Boric Acid (ឱសថ Boric Acid)

ដោយ ត្រួតពិនិត្យដោយ Kim Kanel

ឈ្មោះទូទៅ: Boric Acid (ឱសថ Boric Acid) ឈ្មោះម៉ាកផលិតផល: អាស៊ីដបូរិក (ឱសថ Boric Acid) and Boric Acid (ឱសថ Boric Acid).

ស្វែងយល់ពីការប្រើប្រាស់

១- អាស៊ីដបូរិក ព្យាបាលអីខ្លះ?

អាស៊ីដបូរិក (Boric Acid) ជា​ថ្នាំ​ផ្សះ​ប្រភេទ​ខ្សោយ​ សម្រាប់​ប្រឆាំង​នឹង​ការ​បង្ក​រោគ​ដោយ​បាក់តេរី ឬ​ផ្សិត​។ ក៏​អាច​ប្រើ​វា​សម្រាប់​​លាង​ភ្នែក សម្រួល​ដល់អា​ការៈ​រកាំ​ភ្នែក ឬ​បង្ហូរ​ចេញ​នូវ​សារធាតុ​ពុល​មួយ​ចំនួន​ពី​ផ្សែងពុល​ក្លររីន សារធាតុ​គីមី​ដទៃ​ទៀត​ ហើយ​វា​ក៏​អាច​ប្រើ​ព្យាបាល​ជំងឺ​ផ្សេង​ទៀតដែល​មិន​បាន​រៀប​រាប់​ខាង​លើ។

២- គេប្រើថ្នាំនេះយ៉ាងម៉េច?

– ដាក់ក្នុង​កែវ​សម្រាប់​ត្រាំ​​ភ្នែក
– ប្រើ​កែវត្រាំ​ភ្នែក​ដែល​ស្អាត
– ចៀស​វាង​ប៉ះ​គែម​​កែវ​ជាមួយ​ភ្នែក​ ពេល​ប្រើ​វា
– ប្រើ​នៅ​ពេល​ឈ​រ​នៅ​ឡាវ៉ាបូ លាង​ដៃ​
– បង្វិល​គ្រាប់​ភ្នែក​ឲ្យ​បាន​គ្រប់​ទិស​ ដើម្បី​ឲ្យ​អាស៊ីដ​បូរិកលាង​ភ្នែក​យើង
– ធ្វើ​បែប​នេះ​ចំពោះ​ភ្នែក​ម្ខាង​ទៀត
– លាងភ្នែក​រួច​ ត្រូវ​ជូត​ស្បែក​ដែល​នៅ​ជុំ​វិញ​ភ្នែក​រឲ្យ​បាន​ស្ងួត ​កុំ​ឲ្យ​ប៉ះ​គ្រាប់​ភ្នែក
– ចាក់​អាស៊ីដបូរិកឲ្យ​បាន​កន្លះ​កែវ ហើយ​ឱន​ក្បាល ​បន្ទាប់​មកដាក់​ភ្នែក​យើង​ក្នុង​កែវ​នោះ បន្ទាប់​មក​ងើយ​ក្បាល​ ហើយ​បើក​ភ្នែក​
– ពេល​សង្កត់​កែវ​ទៅ​ភ្នែក​​គួរ​តែ​ឱន​ទៅ​ឡាវ៉ាប៉ូ​លាង​ដៃ ហើយ​ដក​កែវ​នោះ​ចេញ​ ដោយ​ព្យាយាម​ឲ្យ​សូលុយស្យុង​ អាស៊ីដបូរិក ហូរ​ចេញ​ពី​ភ្នែក​​ចូល​ទៅ​ក្នុង​ឡាវ៉ាបូ​លាង​ដៃ​។

៣- រក្សាទុកដោយវិធីណា?

