​ភ្នែក
– ឈឺ​ពោះ​ ក្អួត​ឈាម
– ទឹក​នោមតិច
– ឈាម​ច្រមុះ​ មាត់​ និង​ភ្នែក
– ចង្វាក់​បេះ​ដូង​ថយ​ចុះ
– ខូច​តម្រងនោម ​និង​ថ្លើម
– សរីរាង្គ​ខួរ​ក្បាល ​អាច​ប៉ះពាល់​ទៅ​ជា​វង្វេងវង្វាន់​ ប្រកាច់​ និង​សន្លប់​បាត់​ស្មារតី។

ក្នុង​ដំណាក់​កាល​នេះ​ គ្នា​យើង​មាន​​ជំងឺ​ អាច​គ្រោះ​ថ្នាក់​ដល់​ជីវិតស្លាប់។ ហេតុនេះ ​បើ​មានរោគ​សញ្ញា​ដូច​បាន​រៀប​រាប់​ខាង​លើ ​សូម​រួសរាន់​ទៅ​ជួប​គ្រូពេទ្យ។

៤- ពេល​ណា​គួរ​ទៅ​ជួប​ពេទ្យ?

– មុន​​ធ្វើ​ដំណើរ​ទៅ​កាន់​តំបន់​ប្រឈមឆ្លង​ជំងឺ៖ ៤​សប្ដាហ៍​ មុន​ចេញ​ដំណើរ​ ​គួរ​តែ​ទៅ​ពិ​គ្រោះ​ជាមួយ​គ្រូពេទ្យ​ ដើម្បី​ពិភាក្សា​ពី​ការ​ចាក់​ថ្នាំ​បង្ការ បើ​គម្រោង​ដើរ​កម្សាន្ត ឬ​បំពេញ​ការ​ងារ​របស់យើង ​ទៅ​តំបន់​មាន​ជំងឺ​គ្រុន​លឿង​។

​បើ​គ្មាន​ពេល​ដល់​ ៤​សប្ដាហ៍ ​សម្រាប់​គ្រោង​ទុក​មុន​ ដើម្បី​ទៅ​ជួប​គ្រូពេទ្យ​ គួរ​តែ​សាក​សួរ​គ្រូពេទ្យ​ជា​ចាំ​បាច់​ មិន​ត្រូវ​ប្រហែស​នោះ​ទេ​ ព្រោះ​ថា​ការ​ចាក់​ថ្នាំ​បង្ការ ​ល្អបំផុត​​នៅ​ចន្លោះ​ ៤​-៤​ សប្តាហ៍ មុន​ពេល​ចូល​ទៅ​តំបន់​មាន​ជំងឺ​គ្រុន​លឿង​នេះ។ គ្រូពេទ្យ​នឹង​កំណត់​ថា​ គួរ​ចាក់​ថ្នាំ​វ៉ាក់សាំង ឬ​ក៏​អត់​សម្រាប់​ជំងឺ​គ្រុន​លឿង​ ក៏​ដូចជា​ផ្ដល់​ការ​ណែន​នាំ​ផង​ដែរ។

– ក្រោយ​ត្រឡប់​​មក​ពី​កម្សាន្ត​ ឬបំពេញ​ការងារ៖ ស្វែង​រក​ការ​សង្គ្រោះ​បន្ទាន់​ពី​ក្រុម​គ្រូពេទ្យ​​ បើ​យើង​ទើប​​មក​ពី​តំបន់​គ្រោះ​ថ្នាក់ ​និង​ចាប់​ផ្តើម​មាន​សញ្ញា​ឲសង្ស័យ អាច​កើត​មាន​ជំងឺ​នេះ ហើយ​ឋិត​ក្នុង​ដំណាក់​ពុល​។ ​បើ​មាន​លេច​ឡើង​រោគ​សញ្ញា​ស្រាល​ៗ​ដែលតែ​សង្ស័យ​​ ក៏​គួរ​ទៅ​ជួប​គ្រូពេទ្យ​ដូច​គ្នា។

មូលហេតុបង្ក

៥- មូលហេតុ​បង្ក​ឲ្យ​កើត​​ជំងឺ​គ្រុន​លឿងមាន​អ្វី​ខ្លះ?

