Actapulgite (ឱសថ Actapulgite)

ដោយ ត្រួតពិនិត្យដោយ គឹម កាណែល

ឈ្មោះទូទៅ: Actapulgite (ឱសថ Actapulgite) ឈ្មោះម៉ាកផលិតផល: Generics only. No brands available.

ស្វែងយល់ពីការប្រើប្រាស់

១- ថ្នាំ Actapulgite® ព្យាបាលជំងឺអីខ្លះ?

ដើម្បី​ព្យាបាល​ជំងឺ​រាក និង​ឈឺពោះ (Cramping)។

២- គេប្រើថ្នាំនេះ​យ៉ាង​ម៉េច?

សម្រាប់លេប ដោយ​គួរ​តែ​អនុវត្តតាម​វិធី​ខាង​ក្រោម៖

– ញ៉ាំ​តាម​ការ​ណែ​នាំ​របស់​គ្រូ​ពេទ្យ​ទាំង​កម្រិត​ប្រើ និង​ពេល​វេលា​ត្រូវ​ប្រើ
– អាន​ការ​ណែនាំ​ដោយ​ប្រុង​ប្រយត្ន័​មុន​ពេល​ប្រើ Actapulgite®
– ពិគ្រោះ​ជាមួយ​គ្រូ​ពេទ្យ​ ចំពោះ​ព័ត៌​មានយើង​បានអាន​ហើយ​ ប៉ុន្តែ​មិន​ច្បាស់​។

៣- រក្សា​ទុកដោយ​វិធី​ណា?

ថ្នាំ Actapulgite® អាច​រក្សា​ទុក​បាន​ល្អ​ក្នុង​បន្ទប់​សីតុណ្ហភាព​ល្មម​ ចៀស​ឆ្ងាយ​ពី​ពន្លឺ​ថ្ងៃ និង​សំណើម។ រក្សា​ថ្នាំ​កុំ​ឲ្យ​ខូច ​មិន​ត្រូវ​ទុកនៅ​ក្នុង​បន្ទប់​ទឹក ឬ​ទូរ​ទឹកកក​ទេ។ លើ​ទីផ្សារ​ប្រហែល​ជា​មាន​ម៉ាកActapulgite® ផ្សេងៗ​គ្នា ហើយ​ការ​រក្សា​ទុក​ក៏​ខុសគ្នា។ ហេតុនេះ​សំខាន់​ណាស់ ​ត្រូវ​ពិនិត្យ​មើល​ក្រដាស​ណែនាំ​ផលិតផល​ពី​ការ​រក្សា​ទុក​ ឬ​សួរ​ឱសថការី។ ដើម្បី​សុវត្ថិភាព ​គួរ​ថែរក្សា​ទុក​ថ្នាំ​គ្រប់​ប្រភេទ​ឲ្យ​ឆ្ងាយ​ពី​ដៃ​ក្មេង ​និង​សត្វ​ចិញ្ចឹម។

ពុំ​គួរ​ចោល​ថ្នាំតាម​បង្គន់ ​ឬតាម​លូ​បង្ហូរ​ទឹក​ទេ​ លើក​លែង​តែ​មាន​ការ​ណែនាំ​ពី​គ្រូពេទ្យ។ សំខាន់​ណាស់​ត្រូវ​កម្ទេច​ថ្នាំ​ប្រភេទ​នេះ​ឲ្យ​បាន​ត្រឹមត្រូវ​ ពេល​ហួត​កាល​កំណត់​ ឬ​លែង​​ប្រើ។ ពិភាក្សា​ជាមួយ​ឱសថការី​ សម្រាប់​ព័ត៌មាន​លម្អិតពី​របៀប​កម្ទេច​ថ្នាំ។

កត្តាគួរប្រុងប្រយ័ត្ន

៤- ត្រូវ​ដឹង​អ្វីខ្លះ​មុន​ប្រើ​?

មុន​ពេល​ប្រើ ត្រូវ​ពិភាក្សា​ជាមួយ​ពេទ្យ​ជា​មុន បើ​យើង​កំពុង​ស្ថិត​ក្នុង​ករណី​មួយ​ចំនួន​ដូច​ខាង​ក្រោម៖

– ជំងឺ ឬ​បញ្ហា​សុខភាព​ផ្សេងៗ
– មាន​ប្រតិកម្ម​ជាមួយ​ធាតុ​ផ្សំ​ក្នុង​ថ្នាំ ឬ​ថ្នាំ​ផ្សេង​ទៀត
– កំពុង​មាន​ផ្ទៃ​ពោះ​ ឬ​បំបៅ​ដោះ​កូន យើង​គួរ​ពិភាក្សា​ជាមួយ​គ្រូពេទ្យមុន​ពេល​ប្រើ
– កំពុង​ប្រើ​ប្រាស់​ថ្នាំ​ផ្សេង​ទៀត​ រាប់បញ្ចូលទាំង​ថ្នាំ​មាន ឬ​គ្មាន​វេជ្ជបញ្ជា ថ្នាំ​រុក្ខជាតិ​ និង​ថ្នាំ​បំប៉ន​ផ្សេងៗ។

៥- មាន​សុវត្ថិភាព​ចំពោះ​ស្រ្តី​មានផ្ទៃពោះ ​និង​បំបៅ​ដោះ​កូនទេ?