– រក្សា​ទុក​បាន​ល្អ​នៅ​ក្នុង​បន្ទប់​ដែល​មាន​សីតុណ្ហភាពល្មម ឆ្ងាយ​ពី​ពន្លឺ​ថ្ងៃ និង​សំណើម
– មិន​ត្រូវ​ទុក​ក្នុង​បន្ទប់​ទឹក ឬ​ទូរ​ទឹកកក​ឡើយ
– ការ​រក្សា​ទុក​អាច​ខុស​គ្នា​ទៅ​តាម​រោង​ចក្រ​ដែល​ផលិត ដូចនេះ​ត្រូវ​ពិនិត្យ​មើល​ក្រដាស​ណែនាំ​របស់​ផលិតផល និង​សាក​សួរ​ព័ត៌មាន​ពី​ឱសថការី​
– ទុក​ថ្នាំ​គ្រប់​ប្រភេទ​ទាំង​អស់​ឲ្យ​ឆ្ងាយ​ពី​ដៃ​ក្មេង និង​សត្វ​ចិញ្ចឹម
– មិន​ត្រូវ​ចោល​អាស៊ីដបូរិក ក្នុង​បង្គន់ ​ឬតាម​លូ​បង្ហូរ​ទឹក​ទេ​ លើក​លែង​តែ​មាន​ការ​ណែនាំ​ពី​គ្រូពេទ្យ។ សំខាន់​ណាស់​​

ត្រូវ​កម្ទេច​ថ្នាំ​ប្រភេទ​នេះ​ឲ្យ​បាន​ត្រឹមត្រូវ​ ពេល​ហួត​កាល​កំណត់​ ឬ​លែង​​ប្រើ។ ​ពិភាក្សា​ជាមួយ​ឱសថការី​ សម្រាប់​ព័ត៌មាន​លម្អិតពី​របៀប​កម្ទេច​ថ្នាំ។

កត្តាគួរប្រុងប្រយ័ត្ន

៤- ត្រូវដឹងអ្វីខ្លះមុនប្រើ?

– មិន​ត្រូវ​ប្រើ​វា​ទេ បើមាន​ប្រតិកម្ម​ជាមួយ​ជាតិ​អាស៊ីដបូរិក​
– ជៀសវាង​ការ​ប្រើ បើ​អ្នក​មាន​ដំបៅ​​ចំហ​ ឬ​របួស​ស្បែក​នៅ​ជុំ​វិញ​ភ្នែក​
– មិន​ត្រូវ​ប្រើ​វា​ដោយ​គ្មាន​ការ​ណែ​នាំ​ពី​គ្រូ​ពេទ្យ​ ព្រោះ​វា​គ្រាន់​តែ​ជា​ពពួក​អង់​ទី​ប៊ីយ៉ូ​ទិក​ខ្សោយ​ប៉ុណ្ណោះ។

៥- មានសុវត្ថិភាពចំពោះស្រ្តីមានផ្ទៃពោះ និងបំបៅដោះកូនទេ?

ព័ត៌មាន​អំពី​សុវត្ថិភាព​នៃ​ការ​ប្រើ​ប្រាស់​ថ្នាំ​អាស៊ីដបូរិក អំឡុង​មាន​ផ្ទៃ​ពោះ មិន​គ្រប់​គ្រាន់​ទេ។ ដូច​នេះ​យើង​គួរ​តែ​ពិគ្រោះ​ជាមួយ​គ្រូ​ពេទ្យ​​មុន​ពេល​ប្រើ។

ស្វែងយល់ពីផលរំខាន

៦- ផលរំខានមានអ្វីខ្លះ?

ខាង​ក្រោម​នេះ​ មិនបាន​បង្ហាញ​ពី​ផល​រំខាន​ទាំង​អស់​ដែល​អាច​កើត​មាន​បន្ទាប់​ពី​ប្រើ​ប្រាស់​ថ្នាំ​ប្រភេទ​នេះ​ទេ​​ ដូច​នេះ​យើងប្រាប់​គ្រូ​ពេទ្យ​ពី​ផល​រំ​ខាន​ផ្សេងៗ។​

ផល​រំខាន​កម្រិត​ស្រាល៖

– រកាំ​ភ្នែក​
– ស្រវាំង​ភ្នែក​
– ហូរ​ទឹក​ភ្នែក​
– ក្រហម​ភ្នែក​

ទាក់​ទង​ទៅ​គ្រូ​ពេទ្យ​ភ្លាម​ៗ​ បើមាន​បញ្ហា​ធ្ងន់​ធ្ងរដូចខាងក្រោម​៖​

– ក្តៅ​ភ្នែក​ខ្លាំង
– ឈឺភ្នែក​ខ្លាំង​
– ការ​មើល​ឃើញ​របស់​ភ្នែក​ប្រែប្រួល​ ២ ឬ​ ៣​ម៉ោង​
– បញ្ហា​ភ្នែក​មិន​ប្រសើរ ឬ​កាន់​តែ​ធ្ងន់​ធ្ងរ​ឡើង។