ជំងឺ​គ្រុនលឿង ​ចម្លង​មក​យើងតាមរយៈ​​មូស​ខាំ​ ហើយ​អាច​ចម្លង​ពី​ម្នាក់​ទៅ​ម្នាក់​ តាម​ការ​ប្រាស្រ័យ​ទាក់​ទង​គ្នា​ជាមួយគ្នា​យើង​មាន​​​ជំងឺ ​ក៏​អាច​ឆ្លង​តាម​រយៈ​ឈាម​ និង​ម្ជុល​មានផ្ទុក​​មេរោគ​ផង​ដែរ។ មូស​មាន​ផ្ទុក​មេរោគ​គ្រុន​លឿង​ អាច​រស់​នៅ​បង្ក​កំណើត​ ទាំង​ក្នុង​ទី​ប្រជុំ​ជន ​និង​ក្នុង​ព្រៃ។ មូស​ក្នុង​ព្រៃ ​អាច​ចម្លង​មេរោគ​ទៅស្វាបាន​ ហើយ​ត្រូវ​ចាត់​ទុក​ជា​សត្វ​អា​ចឆ្លង​ជំងឺ​នេះ បន្ទាប់​ពី​មនុស្ស​យើង។

កត្តា​ប្រឈម

៦- ជំងឺ​គ្រុន​លឿង​មាន​កត្តា​ប្រឈម​អ្វី​ខ្លះ?

​កត្តា​ប្រឈម នាំ​ឲ្យ​កើត​ជំងឺ​គ្រុន​លឿង មាន​ដូចជា៖

​- ប្រឈម​ខ្ពស់​ ​បើ​​ធ្វើ​ដំណើរ​ទៅ​តំបន់​មាន​ផ្ទុក​ជំងឺ ​និង​មាន​មូស​ផ្ទុក​មេរោគ​នេះ​ ដូចជា​ អាហ្វ្រិក​ សាហារ៉ា​ខាង​លើ ​និង​តំបន់​ត្រូពិក​ នៃ​ទ្វីប​​អាមេរិក​ខាង​ត្បូង។

– ​ទោះ​បី​ជា​មិន​ទាន់​មាន​ករណី​កើត​មាន​ក្នុង​តំបន់យើង​​ក៏​ដោយ​ ក៏​មិន​ប្រាកដ​ថា ​គ្មាន​ជំងឺ​នេះ​កើត​មាន​ដែរ។ មាន​ន័យ​ថា​ ពលរដ្ឋ​​រស់​នៅ​តំបន់​នោះ​ បាន​ចាក់​ថ្នាំ​បង្ការ​គ្រប់​គ្រាន់ ​ឬ​ក៏​មិន​ទាន់​បាន​រក​ឃើញ​ ក៏​ថា​បាន។ មនុស្ស​គ្រប់​គ្នា​ សុទ្ធ​តែ​អាច​ឆ្លង​ជំងឺគ្រុន​លឿន ​ប៉ុន្តែ​មនុស្ស​ចាស់​ ​ប្រឈម​ខ្លាំង​ជាង​គេ។

អត្ថបទ​ពាក់ព័ន្ធ៖ 

រោគ​វិនិច្ឆ័យ និង​ការ​ព្យាបាល

ព័ត៌មាននេះមិនអាចយកទៅប្រើប្រាស់គ្រប់ប្រភេទជំងឺទេ។ គួរពិភាក្សាជាមួយគ្រូពេទ្យជំនាញសម្រាប់ព័ត៌មានបន្ថែម។

៧- គួរធ្វើរោគវិនិច្ឆ័យដោយវិធីណា?

គ្រូពេទ្យ នឹង​ធ្វើ​តេស្ត​ឈាម ពិនិត្យ​រោគ​មើល​មេរោគ​ជំងឺ​គ្រុន​លឿន។

៨- ​ព្យាបាលដោយ​វិធី​ណា?

មិន​មាន​ថ្នាំ​ណា បង្ហាញ​ថា​មាន​ប្រសិទ្ធភាព​លើ​មេរោគ​នេះ​ទេ​ ជា​ហេតុ​ធ្វើ​ឲ្យ​ការ​ព្យាបាល​បឋម​ក្លាយ​ជា​ដំណាក់​កាល​ព្យាបាល​សំខាន់​នៅ​ក្នុង​មន្ទីរ​ពេទ្យ ​មាន​ដូចជា​៖