មិនមាន​ព័ត៌មាន​ពី​សុវត្ថិភាព​ការ​ប្រើថ្នាំ​នេះ ទាំង​អំឡុង​ពេល​មាន​ផ្ទៃពោះ​ និង​បំបៅដោះ​បេប៊ី​នៅ​ឡើយ​ទេ។ ហេតុនេះ​ពិភាក្សា​ជាមួយ​វេជ្ជបណ្ឌិត ពី​គុណ​ប្រយោជន៍​ និង​ហានិភ័យ​មុន​ពេល​ប្រើ​ គឺ​ជា​រឿង​ចាំ​បាច់។

ស្វែងយល់ពីផលរំខាន

៦- ផលរំខានមានអ្វីខ្លះ?

ការ​ប្រើ​ប្រាស់ Actapulgite® ក៏​អាច​ផ្តល់​ផល​រំខាន​ដូច​ថ្នាំ​ដទៃ​ទៀត​ដែរ​ ប៉ុន្តែ​ភាគច្រើន​​​កម្រ​ណាស់​ ​ក៏​មិ​ន​ចាំ​បាច់​ការ​ព្យាបាល​បន្ថែម​ដែរ​។​ យ៉ាង​ណា​ ​ត្រូវ​តែ​ពិគ្រោះ​ជា​មួយ​គ្រូ​ពេទ្យ​ បើ​យើង​មាន​បញ្ហា​ណា​មួយ​បន្ទាប់​ពី​ប្រើ​ប្រាស់​ថ្នាំ​នេះ​រួច។

ផល​រំខានមានដូចជា៖

– ទល់​លា​មក​
– ឡើង​រោល​
– ឡើង​កន្ទាល​​ត្រអាក​
– ពិបាក​​ដក​ដង្ហើម​
– ណែន​ទ្រូង​
– ហើម​មាត់ មុខ បបូរ​មាត់ ឬ​អណ្តាត​។

មនុស្សគ្រប់គ្នា មិនប្រាកដថាមានរោគសញ្ញាដូចគ្នាទាំងអស់ទេ នៅអាចមានរោគសញ្ញាផ្សេងទៀត ហេតុនេះបើមានចម្ងល់ អាចពិភាក្សាជាមួយគ្រូពេទ្យ ឬឱសថការីបន្ថែម។

ស្វែងយល់ពីអន្តរកម្មថ្នាំ

៧- អន្តរកម្មថ្នាំ

ថ្នាំយើងកំពុងប្រើមួយចំនួន អាចធ្វើឲ្យប៉ះពាល់ប្រសិទ្ធភាពថ្នាំប្រភេទនេះ ឬបង្កើនផលប៉ះពាល់នៃថ្នាំកាន់តែច្រើន។ ដើម្បីចៀសវាងអន្តរកម្មពីថ្នាំនេះ គួររក្សាទុកបញ្ជីឈ្មោះថ្នាំទាំងអស់យើងកំពុងប្រើ ទាំងមាន ឬគ្មានវេជ្ជបញ្ជា និងផលិតផលពីរុក្ខជាតិ យកបញ្ជីនោះទៅឲ្យវេជ្ជបណ្ឌិត ឬឱសថការីពិនិត្យមើល។ ដើម្បីសុវត្ថិភាព កុំចាប់ផ្ដើមប្រើ ឬឈប់ប្រើ ផ្លាស់ប្ដូរកម្រិតថ្នាំដោយគ្មានការណែនាំ និងយល់ព្រមពីវេជ្ជបណ្ឌិតឲ្យសោះ។

ថ្នាំ​​អាច​មាន​អន្តរ​កម្ម​ជាមួយ Actapulgite® រួមមាន ថ្នាំ Benztropine (Cogentin), Trihexyphenidyl (Artane), Loxapine (Loxitane), Dicyclomine (Bentyl), Oxycodone (Percocet), Hydrocodone (Vicodin), Propoxyphene (Darvon), Morphine និង Codeine ជាដើម។