ទាក់​ទង​ទៅ​គ្រូពេទ្យភ្លាម​ៗ​ ប្រសិន​បើ​មាន​សញ្ញា​នៃ​ប្រតិកម្ម​ថ្នាំ​ ដូច​ជា ឡើង​កន្ទាល​ត្រអាក​ ពិបាក​ដក​ដង្ហើម​ ហើម​មុខ​ បបូរមាត់ អណ្តាត ឬ​បំពង់​ក។

ស្វែងយល់ពីអន្តរកម្មថ្នាំ

៧- ​អន្តរកម្ម​​ថ្នាំ

អាស៊ីដបូរិក អាច​មាន​ប្រតិកម្ម​ជាមួយ​ថ្នាំ​ផ្សេង​ទៀត​យើង​កំពុងប្រើ ធ្វើឲ្យ​ផ្លាស់​ប្ដូរ​អំពើ​របស់​ថ្នាំ ​បង្កើន​គ្រោះ​ថ្នាក់ ​ផល​រំខាន​ដល់​យើង។ ដើម្បី​ចៀស​វាង​អន្តរកម្ម​ពី​ថ្នាំ​នេះ ​គួរ​រក្សា​ទុក​បញ្ជី​ឈ្មោះ​ថ្នាំ​ទាំងអស់​យើង​កំពុង​ប្រើ ទាំង​មាន ឬ​គ្មាន​វេជ្ជបញ្ជា​ និង​ផលិត​ផល​ពី​រុក្ខជាតិ យក​បញ្ជី​នោះ​ទៅ​ឲ្យ​វេជ្ជបណ្ឌិត​ ឬ​ឱសថការី​ពិនិត្យ​មើល។ ដើម្បី​សុវត្ថិភាព កុំ​ចាប់ផ្ដើម​ប្រើ​ ឬ​ឈប់​ប្រើ ឬ​ផ្លាស់ប្ដូរ​កម្រិត​ថ្នាំ​ដោយ​គ្មាន​ការ​ណែនាំ​ និង​យល់ព្រម​ពី​វេជ្ជបណ្ឌិត​ឲ្យ​សោះ។

ចៀសស​វាង​ការ​ប្រើ​ អាស៊ីដបូរិក ​ជាមួយ​ឡេនដាក់​ភ្នែក​ដែល​មាន​សារធាតុ​ផ្តល់​សំណើម ឬ​សារធាតុ​ដទៃ​ទៀត​ដែល​មាន​សារជាតិ Polyvinyl alcohol។

​៨- ​អន្តរកម្ម​ជាមួយ​អាហារ ​ឬ​គ្រឿង​ស្រវឹង​​

អាស៊ីដបូរិក អាច​មាន​ប្រតិកម្ម​ជាមួយ​​អាហារ ឬ​ស្រា ​អាច​ធ្វើ​ឲ្យ​ផ្លាស់​ប្ដូរ​អំពើ​របស់​ថ្នាំ បង្កើន​ហានិភ័យ​ ផល​រំខាន​ធ្ងន់ធ្ងរ។ មុន​នឹង​ប្រើ​ថ្នាំ​នេះ ត្រូវ​ពិភាក្សា​ជាមួយ​វេជ្ជបណ្ឌិត ឬ​ឱសថការី ​បើ​ធ្លាប់​មាន​ប្រតិកម្ម​ជាមួយ​អាហារ​ ឬ​ស្រា។

៩- ​​អន្តរ​កម្ម​ជាមួយ​សុខភាព

អាស៊ីតបូរិកអាច​មាន​អន្តរកម្ម​ជាមួយ​សុខភាព​យើង ​នាំឲ្យ​ស្ថាន​ភាព​​សុខភាព​​កាន់តែ​ដុនដាប ឬ​អាច​ផ្លាស់ប្ដូរ​អំពើ​ថ្នាំ​ទៀត​ផង។ សំខាន់​បំផុត ​ត្រូវឲ្យ​វេជ្ជបណ្ឌិត ​និង​ឱសថការី ​ដឹង​ពី​ស្ថានភាព​សុខភាព​ទាំងអស់​ដែល​កំពុង​កើត​មាន​ពេល​បច្ចុប្បន្ន។