– បំពេញ​ជាតិ​ទឹក​ និង​អុកស៊ីហ្សែន​ឲ្យ​គ្រប់​គ្រាន់
– រក្សា​នូវ​លំនឹង​សម្ពាធឈាម
– បញ្ចូល​ឈាម​
– លាង​ឈាម​ បើ​តម្រង​នោម​ខូចខាត​ខ្លាំង​
– ព្យាបាល​ការ​ករ​រោគ​​បើ​មាន
– គ្នា​យើង​ខ្លះ​មាន​ជំងឺ​ អាច​ឈាន​ដល់​ការ​បញ្ចូលប្លាស្មា ដើម្បីធ្វើ​​ជា​ប្រូតេអ៊ីន ​ជំនួយ​កំណក​ឈាម។

ក្នុង​ករណី​យើង​កើត​​ជំងឺ​គ្រុន​លឿង​ គ្រូពេទ្យ​នឹង​ណែនាំ​ឲ្យ​សម្រាក​នៅ​ផ្ទះ ​ការពារ​ខ្លួន​ឲ្យ​ឆ្ងាយ​ពី​មូស​ ដើម្បី​ចៀសវាង​ចម្លង​ទៅ​អ្នក​ដទៃ។ ​បើ​ធ្លាប់​មាន​ជំងឺ​នេះ ​ហើយ​ជាសះ​ស្បើយ​​នោះ​ យើង​​នឹង​មាន​ប្រព័ន្ធ​ភាព​ស៊ាំ​ប្រឆាំង​ជំងឺគ្រុន​លឿន​ពេញ​​មួយ​ជីវិត។

ផ្លាស់ប្តូរទម្លាប់រស់នៅ

៩- ទម្លាប់​រស់​នៅ

ផ្លាស់​ប្តូរ​ទម្លាប់​រស់​នៅ និង​វិធី​ព្យាបាល​នៅ​ផ្ទះ មាន​អនាម័យ​ល្អ អាច​បង្ការ និង​គ្រប់​គ្រង​អាការៈ​ជំងឺ​គ្រុន​លឿន​បាន។

ទោះ​បី​ពេទ្យបញ្ជាក់​ថា ​មិន​មាន​ការ​ព្យាបាល​ជាក់​លាក់​ក៏​ដោយ ​ក៏​ការ​ព្យាបាល​​បឋម​ដោយ​ខ្លួន​ឯង​នៅ​ផ្ទះ​មិន​ត្រូវ​បាន​ណែនាំទេ។ សម្រាប់គ្នា​យើង​ធ្វើ​​ដំណើរ​​ទៅ​តំបន់​ដែល​មាន​ការ​ផ្ទុះ​ជំងឺ​នេះ​ជា​រឿយ​ៗ ​អាច​នឹង​កំពុង​ប្រឈម​បាត់​បង់​ជីវិត ​និង​ត្រូវ​ស្វែង​រក​ជំនួយ​បន្ទាន់​ពី​គ្រូពេទ្យ​ ​បើ​មានអាការៈ​ក្ដៅ​ខ្លួន។

ក្រៅ​ពី​គ្រុន​លឿង ជំងឺគ្រុន​ចាញ់​នឹង​កើត​ឡើង​ជា​បន្ទាប់​ទៀត​ក្នុង​រយៈពេល ​១​ឆ្នាំ​ ទោះ​ជា​មាន​ការ​ការ​ពារ​យ៉ាង​ណា​ក៏​ដោយ។ គ្មាន​ថ្នាំ​បន្ទាប់​បន្សំ​នៅ​ផ្ទះ​ណា​ ​មាន​ប្រសិទ្ធ​ភាព​សម្រាប់​ជំងឺ​នេះ​ទេ គ្នា​យើង​មាន​​ជំងឺ​ ត្រូវ​រួសរាន់​ស្វែង​រក​ការ​សង្គ្រោះ​ពី​គ្រូពេទ្យ​ ដើម្បី​ស្ដាប់​តាម​ការ​ណែនាំ​ និង​ព្យាបាល។

ក្នុង​ករណី​មាន​សំណួរ​ ឬ​មន្ទិល​សង្ស័យ​ជុំ​វិញ​សុខភាព​អ្នក ​ជម្រើស​ល្អ​បំផុត​ សូម​ពិគ្រោះ​ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​គ្រូពេទ្យ​ជំនាញ​។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា​ មិន​ធ្វើ​រោគ​វិនិច្ឆ័យ​ ឬ​ព្យាបាល​ជូន​ទេ៕

ត្រួតពិនិត្យថ្ងៃទី ខែ​សីហា 27, 2019 | កែសម្រួលចុងក្រោយ ខែ​សីហា 27, 2019

អ្នកអាចចូលចិត្ត