៨- អន្តរកម្ម​ជាមួយ​អាហារ ​ឬ​គ្រឿង​ស្រវឹង​​

Actapulgite®​ អាច​មាន​ប្រតិកម្ម​ជាមួយ​អាហារ ឬ​ស្រា ​អាច​ធ្វើ​ឲ្យ​ផ្លាស់​ប្ដូរ​អំពើ​របស់​ថ្នាំ បង្កើន​ហានិភ័យ​ ផល​រំខាន​ធ្ងន់ធ្ងរ។ មុន​នឹង​ប្រើ​ថ្នាំ​នេះ ត្រូវ​ពិភាក្សា​ជាមួយ​វេជ្ជបណ្ឌិត ឬ​ឱសថការី ​បើ​ធ្លាប់​មាន​ប្រតិកម្ម​ជាមួយ​អាហារ​ ឬ​ស្រា។

៩- ​អន្តរ​កម្ម​ជាមួយ​សុខភាព​​

Actapulgite® អាច​មាន​អន្តរកម្ម​ជាមួយ​សុខភាព​យើង ​នាំឲ្យ​ស្ថាន​ភាព​​សុខភាព​​កាន់តែ​ដុនដាប ឬ​អាច​ផ្លាស់ប្ដូរ​អំពើ​ថ្នាំ​ទៀត​ផង។ សំខាន់​បំផុត ​ត្រូវ​ប្រាប់​វេជ្ជបណ្ឌិត​ និង​ឱសថការី​បាន​ដឹង​ពី​ស្ថានភាព​សុខភាព​​យើង​បច្ចុប្បន្ន​។

ស្វែងយល់ពីកម្រិតថ្នាំ

ព័ត៌មាន​ទាំងនេះ ​ មិន​បាន​រាប់​ជា​ការ​ណែ​នាំ​របស់​គ្រូ​ពេទ្យ​នោះ​ទេ។ ​ត្រូវ​តែ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ ឬ​ឱសថការី ​មុន​ពេល​ចាប់​ផ្តើម​ប្រើ​ប្រាស់​ថ្នាំ​ប្រភេទ​នេះ។

១០- មនុស្សពេញវ័យត្រូវប្រើថ្នាំកម្រិតណា?

សម្រាប់​មនុស្ស​ពេញ​វ័យ​ គួរ​ឲ្យ​ ២​កញ្ចប់​​ ពេល​មាន​បញ្ហា​ពោះ​វៀន​ដំបូង​ និង​​ ២​ កញ្ចប់​ទៀត​​នៅ​ពេល​ក្រោយ និង​ប្រើ​ជា​បន្ត​បន្ទាប់ ក្នុង​មួយ​ថ្ងៃ​ អាច​ប្រើ​ប្រាស់​បាន​ច្រើន​បំផុតត្រឹម ១២ កញ្ចប់​​ប៉ុណ្ណោះ។

១១- កូន​ក្មេង​ត្រូវ​ប្រើ​ថ្នាំនេះ​ក្នុង​កម្រិត​ណា?

សម្រាប់​ក្មេងៗ​​  គួរ​ឲ្យ​ ១​ កញ្ចប់ ពេល​មាន​បញ្ហា​ពោះ​វៀនដំបូង និង​​ ១ កញ្ចប់​ទៀត​នៅ​ពេល​ក្រោយ និង​ប្រើ​ជាបន្ត​បន្ទាប់​  ក្នុង​មួយ​ថ្ងៃ​ អាច​ប្រើ​ប្រាស់​បាន​ច្រើន​បំផុតត្រឹម ៦ កញ្ចប់​​ប៉ុណ្ណោះ។

១១- ក្មេងត្រូវប្រើកម្រិតណា?

Actapulgite® អាច​មាន​ទំរង់​ជាថ្នាំ​ម្សៅ សម្រាប់​ផឹក​តាម​មាត់​ មួយ​កញ្ចប់​មាន ៣ ក្រាម។

១៣- ករណី​បន្ទាន់​​ ឬ​ប្រើ​ថ្នាំ​លើស​កម្រិត

សូម​ទូរសព្ទ​ទៅ​ផ្នែក​សង្គ្រោះ​បន្ទាន់ ១១៩ ឬ​ប្រញាប់​ទៅ​មន្ទីរ​ពេទ្យ​នៅ​ជិត​បំផុត។

១៤- ករណី​ភ្លេច​ប្រើ​ថ្នាំ

បើ​ភ្លេច​លេប​ថ្នាំ សូម​លេប​​ភ្លាម ប៉ុន្តែ​បើ​កៀក​ពេល​ត្រូវ​លេប​ថ្នាំ​បន្ទាប់ ត្រូវ​រំលង​ថ្នាំ​ភ្លេច​នោះ លេប​ថ្នាំ​តាម​ពេល​​ត្រូវ​លេប​បន្ត​បាន​ហើយ កុំ​លេប​ថ្នាំ​ពីរ​កម្រិត​ក្នុង​ពេល​តែ​មួយ។

ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នកជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕

ត្រួតពិនិត្យថ្ងៃទី ខែ​វិច្ឆិកា 11, 2018 | កែសម្រួលចុងក្រោយ ខែ​មករា 21, 2019

អ្នកអាចចូលចិត្ត