ស្វែងយល់ពីកម្រិតថ្នាំ

ព័ត៌មាន​ទាំងនេះ ​ មិន​បាន​រាប់​ជា​ការ​ណែ​នាំ​របស់​គ្រូ​ពេទ្យ​នោះ​ទេ។ ​ត្រូវ​តែ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ ឬ​ឱសថការី ​មុន​​​ផ្តើម​ប្រើ​​ថ្នាំ​​នេះ។

១០- មនុស្សពេញវ័យត្រូវប្រើថ្នាំកម្រិតណា?

យើងត្រូវ​ប្រើ​អាស៊ីដបូរិក​ទៅ​តាម​ការ​ណែ​នាំ​ពី​គ្រូ​ពេទ្យ និងនៅ​លើ​សំបក​ថ្នាំ​ដោយ​មាន​ការ​ប្រុង​ប្រយត្ន័។

កម្រិត​នៃ​ការ​ប្រើ​ប្រាស់​ត្រូវ​ផ្អែក​លើ​​៖​

– បញ្ហា​ដែល​ត្រូវ​ព្យាបាល​
– បញ្ហា​សុខភាព​ដទៃ​ទៀត​​
– ថ្នាំ​ដែល​យើង​កំពុង​ប្រើ​
– ការ​ឆ្លើយ​តប​របស់​យើង​ទៅ​ការ​ប្រើ​ប្រាស់​ថ្នាំ
– ទម្ងន់​
– កម្ពស់​
– អាយុ​
– ភេទ។

១១- ក្មេងត្រូវប្រើកម្រិតណា?

មិន​​ទាន់​មាន​កម្រិត​ប្រើ​សម្រាប់​កុមារ​នៅ​ឡើយ​ទេ អាច​នឹង​មិន​មាន​សុវត្ថិភាព​សម្រាប់​កូន​យើង​។ សូម​ពិភាក្សា​ជាមួយ​នឹង​គ្រូពេទ្យ ឬ​ឱសថការី​ដើម្បី​ទទួល​បាន​ព័ត៌មាន​បន្ថែម។

១២- មានទម្រង់បែបណាខ្លះ?

– អាស៊ីដបូរិក សម្រាប់​ភ្នែក ០,០៥ភាគរយ
– អាស៊ីដបូរិក សម្រាប់ត្រចៀក​ ២,៧៥ភាគរយ
– អាស៊ីដបូរិក ប្រភេទ​​ប្រេងលាប​​ ១០ភាគរយ
– អាស៊ីដបូរិក ប្រភេទ​​ប្រេងលាប​​ ៥ភាគរយ
– អាស៊ីដបូរិក  ប្រភេទ​លាបជា​សូលុយស្យុង​ ៥ភាគរយ
– អាស៊ីដបូរិក ប្រភេទម្សៅ។​

១៣- ករណី​បន្ទាន់​​ ឬ​ប្រើ​ថ្នាំ​លើស​កម្រិត

សូម​ទូរសព្ទ​ទៅ​ផ្នែក​សង្គ្រោះ​បន្ទាន់ ១១៩ ឬ​ប្រញាប់​ទៅ​មន្ទីរ​ពេទ្យ​នៅ​ជិត​បំផុត។

១៤- ករណី​ភ្លេច​ប្រើ​ថ្នាំ

បើ​ភ្លេច​ប្រើ​ថ្នាំ សូម​ប្រើវិញវា​ភ្លាម ប៉ុន្តែ​បើ​កៀក​ពេល​ត្រូវ​ប្រើ​​ថ្នាំ​បន្ទាប់ ត្រូវ​រំលង​ថ្នាំ​ភ្លេច​នោះ ប្រើ​​ថ្នាំ​តាម​ពេល​​ត្រូវ​ប្រើ​​បន្ត​បាន​ហើយ កុំ​ប្រើ​ថ្នាំ​ពីរ​កម្រិត​ក្នុង​ពេល​តែ​មួយ។

 

ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នកជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕

ប្រភព

ត្រួតពិនិត្យថ្ងៃទី ខែ​មករា 21, 2019 | កែសម្រួលចុងក្រោយ ខែ​មករា 21, 2019

អ្នកអាចចូលចិត្ត